
១. អ្នកតក់ក្រហល់ក្នុងការបង្ហាញអារម្មណ៍ជ្រុលពេក
ឧទាហរណ៍ថា អ្នកទើបនឹងជួបមនុស្សប្រុសម្នាក់នោះកាលពី២,៣ថ្ងៃមុន មនុស្សប្រុសនោះផ្ញើសារមកអ្នកមុន ធ្វើឲ្យអ្នកគិតថាគេចាប់អារម្មណ៍លើអ្នក រួចអ្នកក៏ចាប់ផ្តើមផ្ញើសារទៅគេមិនឈប់។
២. អ្នកមានចរិតជាព្រះនាង
អ្នកតែងតែចង់ឲ្យមនុស្សប្រុសតាមយកចិត្តអ្នក ចាត់ទុកអ្នកជាព្រះនាង ដោយមិនព្រមបន្ទាបខ្លួនចុះទៅរកគេមុន។
៣. អ្នកស្រលាញ់ចំតែមនុស្សប្រុសព្រាននារី
ព្រាននារីពូកែបំផុតគឺបោកប្រាស់ស្រីៗ អញ្ចឹងហើយទោះចង់ឬមិនចង់ អ្នកនៅតែគេចមិនផុតពីអន្ទាក់នេះដដែល ជាហេតុធ្វើឲ្យអ្នកមិនអាចមានស្នេហាពិតប្រាកដមួយបាន។
៤. អ្នកនិយាយញ៉ែញ៉ងច្រើនពេក
មិនមែនមនុស្សប្រុសណាសុទ្ធតែចូលចិត្តមនុស្សស្រីទៅរកគេមុន ឬនិយាយញ៉ែគេមុននោះឡើយ អញ្ចឹងហើយការដែលអ្នកបញ្ចេញចរិតញ៉ែមនុស្សប្រុសមុន អាចនឹងជាកត្តាធ្វើឲ្យមនុស្សប្រុសដកថយក៏ថាបានដែរ។
៥. អ្នករើសច្រើនពេក
មនុស្សស្រីភាគច្រើនតែងតែចង់បានមនុស្សប្រុសដែលល្អគ្រប់ដប់ តែដឹងស្រាប់ហើយថា លើលោកនេះគ្មានទេមនុស្សប្រុសល្អឥតខ្ចោះនោះ អញ្ចឹងហើយប្រយ័ត្ននៅសៅកែកាន់តែយូរ។
៦. អ្នកប្រកាន់គោលការណ៍ខ្ជាប់ខ្លួនពេក
ពេលខ្លះវាជារឿងគួរឲ្យធុញទ្រាន់សម្រាប់មនុស្សប្រុស ប្រសិនបើអ្នកបង្ហាញនូវគោលការណ៍ដែលប្រកាន់ខ្ជាប់ខ្លួនជ្រុលពេក ជាពិសេសគោលការណ៍ដែលជឿជាក់ថាអ្វីដែលខ្លួនធ្វើសុទ្ធតែត្រូវទាំងអស់។
៧. អ្នកមិនខ្វល់ពីអារម្មណ៍អ្នកដទៃ
ការដែលអ្នកនិយាយតែពីរឿងខ្លួនឯង ចង់ឲ្យតែអ្នកដទៃមកខ្វល់ពីអ្នក ចែករំលែកនូវទុក្ខលំបាកជាមួយអ្នក តែអ្នកមិនចាប់អារម្មណ៍ចង់ដឹងលឺរឿងអ្នកផ្សេងសោះនោះ ក៏ជាកត្តាមួយដែលធ្វើឲ្យគ្មានមនុស្សប្រុសណាតាមស្រលាញ់អ្នកដែរ។
៨. អ្នកមិនចូលចិត្តចេញទៅសង្គមខាងក្រៅ
នេះហើយដែលធ្វើឲ្យអ្នកមិនមានឱកាសបានស្គាល់មនុស្សថ្មីៗជាច្រើន ព្រោះតែអ្នកចូលចិត្តចំណាយពេលនៅផ្ទះ ក្នុងបន្ទប់។
៩. អ្នកពិបាកនឹងតាមស្រលាញ់
មិនមែនមនុស្សប្រុសទាំងអស់សុទ្ធតែមានការអត់ធ្មត់ តាមស្រលាញ់មនុស្សស្រីម្នាក់រាប់ខែ រាប់ឆ្នាំនោះទេ អញ្ចឹងឈប់ធ្វើចរិតមេមាន់ ដែលពិបាកឲ្យគេតាមញ៉ែទៀតទៅ បើមិនចង់ស្តាយក្រោយគ្មានអ្នកណាតាមស្រលាញ់ទៀតនោះ។
១០. អ្នកជាមនុស្សសម្ភារៈនិយម
ការដែលអ្នកជាមនុស្សសម្ភារៈនិយមនេះ អាចនឹងធ្វើឲ្យមនុស្សប្រុសគិតថា គេមិនសក្តិសមនឹងអ្នក ព្រោះគេគ្មានលុយគ្រប់គ្រាន់ក្នុងការនាំអ្នកដើរលេង ឬក៏ទិញកាដូជូនអ្នក។
១១. អ្នកធ្លាប់មានប្រវត្តិខូចចិត្ត
ព្រោះតែសង្សារចាស់របស់អ្នកធ្វើឲ្យអ្នកឈឺចាប់ អ្នកក៏ខ្លាចលែងទទួលស្នេហាថ្មី ឬលែងបើកចិត្តស្គាល់មនុស្សប្រុសណាម្នាក់ឲ្យបានស៊ីជម្រៅ។
១២. អ្នកដាច់ណាត់ជ្រុលពេក
ពេលខ្លះមនុស្សប្រុសដែលកំពុងចាប់អារម្មណ៍អ្នកមើលឃើញពីចរិតដាច់ណាត់របស់អ្នក ក្នុងការមិនចេះសម្របតាមពេលវេលា ឬមិនចេះអត់អោននេះ អាចនឹងជាកត្តាមួយធ្វើឲ្យគេដកថយដោយមិនប្រាប់អ្នក។
១៣. អ្នកជាមនុស្សងាយស្រួលពេក
ន័យនេះចង់សំដៅទៅលើ ការដែលអ្នកព្រមឲ្យគេធ្វើអ្វីគ្រប់យ៉ាងមកលើអ្នកដោយមិនប្រកែក ឬក៏ព្រមឲ្យគេទៅញ៉ែមនុស្សស្រីណាផ្សេងទៀតក៏បាន ដោយគ្រប់ពេលអ្នកអត់អោនឲ្យរហូត អញ្ចឹងហើយមនុស្សប្រុសទាំងនោះនឹងបានចិត្ត ហើយចាត់ទុកអ្នកជាវត្ថុគ្មានតម្លៃ។
អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ Hooking up smart
Post a Comment