Latest Post

20s abroad accept Adapt Adulyadej advantage advice advices affection airplan alcohol Alibaba alone answer apologize Apple Argument asian atmosphere attractive avoid bachelor Background Bag banana flower beautiful beautiful mind beauty Bechelor belief bestfriend Bio Biography bitting nail Blue Boat body Body image Book book review Boring Borrow bossy Boyfriend break up broken heart Buddism Business busy buy cambodia camp care career path careless caring Ceremony challenge chicken Childhood chill china Chinese Chinese new year Christmas class Clean cloth Clothes cloths cloud colleague Collect color Comdy competition conference confident contest conversation Converse Convert convince cooking Correct Countdown Counting couple courageous creativity crush Culture Cure cute Dating Debt Decline depression desire discuss dishonest Disorder DMC Documentary Dog Donald Trump dream dress Dressing drug drunk earthquake easy Easygoing eat Education election Empire encouragement English Book Enjoy Entertainment environment erasmus exam exchange exchange program excuse exercise experiences Explode explore eye contact punctuality eyes eyesight Facebook Fact failure fake nice people Family fashion fashionable fatness fear feeling feelings Female festival Film First time five flower Follower food for you Free free course Fresh air Friend Friendly friends friendship Fun Game General Knowledge get over get rid of gift girlfriend girls glass goal Gold gratitude Group Guardian guilty guinness world record Habit hair Halloween handshake happiness Happy hard-headed hate Health Healthy heartbreaking heaviest weight help high Hillary Clinton History hobbies home honest hongkong horror House how to HowTo human humble hurt Idle ignorance important impression Improper independent innovation insect Interest interested International international news Interview introvert Invention involve iPhone7 japan Job journalism journey Karate Keeper KFC Khmer KhmerRudge Kid Language late laugh leader Leadership Leaf learning leave liar life Life Style Lifestyle light Lipstick lonely lost love lovely Make up Male man Mango ំmap Married master degree mate media mediation meditate mental mindful Mistake Mobile modern Money mood Moon Festival Mouth Movie Music Music instrument Musical instrument myanmar Natural natural disaster nature new love New year New Year Eve New York Post News NewZaland No Note7 novel obsessing Occasion Ocean odor open-minded opportunity optimistic. Original Outfit Owe parachute parasite Pass Pc peace Pee People perfectionism perfume personality Philippine photo Physic pity plaid-shirt Planet plant Pokemon police possitivity Prepare presentation President Pressure price problem procrastination professional profile program project 3 public Public place puppy puzzle Question questions rational real life reasons reduce regret relationship Relative Relax reliable Relieve remeber research rich rivals Rodrigo Duterte romantic routine RPG rude RUPP russia sad sadness Samsung saving scholarship school Scotland Sea Seat see self-confidence self-destructed self-discovery self-esteem self-loved self-questioning self-value seminar Serious Severe sexy shape shirt Shoe shoes showing Sign singapore Single sit skin sky sleep Sleeping sleepy slim smart smell smile Sneakers social media socialize society solution sorry soul Sports step Steve Job stomach story Strange strange thing strategy stress student student life students study Style stylish succeed success sudoku summer Superstition surrounding Symptom talking Tattoo technique Technology Teenager Thai thailand Thriller tip Tips tired Toilet tolerated trace Traditional traffic Training travel Treatment triangle love Trip trust truth twin Ultraviolet Unboxing undergraduate unhappy United State update US president Vacation value Vegetable Video vietnam volunteer Water Festival wealth wear Wearing Wedding weird weird news why wild animal win woman Women Work workload workshop Wrong person yoga youth yseali

សម្ពាធ​ការងារ ការសិក្សា គ្រួសារ និង​ជីវិតរស់នៅប្រចាំថ្ងៃអាចឲ្យមនុស្សកើតជម្ងឺស្ដ្រេសបានយ៉ាងងាយ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដបានបញ្ចាក់ថាទម្លាប់​៦យ៉ាងក្រោមអាចឲ្យអ្នកកាត់បន្ថយស្រ្ដេសបានយ៉ាងងាយ។

១. កំណត់ត្រាប្រចាំថ្ងៃ
ការសរសេរកំណត់ត្រាប្រចាំថ្ងៃអាចជួយអ្នកកាត់បន្ថយស្រ្ដេសបាន ដោយអ្នកគ្រាន់តែសរសេររឿងដែលអ្នកសប្បាយចិត្ដដាក់ក្នុងសៀវភៅកំណត់ត្រារបស់​អ្នក។ រាល់ពេលដែលអ្នកមានអារម្មណ៍ថាស្មុគស្មាញចូលទាញសៀវភៅកំណត់ហេតុរបស់អ្នករួចកត់ត្រាអ្វីដែលចង់ចាំក្នុងសៀវភៅនោះ។

 ២. ការអាន
អានអ្វីដែលអ្នកចូលចិត្ដអាចកាត់បន្ថយស្រ្ដេសបានមួយកម្រិត​។ តាមការសិក្សារបស់អ្នកវិទ្យាសាស្រ្ដបញ្ចាក់ថាការចំណាយពេលអានសៀវភៅចំនួន៦នាទី ពិតជាអាចកាត់បន្ថយបានមែន។

៣. រាំ
ការបញ្ចេញកាយវិការតាមបទចម្រៀងក៏ជាផ្នែកមួយដែលអាចឲ្យអ្នកកាត់បន្ថយស្ដ្រេសបានដែរ។​ ការ​រាំតាមបទចម្រៀងដែលចួលចិត្ដ មិនថាបទញាក់ឬបទស៊្លូ​នោះទេ វា​មិនត្រឹមតែកាត់បន្ថយស្រ្ដេសប៉ុណ្ណោះ​ទេ តែ​ថែមទាំងបានហាត់ប្រាណទៀតផង​។

៤. យូហ្គា
យូហ្គាជាលំហាត់ម្យ៉ាងតម្រូវឲ្យអ្នកមានការតាំងចិត្ដខ្ពស់។ ការហាត់បែបនេះ​ មិនត្រឹម​តែ​ជួយដល់សមាធិផ្លូវចិត្ដប៉ុណ្ណោះទេ អ្នកក៏កាត់ស្រ្ដេសផងដែរ។

៥. រៀបចំសួនច្បារ
ការដាំដុះរុក្ខជាតិមិនត្រឹមតែជួយឲ្យភពផែនដីមានភាពស្រស់បំព្រងប៉ុណ្ណោះទេ តែវាក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ។

៦. ការចម្អិន​អាហារ
ការចម្អិន​អាហារអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អបាន ចូរចម្អិន​អាហារដែលអ្នកចូលចិត្ដឲ្យបានច្រើន។

មនុស្សជាច្រើនគិតថា ដើម្បីទទួលជោគជ័យក្នុងជីវិត ពួកគេត្រូវចាប់យកអ្វីដែលថ្មីនិងទម្លាប់​មួយ ចំនួន ដែលអាចជាស្ពានចម្លង​ទៅកាន់គោលដៅ ប៉ុន្តែពួកគេមិនបានគិតថា ដើម្បីផ្លាស់ប្តូរខ្លួនឲ្យ​ល្អ និងទទួលយកអ្វីថ្មីនោះ ត្រូវផ្លាស់ប្តូរទម្លាប់​ចាស់សិននោះទេ។ ចំណុចទាំង៨ខាងក្រោមនឹងអាច​ផ្តល់ជាគំនិតខ្លះជួយ​អ្នក​ទៅកាន់ភាពជោគជ័យ ៖
Photo Credit : Life Advancer 
១. លុប​ចោល​ចរិត​កុហក​គេ​និង​ខ្លួន​ឯង​
អ្នក​ជោគជ័យ​ភាគ ច្រើន​មិន​ចូល​ចិត្ត​ទម្លាក់​កំហុស​ទៅលើ​អ្នក​ដទៃ ជាពិសេស​សមាជិក​គ្រួសារ មិត្ត​ភក្តិ​​ និង​អ្នក​នៅជំុវិញ​ខ្លួន​នោះទេ។ ដោយ​ឡែក​ពួកគេ​​យក​កំហុស​មក​សិក្សា​ និង​មិន​ធ្វើ​អោយ​វា​ប៉ះពាល់​ដល់​អ្នក​ដែល​ជ្រោម​ជ្រែង​ខ្លួន​ឡើយ​ ផ្ទុយទៅវិញគឺទទួល​ស្គាល់​ចំណុចអវិជ្ជមាន​ទាំងនោះ​​​ដោយ​ភាព​ក្លាហាន។

២.​ លុប​ចោល​ការចង់​បាន​ភាពល្អ​ឥតខ្ចោះ

គ្មាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​នោះ​ទេ។ កំុភ័យ​រឿង​ធ្វើ​ខុស​ព្រោះបើ​មិន​ធ្វើខុស​​ទេ នោះយើងក៏​មិន​ដឹង​ថា​ខ្លួន​អាច​ធ្វើ​បានដែរឫអត់​​នោះ​ទេ។ កំុខ្វល់​ពី​ពាក្យ​សម្តីរិះគន់ ដែល​បង្អាក់ការ​លូតលាស់​ ហើយ​កំុចាំតែល្អ​ឥតខ្ចោះ។  ចូរចាប់ផ្តើម​ចាប់ធ្វើ​​ធ្វើពេលនេះ​។

៣. ឈប់​ភ័យ

កំុ​ភ័យ​នឹង​ទទួល​យក​អ្វីថ្មី កំុ​ភ័យ​នឹង​ខ្លាច​គេ​មិន​ពេញ​ចិត្ត ហើយ​កំុ​ភ័យ​នឹង​ការ​បញ្ចេញ​មតិ​របស់​ខ្លួនឯង​។​ ចង់​ដឹង​គំរោង​របស់​ខ្លួន​ជោគជ័យ​ឬអត់ ​ត្រូវ​អោយ​គេ​ដឹង​ជាមួយ​ជំហរ​រឹងបឹុង​របស់​ខ្លួន។​

៤. បំបាត់​ចោល​ចរិតចង់​គ្រប់​គ្រង​អ្វីគ្រប់​យ៉ាង​

គ្មាន​មនុស្ស​ណា​អាច​គ្រប់​គ្រង​អ្វីទាំង​អស់​នោះ​ទេ ដូច​ជា​ក្នុង​ក្រម​ហ៊ុន​មួយ​អញ្ចឹង ត្បិត​តែមាន​ម្ចាស់​ក៏​ពិត​មែន​តែនៅ​មាន​អ្នក​កាន់​តាម​ផ្នែក​ផ្សេងៗទៀត។​ កុំគិតពីការគ្រប់គ្រងតែម្នាក់ឯង​ច្រើនពេក​ អ្នក​ត្រូវ​​បន្ថយ​ភាពតាន​តឹង​ដើម្បី ទុក​កម្លាំង​ទៅមុខ​ទៀត។

៥ កំុ​គិត​ថា​គំនិត​ខ្លួន​ល្អគ្រប់​ពេល
រៀន​ទទួល​យក​គំនិត​អ្នក​ដទៃមក​ប្រៀប​ធៀប​គំនិត​ខ្លួនឯង​​ ហើយជ្រើស​យក​អ្វីដែលល្អនិងចោលអ្វីដែលមិនល្អ​​។ ព្យាយាម​ស្រូប​យក​គំនិត​ថ្មី​ៗ សិក្សា​ពី​វាហើយ​ចងចាំ​វាទុក​។

៦. បំបាត់​ការ​ចង់​បាន​អ្វីភ្លាមៗ
គ្មាន​អ្វីដែល​ធ្វើ​ភ្លាម​ហើយ​ជោគជ័យ​ភ្លាម​ទេ កំុប្រញាប់​ប្រញាល​ពេក​ ធ្វើ​វា​មួយ​ៗសន្សឹម​ៗតាមសម្រូល​ ដោយ​មាន​គម្រោង​ជាក់លាក់។​ ការ​ជោគជ័យ​គឹបាន​មក​ដោយ​ការ​សន្សំ​បន្តិចម្តងៗ វា​គង់​តែបាន​ផល​ទេ គ្រាន់​តែយូរ​ហើយ​ឆាប់ ។

៧. បំបាត់​មនុស្ស​ដែល​នាំ​តែទុក្ខ

ក្នុង​ដំណើរ​ជីវិត​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ចូល​មក​ក្នុង​ជីវិត​យើង មាន​ខ្លះ​ល្អ ខ្លះយ៉ាប់ ​ខ្លះ​នាំតែទុក្ខ ដូច្នេះគួរ​ស្វែងយល់​ពីមនុស្ស​ទាំង​នោះ ហើយ​ឈប់​ខ្វល់​ពី​អ្នក​ដែល​ធ្វើ​អោយ​ជិវិតយើង​សៅហ្មង។

៨. ឈប់​ទទួល​យក​សំណើនៅពេល​ដែល​ចិត្ត​មិន​ចង់​
កំុ​គិត​ថា​ខ្លួន​ឯង​ជា​វីរជន​សំរាប់​អ្នក​រាល់​គ្នា យើង​ត្រូវ​មើល​ផង​ថាតើ​យើង​មាន​ពេល​ ឬ សមត្ថភាព​នឹង​ទទួល​យក​សំណើដែល​គេ​ពឹង​ពាក់​ដែល​ទេ បើ​អត់​ឆ្លើយថា​អត់​ បើ​មិន​ចង់​ប្រាប់​គេតាម​នោះ ព្រោះការ​ធ្វើ​ដោយ​បង្ខំ វា​មិន​ផ្តល់​នូវ​លទ្ធផល​ល្អទេ វា​អាច​នឹង​អាប់​មុខ​ទៅវិញ ។

អត្ថបទដោយ ៖​ ហ៊ុន កែវលីដែត

វិស្វករជប៉ុនលោក Hajime Narukawa បានផលិតផែនទីថ្មីមួយដែលបញ្ជាក់ពីទីតាំងនិងទំហំនៃទីតាំងនិមួយៗ មានភាពត្រឹមត្រូវបំផុត។ លោកហៅផែនទីនោះថា​​ AuthaGraph World Map។



ផែនទីចាស់ដែលបង្កើតនៅសតវត្សទី១៦បានពង្រីកទឹកដីនៅហ្គ្រីនលេនឲ្យធំជាងការពិត ហើយទីតាំងមួយចំនួននៅអាហ្វ្រិកបែរជាតូចទៅវិញ។

ដូច្នេះផែនទីថ្មីរបស់វិស្វករជនជាតិជប៉ុនរូបនេះ បានធ្វើឲ្យទីតាំងទាំងនេះមានភាពត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា គំរោងរបស់លោកបានទទួលពានរង្វាន់ការរចនា​ដ៏ល្អបំផុតកាលពីឆ្នាំ២០១៦ផងដែរ។

អត្ថបទដោយ៖ សាម សុជាទិញ
ប្រភពអត្ថបទ៖ Indi100.com

ជារៀងរាល់ថ្ងៃ ការសន្ទនា ឬ ការនិយាយគ្នាជាមួយនរណាម្នាក់តែងតែកើតមានឡើងជាប្រចាំ។ ពេលខ្លះ វាជាការសន្ទនាដែលមានរយៈពេលវែង ហើយពេលខ្លះទៀតមានរយះខ្លី។​ ទន្ទឹមនឹងនេះ ការសន្ទនារបស់យើងនីមួយៗតែងតែមានកំហុសដែលកើតឡើងដោយចេតនា និងអចេតនា។ នេះគឺជាចំនុចមួយចំនួនដែលបង្ហាញថាអ្នកមានកំហុសនៅពេលដែលអ្នកកំពុងតែធ្វើការសន្ទនា :

១. ចូលចិត្តតម្រង់ទៅតែបញ្ហាអវិជ្ជមាន
ជានិច្ចជាកាល បញ្ហាអវិជ្ជមានរបស់នរណាម្នាក់ ឬក៏អ្វីមួយតែងតែជាទីចាប់អារម្មណ៍នៅពេលដែលមានបទសន្ទនាណាមួយឈានចូលមកដល់។ មែនទែនទៅ វាជារឿងមិនល្អមួយ ដែលអ្នកមិនគួរគម្បីលើកឡើងយកមកនិយាយ ពីព្រោះថាប្រធានបទបែបនេះ​ មិនបានផ្តល់ប្រយោជន៏ដល់សន្ទនានោះសូម្បី​តែបន្តិច ហើយផ្ទុយទៅវិញវាកាន់តែបង្កើនភាពស្មុគស្មាញនៅក្នុងគំនិតរបស់អ្នក។​

២. សួរសំនួរច្រើនពេក
ជាក់ស្តែង ការលើកឡើងជាសំនួរច្រើននៅពេលមានបទសន្ទនាណាមួយវាគឺជារឿងមួយល្អក្នុងការបង្កើនចង្វាក់សន្ទនាអោយកាន់តែមានភាពល្អប្រសើរ។ តែយ៉ាងណាមិញ ការលើកឡើងជាសំនួរច្រើនពេក អាចប្រឈមមុខនឹងសញ្ញាណអវិជ្ជមានច្រើន។ អវជ្ជមានដោយសារតែ ពេលខ្លះដៃការសន្ទនារបស់អ្នកមានភាពហត់នឿយ និងធុញធប់នៅក្នុងការឆ្លើយនូវសំនួរដ៏ច្រើនរបស់អ្នក ពីព្រោះថាពួកគេក៏ចង់លឺការចែកចាយ និងសំដីរបស់អ្នកក្នុងការសន្ទនានោះផងដែរ។​

៣. អត់យកចិត្តទុកដាក់ស្តាប់
ការដែលភាគីម្ខាងទៀត កំពុងតែផ្ចង់ និងយកចិត្តទុកដាក់ក្នុងការនិយាយ ហើយភាគីម្ខាងទៀតបែរជាមិនបានយកចិត្តទុកដាក់ស្តាប់ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយនៅពេលដែលមានការសន្ទនាណាមួយ។ ធ្ងន់ធ្ងរដោយសារ តែវាធ្វើអោយអ្នកដែលកំពុងសន្ទនាជាមួយអ្នកមានអារម្មណ៍ថាគេកំពុងនិយាយតែម្នាក់ឯង ពោលទង្វើរនេះបានបំបាក់ទឹកចិត្តអ្នកដែលកំពុងនិយាយជាខ្លំាង។​

អត្ថបទដោយ៖ ព្រឿន បញ្ញារី


មុខគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ពីព្រោះវាជាចំនុចដែលយើងកត់សម្គាល់បានមុនគេ។ ដូច្នេះសម្រាប់ស្ត្រីមិនថាវ័យណានោះទេ ការតុបតែងមុខគឺជារឿងមួយដែលមិនអាចចៀសបានឡើយ។ ថ្ងៃនេះអត្ថបទយើងនឹងផ្តោតសំខាន់ទៅលើវិធីសាស្រ្តជ្រើសរើសពណ៌ក្រែមសម្រាប់ស្ត្រីគ្រប់គ្នាដែលលោកអ្នកគួរតែអាន។

បបូរមាត់តូចស្តើង សាកសមនឹងពណ៌ក្រែម ផ្កាឈូក ឈាមជ្រូកស្រាល និង ពណ៌ទូទៅដែលស្រាលៗ។ ពណ៌ដែលត្រូវចៀសវាងគឺពណ៌ក្រហម ក្រហមដិត​ ស្វាយដិត និង ពណ៌ដែលស្រដៀងៗនឹងពណ៌ត្នោត។ លោកអ្នកគួរធ្វើការគូរទម្រង់បបូរមាត់ជាមុនសិនដើម្បី ទទួលបានទម្រង់ដែលស្រស់ស្អាតហើយការគូរនេះគប្បីរើសយកខ្មៅដៅគូសដែលមានពណ៌ដូចគ្នានឹងពណ៌មាត់ពីធម្មជាតិរបស់អ្នក។


បបូរមាត់ពេញ គួរសាកល្បងក្នុងការជ្រើសរើសពណ៌ក្រហម ពណ៌ផ្កាឈូកស្រទន់ៗ ពណ៌ផ្លែប៊ឺរី និង ពណ៌ផ្កាត្របែកព្រៃ។ សម្រាប់ប្រភេទបបូរបែបនេះ មិនមានពណ៌ណាដែលត្រូវចៀសវាងនោះទេ។ ប៉ុន្តែលោកអ្នកដែលមានបបូរបែបនេះគួរកុំលាបក្រែមរលោងពាសពេញមាត់នោះទេ យកល្អគួរតែលាបវានៅចំពាក់កណ្តាលនៃបបូរមាត់។ ស្រ្តីគ្រប់រូបក៏មិនចាំបាច់គូរត្រេបបូរមាត់ដែរចំពោះបបូរមាត់ដែលមានទម្រង់បែបនេះ។


ពណ៌ក្រែមសម្រាប់ពេលថ្ងៃ
ស្រ្តីគ្រប់រូបមិនគូរជ្រើសរើសលាបក្រែមពណ៌ដិត និង ពណ៌ងងឹតពេកទេសម្រាប់ពេលថ្ងៃនិងរសៀល។ ផ្ទុយមកវិញលោកអ្នកគួរលាបក្រែមពណ៌ផ្កាឈូក ពណ៌ផ្លែប៉េះ និងប៊ឺរី ជាដើម។

ពណ៌ក្រែមសម្រាប់ពេលយប់
មនុស្សស្រីទាន់សម័យចេះតុបតែងខ្លួនទៅតាមកាលៈទេសៈគឺជាគុណសម្បត្តិមួយរបស់ពួកគេ។ ការជ្រើសរើសពណ៌ក្រែមឲ្យត្រូវទៅតាមពេលវេលាក៏ជាអ្វីដែលមិនអាចមើលរំលងដែរ។ ដូច្នេះសម្រាប់ពេលយប់ មិត្តៗនារីគួរលាបក្រែមពណ៌ក្រហមភ្លឺ ផ្កាឈូកភ្លឺ ត្របែកព្រៃ និងពណ៌ឈាមជ្រូកទើបមើលទៅសាកសម និង ស្រស់ស្អាត។

ពណ៌ក្រែមសម្រាប់យុវវ័យ
ប្រភេទពណ៌ដែលគួរប្រើប្រាស់គឺ ពណ៌ផ្កាឈូក ផ្លែប៉េះ និងពណ៌ដែលថ្លាៗមិនដិតខ្លាំង ហើយពណ៌ដែលមិនគួរប្រើប្រាស់គឺ មិនគួរជាពណ៌ដែលងងឹតពេកទេ។

ពណ៌ក្រែមសម្រាប់ស្ត្រីវ័យ២០ឆ្នាំដល់២៩
ពណ៌ដែលគួរតែទិញយកមកប្រើប្រាស់មានដូចជា ពណ៌មាស ផ្កាឈូកបែកស្វាយ ប៊ឺរី និង ក្រហមភ្លឺ។


រៀបរៀងដោយ ជិន ស្រីលាភ                                                                                              
ប្រភព allwomenstalk.com

នៅ​ពេល​ដែល​អ្ន​ក​ជា​នារី​ដែល​ចូល​ចិត្ត​ញញឹម​ច្រើន​៖ ស្នាម​ញញឹម​របស់​អ្នក​នឹង​អាច​បិទបាំងនូវ​ការពិត​ជាច្រើន​​ដែល​មាន​ក្នុង​ចិត្ត​អ្នក​។ អ្នក​ដែល​ទើប​តែស្គាល់​អ្នក​ ដែល​ពេល​ខ្លះ​អ្នក​មួយ​ចំនួន​ដែល​ស្គាល់​យូរ​ហើយ​នោះ​ ក៏​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការសួរ​ពីសុខទុក​របស់​អ្នក​ទេ​។​

តាម​ស្នាម​ញញឹមអ្នក ​ធ្វើ​អោយ​អ្នក​នៅ​ជំុ​វិញ​ខ្លួន​​តែង​គិត​ថា​អ្នកគ្មាន​ទុក​កង្វល់​ក្នុង​ចិត្ត​ តែង​សប្បាយ​​​មិន​ខ្វល់​​នឹង​​បញ្ហា​មួយ​ចំនួន​​នោះ​​ទេ ។
Photo Credit: Daily Mail 
នៅ​ពេល​ដែល​អ្នក​គឺ​ជាមនុស្ស​ញញឹម​ច្រើន​៖ គេ​គិត​ថា​អ្នក​តែង​មិន​ចេះ​ខឹង​​ អ្នក​មិន​ចេះ​គំុនរណា អ្នក​តែង​អនុគ្រោះ​រាល់​គំហុស​ដែល​គេធ្វើ​មក​លើខ្លួន ។​ សូម្បីតែកំប្លែងតូច​មួយ​ក៏​អាច​អោយ​អ្នក​សើច​ចេញ វាជាសញ្ញា​ដែល​ប្រាប់​ថាអ្នក​ជាមនុស្ស​គិត​ច្រើន​ និង​ងាយ​នឹង​រង​ការ​ប៉ះ​ទង្គិច​ខាង​ផ្លូវ​ចិត្ត​ ដែល​គ្រាន់​តែ​មិន​ងាយ​បញ្ចេញមក​ក្រៅ។


នៅ​ពេល​ដែល​អ្នក​គឺជាមនុស្សញញឹម​ច្រើន​៖​​ មិន​មាន​មនុស្ស​ច្រើន​ទេ ​ដែល​ដឹង​ពី​រឿង​ពិត​ពី​ក្រោយ​ស្នាម​ញញឹម​របស់​អ្នក​នោះទេ ស្នា​ម​ញញឹម​មួយចំនួន​គឹ​ជា​ការ​បិទបាំង​ពី​ទុក្ខ​សោក​ដែល​លាក់​ក្នុង​ចិត្ត​ ទឹក​ភ្នែក​ និង​រឿង​ឈឺចាប់​មួយ​ចំនួន​ដែល​អ្នក​គ្មាន​ភាព​ក្លាហាន​នឹង​បញ្ចេញ​អោយ​គេ​ឃើញ។ អ្នក​ផ្សេង​គិត​ថា អ្នក​នៅតែសើច​ចេញទោះបីជាមាន​រឿង​អីក៏​ដោយ តែ​គេ​មិន​ដែល​ជូន​អ្នក​ទៅផ្ទះ​ពេលអ្នក​មាន​អារម្មណ៍មិន​ល្អ ឬអង្គុយ​មើល​អ្នក​យំរហូត​ដល់​ដេក​លក់​ទេ។

ស្នាម​ញញឹម​របស់មនុស្ស​ជា​អ្វី​សម្រស់​ដ៏​ស្អាតមួយ​ ប៉ុន្តែមិន​មែន​ស្នាម​ញញឹម​ទាំង​អស់​សុទ្ធតែ​ជារឿង​ល្អ​ទេ ។

អត្ថបទ៖ ហ៊ុន​ កែវលីដែត


សេចក្តីជូនដំណឹងរបស់ Khmer Youth Association៖ ឱកាសពិសេសសម្រាប់អ្នកដែលចង់រៀនវគ្គបណ្តុះបណ្តាលស្តីពីការថតវីដេអូ “Video Training” ដែលបង្រៀនដោយ កញ្ញា ម៉ាលីនមកពីប្រទេសស៊ុយអ៊ែត នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ២ ដល់ ៥រសៀល ទីកន្លែងនឹងជម្រាបជូនពេលក្រោយ។ រួសរាន់ឡើងកន្លែងមានកំណត់ សម្រាប់អ្នកដែលចាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈអាស័យដ្ឋាន sanary.kaing@gmail.com ឬលេខទូរស័ព្ទ011 97 39 33 ជាមួយកញ្ញា កាំង សាណារី។

Good News: For those who are interested in learning “Video Training” with Ms. Malin from Sweden on Saturday, December 14, 2017 at 2-5 PM, avenue will be informed later. Limited seat, First-Come, First Served, please register or ask for information via email: sanary.kaing@gmail.com or 011 97 39 33.

ព័ត៌មានលម្អិតសូមចូលទៅកាន់  Khmer Youth Association
*សម្គាល់៖ ខ្លឹមសារអត្ថបទខាងលើគឺមិនមែនជារបស់Blogយើងឡើយ ហើយការបកប្រែនិងចែករំលែកនេះក្នុងគោលបំណងចែករំលែកព័ត៌មានតែប៉ុណ្ណោះ។
*Disclaimer: We don’t own the content. Our purpose is purely to help spread the information.

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.