១ ការលេងឧបករណ៍ចំរៀងផ្សេងៗ
មានការស្រាវជ្រាវមួយចំនួនដែលបញ្ចាក់ថាការលេងភ្លេង ឬ ស្តាប់ចំរៀង ធ្វើអោយខួរក្បាលរបស់មនុស្សអាចបង្កើនសមត្ថភាពការគិត ធ្វើអោយសុខភាពផ្លូវចិត្តល្អ រំងាប់អារម្មណ៍អោយស្ងប់ និងអ្វី ដែលសំខាន់នោះគឺបង្កើនការយកចិត្តទុកដាក់របស់បុគ្កលទៅលើអ្វីមួយ។
២ បង្កើនចំណូលចិត្តខាងអាន
មិនថាអ្នកប្រាជ្ញ ឬ បណ្ឌិតណាទេ សុទ្ធតែកើតចេញពីការអាន ការឆ្ងល់ ដូចនេះ ការអានសៀវភៅជាមធ្យោបាយដ៏ខ្លាំងមួយក្នុងការសម្រួចការគិតរបស់អ្នក ។ មិនតែប៉ុណ្ណោះការអាននឹងអាចអោយអ្នកស្គាល់អារម្មណ៍ផ្សេងៗ ដែលបានចារនៅ ក្នុងសៀវភៅនោះ ដែលជាលំហាត់ខួរក្បាលយ៉ាងល្អមួយព្រោះអ្នកមិនត្រឹមតែអានទេ តែក៏កំពុងស្រមៃរូបភាពនៅ ពេលជាមួួយគ្នានោះ ។
៣ អនុវត្តសមាធិជាមួយកាយ និងចិត្ត
សំរាប់អ្នកដែលចាប់ផ្តើមដំបូង វាមិនមែនជាការងាយស្រួលនោះ ទេ ព្រោះវាត្រូវការការចូលរួមពី កាយនិងចិត្តក្នុងពេលតែមួយដើម្បីទៅ ជួយសំរួលដំណើរការរបស់ខួរក្បាល។ ការអនុវត្តសមាធិ មិនទាមទារអ្នកបង្វឹកក្រៅពី ខ្លួនអ្នកទេ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែតាំងចិត្តអោយស្ងប់និងបន្ធូរការតានតឹងក្នុងចិត្ត នេះហើយវិធី មួយក្នុងការកំចាត់បញ្ហាដែលធ្វើអោយអ្នកផ្តោតអារម្មណ៍លើការងារផ្សេង ។
៤ ធ្វើលំហាត់ខួរក្បាល
ខួរក្បាលក៏ត្រូវការមានលំហាត់ដែរ ដើម្បីបង្កើនសន្ទុះចលនារបស់ខ្លួន និងភ្ជាប់ទំនាក់ទំនងល្អក្នុងខួរក្បាល។ ការលេងរៀបលេខ ( Sudoku) ការដោះប្រស្នា និងល្បែងមួយចំនួនទៀតជាប្រភេទល្បែងដែលធ្វើអោយអ្នកមានការគិតជ្រៅ និងឆ្លាតជាងមុន ។
៥ ហាត់ប្រាណអោយបានច្រើន
សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត មានទំនាក់ទំនងនិងគេដូច្នេះកំរិតនៃអង្គចងចាំ គឹស្ថិតនៅ លើការដែលអ្នកថែរក្សាសុខភាពទាំងពីរនេះ ។ ការហាត់មិនត្រឹមតែអាចអោយបែកញើសទេ តែវាជួយអោយអារម្មណ៍ស្រស់ថ្លាផងដែរ ហើយអាចអោយអ្នករហ័សជាងមុ ។
៦ រៀនភាសាថ្មី
ការចាប់ផ្តើមរៀនភាសាថ្មី តម្រូវអោយមានការគិតច្រើនលើផ្នែកផ្សេងៗ ដូចជា គិតពីវេយ្យាករណ៍ ពាក្យពិបាក ការសរសេរជាដើមដែលអ្វី ទាំងនេះហើយធ្វើអោយការគិតរហ័សរហួន និងឆាប់ចាប់យកអ្វីដែលថ្មី ។
៧ កត់ត្រាអារម្មណ៍របស់អ្នកទុក
ការកត់ត្រាហេតុសំរាប់ខ្លួនអ្នករាល់ថ្ងៃជាទំលាប់ដ៏ល្អមួយព្រោះថា អ្នកមិនចាំបាច់អ្នកដទៃសំរាប់តែស្្តាប់រឿងរ៉ាវរបស់អ្នកទេ អ្នកអាចសរសេរអ្វីៗទាំងអស់ទុកនៅក្នុងនោះ ។ វិធី នេះត្រូវបានគេជឿថាជាវិធី មួយក្នុងការកាត់ស្ត្រេស បង្កើនភាពអត់ធ្មត់ក្នុងចិត្ត ជួបក្នុងការផ្តោតអារម្មណ៍ ការស្រមើស្រមៃខ្ពស់ និងបង្កើនគំនិតច្នៃប្រឌិតទៀតផង ។
៨ ធ្វើដំណើរកំសាន្តទៅកន្លែងថ្មី ៗ
ទៅកាន់កន្លែងថ្មី ជួយដល់ការចាប់អារម្មណ៍និងសង្កេតការណ៍ ធ្វើអោយអ្នកភ្លេចនូវទុកកង្វល់និងចាប់យកអារម្មណ៍ថ្មី ដែលកំពុងទទួលយក ហើយបន្ទាប់ពី នេះនឹងធ្វើអោយអ្នករៀបចំខ្លួនជាស្រេចសំរាប់ការទទួលយកចំណេះដឹងថ្មី ៗ ។
៩ ចម្អិនមុខម្ហូបថ្មី ៗ
មនុស្សរីករាយនៅ ពេលបានញាំុម្ហូបរសជាតិថ្មីហើយឆ្ងាញ់ ដូច្នេះអ្នកគួរស្វែងរកមុខម្ហូបដែលអ្នកនឹងចូលចិត្តហើយធ្វើវាដោយចាប់ផ្តើមពីជំហានដំបូង ។ ពេលជាមួយគ្នានោះអ្នកនឹងហ្វឹកហាត់ការផ្តោតទៅលើចំណុចមួយៗ ល្អិតល្អន់ដើម្បីបានម្ហូបដែលឆ្ងាញ់ ធ្វើដូចនេះយូរទៅអ្នកនឹងអាចប្រើប្រាស់ការផ្តោតអារម្មណ៍បែបនេះទៅលើអ្វីផ្សេងបាន។
១០ លេងកីឡ្ា
អ្នកគិតថាការលេងកីឡាតម្រូវកំលាំងពលកម្មច្រើនជាងគេ តែតាមពិតទៅវាត្រូវការកំលាំងនៃការគិតផងដែរថាតើគួរធ្វើយ៉ាងណាទើបឈ្នះ ។ ចលនាខួរក្បាលនឹងកើនឡើងហើយរហ័សជាងមុន នៅពេលអ្នកគិតស្របពេលដែលអ្នកកំពុងបញ្ចេញសកម្មភាពរបស់អ្នកដើម្បីយកឈ្នះលើដៃគូរប្រកួត។ លើសពីនេះវាជួយអោយមានការកើនឡើងនៃទំនុកចិត្តលើខ្លួនឯងទៀតផង ។
Post a Comment