ល្បែងត្រេះចង្កឹះនេះអាចលេងបានដោយចាប់ផ្តេីមពីមនុស្សពីរនាក់ឡេីងទៅហេីយធ្វេីការលេងម្នាក់ម្តងដោយការលេងមានភាពងាយស្រួលប៉ុន្តែទាមទារអោយមានភាពរហ័សរហួន។ ជាដំបូងយេីងត្រូវបោះក្រូចឆ្មាទៅលេីហេីយយកដៃចាប់ចង្កឹះទៅតាមចំនួននៃវគ្គនីមួយៗអំឡុងពេលដែលក្រូចឆ្មានៅលេីអាកាសហេីយចាប់ក្រូចឆ្មានុះអោយជាប់ពេលវាធ្លាក់ចុះមកវិញដោយមិនអោយក្រូចឆ្មាធ្លាក់ដល់ដី (សូមទស្សនាវីដេអូខាងក្រោមដេីម្បីយល់ច្បាស់ពីរបៀបលេង)។
វាក៏ជារឿងដ៏គួរអោយសោកស្តាយមួយផងដែរដែលគេហទំព័ររបស់យេីងពុំអាចស្វែងរកព៌តមានជាក់លាក់អំពីប្រវត្តិនិងដេីមកំណេីតនៃល្បែងត្រេះចង្កឹះនេះប៉ុន្តែទោះជាយ៉ាងណាវានៅតែជាល្បែងមួយប្រភេទដែលសប្បាយនៅវ័យកុមារភាពរបស់ពួកយេីង។
អត្ថបទដោយ ៖ ជុំ រស្មី
Post a Comment