កុំចឹងអីណា៎! មិនចាំបាច់មានអារម្មណ៍ Sad ឬធុញថប់ទេដែលត្រូវដេកផ្ទះ Countdown នោះ សាកធ្វើរឿងខាងក្រោមទាំងនេះនៅយប់ថ្ងៃរង់ចាំ Countdown ទៅមើល៍ ធានាថាអ្នកនឹងមានអារម្មណ៍ល្អឡើង៖
១. ជជែកលេងជាមួយគ្រួសារ
កុំនៅតែក្នុងបន្ទប់ ព្រោះថាថ្ងៃណាក៏អ្នកអាចនៅក្នុងបន្ទប់បានដែរ ប៉ុន្តែសម្រាប់ពេលវេលាពិសេសបែបនេះ គួរតែចេញពីបន្ទប់ មកចំណាយពេលនិយាយលេងបង្កើនភាពស្និទ្ធស្នាលនិងរង់ចាំពេលវេលារាប់បញ្រ្ចាស់ជាមួយគ្រួសារវិញទៅ។
២. កុំចុចមើលហ្វេសប៊ុកចុះឡើងច្រើនពេក
អ្នកដែលអត់ដេកផ្ទះចាំ Countdown ច្បាស់ជា Check-in KPS (Kompong Som) ឬ SR (Siem Reap) ហើយ ដូច្នេះបិទហ្វេសប៊ុកចោលខ្លះទៅ កុំអូសចុះឡើងច្រើនពេក ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍អាណិតខ្លួនដែលមិនបានដើរលេងដូចគេ។
៣. ធ្វើឬទិញអាហារឆ្ងាញ់ៗទុកញ៉ាំ
របស់ញ៉ាំនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ភ្លេចពីរឿងមិនសប្បាយចិត្តបាន អញ្ចឹងហើយ ញ៉ាំអីបណ្តើរ រង់ចាំពេលវេលា Countdown បណ្តើរទៅ ធានាថា ពេលវេលានឹងដើរលឿនជាមិនខាន។
៤. សរសេរគម្រោងត្រូវធ្វើទុកឆ្នាំថ្មី
កំឡុងពេលរង់ចាំពេលវេលា Countdown អ្នកអាចអង្គុយចុះ ហើយរកនឹកថាអ្វីដែលអ្នកត្រូវធ្វើ និង អ្វីដែលត្រូវសម្រេចឲ្យបាននៅឆ្នាំថ្មី។ ការដែលអ្នកសរសេរវាទុក អាចនឹងជួយឲ្យអ្នកមានកម្លាំងចិត្តក្នុងឆ្នាំថ្មី ព្រោះអ្នកបានក្តាប់គម្រោងការទាំងនោះក្នុងដៃ រាប់បញ្រ្ចាស់ឆ្លងឆ្នាំជាមួយគ្នា។
៥. បង្ហើយការងារ ឬកិច្ចការសាលា
វិធីនេះអាចថាជាវិធីដែលមិនសូវមានប្រសិទ្ធភាព ប៉ុន្តែការពិតទៅ ប្រសិនបើអ្នកចំណាយពេលដែលត្រូវមកអង្គុយលេងហើយមានអារម្មណ៍ថាSad ដែលត្រូវដេកផ្ទះCountdown មកធ្វើកិច្ចការដែលមានប្រយោជន៍ដូចជា បញ្ចប់កិច្ចការសាលា (Assignment) ឬ បង្ហើយការងារ អាចនឹងជារឿងដែលបន្លប់ពេលវេលាបានមួយកម្រិតដែរ។ ចាំដល់ពេលដែលដល់ម៉ោងរាប់បញ្រ្ចាស់ សឹមដកឃ្លាដើម្បីរាប់បញ្រ្ចាស់ម្នាក់ឯងក្តី ជាមួយគ្រួសារក្តី ឬមិត្តភក្តិតាមរយៈទូរស័ព្ទក្តី។
អត្ថបទដោយ៖ សន ឆវីវតី
Post a Comment