Photo Credit : Life Advancer |
អ្នកជោគជ័យភាគ ច្រើនមិនចូលចិត្តទម្លាក់កំហុសទៅលើអ្នកដទៃ ជាពិសេសសមាជិកគ្រួសារ មិត្តភក្តិ និងអ្នកនៅជំុវិញខ្លួននោះទេ។ ដោយឡែកពួកគេយកកំហុសមកសិក្សា និងមិនធ្វើអោយវាប៉ះពាល់ដល់អ្នកដែលជ្រោមជ្រែងខ្លួនឡើយ ផ្ទុយទៅវិញគឺទទួលស្គាល់ចំណុចអវិជ្ជមានទាំងនោះដោយភាពក្លាហាន។
២. លុបចោលការចង់បានភាពល្អឥតខ្ចោះ
គ្មាននរណាម្នាក់ល្អគ្រប់ដប់នោះទេ។ កំុភ័យរឿងធ្វើខុសព្រោះបើមិនធ្វើខុសទេ នោះយើងក៏មិនដឹងថាខ្លួនអាចធ្វើបានដែរឫអត់នោះទេ។ កំុខ្វល់ពីពាក្យសម្តីរិះគន់ ដែលបង្អាក់ការលូតលាស់ ហើយកំុចាំតែល្អឥតខ្ចោះ។ ចូរចាប់ផ្តើមចាប់ធ្វើធ្វើពេលនេះ។
៣. ឈប់ភ័យ
កំុភ័យនឹងទទួលយកអ្វីថ្មី កំុភ័យនឹងខ្លាចគេមិនពេញចិត្ត ហើយកំុភ័យនឹងការបញ្ចេញមតិរបស់ខ្លួនឯង។ ចង់ដឹងគំរោងរបស់ខ្លួនជោគជ័យឬអត់ ត្រូវអោយគេដឹងជាមួយជំហររឹងបឹុងរបស់ខ្លួន។
៤. បំបាត់ចោលចរិតចង់គ្រប់គ្រងអ្វីគ្រប់យ៉ាង
គ្មានមនុស្សណាអាចគ្រប់គ្រងអ្វីទាំងអស់នោះទេ ដូចជាក្នុងក្រមហ៊ុនមួយអញ្ចឹង ត្បិតតែមានម្ចាស់ក៏ពិតមែនតែនៅមានអ្នកកាន់តាមផ្នែកផ្សេងៗទៀត។ កុំគិតពីការគ្រប់គ្រងតែម្នាក់ឯងច្រើនពេក អ្នកត្រូវបន្ថយភាពតានតឹងដើម្បី ទុកកម្លាំងទៅមុខទៀត។
៥ កំុគិតថាគំនិតខ្លួនល្អគ្រប់ពេល
រៀនទទួលយកគំនិតអ្នកដទៃមកប្រៀបធៀបគំនិតខ្លួនឯង ហើយជ្រើសយកអ្វីដែលល្អនិងចោលអ្វីដែលមិនល្អ។ ព្យាយាមស្រូបយកគំនិតថ្មីៗ សិក្សាពីវាហើយចងចាំវាទុក។
៦. បំបាត់ការចង់បានអ្វីភ្លាមៗ
គ្មានអ្វីដែលធ្វើភ្លាមហើយជោគជ័យភ្លាមទេ កំុប្រញាប់ប្រញាលពេក ធ្វើវាមួយៗសន្សឹមៗតាមសម្រូល ដោយមានគម្រោងជាក់លាក់។ ការជោគជ័យគឹបានមកដោយការសន្សំបន្តិចម្តងៗ វាគង់តែបានផលទេ គ្រាន់តែយូរហើយឆាប់ ។
៧. បំបាត់មនុស្សដែលនាំតែទុក្ខ
ក្នុងដំណើរជីវិតមានមនុស្សច្រើនណាស់ដែលចូលមកក្នុងជីវិតយើង មានខ្លះល្អ ខ្លះយ៉ាប់ ខ្លះនាំតែទុក្ខ ដូច្នេះគួរស្វែងយល់ពីមនុស្សទាំងនោះ ហើយឈប់ខ្វល់ពីអ្នកដែលធ្វើអោយជិវិតយើងសៅហ្មង។
៨. ឈប់ទទួលយកសំណើនៅពេលដែលចិត្តមិនចង់
កំុគិតថាខ្លួនឯងជាវីរជនសំរាប់អ្នករាល់គ្នា យើងត្រូវមើលផងថាតើយើងមានពេល ឬ សមត្ថភាពនឹងទទួលយកសំណើដែលគេពឹងពាក់ដែលទេ បើអត់ឆ្លើយថាអត់ បើមិនចង់ប្រាប់គេតាមនោះ ព្រោះការធ្វើដោយបង្ខំ វាមិនផ្តល់នូវលទ្ធផលល្អទេ វាអាចនឹងអាប់មុខទៅវិញ ។
អត្ថបទដោយ ៖ ហ៊ុន កែវលីដែត
Post a Comment