ជាការពិតណាស់ ទម្រង់មុខរាងអក្សរវីកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មនុស្សគ្រប់វ័យ ព្រោះវាអាចធ្វើអោយទម្រង់មុខទាំងមូលមានភាពទាក់ទាញ ស្រស់ស្អាត និងក្មេងជាងវ័យបានមួយកម្រិតទៀតផង។ មនុស្សមួយចំនួនបានសម្រេចចិត្តទទួលយកការវះកាត់តែសម្ផស្សដែលត្រូវចំណាយថវិកាច្រើន ពេលវេលាសម្រាកនៅមន្ទីរពេទ្យយូរ និងជាពិសេស ពួកគេត្រូវអត់ធ្មត់នឹងភាពឈឺចាប់ខ្លាំងបន្ទាប់ពីវះកាត់ទៀតផង។ យ៉ាងណាមិញ សម្រាប់អ្នកដែលមិនហ៊ានប្រថុយ ឫមិនមានលទ្ធភាពក្នុងការវះកាត់ ពួកគេក៏អាចទទួលបានមុនវីបានដែរ ហើយថែមទាំងមានសុវត្ថិភាពទៀតផង។ ខាងក្រោមនេះជាតិចនិចទាំង៤យ៉ាង ដែលលោកអ្នកអាចសាកល្បងបានដោយខ្លួនឯង៖
១. ការតុបតែងមុខដោយប្រើគ្រឿងសម្អាងមួយចំនួន ៖ មិត្តនារីអាចជ្រើសរើសម្ស៉ៅផាត់ថ្ពាល់ដែលមានពណ៌សូកូឡា ស៊ីរ៉ូមសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃលើមុខ ឬក៏ក្រែមការពារប្រភេទធ្វើអោយមុខអក្សរមានរាងវី មកប្រើប្រាស់លើផ្ទៃថ្ពាល់ដែលមានសភាពធំដោយម៉ាស្សាថ្នមៗ ហើយត្រូវធានាថាមិនអោយស្បែកមុខទទេត្រូវកំដៅថ្ងៃខ្លាំងយូរពេកទេ។
២. ការម៉ាស្សាមុខ៖ លោកអ្នកអាចជ្រើសរើសប្រើវិធីសាស្រ្តម៉ាស្សាមុខជាច្រើនតាមការនិយមចូលចិត្តផ្ទាល់ខ្លួន យ៉ាងណាមិញរបៀបម៉ាស្សាមុខដែលពេញនិយមនិងងាយស្រួលអនុវត្តន៍ដែលមនុស្សភាគច្រើនតែងតែធ្វើ គឺការប្រើដៃម៉ាស្សាថ្នមៗ ដោយញីតិចៗពីចុងសៀតផ្កាទាំងសងខាងចុះមកសន្សឹមៗដល់ចុងចង្កា រួចបន្តធ្វើបែបនេះអោយបាន៥ទៅ៧ដង ជារៀងរាល់យប់មុនពេលចូលគេង ឫពេលព្រឹកទើបក្រោកពីគេងក៏បាន។ លោកអ្នកនឹងអាចមើលឃើញលទ្ធផលជាទីគាប់ចិត្តក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយ។
៣.ការហាត់យូហ្កាមុខ៖ តើអ្នកធ្លាប់លឺពីការហាត់យូហ្កាលើផ្ទៃមុខដែរឫទេ? ការធ្វើលំហាត់ប្រាណស្រាលៗលើផ្ទៃមុខអាចធ្វើអោយសាច់ដុំមុខរួមតូចជាងមុន ជួយកាត់បន្ថយសភាពយារធ្លាក់នៅក្រោមភ្នែកនិងស្នាមជ្រីវជ្រួញ ព្រមទាំងធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយជាងមុនទៀតផង។ មិត្តនារីមួយចំនួនជ្រើសរើសធ្វើវាចំនួនពី ៣ទៅ ៥នាទី ជារៀងរាល់ថ្ងៃ ពេលកំពុងបើកបរ អានសៀរភៅ ឫពេលណាក៏បានដែលលោកអ្នកទំនេរ។
៤. ការសម្រកទម្ងន់៖ ជាតិប្រៃដែលស្តុកទុកនៅក្នុងខ្លួនយើងម្នាក់ៗអាចបង្កអោយដងខ្លួនមានសភាពហើម ជាងនេះទៅទៀត វាក៏អាចបង្កអោយទម្រង់មុខប៉ោងជាងមុន និងមានសាច់ថ្ពាល់ធំ។ សាកគិតទៅមើលថា ពេលដែលយើងទទួលទានចំនីដែលមានជាតិខ្លាញ់ និងជាតិប្រៃខ្លាំង ហើយផឹកទឹកមិនបានគ្រប់គ្រាន់ ឫមិនបានធ្វើលំហាត់ប្រាណបញ្ចេញជាតិកខ្វក់ទាំងនោះចេញមកវិញ ហើយចូលគេងដោយមិនបានគិតពីរឿងអស់ទាំងនេះ ទម្រង់មុខរបស់យើងនឹងមានភាពហើម ពិបាកក្នុងការបើកភ្នែកនៅព្រឹកថ្ងៃបន្ទាប់។ដូច្នេះហើយយើងគួរតែកាត់បន្ថយការទទួលទានអាហារទាំងនោះ ហើយត្រឡប់ទៅបរិភោគបន្លែ ផ្លែឈើធម្មជាតិ ដែលមានវីតាមីនគ្រប់គ្រាន់ទៅចិញ្ចឹមស្បែក និងសារពាង្គកាយទាំងមូល ហើយត្រូវធ្វើលំហាត់ប្រាណអោយបានទៀងទាត់ និងផឹកទឺកយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ។
សរសេរ និងប្រែសម្រួលដោយ ៖ ចន ច័ន្ទបូតា
ប្រភពអត្ថបទ៖ http://www.sfcosmeticsurgery.com/tips-for-getting-a-v-line-or-v-shaped-face-naturally-without-surgery-or-injections/
Post a Comment