20s abroad accept Adapt Adulyadej advantage advice advices affection airplan alcohol Alibaba alone answer apologize Apple Argument asian atmosphere attractive avoid bachelor Background Bag banana flower beautiful beautiful mind beauty Bechelor belief bestfriend Bio Biography bitting nail Blue Boat body Body image Book book review Boring Borrow bossy Boyfriend break up broken heart Buddism Business busy buy cambodia camp care career path careless caring Ceremony challenge chicken Childhood chill china Chinese Chinese new year Christmas class Clean cloth Clothes cloths cloud colleague Collect color Comdy competition conference confident contest conversation Converse Convert convince cooking Correct Countdown Counting couple courageous creativity crush Culture Cure cute Dating Debt Decline depression desire discuss dishonest Disorder DMC Documentary Dog Donald Trump dream dress Dressing drug drunk earthquake easy Easygoing eat Education election Empire encouragement English Book Enjoy Entertainment environment erasmus exam exchange exchange program excuse exercise experiences Explode explore eye contact punctuality eyes eyesight Facebook Fact failure fake nice people Family fashion fashionable fatness fear feeling feelings Female festival Film First time five flower Follower food for you Free free course Fresh air Friend Friendly friends friendship Fun Game General Knowledge get over get rid of gift girlfriend girls glass goal Gold gratitude Group Guardian guilty guinness world record Habit hair Halloween handshake happiness Happy hard-headed hate Health Healthy heartbreaking heaviest weight help high Hillary Clinton History hobbies home honest hongkong horror House how to HowTo human humble hurt Idle ignorance important impression Improper independent innovation insect Interest interested International international news Interview introvert Invention involve iPhone7 japan Job journalism journey Karate Keeper KFC Khmer KhmerRudge Kid Language late laugh leader Leadership Leaf learning leave liar life Life Style Lifestyle light Lipstick lonely lost love lovely Make up Male man Mango ំmap Married master degree mate media mediation meditate mental mindful Mistake Mobile modern Money mood Moon Festival Mouth Movie Music Music instrument Musical instrument myanmar Natural natural disaster nature new love New year New Year Eve New York Post News NewZaland No Note7 novel obsessing Occasion Ocean odor open-minded opportunity optimistic. Original Outfit Owe parachute parasite Pass Pc peace Pee People perfectionism perfume personality Philippine photo Physic pity plaid-shirt Planet plant Pokemon police possitivity Prepare presentation President Pressure price problem procrastination professional profile program project 3 public Public place puppy puzzle Question questions rational real life reasons reduce regret relationship Relative Relax reliable Relieve remeber research rich rivals Rodrigo Duterte romantic routine RPG rude RUPP russia sad sadness Samsung saving scholarship school Scotland Sea Seat see self-confidence self-destructed self-discovery self-esteem self-loved self-questioning self-value seminar Serious Severe sexy shape shirt Shoe shoes showing Sign singapore Single sit skin sky sleep Sleeping sleepy slim smart smell smile Sneakers social media socialize society solution sorry soul Sports step Steve Job stomach story Strange strange thing strategy stress student student life students study Style stylish succeed success sudoku summer Superstition surrounding Symptom talking Tattoo technique Technology Teenager Thai thailand Thriller tip Tips tired Toilet tolerated trace Traditional traffic Training travel Treatment triangle love Trip trust truth twin Ultraviolet Unboxing undergraduate unhappy United State update US president Vacation value Vegetable Video vietnam volunteer Water Festival wealth wear Wearing Wedding weird weird news why wild animal win woman Women Work workload workshop Wrong person yoga youth yseali

មូល​ហេតុ​​យើងអាចមើល​ឃើញ​ពណ៌​ខុសៗ​គ្នា​

ស្រមៃថាអ្នកកំពុងសម្លឹងមើលផ្លែប៉ោមមួយ។ ភាគច្រើន អ្នកនឹងនិយាយថាវាមានពណ៌ក្រហម។ ប៉ុន្តែ‹‹ពណ៌ក្រហម›› មិនមែនជាផ្នែកមួយស្ថិតស្ថេររបស់ផ្លែប៉ោមនោះទេ​។ ពណ៌របស់វាអាស្រ័យទៅលើពន្លឺដែលជះទៅលើវា និងកោសិកាកោនដែលយើងមានក្នុងភ្នែករបស់យើង​​​​។ ដូច្នេះពណ៌ក្រហម កើតមានឡើងតែនៅក្នុងក្បាលយើងតែ​ប៉ុណ្ណោះ។ អញ្ចឹង ពេលដែលយើងហៅផ្លែប៉ោមពណ៌ក្រហម ឬមេឃពណ៌ខៀវ តើយើងប្រាកដទេថាយើងកំពុងឃើញពណ៌ដូចគ្នា? ចុុះបើយើងគ្រាន់តែរៀនហៅពណ៌ដែលយើងឃើញ តាមឈ្មោះដូចគ្នា?
(Credit: BBC Future)


ពន្លឺមកដល់ភ្នែករបស់យើងក្នុងលក្ខណៈជារលក។ ពន្លឺព្រះអាទិត្យបង្កឡើងពីរលកដែលមានប្រេកង់ (ចំនួនរលកក្នុងមួយវិនាទី) ផ្សេងៗ ដែលរលកទាំងអស់នេះ គេហៅថាកម្រិតវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច  (Electromagnetic Radiation Spectrum)។ កែវភ្នែកមនុស្សយើងអាចរួសនឹងរលកដែលមានប្រេកង់ចាប់ពី 4 x 1014 Hz ដល់ 8 x 1014 Hz។ រលកពណ៌ក្រហមមានប្រេកង់ទាបបំផុត ចំណែកឯរលកពណ៌ស្វាយមានប្រេកង់ខ្ពស់បំផុត។ រលកពណ៌ទាំងអស់ផ្គុំចូលគ្នា យើងមើលទៅឃើញពណ៌ស។ 

តារាងកម្រិតវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច (Credit: Environmental Health and Safety)

រេទីន ស្រទាប់ក្នុងបង្អស់របស់គ្រាប់ភ្នែកយើង ពោរពេញទៅដោយកោសិការួសនឹងពន្លឺ ដែលចែកចេញជាពីរគឺ កោសិកាកោន និង កោសិកាដំបង។ កោសិកាកោនចែកចេញជាបីប្រភេទទៀត ដែលរួសបំផុតទៅនឹងរលកពណ៌ក្រហម បៃតង និង ខៀវ។ ចំណែកឯ កោសិកាដំបងបណ្តាលអោយយើងអាចដឹងថានៅជុំវិញខ្លួនយើងកំពុងតែភ្លឺឬងងឹត ព្រមទាំងអាចអោយយើងមើលឃើញរូបរាងនិងចលនាផងដែរ។ ដូច្នេះកោសិកាដំបងល្អសម្រាប់ពេលយប់ ដោយវាមិនត្រូវការពន្លឺច្រើនដូចកោសិកាកោនឡើយ។ នៅពេលដែលកោសិកាទាំងពីរមានប្រតិកម្មជាមួយនឹងរលកពណ៌ វានឹងបញ្ជូនពត៌មានតាមសរសៃប្រសាទទៅកាន់ខួរក្បាល ដើម្បីបំលែងព័ត៌មាននេះទៅជាពណ៌ដែលយើងមើលឃើញ។ 


ទីតាំងរេទីននិងកោសិការួសនឹងពន្លឺ (Credit: ក្រសួងអប់រំយុវជននិងកីឡា)

អ្នកវិទ្យាសាស្រ្តបានរកឃើញមកហើយថា ការមើលពណ៌ខុសគ្នាកើតមានឡើង។ ករណីទី១គឺការ‹‹ខ្វាក់ពណ៌››។ ការខ្វាក់ពណ៌ចែកចេញជា៣ប្រភេទ ប៉ុន្តែប្រភេទដែលមានច្រើនជាងគេបណ្តាលមកពីកង្វះឬដំណើរការមិនប្រក្រតីរបស់កោសិកាកោនដែលរួសនឹងរលកពណ៌ក្រហមឬបៃតង។ អ្នកដែលខ្វាក់ពណ៌ភាគច្រើនជាបុរស ដែលមានក្រូម៉ូសូម XY ដោយសារតែសែនដែលបង្កអោយមានការខ្វាក់ពណ៌ស្ថិតនៅលើក្រូម៉ូសូម X។ ផ្ទុយពីបុរស ស្រ្តីមានក្រូម៉ូសូម XX ហើយបើក្រូម៉ូសូមXមួយផ្ទុកសែននោះ ឯមួយទៀតមានលក្ខណៈធម្មតា គាត់នឹងមិនខ្វាក់ពណ៌នោះឡើយ។ អ្នកដែលមានប្រភេទខ្វាក់ពណ៌បែបនេះអាចមិនដឹងថាខ្លួនឃើញពណ៌ផ្សេងពីអ្នកដទៃឡើយ លុុះត្រាទៅធ្វើតេស្តភ្នែក។ 


ការមើលឃើញរបស់អ្នកខ្វាក់ពណ៌មានកោសិកាកោនរួសនឹងរលកពណ៌ក្រហមឬបៃតងមិនប្រក្រតី (Credit: We Are Colorblind)

ផ្ទុយមកវិញ គេបានរកឃើញករណីម្យ៉ាងទៀតមានឈ្មោះថា Tetrachromacy ដែលអ្នកមានករណីនេះមានកោសិកាកោន៤ប្រភេទ។ សត្វបក្សីនិងល្មូនមានកោសិកាកោន៤ ដែលអាចអោយសត្វទាំងនេះមើលឃើញដល់អុីនហ្រ្វារ៉េដ (Infrared) និងកាំរស្មីអ៊ុលត្រា UV។ ចំណែកឯមនុស្សដែលមានកោសិកាកោន៤ប្រភេទវិញមិនអាចមើលឃើញទៅដល់កម្រិតនោះឡើយ ប៉ុន្តែកោសិកាកោនបន្ថែមមួយទៀតនោះគឺកាន់តែរួសទៅនឹងរលកពណ៌រវាងក្រហមនិងបៃតង។ ហេតុដូចនេះ ពួកគេមើលឃើញពណ៌កាន់តែច្រើនជាងមនុស្សធម្មតាទៀត។ ករណីនេះកើតមានឡើងចំពោះតែស្រ្តីតែប៉ុណ្ណោះ។




(Credit: BBC Future

ចុះសម្រាប់អ្នកដែលមានកោសិកាកោន៣ប្រភេទ ដែលមានដំណើរការប្រក្រតី តើពួកគេឃើញពណ៌ដូចគ្នាបេះបិទមែនឬ? សំណួរនេះមើលទៅដូចជាស្រួលឆ្លើយទេ។ ផ្លែប៉ោមមានពណ៌ក្រហម មេឃពណ៌ខៀវ ស្លឹករុក្ខជាតិពណ៌បៃតង -ល-។ យើងហៅឈ្មោះពណ៌ដូចគ្នា អញ្ចឹងយើងប្រហែលជាឃើញពណ៌ដូចគ្នាមែនហើយ។ ប៉ុន្តែយើងអាចគិតបែបនេះដោយជាក់ច្បាស់ដែរឬទេ? យើងមិនអាចមើលពណ៌ទាំងឡាយពីកែវភ្នែករបស់អ្នកដទៃបានទេ។ បន្ថែមពីលើនេះ យើងមិនអាចពណ៌នាអំពីពណ៌ដែលយើងឃើញអោយបានក្បោះក្បាយនោះឡើយ​​។ ស្រមៃថាអ្នកត្រូវគេអោយពណ៌នាអំពីពណ៌ដែលអ្នកឃើញទៅកាន់មនុស្សខ្វាក់ភ្នែកតាំងពីកំណើត។ តើអ្នកអាចធ្វើបានដែរឬទេ? ប្រហែលជាពិបាកខ្លាំងហើយមែនទេ?

ម្យ៉ាងទៀត មនុស្សម្នាក់ៗសុទ្ធតែមានសែននិងការបញ្ចេញលក្ខណៈនៃសែនខុសគ្នា។ សូម្បីតែកូនភ្លោះក៌មិនមានសែនដូចគ្នាបេះបិទនោះដែរ។ ហេតុដូចនេះ ខួរក្បាលយើងក៌អាចមានភាពខុសគ្នាខ្លះៗផងដែរ។ ជាក់ស្តែង យើងមិនអាចរកមនុស្សពីរនាក់ដែលមានលក្ខណៈដូចគ្នា១០០%បានទេ។ បើយើងគិតពីកោសិកាកោនរបស់យើងវិញ វាក៌អាចមានភាពខុសគ្នាបន្តិចបន្តួចផងដែរ ទាក់ទងនឹងកម្រិតដែលវារួសនឹងពន្លឺ។ ណឺរ៉ូនដែលបម្លែងព័ត៌មានទៅជារូបភាពក៏​អាចមានលក្ខណៈខុសគ្នា ដូច្នេះយើងក៏អាចសន្មត់ដែរថា មនុស្សម្នាក់ៗប្រហែលជាមើលឃើញពណ៌មិនដូចគ្នានោះទេ គ្រាន់តែស្រដៀងគ្នា។

យ៉ាងណាក៏ដោយ នេះមិនទាន់ជាអ្វីដែលគេអាចរកឃើញអោយជាក់ច្បាស់នោះឡើយ។ ប្រហែលជាទៅមុខទៅ ភាសារបស់យើងអាចពណ៌នាអោយច្បាស់លាស់អំពីពណ៌ក្នុងចក្ខុវិញ្ញាណរបស់យើង ដើម្បីអោយយើងអាចប្រៀបធៀបពណ៌ដែលយើងឃើញជាមួយគ្នា។ ប៉ុន្តែសម្រាប់ពេលនេះ លក្ខណៈដែលយើងមើលឃើញពណ៌គឺមានតែយើងម្នាក់គត់ដែលអាចដឹងបាន។ ទោះជាយ៉ាងនេះក្តី យើងអាចប្រាស័យទាក់ទងគ្នាដោយមានប្រសិទ្ធភាពបាន និងអាចមើលឃើញថាផ្លែប៉ោមនោះគួរអោយចង់ញុាំដូចគ្នា។

អត្ថបទដោយ៖ ហេង សុរីតា

Post a Comment

[blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.