តើអ្នកចូលចិត្តរឿងមនោសញ្ចេតនាបែបស្នេហាត្រីកោណឬទេ?
រឿង Summerទាំងបីវគ្គមាន The Summer I Turned Pretty, It’s Not Summer Without You និង We’ll Always Have Summer គឺជារឿងមនោសញ្ចេតនាស្នេហារវាងយុវវ័យបីនាក់ ដែលធ្លាប់ស្គាល់គ្នាតាំងពីក្មេងមកម្ល៉េះ។ បងប្អូនប្រុសពីរនាក់ Conrad និងJeremiah បានធ្លាក់ក្នុងអន្លង់ស្នេហ៍នារីម្នាក់ដែលគេធ្លាប់ស្គាល់តាំងពីនៅក្មេង គឺ Belly។ ដោយឡែក Bellyធ្លាប់លួចស្រលាញ់ Conrad តាំងពីពួកគេនៅតូច ប៉ុន្តែមិនដែលហ៊ាននិយាយប្រាប់ ដោយគិតថា Conrad មិនពេញចិត្តនឹងគេ។ នៅរដូវក្ដៅមួយ ពេលដែលពួកគេពេញវ័យ គ្រួសារទាំងពីរបានជួបជុំគ្នា។ នៅពេលនោះហើយដែល Jeremiah និង Belly បានដុះចិត្តស្រលាញ់គ្នា។
ក្រោយមកទើបបានដឹងថា Conrad ក៏លួចស្រលាញ់ Belly វិញដែរ។ ទោះបី Jeremiah និង Belly ស្រលាញ់គ្នាក៏ដោយ ក៏Belly នៅមានចិត្តលើConrad ដដែល។ តើចុងបញ្ចប់ Belly បានទៅលើអ្នកណា រវាងបងប្អូនបង្កើតទាំងពីរនាក់នេះ?
អត្ថបទដោយ៖ គុណវុឌ្ឍ មុនីកញ្ចនា
Post a Comment