១. ចូលចិត្តតម្រង់ទៅតែបញ្ហាអវិជ្ជមាន
ជានិច្ចជាកាល បញ្ហាអវិជ្ជមានរបស់នរណាម្នាក់ ឬក៏អ្វីមួយតែងតែជាទីចាប់អារម្មណ៍នៅពេលដែលមានបទសន្ទនាណាមួយឈានចូលមកដល់។ មែនទែនទៅ វាជារឿងមិនល្អមួយ ដែលអ្នកមិនគួរគម្បីលើកឡើងយកមកនិយាយ ពីព្រោះថាប្រធានបទបែបនេះ មិនបានផ្តល់ប្រយោជន៏ដល់សន្ទនានោះសូម្បីតែបន្តិច ហើយផ្ទុយទៅវិញវាកាន់តែបង្កើនភាពស្មុគស្មាញនៅក្នុងគំនិតរបស់អ្នក។
២. សួរសំនួរច្រើនពេក
ជាក់ស្តែង ការលើកឡើងជាសំនួរច្រើននៅពេលមានបទសន្ទនាណាមួយវាគឺជារឿងមួយល្អក្នុងការបង្កើនចង្វាក់សន្ទនាអោយកាន់តែមានភាពល្អប្រសើរ។ តែយ៉ាងណាមិញ ការលើកឡើងជាសំនួរច្រើនពេក អាចប្រឈមមុខនឹងសញ្ញាណអវិជ្ជមានច្រើន។ អវជ្ជមានដោយសារតែ ពេលខ្លះដៃការសន្ទនារបស់អ្នកមានភាពហត់នឿយ និងធុញធប់នៅក្នុងការឆ្លើយនូវសំនួរដ៏ច្រើនរបស់អ្នក ពីព្រោះថាពួកគេក៏ចង់លឺការចែកចាយ និងសំដីរបស់អ្នកក្នុងការសន្ទនានោះផងដែរ។
៣. អត់យកចិត្តទុកដាក់ស្តាប់
ការដែលភាគីម្ខាងទៀត កំពុងតែផ្ចង់ និងយកចិត្តទុកដាក់ក្នុងការនិយាយ ហើយភាគីម្ខាងទៀតបែរជាមិនបានយកចិត្តទុកដាក់ស្តាប់ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយនៅពេលដែលមានការសន្ទនាណាមួយ។ ធ្ងន់ធ្ងរដោយសារ តែវាធ្វើអោយអ្នកដែលកំពុងសន្ទនាជាមួយអ្នកមានអារម្មណ៍ថាគេកំពុងនិយាយតែម្នាក់ឯង ពោលទង្វើរនេះបានបំបាក់ទឹកចិត្តអ្នកដែលកំពុងនិយាយជាខ្លំាង។
អត្ថបទដោយ៖ ព្រឿន បញ្ញារី
Post a Comment