Articles by "break up"

20s abroad accept Adapt Adulyadej advantage advice advices affection airplan alcohol Alibaba alone answer apologize Apple Argument asian atmosphere attractive avoid bachelor Background Bag banana flower beautiful beautiful mind beauty Bechelor belief bestfriend Bio Biography bitting nail Blue Boat body Body image Book book review Boring Borrow bossy Boyfriend break up broken heart Buddism Business busy buy cambodia camp care career path careless caring Ceremony challenge chicken Childhood chill china Chinese Chinese new year Christmas class Clean cloth Clothes cloths cloud colleague Collect color Comdy competition conference confident contest conversation Converse Convert convince cooking Correct Countdown Counting couple courageous creativity crush Culture Cure cute Dating Debt Decline depression desire discuss dishonest Disorder DMC Documentary Dog Donald Trump dream dress Dressing drug drunk earthquake easy Easygoing eat Education election Empire encouragement English Book Enjoy Entertainment environment erasmus exam exchange exchange program excuse exercise experiences Explode explore eye contact punctuality eyes eyesight Facebook Fact failure fake nice people Family fashion fashionable fatness fear feeling feelings Female festival Film First time five flower Follower food for you Free free course Fresh air Friend Friendly friends friendship Fun Game General Knowledge get over get rid of gift girlfriend girls glass goal Gold gratitude Group Guardian guilty guinness world record Habit hair Halloween handshake happiness Happy hard-headed hate Health Healthy heartbreaking heaviest weight help high Hillary Clinton History hobbies home honest hongkong horror House how to HowTo human humble hurt Idle ignorance important impression Improper independent innovation insect Interest interested International international news Interview introvert Invention involve iPhone7 japan Job journalism journey Karate Keeper KFC Khmer KhmerRudge Kid Language late laugh leader Leadership Leaf learning leave liar life Life Style Lifestyle light Lipstick lonely lost love lovely Make up Male man Mango ំmap Married master degree mate media mediation meditate mental mindful Mistake Mobile modern Money mood Moon Festival Mouth Movie Music Music instrument Musical instrument myanmar Natural natural disaster nature new love New year New Year Eve New York Post News NewZaland No Note7 novel obsessing Occasion Ocean odor open-minded opportunity optimistic. Original Outfit Owe parachute parasite Pass Pc peace Pee People perfectionism perfume personality Philippine photo Physic pity plaid-shirt Planet plant Pokemon police possitivity Prepare presentation President Pressure price problem procrastination professional profile program project 3 public Public place puppy puzzle Question questions rational real life reasons reduce regret relationship Relative Relax reliable Relieve remeber research rich rivals Rodrigo Duterte romantic routine RPG rude RUPP russia sad sadness Samsung saving scholarship school Scotland Sea Seat see self-confidence self-destructed self-discovery self-esteem self-loved self-questioning self-value seminar Serious Severe sexy shape shirt Shoe shoes showing Sign singapore Single sit skin sky sleep Sleeping sleepy slim smart smell smile Sneakers social media socialize society solution sorry soul Sports step Steve Job stomach story Strange strange thing strategy stress student student life students study Style stylish succeed success sudoku summer Superstition surrounding Symptom talking Tattoo technique Technology Teenager Thai thailand Thriller tip Tips tired Toilet tolerated trace Traditional traffic Training travel Treatment triangle love Trip trust truth twin Ultraviolet Unboxing undergraduate unhappy United State update US president Vacation value Vegetable Video vietnam volunteer Water Festival wealth wear Wearing Wedding weird weird news why wild animal win woman Women Work workload workshop Wrong person yoga youth yseali
Showing posts with label break up. Show all posts

ស្នេហាពេលខ្លះអាចនឹងចម្លែកបន្តិច ហើយក៏អាចថា ឆ្កួតបន្តិចដែរ ព្រោះថាពេលដែលស្រលាញ់ អ្វីគ្រប់យ៉ាងមើលឃើញសុទ្ធតែល្អ ប៉ុន្តែពេលអស់ចិត្ត គ្រប់យ៉ាងលែងមានតម្លៃ។ អ្នកខ្លះតស៊ូអត់ធន់តាំងចិត្តថានឹងស្រោចស្រង់ទំនាក់ទំនងស្នេហាដែលប្រេះឆាសារឡើងវិញ តែការតាំងចិត្តនេះកើតឡើងតែពីភាគីម្ខាង ដូច្នេះហើយ វាគ្មានប្រយោជន៍នោះទេ។ ហើយពេលខ្លះ ស្នេហាក៏ត្រូវបញ្ចប់ទៅ ដោយមិនមែនមកពីការក្បត់ផិត ឬក៏ធ្វើបាបពីភាគីម្ខាងទៅភាគីម្ខាងឡើយ។


ចូរគិតឡើងវិញនូវចំណុចទាំង៦នេះ បើសិនជាវាពិតជាត្រូវដូចអ្វីដែលអ្នកជួបប្រទះមែន វាដល់ពេលដែលអ្នកគួរសម្រេចចិត្តចែកផ្លូវគ្នាជាមួយគូស្នេហ៍អ្នកហើយ៖

១. អ្នកមានអារម្មណ៍មិនសប្បាយចិត្ត
គ្រប់ពេលដែលជួបមុខគ្នា ឬនិយាយទូរស័ព្ទជាមួយគ្នា អ្នកមិនដែលមានអារម្មណ៍ថា ទទួលនូវភាពសប្បាយចិត្តនៅក្នុងខ្លួននោះទេ។​ ផ្ទុយទៅវិញ គ្រប់យ៉ាងសុទ្ធតែជារឿងមិនសប្បាយចិត្ត ស្នាមញញឹមមិនបានមាននៅលើផ្ទៃមុខអ្នកទៀតទេ។

២. អ្នកមានតម្រូវការខុសពីគេ
មនុស្សមានចំណូលចិត្តខុសគ្នា តម្រូវការក៏ខុសគ្នាដែរ ប៉ុន្តែក្នុងនាមជាគូស្នេហ៍ ប្រសិនបើអ្នកទាំងពីរតែងតែមានគំនិតខ្វែងគ្នាក្នុងការទិញរបស់របរ ឬជ្រើសរើសអ្វីម្យ៉ាងនោះ មិនយូរមិនឆាប់ទេ អ្នកនឹងមើលឃើញច្បាស់ថា ស្នេហាមួយនេះដើរទៅមុខយូរទៀតលែងរួចហើយ។

៣. អ្នកតែងតែគិតពីរឿងចែកផ្លូវគ្នាជារឿយៗ
មិនចាំបាច់មានហេតុផលក៏បាន ព្រោះប្រសិនបើអ្នកមិនអាចបញ្ឈប់អារម្មណ៍ថា អ្នកមិនចង់នៅក្នុងទំនាក់ទំនងស្នេហានេះបន្តទៀតទេ អ្នកគួរតែព្រលែងវាចោលតាមចិត្តទៅ។ ជឿលើអារម្មណ៍របស់អ្នកទៅ អ្នកប្រហែលជានឹងមានអារម្មណ៍ថាឈឺចាប់ ព្រោះនៅស្រលាញ់ ប៉ុន្តែពេលដែលបែកគ្នារួច អ្នកអាចនឹងមានអារម្មណ៍ធូរស្បើយជាងនេះ។ អារម្មណ៍ទាំងនេះជារឿងធម្មតាទេ នេះបើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌល់ The Catholic University of America's Wellness Center។

៤. អ្នកមិនអាចដោះស្រាយបញ្ហាបាន
បញ្ហាកើតឡើងដដែលៗ រឿងដដែលៗ ប៉ុន្តែអ្នកនៅតែមិនអាចដោះស្រាយ ឬមិនអាចទទួលបាននូវដំណោះស្រាយពីភាគីម្ខាងទៀតបាន។ វានៅតែបន្តកើតឡើងវិញម្តងហើយម្តងទៀត ហើយនឹងកាន់តែធ្ងន់ទៅៗ រហូតដល់ថ្ងៃមួយ​ វាផ្ទុះមួយទំហឹង ពេលនោះអ្នកប្រាកដជាច្បាស់ហើយថា គ្រប់យ៉ាងគួរតែបញ្ចប់។

៥. អ្នកមិនដែលបានអ្វីដែលខ្លួនចង់បាន
អ្នកតែងតែគិតថា គូស្នេហ៍របស់អ្នកនឹងធ្វើនេះធ្វើនោះសម្រាប់អ្នក តាមដែលអ្នកប្រាថ្នាចង់បាន ប៉ុន្តែមិនដែលមានម្តងណាដែលគេដាក់ចិត្តដាក់កាយធ្វើ ឬចាប់អារម្មណ៍ពីចំណុចតូចតាចទាំងនេះឡើយ។ ឧទារហណ៍ថា អ្នកចង់ជួបមុខគ្នារាល់ថ្ងៃ ប៉ុន្តែគេមិនដែលរំលឹកថាចង់ជួបអ្នកមុននោះទេ ទាល់តែអ្នកហៅគេ ឬទៅរកគេ ដែលនេះជាសញ្ញាណបង្ហាញយ៉ាងច្បាស់១០០%ថា គេមិនសមឲ្យអ្នកទ្រាំទ្រដល់ម្លឹងទេ។

៦. អ្នកត្រូវបានរងការធ្វើបាប
ការធ្វើបាបផ្លូវកាយនិងផ្លូវចិត្តមិនខុសគ្នាប៉ុន្មានទេ គ្រាន់តែការធ្វើបាបផ្លូវចិត្តវាឈឺរយៈពេលវែងជាងផ្លូវកាយ ប៉ុន្តែការពិតទៅ មិនថាអ្នកទទួលរងការធ្វើបាបផ្លូវកាយឬផ្លូវចិត្តទេ អ្នកគួរតែកុំទុកឲ្យខ្លួនឯងត្រាំត្រែងរស់នៅក្នុងស្ថានភាពបែបនេះអី ដល់ពេលហើយដែលត្រូវដើរចេញ ហើយទទួលនូវការឈឺចាប់ក្រោយពេលបែកគ្នាមួយរយៈសិនចុះ បន្ទាប់ពីនោះ ពេលវេលានឹងព្យាបាលអ្នកជាមិនខាន។


អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ Bustile 

ស្នេហាពេលដែលចាប់ផ្តើមដំបូង មិនខុសពីទឹកអំពៅដែលបឺតពេលដំបូងនោះទេ វាផ្អែមជាប់មាត់ ផឹកហើយចង់ផឹកទៀត តែពេលទុកវាចោលយូរទៅ ទឹកកកនឹងរលាយ ទឹកអំពៅដែលធ្លាប់តែផ្អែម ក៏ប្រែជាសាប។ អ្នកខ្លះសំណាងល្អ មានស្នេហាតែមិនធ្លាប់ខូចចិត្ត អ្នកខ្លះទៀត ខូចចិត្តឡើងរាប់មិនភ្លេច ចំណែកឯអ្នកខ្លះ ឈឺចាប់នឹងស្នេហាតែប៉ុន្មានដង ក៏ចាប់ផ្តើមមានអារម្មណ៍ថារាងចាល លែងទទួលយកស្នេហាថ្មីទៀត ព្រោះខ្លាចជួបតែរឿងឈឺចាប់ដដែលៗ។



តើមានវិធីសាស្រ្តអ្វីខ្លះ ជួយឲ្យអ្នកទាំងនោះអាចបើកចិត្តទទួលយកស្នេហាថ្មីបាន???

១. ប្រើរយៈពេលស្វែងយល់ឲ្យច្រើនជាងមុន
អ្នកធ្លាប់ខូចចិត្ត ធ្លាប់ឈឺចាប់នឹងរឿងស្នេហា អាចនឹងមកពីអ្នកមិនបានប្រើរយៈពេលយូរក្នុងការសិក្សាពីបុគ្គលម្នាក់នោះ។ ដូច្នេះ ប្រសិនបើអ្នកចង់បើកចិត្តទទួលយកស្នេហាថ្មីពីមនុស្សថ្មីបាន អ្នកត្រូវតែប្រើរយៈពេលសិក្សាពីគេឲ្យបានច្រើនជាងអ្វីដែលអ្នកធ្លាប់ធ្វើពីមុន។

២. ទទួលស្គាល់នូវភាពល្អរបស់អ្នកថ្មី
កុំយកទ្រឹស្តី “ត្រីមួយកន្រ្តក ស្អុយមួយ ស្អុយទាំងអស់” មកដាក់ក្នុងខ្លួន។ មនុស្សមិនដូចគ្នាទេ អ្នកមុនបានធ្វើឲ្យអ្នកឈឺចាប់ មិនប្រាកដថាអ្នកក្រោយគេនឹងធ្វើបែបនោះដាក់អ្នកដែរទេ។ អ្នកត្រូវបើកចិត្ត មើលឃើញនិងទទួលស្គាល់នូវចំណុចល្អរបស់គេ កុំឲ្យបទពិសោធន៍អតីតមកបិទបាំងភ្នែករបស់អ្នកឲ្យសោះ។

៣. បោះចោលរឿងអតីតកាល
កុំស្ពាយការចងចាំនាអតីតកាលជាប់ខ្លួនអី ព្រោះថាកាលណាអ្នកស្ពាយវាកាន់តែយូរ អ្នកនឹងមិនអាចដាក់វាចុះបានដោយងាយៗឡើយ។ រឿងអតីតកាលបានក្លាយជាការចងចាំរបស់អ្នកក៏ពិតមែន តែមិនមែនមានតែរឿងដែលទាក់ទងនឹងស្នេហាឯណាដែលអ្នកធ្លាប់ជួបប្រទះនោះ មានរឿងជាច្រើនទៀតដែលអ្នកគួរចងចាំជាជាងរឿងទាំងនោះ។

៤. កុំចាត់ទុកអ្នកថ្មីត្រឹមជាអ្នកជំនួស
កុំឲ្យសោះ ប្រសិនបើអ្នកគ្រាន់តែយកមនុស្សថ្មីម្នាក់ទៀតមកបំពេញនូវភាពខ្វះខាតក្នុងជីវិតរបស់ខ្លួន ដែលធ្លាប់តែមានអ្នកនៅក្បែរចាំកំដរនិងលួងលោមនោះ។ ការធ្វើបែបនេះ នឹងធ្វើឲ្យអ្នកមិនអាចស្គាល់ពីអ្វីដែលជាស្នេហាពិតបានឡើយ។

៥. សួរយោបល់ពីអ្នកដទៃ
អ្នកអាចលើកពីមនុស្សថ្មីម្នាក់នោះប្រាប់ទៅមិត្តភក្តិ ឬសាច់ញាតិដែលអ្នកទុកចិត្ត ដើម្បីទទួលយកនូវមតិយោបល់របស់ពួកគេ។ គំនិតមនុស្ស២នាក់ ក៏ប្រសើរជាងមនុស្សម្នាក់ដែរ។ អ្នកធ្លាប់ឆ្លងកាត់នូវស្នេហាមិនសមប្រកបកាលពីមុន អាចប្រហែលនឹងអ្នករឹងរូស មិនស្តាប់តាមការយល់ឃើញរបស់អ្នកដទៃ បណ្តោយឲ្យស្នេហាធ្វើឲ្យខ្វាក់ភ្នែកបាន។


អត្ថបទដោយ៖ សន ឆវីវតី

មុនពេលសម្រេចចិត្តថា ចាប់ផ្តើមស្នេហាមួយ អ្នកប្រាកដជាគិតពិចារណាច្បាស់ហើយថា ព្រោះអ្នកស្រលាញ់មនុស្សម្នាក់នោះ។ ព្រោះក្តីស្រលាញ់ វាក៏បង្កើតនូវស្នេហាឡើងមក ដូច្នេះ ការបញ្ចប់ទៅនៃស្នេហា ក៏មកពីកត្តាដែលបាត់បង់ក្តីស្រលាញ់នេះដែរ។ ច្បាស់ណាស់ ពេលដែលស្នេហាដើរដល់ដំណាក់កាលមួយនៃការបាត់បង់ក្តីស្រលាញ់ហើយ វាត្រូវតែទាមទារឲ្យអ្នកពិចារណាថា តើគួរតែបន្តទំនាក់ទំនងនេះទៀត ឬក៏គួរតែដើរចេញ???

សំណួរទាំង១៥ខាងក្រោមនេះ នឹងជួយឲ្យអ្នកអាចមាន​ទំនុកចិត្តសម្រេចចិត្ត​ជ្រើសរើសផ្លូវជីវិតដើរបន្តទៀត ដោយមិនចាំបាច់នៅ​ត្រាំត្រែងនឹងទំនាក់ទំនង​ស្នេហាដែលមានតែភាពឈឺចាប់ ឬមួយខ្លាចនឹងសម្រេចចិត្តខុសពេលដែលបញ្ចប់ទៅ។





១. តើអ្នកខ្លាចថា មិនអាចរស់នៅដោយគ្មានគេបាន ឫ អ្នកខ្លាចមិនអាចរស់នៅតែឯងបាន?
២. តើអ្នកពិតជាស្រឡាញ់គេមែន ឫ អ្នកគ្រាន់តែចូលចិត្តគេទេ?
៣. រាល់ពេលដែលអ្នកនៅជាមួយគ្នា តើអ្នកមានអារម្មណ៍ធូរស្បើយ ឫ នឿយហត់?
៤. តើជីវិតរបស់អ្នកនឹងអាចល្អជាងមុនទេ បើសិនជាអ្នកសម្រេចចិត្តចាកចេញ?
៥. តើអ្នកទាំងពីរធ្លាប់ធ្វើអោយគ្នាមិនអាចសម្រេចក្តីស្រម៉ៃក្នុងជីវិតបានទេ?
៦. តើគេតែងតែជាអ្នកគាំទ្រអ្នកក្នុងការធ្វើអ្វីមួយ ឫ មានតែអ្នកខ្លួនឯងទេដែលតែងតែផ្តល់កម្លាំង
ចិត្តអោយខ្លួនឯងគ្រប់ពេល?
៧. តើអ្នកត្រូវតែលះបង់ធ្វើអ្វីមួយដើម្បីគេទេ បើសិនជាអ្នកនឹងមិនទទួលបានអ្វីទាំងអស់មកវិញ?


៨. តើអ្នកស្រឡាញ់មនុស្សម្នាក់នោះព្រោះគេជាគេ ឫ អ្នកស្រឡាញ់គេដោយចង់ កែប្រែគេទៅជាមនុស្សដែលអ្នកកំពុងគិតក្នុងចិត្ត?
៩. តើគេអាចធ្វើអោយអ្នកសើច និងមានអារម្មណ៍ល្អជាងមុន ពេលដែលអ្នកពិបាកចិត្ត ឫ កាន់តែធ្វើអោយអ្នកពិបាកចិត្តថែមទៀត?
១០. តើអ្នកមានអារម្មណ៍រំភើបទេពេលជួបមុខគេម្តង និងមានអារម្មណ៍សប្បាយចិត្តទេគ្រាន់តែនឹកឃើញដល់គេ?
១១. តើអ្នកគិតថា គេជាមិត្តជិតស្និទ្ធរបស់អ្នកមែនទេ ជាមនុស្សដែលអាចចែករំលែកគ្រប់រឿងរ៉ាវជីវិតបាននៅពេលនេះ និងពេលអនាគត?
១២. តើអ្នកទាំងពីរដែលគិតពីថ្ងៃអនាគតជាមួយគ្នាទេ ឫ អ្នកតែម្នាក់ឯងជាអ្នកគិតពីវា?
១៣. តើអ្នកគិតថាអាចទទួលយកស្នេហានេះបានទេ បើទោះជាម្នាក់នោះមានចំនុចអាក្រក់ណាមួយ ឫមិនល្អឥតខ្ចោះដូចអ្នករំពឹងទុក?
១៤. តើអ្នកស្រឡាញ់គេខ្លាំងជាង ឫអ្នកស្រឡាញ់ខ្លួនឯងខ្លាំងជាង?
១៥. តើអ្នកនឹងវាយតម្លៃទំហំនៃក្តីស្រឡាញ់របស់អ្នកដល់កម្រិតណា ពី១ដល់១០?

រៀបរៀងដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទ: ThoughtCatalog

ស្នេហាមួយទម្រាំតែកើតឡើងបាន មិនមែនជាការងាយស្រួលនោះទេ។ សាកក្រឡេក​ទៅគិតរឿងរ៉ាវពីដំបូង ដែលអ្នកទាំងពីរចាប់ផ្តើមកាន់ដៃគ្នា សម្រេចចិត្តដើរលើផ្លូវដែលមានវត្តមានគ្នានិងគ្នា ថាតើលំបាកប៉ុណ្ណា និងឆ្លងកាត់នូវឧបសគ្គយ៉ាងណាខ្លះ។ មនុស្សមួយចំនួនអាចនឹងភ្លេចខ្លួន បណ្តោយធ្វើតាមចិត្តខ្លួនឯង រហូតដល់ស្នេហាដែលធ្លាប់តែស្រស់បំព្រង ក្លាយជាប្រេះឆាបន្តិចម្តងៗ រហូតដល់ពេលមួយដែលមិនអាចស្រោចស្រង់បាន។


បើសិនជាអ្នកមិនចង់ឲ្យស្នេហារបស់អ្នកប្រេះឆាដោយការតាំងចិត្តក្តី និង មិនតាំងចិត្តក្តី ចូរឈប់ធ្វើនូវរឿងទាំងនេះទៅ៖


១. ព្យាយាមធ្វើឲ្យគេប្រចណ្ឌគ្រប់ពេល
ការប្រចណ្ឌកើតឡើងព្រោះតែស្រលាញ់ ហេតុនេះហើយបានជាធ្វើឲ្យអ្នកខ្លះគិតថា ការធ្វើឲ្យគូស្នេហ៍ប្រចណ្ឌ នឹងធ្វើឲ្យគេកាន់តែស្រលាញ់ខ្លួន។ កុំគិតបែបនេះឲ្យសោះ! ព្រោះថាកាលណាដែលអ្នកធ្វើឲ្យគេមានអារម្មណ៍ថាប្រចណ្ឌច្រើនពេក ក្តីស្រលាញ់ក៏នឹងរលាយបាត់នៅថ្ងៃណាមួយដែរ ព្រោះតែគេមិនអាចទ្រាំឲ្យចិត្តខ្លួនឯងឈឺចាប់ច្រើនជាងនេះ។

២. លេងសង្រ្គាមផ្លូវចិត្ត
មិនមែនការបញ្ចេញអាកប្បកិរិយាសោះអង្គើយ តោះតើយ ដើម្បីរង់ចាំមើលថា តើគេនឹងមកចុះញ៉មជាមួយអ្នក នឹងធ្វើឲ្យស្នេហារបស់អ្នកល្អឡើងនោះទេ វាមានតែធ្វើឲ្យភាពប្រេះឆាកាន់តែប្រេះធំទៅៗទៅវិញទេ។

៣. សម្តែងការមិនពេញចិត្តទៅកាន់មិត្តភក្តិរបស់គេ
បើទោះជាអ្នកចូលចិត្តឬមិនចូលចិត្តមិត្តភក្តិរបស់គូស្នេហ៍អ្នកក្តី គួរតែកុំបញ្ចេញនូវភាពមិនពេញចិត្ត ឬមិនស្វាគមន៍ទៅកាន់ពួកគេ ព្រោះវានឹងធ្វើឲ្យគូស្នេហ៍អ្នកមានសម្ពាធ ពិបាកនឹងទុកអ្នកណាចោលអ្នកណា ពេលនោះឯង ស្នេហារបស់អ្នកក៏នឹងចាប់ផ្តើមរង្គោះរង្គើដែរ។

៤. ប្រកាន់ខ្ជាប់នូវគំនិតខ្លួនឯងជាធំ
ការដែលអ្នកជាមនុស្សឯករាជ្យ គិតថាគំនិតរបស់ខ្លួនឯងត្រូវ នឹងធ្វើឲ្យដៃគូរបស់អ្នកចាប់ផ្តើមមានអារម្មណ៍ថាមិនស្រណុកចិត្តពេលនិយាយជាមួយអ្នក ព្រោះគ្រប់ពេល អ្នកតែងតែចង់ឈ្នះ និង ចង់ឲ្យគេសម្របតាមអ្នកគ្រប់ពេល។

៥. យករឿងអាក្រក់របស់គេមកគំរាមគេ
កុំព្រោះតែឈ្លោះគ្នា ហើយធ្វើឲ្យអ្នកគិតថា នឹងយករឿងអាក្រក់របស់គេមកនិយាយគំរាមគេ ដើម្បីឲ្យគេជាអ្នកដែលត្រូវតែចាញ់ និង និយាយពាក្យសុំទោសទៅកាន់អ្នកឲ្យសោះ ព្រោះថាបន្ទាប់ពីនោះ ទោះបីជាអ្នកទាំងពីរសម្របសម្រួលគ្នាហើយក្តី អារម្មណ៍ដែលអ្នកគំរាមគេនៅតែដិតដាមចាប់ក្នុងខួរក្បាលគេជានិច្ច។

៦. រិះគន់ផ្លូវជីវិតរបស់គេច្រើនហួសហេតុពេក
មនុស្សតែងតែផ្លូវជីវិតខុសគ្នា ការដែលអ្នកទៅនិយាយអញ្ចេះអញ្ចុះ ពីផ្លូវជីវិតរបស់គូស្នេហ៍របស់អ្នក វាច្បាស់ជាធ្វើឲ្យគេមានអារម្មណ៍ទើសទាល់ បើទោះជាអ្នកមានបំណងល្អជាមួយគេក្តី។

៧. មិនគាំទ្រការសម្រេចចិត្តនិងគោលដៅរបស់គេ
ជាធម្មតា មនុស្សត្រូវការការលើកទឹកចិត្តនិងការគាំទ្រ ដូច្នេះប្រសិនបើអ្នកដែលជាគូស្នេហ៍ មិនទាំងគាំទ្រនូវការសម្រេចចិត្តនិងលើកទឹកចិត្តឲ្យគេពុះពារទៅរកគោលដៅរបស់គេផង គ្មានហេតុផលអីដែលគូស្នេហ៍របស់អ្នកចាំបាច់ត្រូវតែផ្លាស់ប្តូរដើម្បីអ្នកនោះទេ។

៨. មិនខ្វល់នឹងរឿងកំប៉ិកកំប៉ុកដែលគេធ្វើដើម្បីអ្នក
ពេលខ្លះអ្នកមិនចាប់អារម្មណ៍ទេថា គូស្នេហ៍របស់អ្នកបានធ្វើរឿងច្រើនប៉ុណ្ណាដើម្បីអ្នក អ្នកមើលឃើញតែរឿងធំៗដែលគេភ្លេចឬមិនបានធ្វើ ដូចជាកាដូថ្ងៃកំណើត កាដូថ្ងៃពិសេសនានា ទាំងដែលការពិត មានរឿងតូចតាចជាច្រើនដែលគេធ្វើដើម្បីអ្នក ប៉ុន្តែត្រូវបានអ្នកបំភ្លេចចោល។ ដូច្នោះហើយ ទឹកចិត្តមនុស្សមានធំប៉ុណ្ណា ក៏មិនអាចទ្រាំទ្រនូវការព្រងើយកន្តើយបែបនេះបានដែរ។

៩. រអ៊ូរទាំនិងទាមទារគ្រប់ពេល
ពេលជួបគ្នា មានតែរឿងធុញថប់ស្មុគស្មាញនិយាយជាមួយគ្នា ហើយថែមទាំងទាមទារចង់ឲ្យគេធ្វើនេះធ្វើនោះដើម្បីអ្នក ឬធ្វើអ្វីដែលអ្នកចង់បាន។ ហេតុផលនេះហើយ ស្នេហារបស់អ្នកទោះសាងមកជួបរឿងលំបាកច្រើនប៉ុណ្ណា ក៏ត្រូវតែរលាយដូចអំបិលត្រូវទឹកដែរ។


អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ Relationship Rules

ស្នេហាកើតចេញពីការស្រលាញ់រវាងមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ ដែលកើតចេញពីអារម្មណ៍រំភើបនិងភាពកក់ក្តៅនៃបេះដូង។ ស្រលាញ់កាន់តែខ្លាំង ឈឺចាប់កាន់តែខ្លាំង ព្រោះវាដូចគ្នាទៅនឹងពាក្យដែលគេនិយាយថា សង្ឃឹមកាន់តែខ្លាំង អស់សង្ឃឹមក៏កាន់តែខ្លាំង។ អញ្ចឹងសួរថា បើដឹងតែស្រលាញ់ខ្លាំង នឹងទទួលការឈឺចាប់កាន់តែខ្លាំងបែបនេះទៅហើយ ហេតុអីក៏មនុស្សនៅតែមិនព្រមអាចដកចិត្តឈប់ស្រលាញ់បានទៀត???
Photo credit: Mibba


បេះដូងមនុស្សមានសាច់ វាប្រាកដជាចេះឈឺចាប់ រាល់ពេលមានការប៉ះទង្គិចម្តងៗ។ វាឈឺរាល់ពេលដែលនឹកគិតទៅដល់រឿងរ៉ាវនិងការចងចាំដ៏សែនល្អៗជាច្រើន ដែលអ្នកខ្លះចំណាយពេលមួយជីវិតក៏លុបមិនអស់ដែរ។ ព្រោះតែការស្រលាញ់ដែលមានវាលើសលប់ពេកនេះហើយ បានជាមនុស្សខ្លះ ហ៊ានគិតខ្លី សម្លាប់ខ្លួនឯងដោយមិនមានអារម្មណ៍ខ្លាចរអា។ 

អ្នកដែលមិនធ្លាប់ស្គាល់អារម្មណ៍ឈឺចាប់ និង អស់សង្ឃឹមខ្លាំងក្នុងរឿងស្នេហា គឺមិនដឹងទេថា ទំហំនៃការឈឺចាប់ ព្រោះតែការស្រលាញ់ដ៏សែនធំធេងនោះ វាធំកម្រិតណា។

ដូច្នេះហើយ ការស្រលាញ់តែងតែកើតមានជានិច្ច រាល់ពេលដែលស្នេហាចាប់ផ្តើមកើតឡើង ប៉ុន្តែពេលដែលស្នេហាអស់ទៅ ការស្រលាញ់ពេលខ្លះអស់ទៅចំពោះភាគីម្ខាង តែចំពោះភាគីម្ខាងទៀត អាចនឹងនៅមាន។ ពេលដែលមនុស្សម្ខាងនោះ ស្រលាញ់មនុស្សម្ខាងទៀតដែលអស់ក្តីស្រលាញ់កាន់តែខ្លាំងទៅៗ ភាពឈឺចាប់នឹងកើតមានកាន់តែខ្លាំងផងដែរ។


វាមិនខុសទេដែលយើងស្រលាញ់មនុស្សណាម្នាក់ខ្លាំងនោះ ព្រោះយើងជាមនុស្ស យើងកើតមកមានជីវិត ហើយការស្រលាញ់គឺជាសារជាតិរបស់មនុស្ស។ ប៉ុន្តែចូរចំាថា កុំស្រលាញ់អ្នកណាខ្លាំងជាងស្រលាញ់ខ្លួនឯង ព្រោះលើលោកនេះ គ្មានមនុស្សណាដែលមិនអាត្មានិយមទេ គ្មានអ្នកណាស្រលាញ់អ្នកជាងអ្នកស្រលាញ់ខ្លួនឯងឡើយ។ សង្សារ គូស្នេហ៍ ឬប្តីប្រពន្ធ គឺជាអ្នកដទៃប៉ុណ្ណោះ អ្នកដទៃដែលអាចចូលមកក្នុងជីវិតយើងបាន ហើយក៏អាចចេញទៅបានដែរ៕

អត្ថបទដោយ៖ សន ឆវីវតី

មានមនុស្សជាច្រើនណាស់ ដែលមើលរំលងមនុស្សសំខាន់នៅក្បែរខ្លួន ហើយពេលដែលបាត់បង់មនុស្សសំខាន់នោះដោយភាពល្ងង់ខ្លៅ និង មិនយកចិត្តទុកដាក់របស់ខ្លួន តាំងតែមានអារម្មណ៍ថាស្តាយក្រោយ។ ភាពស្តាយក្រោយអ្នកណាក៏ចេះមានដែរ ប៉ុន្តែត្រូវដឹងថា បើសិនជាអ្នកមកស្តាយក្រោយពេលដែលបាត់បង់មនុស្សសំខាន់នៅពេលនេះ ម៉េចក៏ពេលដែលមានគេឬនាងនៅក្បែរ អ្នកមិនចេះថែរក្សា???
Photo Credit: Stock Clip


ជាការពិត អតីតកាលជារឿងដែលមិនអាចកែប្រែបានឡើយ ប៉ុន្តែត្រូវដឹងថា អ្នកគឺជាមនុស្សតែម្នាក់គត់ដែលសាងអតីតកាលឲ្យកើតឡើង មិនមែនអ្នកណាមកជំរុញ ឬមកនិយាយប្រាប់ឲ្យអ្នកធ្វើឯណា។ ដូច្នេះហើយ កុំមកសោកស្តាយ ហើយពោលពាក្យថា មិនគួរធ្វើបែបនេះ មិនគួរធ្វើបែបនោះ គួរតែធ្វើអញ្ចេះ អញ្ចុះវិញ ល។ល

ត្រូវចាំថា មុននឹងមនុស្សម្នាក់នោះដើរចេញពីអ្នក គេឬនាងទ្រាំឆ្អែតឆ្អន់អស់ហើយ ទ្រាំកុហកខ្លួនឯងទាំងល្ងិតល្ងង់គ្រប់យ៉ាងថា មិនអីទេ គ្រប់យ៉ាងនឹងប្រសើរឡើង អ្នកនឹងត្រលប់មកល្អជាមួយនឹងគេឬនាងវិញ...។ អ្នកណាទៅដឹងទៅ ការទ្រាំរបស់មនុស្សវាមានដែនកំណត់ កែវដែលប្រេះបែកបន្តិចៗ គេអាចយកទៅបិទ ឬយកទៅផ្លុំឲ្យវាជាប់គ្នា ទោះមិនបានល្អក៏វាគ្រាន់បើជាងទុកឲ្យវាប្រេះស្រាំដែរ ប៉ុន្តែប្រសិនបើកែវដែលយកទៅបិទដោយមនុស្សតែម្នាក់ តែមនុស្សម្នាក់ទៀតព្យាយាមវាយបំបែកគ្រប់ពេលវេលា ដោយមិនដឹងខ្លួនក្តី ដោយដឹងខ្លួនក្តី ប្រាកដណាស់ថា គ្មានព្រះឯណាមកប្រោសឲ្យកែវផ្គុំជាប់គ្នាបានទេ ព្រោះបំណែកតូចៗវាច្រើនពេកហើយ ច្រើនរហូតមិនដឹងថា ថ្ងៃណាខែណាទើបផ្គុំអស់។ ម្ល៉ោះហើយ ជម្រើសដែលល្អមានតែគ្រវាត់វាចោលតែប៉ុណ្ណោះ។

នេះជាការប្រដូចទៅនឹងស្នេហាដែលប្រេះស្រាំដល់ដំណាក់កាលដែលស្រោចស្រង់មិនបាន... ហើយត្រូវដឹងថា ការប្រេះស្រាំនេះ គឺអ្នកជាអ្នកបង្កឡើង អ្នកជាអ្នកវាយកែវនេះឲ្យប្រេះបន្តិចម្តងៗពីមួយថ្ងៃទៅថ្ងៃ ទាំងដែលគេឬនាងព្យាយាមជានិច្ចក្នុងការបិទវា... ប៉ុន្តែគ្រប់យ៉ាងមានថ្ងៃកំណត់របស់វាជានិច្ច។

មិនចាំបាច់ស្តាយក្រោយទេ ប្រសិនបើពេលដែលមានមនុស្សម្នាក់នោះដើរចេញពីអ្នក ព្រោះគេឬនាងធ្លាប់បានស្រលាញ់អ្នក បារម្ភពីអ្នក ខ្វល់ខ្វាយពីអ្នកច្រើនលើសលុប និងចង់បានការយកចិត្តទុកដាក់ពីអ្នកឲ្យដូចគ្រាដំបូងដែលអ្នកសន្យា ឬស្បថស្បែ ដែលគិតមកទល់ពេលនេះវាគ្មានន័យអ្វីទាល់តែសោះនោះ។

បើសិនជាមិនចង់ស្តាយក្រោយពេលដែលបាត់បង់អ្នកណាម្នាក់ទេ ត្រូវភ្ញាក់ដឹងខ្លួនពីថ្ងៃនេះឡើង ចូរសម្លឹងចូលទៅកែវភ្នែកមនុស្សម្នាក់នោះ ហើយអ្នកនឹងមើលឃើញថា ក្នុងកែវភ្នែករបស់គេឬនាងនៅតែមានរូបអ្នកជានិច្ច កុំចាំឲ្យពេលដែលរូបភាពរបស់អ្នកនឹងរលាយបាត់ទៅដោយសារតែទង្វើរបស់អ្នកឲ្យសោះ ពេលនោះពាក្យស្តាយក្រោយវាគ្មានន័យអ្វីឡើយ៕


អត្ថបទដោយ៖ សន ឆវីវតី

ស្នេហាងាយស្រួលនឹងបង្កើត តែការថែរក្សាឲ្យគង់វង្សទើបជារឿងមួយដែលពិបាក។ ការទុកចិត្តគ្នា គឺជាកត្តាសំខាន់បំផុតដែលជួយពង្រឹងចំណងស្នេហាឲ្យនៅតែរឹងមាំ។ បើខ្វះការទុកចិត្តគ្នាហើយ ជឿទៅថា ប្រាកដជាតែងតែមានអារម្មណ៍មិនស្រណុកចិត្តពេលនៅឆ្ងាយគ្នា ព្រោះតែគិតថា គេអាចធ្វើនេះធ្វើនោះ លាក់បាំងអ្វីខ្លះ ឬ​មិនអញ្ចឹង​ក៏កើត​ការចោទ​ប្រកាន់​ទាំងខុស​ទំនង​ក៏​មាន​ដែរ​។​ អញ្ចឹង​សួរថា បើស្រ​លាញ់​គ្នា​តែ​មិន​ទុក​ចិត្តគ្នា​ បែកគ្នាប្រសើរជាងឬមួយយ៉ាងណា???​
(រូបភាពដោយ: Brasilpost)

ចម្លើយគឺស្ថិតនៅលើខ្លួនអ្នកផ្ទាល់ គ្មាននរណាម្នាក់អាចចង្អុលបង្ហាញប្រាប់បានទេថា ត្រូវបែកឬមិនបែក។ មានតែខ្លួនឯងប៉ុណ្ណោះដែលដឹងច្បាស់អំពីចិត្តរបស់ខ្លួនឯង​ ព្រោះអ្នកដែលសម្រេចចិត្តសាងស្នេហានេះឡើងមក គឺជាបុគ្គលខ្លួនអ្នកផ្ទាល់។ បាត់បង់ទំនុកចិត្តលើអ្នកដែលខ្លួនស្រលាញ់ ជាបញ្ហាមួយដែលត្រូវយកមកគិត ហើយត្រូវយកមកសួរខ្លួនឯងថា តើជាកំហុសរបស់អ្នកណា? ជាកំហុសរបស់ខាងស្រីដែលសង្ស័យ គិតច្រើន បង្កើតនូវអារម្មណ៍មិនទុកចិត្ត ឬព្រោះតែខាងប្រុសបញ្ចេញអាកប្បកិរិយា ឬពាក្យសម្តីដែលមិនដូចពីមុន ឬអាចនិយាយបានថា ចាប់ផ្តើមសោះអង្គើយ ព្រោះអស់ចិត្ត។

ដូច្នេះ ចម្លើយដែលឆ្លើយថា គួរបែកគ្នាឬយ៉ាងណានោះ អ្នកប្រាកដជាដឹងច្បាស់ជាងនរណាៗទាំងអស់។ បើសិនជាអ្នកនៅដូចដើម ស្រលាញ់មនុស្សម្នាក់នោះដូចដើម តែការបាត់បង់ទំនុកចិត្ត ព្រោះតែគេសោះអង្គើយ គេបញ្ចេញឬកពារធុញទ្រាន់ និយាយឲ្យខ្លីគឺ គេចាប់ផ្តើមអស់ចិត្តនោះ មិនចាំបាច់សាំញ៉ាំច្រើនទេ បែកគ្នាចុះ! គ្មានអ្វីប្រសើរជាងនេះទេ ជឿទៅ។ យ៉ាងណាក៏ដោយ ការបែកគ្នាមិនមែនធ្វើឡើងភ្លាមៗ ទាំងកម្រោលៗនោះទេ។ អ្នកទាំងពីរត្រូវតែអង្គុយចុះ និយាយគ្នាសិន រកដំណោះស្រាយស្រោចស្រង់ស្នេហាឡើងវិញ។ ប្រសិនបើគេមិនបង្ហាញនូវការតាំងចិត្តស្រោចស្រង់ ប៉ះប៉ូវគ្រប់យ៉ាងទេ ប្រែមកច្បាស់ហើយថា ស្នេហារបស់អ្នកទាំងពីរមិនយូរមិនឆាប់ មានតែផ្លូវចុងក្រោយមួយហ្នឹងគត់ គឺបែកគ្នា។

ជម្រើសទីពីរ ដែលមិនគួរបែកគ្នានោះគឺ ការមិនទុកចិត្តមិនមែនកើតឡើងព្រោះភាគីម្ខាងទៀតទេ តែកើតចេញពីខ្លួនឯងផ្ទាល់ ព្រោះតែខ្លួនឯងគិតច្រើន ស្មានផ្តេសផ្តាស់ កើតរោគសង្ស័យ គេធ្វើអីក៏ថាគេកុហក លាក់បាំង បោកប្រាស់ គ្មានការទុកចិត្ត។ ត្រូវគិតថា ពេលដែលអ្នកចាប់ដៃជាមួយនឹងមនុស្សម្នាក់នោះ បង្កើតស្នេហានេះឡើង​ អ្នកបានព្រមគ្រប់ចំណុចដែលគេមាន ព្រមទទួលនូវគេដែលជាគេ ដូច្នេះកុំព្រោះតែកំហុសឆ្គងរបស់ខ្លួនឯង ហើយក៏បញ្ចប់ស្នេហាដែលសាងមកជាយូរនិងយ៉ាងលំបាកនេះអី។

ត្រូវចាំថា លើលោកនេះ ស្នេហាដែលល្អឥតខ្ចោះ គឺមិនមាននោះទេ! កុំឃើញមិត្តភក្តិអ្នកបង្ហោះរូបផ្អែមល្ហែមជាមួយសង្សារក្នុងហ្វេសប៊ុក ហើយគិតថាគេមានសុភមង្គលជាងអ្នកឲ្យសោះនោះ ព្រោះភ្លើងទៀនក្នុងផ្ទះអ្នកណា​គឺភ្លឺផ្ទះអ្នកហ្នឹងហើយ។ សុភមង្គលគឺមនុស្សជាអ្នកបង្កើតឡើង ដូច្នេះកុំបែកគ្នាអី ប្រសិនបើអ្នកទាំងពីរនៅតែស្រលាញ់គ្នា ហើយគ្រាន់តែខ្វះនូវការទុកចិត្ត ព្រោះតែមិនទាន់បានព្យាយាមឲ្យអស់ពីលទ្ធភាពប៉ុណ្ណោះឯង៕

អត្ថបទដោយ៖ សន ឆវីវតី


មនុស្ស​ស្រី​មាន​សញ្ជាតិ​ញាណ​ម្យ៉ាង​គឺ​ពូកែ​សួរ ពេល​ខ្លះ​នាង​សួរ​ព្រោះ​បារម្ភ ពេល​ខ្លះ​សួរ​ព្រោះ​សង្ស័យ​ ពេលខ្លះ​សួរព្រោះ​ប្រច័ណ្ឌ​ ពេលខ្លះ​សួរព្រោះ​ខឹង។​ បើ​នាង​មិន​ខ្វល់​ពី​មនុស្ស​ប្រុស​ម្នាក់​ហ្នឹង​ទេ​ នាង​មិនចាំបាច់​ចំណាយ​ពេលទៅគិត​រក​សំណួរ​ដើម្បី​សួរ​ឡើយ​ ផ្ទុយទៅ​វិញ​ ការ​សួរ​របស់​នាង​ បែរ​ជា​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​អារម្មណ៍​ថា​ចាប់​ផ្តើម​ធុញ​ទ្រាន់​។

គ្មានមនុស្សស្រីណាដែលមិនចេះប្រច័ណ្ឌ មិនចេះខឹង មិនចេះសង្ស័យ មិនចេះអន់ចិត្តឡើយ ព្រោះទាំងអស់នេះគឺជាសារជាតិរបស់មនុស្សស្រី ហើយនិងហេតុផលសំខាន់ម្យ៉ាងទៀត ព្រោះនាងស្រលាញ់មនុស្សប្រុសម្នាក់ហ្នឹង។ បើមនុស្សប្រុសមិនធ្វើខ្លួនប្លែកៗ មិននិយាយស្តីខុសពីមុន  មិនព្រងើយកន្តើយនឹងនាង មិនចូលចិត្តជ្រួញចិញ្ចើមពេលនៅជាមួយនាង មិនលាក់បាំងពីក្រោយខ្នងនាង ទេ នាងក៏មិនចាំបាច់ចំណាយពេលទៅគិតខ្វល់ និង រកសំណួរដើម្បីសួរចង់ដឹងទេ។ ជឿទៅ! ពេលខ្លះគ្រាន់តែរឿងតូចមួយទេ តែមនុស្សស្រីអាចរកសំណួរសួរបានរាប់មិនអស់ ព្រោះនាងចង់មានភាពកក់ក្តៅក្នុងចិត្ត ចង់បំបាត់អារម្មណ៍សង្ស័យរបស់ខ្លួន និង ចង់ឲ្យមនុស្សប្រុសម្នាក់នោះខ្វល់ពីនាង។ និយាយទៅ វាក៏មិនខុសអ្វីណាស់ណានោះទេ ដែលមនុស្សប្រុសមានអារម្មណ៍ថាធុញថប់ ពេលដែលចង់មានជីវិតផ្ទាល់ខ្លួនខ្លះ មិនចង់ឲ្យមនុស្សស្រីមកបិទសិទ្ធិ មកឃាំងឃាត់គ្រប់ពេល តែអ្នកមានធ្លាប់គិតដែរអត់ថា ប្រសិនបើអ្នកចង់មានជីវិតផ្ទាល់ខ្លួន ហើយធុញទ្រាន់នឹងឆ្លើយសំណួរដែលនាងចង់ដឹងពីអ្នក តើអ្នកចាំបាច់អីចូលមកក្នុងជីវិតនាងធ្វើអី ចាំបាច់អីធ្វើឲ្យក្នុងជីវិតនាងមានចំណែកដ៏ធំមួយសម្រាប់អ្នកធ្វើអី ហើយចាំបាច់អីដែលធ្វើឲ្យមនុស្សស្រីម្នាក់ធ្លាប់តែមានពេលវេលាខ្វល់ពីខ្លួនឯងយ៉ាងច្រើន បែរជាបង្វែរពេលវេលាទាំងនោះមកខ្វល់ពីអ្នកទៅវិញ???


តាមការពិត មនុស្សប្រុសម្នាក់នោះមិនដឹងទេថាខ្លួនឯងសំណាងប៉ុណ្ណានោះ ដែលត្រូវទទួលបានការយកចិត្តទុកដាក់ពីមនុស្សស្រីដែលខ្លួនធ្លាប់និយាយថាស្រលាញ់រហូតអស់មួយជីវិតពេលដែលចាប់ផ្តើមតាមស្រលាញ់នាងដំបូងនោះយ៉ាងណា។ កុំគំហកឲ្យនាង កុំស្តីឲ្យនាង កុំធុញទ្រាន់នឹងនាង​ កុំទុកនាងចោល ពេលដែលនាងសួរនាំច្រើន ផ្ទុយទៅវិញ គួរតែសប្បាយចិត្តទៅ ព្រោះមិនអញ្ចឹងទេ ថ្ងៃណាមួយ អ្នកនឹងស្តាយក្រោយជាមិនខាន។ អ្នកនឹងស្តាយដែលបណ្តោយឲ្យមនុស្សស្រីដែលចំណាយពេលរបស់នាងមិនគិតខ្វល់ធ្វើអ្វីដើម្បីខ្លួននាង ប៉ុន្តែបែរជាចំណាយពេលទៅគិតខ្វល់ពីអ្នកច្រើនជាងខ្លួននាងទៅវិញនោះ របូតពីដៃទៅ។ 

មនុស្សប្រុសទាំងអស់ត្រូវចាំថា បើសិនជាពេលដែលមនុស្សស្រីម្នាក់ហ្នឹងឈប់មានសំណួរសួរអ្នក នាងចាប់ផ្តើមនៅស្ងៀម នាងលែងខឹង លែងតូចចិត្ត លែងសង្ស័យ លែងប្រច័ណ្ឌ មិនថាអ្នកធ្វើអី នៅជាមួយអ្នកណា ផ្ញើសារមកនាងឬទូរស័ព្ទមកនាងឬអត់ នោះជាសញ្ញាណបញ្ជាក់យ៉ាងច្បាស់ថា អ្នកលែងជាដុំថ្មក្នុងចិត្តនាងទៀតហើយ។ នាងព្រមទម្លាក់ដុំថ្មក្នុងចិត្តនាងចុះហើយ។ ពេលនោះ ច្បាស់ណាស់ អ្នកកុំស្តាយក្រោយឲ្យសោះ។



គ្មាន​គូស្នេហ៍ណាសុខៗចង់ឈ្លោះគ្នាទេ ហើយ​ក៏​គ្មាន​គូ​ស្នេហ៍​ណា​អាច​ចុះ​សម្រុង​គ្នា​គ្រប់​ពេល​ដែរ​។​  ការឈ្លោះប្រកែក ស្រែកគំហក យកឈ្នះរៀងខ្លួន កើតឡើងព្រោះតែការមិនចេះអត់ធ្មត់។ ពាក្យចាស់ពោលថា ចានក្នុងរាវគង់តែប៉ះគ្នាទេ   ដូច្នេះ ត្រូវចាំថា ស្រលាញ់​គ្នា​ស្ទើរ​លេប​ប៉ុណ្ណា​ក៏​ដោយ បើមិនចេះអត់អោន និង អត់ធ្មត់ទេ ស្នេហា​ក៏​មិន​អាច​គង់វង្ស​បាន​ដែរ​។

កុំចង់យកឈ្នះមនុស្សដែលខ្លួនស្រលាញ់ កុំចង់ក្លាយខ្លួនជាអ្នកត្រូវគ្រប់ពេល ត្រឡប់​ទៅ​គិត​រឿង​ពី​មុន​ ពេលដំបូងដែលស្រលាញ់គ្នា សន្យាអ្វីខ្លះជាមួយគ្នា សាងអ្វីខ្លះមកជាមួយគ្នា មក​ទល់​ពេល​នេះ​មាន​អនុស្សាវរីយ៍​ច្រើន​ប៉ុណ្ណា​។ ដូច្នេះ កុំព្រោះតែការខឹងមួយឆាវ បំផ្លាញទឹកចិត្តគ្នាទៅវិញទៅមក ដែលនឹងធ្វើឲ្យគ្រប់យ៉ាងខុសប្លែកពីមុន។ កុុំគិតថា ស្រលាញ់​គ្នា​ទាល់​តែ​ឈ្លោះ​គ្នា​ខ្លះ​បាន​ស្រលាញ់​គ្នា​ខ្លាំង ទ្រឹស្តី​នេះ​វា​មិនមែន​ចេះ​តែ​ត្រូវ​ចំពោះ​មនុស្ស​គ្រប់​តែ​គ្នា​នោះ​ទេ​។ ត្រូវគិតថា ដែកគោលដែលធ្លាប់ដំចូលទៅក្នុងឈើហើយ ពេលដកមកវិញ ច្បាស់ជាមានប្រហោង កែវ​ដែល​ធ្លាក់​បែក​ហើយ ពេលយកមកផ្គុំ ឬបិទឡើងវិញ ច្បាស់ជាមានស្នាមប្រេះ។ កុំ​ចាំ​ដល់​ពេល​មួយ​ដែល​ស្នាមប្រេះបិទលែងជាប់ ហើយស្រវេស្រវាយកកាវវិទ្យាសាស្រ្ត ឬស្កុតមកបិទសាជាថ្មីអី ព្រោះទោះជាបិទបាន ក៏ប្រើលែងបានដែរ។ មិនខុសគ្នាអីពីស្នេហាដែរ បើ​ប្រេះ​ស្រាំ​ដល់​ដំណាក់កាល​មួយដែលស្រោចស្រង់លែងរួចហើយ នោះគឺត្រូវទទួលស្គាល់ទៅថា ស្នេហារបស់អ្នកទាំងពីរដែលមានឲ្យគ្នាមិនទាន់គ្រប់គ្រាន់នោះទេ។

សូមឲ្យគូស្នេហ៍ដែលកំពុងឈ្លោះ ឬអន់ចិត្តនឹងគ្នាទាំងឡាយ ត្រឡប់ទៅគិតសារឡើងវិញថា តើចាំបាច់ទេដែលត្រូវនាំគ្នាវាយបំបែកជញ្ជាំងដែលអ្នកទាំងពីរខំហត់នឿយសាងមកយ៉ាងរឹងមាំ ឲ្យប្រេះម្តងបន្តិចៗនោះ???

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.