មុនពេលសម្រេចចិត្តថា ចាប់ផ្តើមស្នេហាមួយ អ្នកប្រាកដជាគិតពិចារណាច្បាស់ហើយថា ព្រោះអ្នកស្រលាញ់មនុស្សម្នាក់នោះ។ ព្រោះក្តីស្រលាញ់ វាក៏បង្កើតនូវស្នេហាឡើងមក ដូច្នេះ ការបញ្ចប់ទៅនៃស្នេហា ក៏មកពីកត្តាដែលបាត់បង់ក្តីស្រលាញ់នេះដែរ។ ច្បាស់ណាស់ ពេលដែលស្នេហាដើរដល់ដំណាក់កាលមួយនៃការបាត់បង់ក្តីស្រលាញ់ហើយ វាត្រូវតែទាមទារឲ្យអ្នកពិចារណាថា តើគួរតែបន្តទំនាក់ទំនងនេះទៀត ឬក៏គួរតែដើរចេញ???
សំណួរទាំង១៥ខាងក្រោមនេះ នឹងជួយឲ្យអ្នកអាចមានទំនុកចិត្តសម្រេចចិត្តជ្រើសរើសផ្លូវជីវិតដើរបន្តទៀត ដោយមិនចាំបាច់នៅត្រាំត្រែងនឹងទំនាក់ទំនងស្នេហាដែលមានតែភាពឈឺចាប់ ឬមួយខ្លាចនឹងសម្រេចចិត្តខុសពេលដែលបញ្ចប់ទៅ។
១. តើអ្នកខ្លាចថា មិនអាចរស់នៅដោយគ្មានគេបាន ឫ អ្នកខ្លាចមិនអាចរស់នៅតែឯងបាន?
២. តើអ្នកពិតជាស្រឡាញ់គេមែន ឫ អ្នកគ្រាន់តែចូលចិត្តគេទេ?
៣. រាល់ពេលដែលអ្នកនៅជាមួយគ្នា តើអ្នកមានអារម្មណ៍ធូរស្បើយ ឫ នឿយហត់?
៤. តើជីវិតរបស់អ្នកនឹងអាចល្អជាងមុនទេ បើសិនជាអ្នកសម្រេចចិត្តចាកចេញ?
៥. តើអ្នកទាំងពីរធ្លាប់ធ្វើអោយគ្នាមិនអាចសម្រេចក្តីស្រម៉ៃក្នុងជីវិតបានទេ?
៦. តើគេតែងតែជាអ្នកគាំទ្រអ្នកក្នុងការធ្វើអ្វីមួយ ឫ មានតែអ្នកខ្លួនឯងទេដែលតែងតែផ្តល់កម្លាំង
ចិត្តអោយខ្លួនឯងគ្រប់ពេល?
៧. តើអ្នកត្រូវតែលះបង់ធ្វើអ្វីមួយដើម្បីគេទេ បើសិនជាអ្នកនឹងមិនទទួលបានអ្វីទាំងអស់មកវិញ?
៨. តើអ្នកស្រឡាញ់មនុស្សម្នាក់នោះព្រោះគេជាគេ ឫ អ្នកស្រឡាញ់គេដោយចង់ កែប្រែគេទៅជាមនុស្សដែលអ្នកកំពុងគិតក្នុងចិត្ត?សំណួរទាំង១៥ខាងក្រោមនេះ នឹងជួយឲ្យអ្នកអាចមានទំនុកចិត្តសម្រេចចិត្តជ្រើសរើសផ្លូវជីវិតដើរបន្តទៀត ដោយមិនចាំបាច់នៅត្រាំត្រែងនឹងទំនាក់ទំនងស្នេហាដែលមានតែភាពឈឺចាប់ ឬមួយខ្លាចនឹងសម្រេចចិត្តខុសពេលដែលបញ្ចប់ទៅ។
១. តើអ្នកខ្លាចថា មិនអាចរស់នៅដោយគ្មានគេបាន ឫ អ្នកខ្លាចមិនអាចរស់នៅតែឯងបាន?
២. តើអ្នកពិតជាស្រឡាញ់គេមែន ឫ អ្នកគ្រាន់តែចូលចិត្តគេទេ?
៣. រាល់ពេលដែលអ្នកនៅជាមួយគ្នា តើអ្នកមានអារម្មណ៍ធូរស្បើយ ឫ នឿយហត់?
៤. តើជីវិតរបស់អ្នកនឹងអាចល្អជាងមុនទេ បើសិនជាអ្នកសម្រេចចិត្តចាកចេញ?
៥. តើអ្នកទាំងពីរធ្លាប់ធ្វើអោយគ្នាមិនអាចសម្រេចក្តីស្រម៉ៃក្នុងជីវិតបានទេ?
៦. តើគេតែងតែជាអ្នកគាំទ្រអ្នកក្នុងការធ្វើអ្វីមួយ ឫ មានតែអ្នកខ្លួនឯងទេដែលតែងតែផ្តល់កម្លាំង
ចិត្តអោយខ្លួនឯងគ្រប់ពេល?
៧. តើអ្នកត្រូវតែលះបង់ធ្វើអ្វីមួយដើម្បីគេទេ បើសិនជាអ្នកនឹងមិនទទួលបានអ្វីទាំងអស់មកវិញ?
៩. តើគេអាចធ្វើអោយអ្នកសើច និងមានអារម្មណ៍ល្អជាងមុន ពេលដែលអ្នកពិបាកចិត្ត ឫ កាន់តែធ្វើអោយអ្នកពិបាកចិត្តថែមទៀត?
១០. តើអ្នកមានអារម្មណ៍រំភើបទេពេលជួបមុខគេម្តង និងមានអារម្មណ៍សប្បាយចិត្តទេគ្រាន់តែនឹកឃើញដល់គេ?
១១. តើអ្នកគិតថា គេជាមិត្តជិតស្និទ្ធរបស់អ្នកមែនទេ ជាមនុស្សដែលអាចចែករំលែកគ្រប់រឿងរ៉ាវជីវិតបាននៅពេលនេះ និងពេលអនាគត?
១២. តើអ្នកទាំងពីរដែលគិតពីថ្ងៃអនាគតជាមួយគ្នាទេ ឫ អ្នកតែម្នាក់ឯងជាអ្នកគិតពីវា?
១៣. តើអ្នកគិតថាអាចទទួលយកស្នេហានេះបានទេ បើទោះជាម្នាក់នោះមានចំនុចអាក្រក់ណាមួយ ឫមិនល្អឥតខ្ចោះដូចអ្នករំពឹងទុក?
១៤. តើអ្នកស្រឡាញ់គេខ្លាំងជាង ឫអ្នកស្រឡាញ់ខ្លួនឯងខ្លាំងជាង?
១៥. តើអ្នកនឹងវាយតម្លៃទំហំនៃក្តីស្រឡាញ់របស់អ្នកដល់កម្រិតណា ពី១ដល់១០?
រៀបរៀងដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទ: ThoughtCatalog
Post a Comment