Converse ជាម៉ាកស្បែកជេីងមួយប្រភេទដែលស្រស់ស្អាតហេីយពេញនិយមបំផុតសំរាប់យុវវ័យសម័យថ្មីនេះ។ ជាមួយភាពស្រស់ស្អាតនេះវាក៏មានផលលំបាកបន្តិចបន្តួចក្នុងការថែរក្សានិងលាងសំអាតស្បែកជេីងរបស់អ្នកអោយបានល្អផងដែរ។លោកអ្នកអាចសាកល្បងវិធីបែបងាយៗខាងក្រោមនេះដែលបានណែនាំពីហាងSneakersដោយផ្ទាល់ដេីម្បីថែរក្យាស្បែកជេីងជាទីស្រលាញ់របស់អ្នក។
របៀបក្នុងការថែទាំស្បែកជើង Converse
ប្រយ័ត្ន៖ មុនពេលលោកអ្នកធ្វើការលាងសម្អាតស្បែកជើង សូមធ្វើការសាកល្បងលាងផ្នែកមួយនៃស្បែកជើងជាមួយនឹងល្បាយសាប៊ូជាមុនសិនដើម្បីអោយប្រាកដថាប្រភេទសាប៊ូនឹងមិនកាត់ពណ៌របស់ស្បែកជើង។ លោកអ្នកអាចធ្វើការសាកល្បងត្រង់ផ្នែកខាងគែមនៃបន្ទះក្រណាត់ក្រោមខ្សែរស្បែកជើងដោយសារតែផ្នែកនេះត្រូវបានបិទបាំងដោយចងខ្សែរស្បែកជើងបានពេលកំពុងប្រើប្រាស់ ដូច្នេះទោះជាមានប្រតិកម្មអ្វីក៏លោកអ្នកនឹងមិនបាត់បង់សោភ័ណភាពនៃស្បែកជើងជាទីស្រលាញ់របស់លោកអ្នក។
ស្បែកជើងប្រភេទក្រណាត់ និងស្បែក (Canvas and Leather): ប្រើប្រាស់នូវក្រណាត់ប្រភេទទន់ល្មើយ ជូតថ្នមៗដោយលាយជាមួយទឺកក្ដៅតិចៗ និងសាប៊ូដែលពុំមានជាតិកាត់។ ហាមប្រើប្រាស់មាស៊ីនបោក ឫសម្ងួត។
ស្បែកជើងប្រភេទកាមីញ៉ី (Suede): ប្រើប្រាស់នូវជក់សម្រាប់កាមីញ៉ីមកបោសនូវធូលីដីដែលតោងជាប់នឹងសាច់ស្បែកជើង។ ហាមប្រើប្រាស់ទឹក និងមាស៊ីនបោក ឫសម្ងួត។
វិធីហាល: សូមធ្វើការដាក់ហាលស្បែកជើងរបស់លោកអ្នកនៅទីស្ងួត ដែលមិនក្ដៅពេក និងមិនត្រជាក់ពេក។ ប្រើប្រាស់នូវក្រដាស់ញាត់ក្នុងស្បែកជើងដើម្បីរក្សាទំរង់របស់ស្បែកជើង ហើយធ្វើការផ្លាស់ប្ដូរក្រដាស់នេះក្នុងរយៈពេលសម្ងួត។ ដើម្បីរក្សាគុណភាពស្បែកជើងអោយបានយូរអង្វែង សូមកុំដាក់ហាលចំពន្លឺព្រះអាទិត្យ។
ដេីម្បីទទួលបាននូវចំណេះដឹងល្អៗនឹងស្បែកជេីងConverseម៉ូតថ្មីៗលោកអ្នកក៏អាចស្វែងរកនៅក្នុងទំព័រ Sneakers Cambodia ផងដែរ។
ប្រភព៖ Sneaker Cambodia
Post a Comment