2017

20s abroad accept Adapt Adulyadej advantage advice advices affection airplan alcohol Alibaba alone answer apologize Apple Argument asian atmosphere attractive avoid bachelor Background Bag banana flower beautiful beautiful mind beauty Bechelor belief bestfriend Bio Biography bitting nail Blue Boat body Body image Book book review Boring Borrow bossy Boyfriend break up broken heart Buddism Business busy buy cambodia camp care career path careless caring Ceremony challenge chicken Childhood chill china Chinese Chinese new year Christmas class Clean cloth Clothes cloths cloud colleague Collect color Comdy competition conference confident contest conversation Converse Convert convince cooking Correct Countdown Counting couple courageous creativity crush Culture Cure cute Dating Debt Decline depression desire discuss dishonest Disorder DMC Documentary Dog Donald Trump dream dress Dressing drug drunk earthquake easy Easygoing eat Education election Empire encouragement English Book Enjoy Entertainment environment erasmus exam exchange exchange program excuse exercise experiences Explode explore eye contact punctuality eyes eyesight Facebook Fact failure fake nice people Family fashion fashionable fatness fear feeling feelings Female festival Film First time five flower Follower food for you Free free course Fresh air Friend Friendly friends friendship Fun Game General Knowledge get over get rid of gift girlfriend girls glass goal Gold gratitude Group Guardian guilty guinness world record Habit hair Halloween handshake happiness Happy hard-headed hate Health Healthy heartbreaking heaviest weight help high Hillary Clinton History hobbies home honest hongkong horror House how to HowTo human humble hurt Idle ignorance important impression Improper independent innovation insect Interest interested International international news Interview introvert Invention involve iPhone7 japan Job journalism journey Karate Keeper KFC Khmer KhmerRudge Kid Language late laugh leader Leadership Leaf learning leave liar life Life Style Lifestyle light Lipstick lonely lost love lovely Make up Male man Mango ំmap Married master degree mate media mediation meditate mental mindful Mistake Mobile modern Money mood Moon Festival Mouth Movie Music Music instrument Musical instrument myanmar Natural natural disaster nature new love New year New Year Eve New York Post News NewZaland No Note7 novel obsessing Occasion Ocean odor open-minded opportunity optimistic. Original Outfit Owe parachute parasite Pass Pc peace Pee People perfectionism perfume personality Philippine photo Physic pity plaid-shirt Planet plant Pokemon police possitivity Prepare presentation President Pressure price problem procrastination professional profile program project 3 public Public place puppy puzzle Question questions rational real life reasons reduce regret relationship Relative Relax reliable Relieve remeber research rich rivals Rodrigo Duterte romantic routine RPG rude RUPP russia sad sadness Samsung saving scholarship school Scotland Sea Seat see self-confidence self-destructed self-discovery self-esteem self-loved self-questioning self-value seminar Serious Severe sexy shape shirt Shoe shoes showing Sign singapore Single sit skin sky sleep Sleeping sleepy slim smart smell smile Sneakers social media socialize society solution sorry soul Sports step Steve Job stomach story Strange strange thing strategy stress student student life students study Style stylish succeed success sudoku summer Superstition surrounding Symptom talking Tattoo technique Technology Teenager Thai thailand Thriller tip Tips tired Toilet tolerated trace Traditional traffic Training travel Treatment triangle love Trip trust truth twin Ultraviolet Unboxing undergraduate unhappy United State update US president Vacation value Vegetable Video vietnam volunteer Water Festival wealth wear Wearing Wedding weird weird news why wild animal win woman Women Work workload workshop Wrong person yoga youth yseali

អ្វីទៅគីជាស្ត្រេស? ស្ត្រេស គីជាភាពតានតឹង ភ័យខ្លាច ម៉ួម៉ៅ សម្ពាធ​ ការបារម្ភ ការគិតច្រេីន ដែលតែងតែកេីតឡេីងនៅក្នុងអារម្មណ៍មនុស្សម្នាក់ៗហេីយសម្រាប់ផ្នែកវេជ្ជសាស្ត្របានចាត់ទុកថាស្រ្តេសក៏ជាជំងឺផ្លូវចិត្តមួយដ៏កាចសាហាវដែលអាចធ្វេីអោយមនុស្សឈានទៅដល់ការសម្លាប់ខ្លួនក៏ថាបាន។

មានកត្តាជាច្រេីនដែលធ្វេីអោយយុវវ័យយេីងកេីតមានអារម្មណ៍ស្ត្រេសដូចជា៖

១. ការសិក្សា
ជាការពិតណាស់ការសិក្សាបានផ្តល់ចំណេះដឹងជាច្រេីនដល់យុវវ័យយេីងប៉ុន្តែវាក៏បានបង្កអោយមានអារម្មណ៍តានតឹងយ៉ាងខ្លាំងផងដែរជាមួយ Homework,  Assignment, ​Quiz និងកិច្ចការងារស្រាវជ្រាវផ្សេងៗដែលសាលាបានដាក់អោយធ្វេីផងដែរ។

២. គ្រួសារ
គ្រួសារក៍ជាកត្តាមួយផងដែរដែលបង្កអោយមានអារម្មណ៍ស្ត្រេសជាពិសេសកេីតឡេីងចំពោះយុវវ័យដែលមានផ្ទះនៅតាមខេត្តហេីយមកសិក្សានៅទីក្រុងឬឆ្ងាយពីផ្ទះដែលធ្វេីអោយពួកនឹករលឹកបារម្ភទៅដល់ឪពុកម្តាយឬបងប្អូនដែលនៅស្រុក។

៣. ការងារ និង ប្រាក់កាស
ចំពោះរឿងនេះគឺពិតជាសំខាន់សម្រាប់យុវវ័យទូទៅពីព្រោះពួកគេត្រូវចំណាយប្រាក់កាសជាច្រេីនសម្រាប់ការរស់នៅប្រចាំថ្ងៃដូចជាចំណាយទៅលេីការសិក្សា ហូបចុក ការធ្វេីដំណេីរនិងការចាយវាយផ្សេងៗដែលធ្វេីអោយពួកគេមានអារម្មណ៍ស្មុគស្មាញច្រេីនពីព្រោះមិនចង់អោយគ្រួសារពិបាកដេីម្បីពួកគេរហូតដល់អ្នកខ្លះត្រូវចំណាយពេលវេលាពាក់កណ្តាល់ពីការសិក្សារបស់ពួកគេទៅធ្វេីការងារក្រៅម៉ោងដេីម្បីបានកំរៃខ្លះផ្គត់ផ្គង់ខ្លួនឯង។

៤. គំរោងអនាគត
គំរោងអនាគតក៏ជារឿងដ៏ធំមួយទៀតផងដែរសម្រាប់ពួកគេដែលត្រូវគិតស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃដោយពួកគេត្រូវគិតច្រេីនចំពោះការរៀបចំផ្លូវដេីរអោយបានល្អសម្រាប់អនាគតរបស់ខ្លួនឯង។

នៅមានកត្តាផ្សេងៗជាច្រេីនទៀតដែលធ្វេីអោយយេីងកេីតមានអារម្មណ៍ស្រ្តេសប៉ុន្តែយ៉ាងណាក៏ដោយយុវវ័យគប្បីចំណាយពេលខ្លះប្រចាំថ្ងៃសម្រាកលំហែអារម្មណ៍ដេីម្បីកាត់បន្ថយភាពស្ត្រេសទាំងនោះ។ ការសេីចច្រេីនក៏អាចជួយអោយមានអារម្មណ៍ធូរស្រាលខ្លះផងដែរ។

អត្ថបទដោយ៖ ជុំ រស្មី

ជាទូទៅយុវវ័យសម័យនេះនៅពេលដែលពួកគេទៅញាំអាហារនៅតូបតាមដងផ្លូវឬម៉ាតផ្សេងៗមនុស្សមួយចំនួនតែងតែមានទម្លាប់មួយដោយដាក់កាតាបឬរបស់ផ្សេងៗនៅលេីកៅអីមួយ តេីការធ្វេីបែបនេះខុសដែរឬទេ?
មនុស្សទូទៅប្រាកដជាគិតថាការធ្វេីបែបនេះគីពិតជាមិនខុសទាំងស្រុងនោះទេ ប៉ុន្តែពួកគេពិតជាពុំបានគិតច្បាស់លាស់អំពីចំណុចមួយនេះនោះទេ។
ជួនកាលពួកគេដាក់កាតាបនៅលេីកៅអី ទាំងអ្នកដទៃពុំមានកន្លែងសម្រាប់អង្គុយ ហេីយពួកគេនៅតែពុំខ្វល់ពីបញ្ហានេះ។ ខាងក្រោមនេះគឺជាមតិផ្សេងៗដែលទទួលបានពីមហាជនទូទៅនិងម្ចាស់ហាងមួយចំនួន។

កញ្ញានិមលនិស្សិតមកពីសកលវិទ្យាល័យប៊ែលធីអន្តរជាតិ៖ “នាងខ្ញុំពិតជាមានអារម្មណ៍ខឹងជាខ្លាំងចំពោះទង្វេីបែបនេះ ហេីយចង់តែទៅស្តីអោយពួកគេ ពីព្រោះពួកគេអាត្មានិយមខ្លាំងពេកដោយគិតតែពីផលប្រយោជន៍ខ្លួនឯង”

លោកណូរ៉ានិស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប៖ “ខ្ញុំក៏ធ្លាប់ជួបស្ថានភាពបែបនេះផងដែរនិយាយទៅគឺមិនដឹងថាយ៉ាងម៉េចដែរ បេីពួកគាត់ប្រកាន់គំនិតបែបនេះទៅហេីយមានតែដេីរចេញទៅវិញតែម្តងទៅ”

បងស្រីចន្នីម្ចាស់ំម៉ាតម្តុំផ្សារថ្មី៖ ​
“ដឹងស្រាប់ហេីយអូន បងក៏មិនសប្បាយចិត្តដែរនៅពេលដែលឃេីញរឿងបែបនេះកេីតឡេីងក្នុងម៉ាតបង ហេីយឃេីញភ្ញៀវដទៃដេីរចេញបែបនេះតែមិនដឹងធ្វេីយ៉ាងណាព្រោះយេីងជាម្ចាស់ហាងមិនអាចទៅស្តីបន្ទោសភ្ញៀវបាននោះទេ

សរុបមកវិញការដាក់កាតាបនៅលេីកៅអីនៅតាមទីសាធារណៈមិនមែនខុសទាំងស្រុងនោះទេប៉ុន្តែយ៉ាងណាវិញយេីងគួរតែមេិលជុំវិញខ្លួនជាមុនសិនថាតេីការធ្វេីបែបនេះបានប៉ះពាល់ដល់អ្នកដ៏ទៃដែរឬទេ។

អត្ថបទដោយ៖ ជុំ រស្មី

ការមើលទៅស្រស់ស្អាតបែបធម្មជាតិនៅតែមិនហួសសម័យឡើយមកទល់នឹងពេលនេះ។ មនុស្សស្រីដែលស្អាត មិនប្រាកដថាទាល់តែត្រូវផាត់មុខរាល់ថ្ងៃនោះទេ ហើយក៏មិនប្រាកដថាត្រូវមានស្បែកមុខដែលស្អាតឥតខ្ចោះនោះដែរ។ អញ្ចឹងតើអ្នកណាខ្លះចង់ដឹងពីអាថ៌កំបាំងដែលជួយអ្នកឲ្យមើលទៅស្អាតដោយមិនចាំបាច់ផាត់មុខដែរទេ? តោះមកអានទាំងអស់គ្នា៖


១. ចិញ្ចើម
ពេលដែលយើងមិនផាត់មុខទាល់តែសោះនោះ ផ្ទៃមុខរបស់យើងនឹងត្រូវបានចាប់អារម្មណ៍។ ដូច្នេះស្រ្តីគួរតែចេះកោរចិញ្ចើមឲ្យត្រូវតាមទម្រង់មុខរបស់យើង។ បើអ្នកមិនសូវមានរោមចិញ្ចើមទេនោះសាកល្បងគូសស្រាលៗដោយប្រើពណ៌ឲ្យស៊ីនឹងពណ៌សក់របស់អ្នកទើបមើលទៅធម្មជាតិ។

​ ២. រោមភ្នែក

ក្រៅពីមានទម្រង់ចិញ្ចើមស្អាត និង ទាក់ទាញនោះ ជំហានបន្ទាប់អ្នកគួរចេះពត់រោមភ្នែកអ្នកឲ្យងរស្អាត។ លើសពីនេះទៅទៀតលោកអ្នកអាចលាបជែលរលោងទៅលើរោមភ្នែករបស់អ្នកឲ្យមើលទៅរោមភ្នែកអ្នកបង្ហាញភាពងរច្បាស់។ ក្នុងន័យនេះលោកអ្នកក៏មិនគួរមើលរំលងថ្នក់ខ្មៅក្រោមភ្នែករបស់អ្នកនោះដែរ មធ្យោបាយគឺត្រូវគេងឲ្យបានគ្រប់គ្រាន។

៣. ធ្មេញ
មានធ្មេញសគឺនឹងជួយអ្នកមើលទៅស៊ិចស៊ីនិងស្រស់ស្អាតនៅគ្រប់ពេលវេលា។ ដើម្បីឲ្យមានធ្មេញសស្អាត លោកអ្នកគួរជ្រើសយកថ្នាំដុសធ្មេញប្រភេទជំនួយឲ្យស ក្រោយពីញុំាកាហ្វេ និង ស្រារួច។ បើនៅតែមិនទទួលបានលទ្ធផល សូមទៅជួបជាមួយអ្នកជំនាញមាត់ធ្មេញ។

៤. បបូរមាត់
យុវតីគួរតែកុំបំភ្លេចការថែទាំបបូរមាត់របស់អ្នកឲ្យសោះ។ លោកអ្នកគួរតែលាបជែលលើបបូរមាត់ដើម្បីធ្វើឲ្យវាទន់ និង មានសំណើម។

៥. សក់
ការថែរក្សារសរសៃសក់គឺសំខាន់ណាស់។ ស្ត្រីគ្រប់រូបគួរតែលេងពណ៌សក់ណាដែលមើលទៅធម្មជាតិ និង ប្រើប្រាស់ផលិតផលធ្វើឲ្យសក់មានសំណើមដូចជា សេរ៉ូម និង ប្រេងដូង។

៦. ប្រើគ្រីមការពារកំដៅ
បើទោះជាលោកអ្នកមិនចង់ផាត់មុខទាល់តែសោះ ក៏លោកអ្នកគួរតែចាប់អារម្មណ៍ទៅលើការថែទាំស្បែករបស់អ្នកដែរ។ ការលាបគ្រីមការពារកំដៅថ្ងៃគឺនឹងជួយការពារកាំរស្មីអ៊ុលត្រាវីយូឡេដែលវានឹងធ្វើឲ្យអ្នកងាយនឹងមានជ្រួញ និង ស្រអាប់ជាដើម។

៧. ការថែរក្សាស្បែកមុខ
លោកអ្នកមិនគួរលាងមុខឲ្យលើសពីពីរដងទេក្នុងមួយថ្ងៃ ហើយអ្នកគួរតែធ្វើជាពិសេសមុនពេលចូលគេង ដើម្បីទទួលបានភាពស្រស់ថ្លា។

រៀបរៀងដោយ ជិន ស្រីលាភ
ប្រភព Brightside












វា​ជារឿង​ធម្មតា​ទេ​ដែល​អ្នក​រាល់​គ្នាទាម​ទារ​ការ​ចាប់​អារម្មណ៍ពីមនុស្ស​នៅជំុ​វិញខ្លួន​។ គ្រាន់​តែមនុស្ស​មួយ​ចំនួន​ត្រូវ​បាន​គេ​រិះគន់​ដោយ​សារ​ ការ​ទាម​ទារ​ហួស​ហេតុ​ ហើយ​ធ្វើ​ឲ្យ​មាន​គំនិត​ថាការ​ចង់​បាន​ចំណាប់​អារម្មណ៍​ជា​ការ​ធ្វើ​ឲ្យ​​គេ​និយាយ​ដើម​ទៅវិញ។
ខាងក្រោមនេះ​ជា​វិធីដែល​ជួយ​ឲ្យ​​អ្នក​បង្ហាញនូវ​ចំណុច​​មួយ​ចំនួន​ពីក្នុង​ខ្លួន​ហើយ​អាច​ទាក់​ទាញមនុស្ស​ជំូ​វិញ​ខ្លួនបាន​​។​
Photo Credit: Daily Mail
១. តាំង​ចិត្ត​ជាខ្លួន​ឯង​
គ្មាន​អ្វីអាច​ជួយ​ឲ្យ​​អ្នក​ទទួល​បាន​ការសរសើរ​ ការ​ចាប់​អារម្មណ៍​ និង​ការ​ចូល​ចិត្ត​ពី​អ្នក​ដទៃ ជាជាង​ការ​បង្ហាញ​នូវ​អត្តចរិត​ពិត​និង​ស្មោះត្រង់​ដែល​អ្នក​អាច​ផ្តល់​ឲ្យ​ពួក​គេ​នោះទេ ។ ចង់​ឲ្យ​​គេ​ចូល​ចិត្ត​និង​រាប់​រក​ គួរ​ឈប់​ប្រកាន់​នូ​វ​គំនិត​ខ្លាច​នេះ​ខ្លាច​នោះ​ទៅ ព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ផ្សេងពំុ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាមួយ​នឹង​យើង​​​​។ ធ្វើ​អ្វី​ដែល​ល្អ​ទៅ បើ​គេ​ឃើញយើង​ល្អ​គេ​នឹង​មក​រាប់​រក​ជាពុំខាន។

២. មាន​ទំនុក​ចំពោះ​អ្វីដែល​ខ្លូន​ធ្វើ​
ត្រូវ​ចាំ​ថា​មនុស្សម្នាក់​​មិន​អាច​តម្រូវ​ចិត្ត​មនុស្សគ្រប់​​គ្នា​បាន​នោះទេ។​ ជ្រើស​រើស​ការ​តែង​ខ្លួន​ដែល​អ្នក​ចូល​ចិត្ត​ ធ្វើ​អ្វីដែល​ចង់​ធ្វើ​ និង​សកម្មភាព​ជាច្រើន​ទៀត។ ពិតណាស់ថា ​​មិន​ខ្វះ​ទេ​អ្នក​ដែល​ចាំ​រិះគន់នោះ​ ប៉ុន្តែ​ត្រូវ​គិត​ថាការ​រិះ​គន់ចេញពី​ការ​មិន​ចូល​ចិត្ត​ និងការ​ច្រណែន​ផ្សេងៗ។

៣. ធ្វើ​ចិត្ត​ឲ្យ​ទូលាយ
កំុ​ធ្វើ​ចរិត ​គេ​លេង​សើច​តិចៗខឹង ត្រូវ​បើ​ក​ចិត្ត​ឲ្យ​​ទូលាយ​ដើម្បីសង្កេត​មើល​អ្នក​នៅ​ជំុវិញខ្លួន​ មើល​ពី​តម្លៃ​​របស់​គេ​ ហើយ​រៀន​ឲ្យ​​តម្លៃ​គេ​ និង​ឃើញពី ភាព​ល្អ​របស់​គេ។ ការ​ធ្វើ​បែប​នេះ​នឹង​អាច​ផ្លាស់​ប្តូរ​យើង​ឲ្យ​​ជា​មនុស្ស​វិជ្ជមាន ម្នាក់​ដែល​មាន​ការ​គិត​ល្អ។​ យើង​ធ្វើ​ទៅកាន់​គេ​បែប​ណា​គេ​នឹង​សង​វិញបែប​នោះដូចគ្នា​ ។

៤. ដើរ​ឲ្យ​​ទាន់​សម័យ​កាល
ត្រូវ​ចេះ​សង្កេត​មើល​ពី បម្រែបម្រួល​​នៃ​ស្ថាន​ភាព​សង្គម​ ព្រោះ ជាធម្មតា​អ្នក​រាល់​គ្នា​តែង​ចូល​ចិត្ត​រាប់​រក​អ្នក​ដែល​ចេះ​តែង​ខ្លួន​ស៊ីវិល័យ ដែល​ត្រូវ​នឹង​ភ្នែក​មនុស្សសម័យ​ថ្មី ។​ ការ​តែង​ខ្លួន​មិន​មែន​សំដៅលើការ​ស្លៀក​ពាក់​ហួសហេតុ​ទេ ប៉ុន្តែគឺការ​រៀ​ប​ចំ ខ្លួន​តាម​សម័យ​កាល មិន​មែន​ ២០១៧ហើយ​នូវ​តែង​ខ្លួន​ដូច​ ២០០១​ទេ ។

៥. បង្ហាញភាព​មាន​ទំនុក​ចិត្ត​ឲ្យ​​គេ​ឃើញ
អ្នក​មាន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង មើល​ទៅខុស​ផ្លែក​ពី ធម្មតា ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃមាន​ការ​ឆ្ងល់​នឹង​ចង់​ដឹង​ច្រើន​ពី​យើង​។ មិនថា​ធ្វើ​អ្វី ឡើយ ឲ្យ​​តែ​យើង​អាច​បញ្ចេញ​វា​បាន នោះ​គេ​មាន​ទំនុក​ចិត្ត​លើ​យើង ចូល​ចិត្ត​ធ្វើ​ការ​ជាមួយ​យើង ដោយ​យើង​មិន​ចាំ​បាច់​រត់​ទៅ រក​គេ​មុន​ទេ។ ​

អត្ថបទដោយ៖ ហ៊ុន​ កែវលីដែត




ការស្លៀកពាក់ដូចគេដូចឯងពេលខ្លះហាក់មិនសូវមានភាពដោយឡែកផ្ទាល់ខ្លួន និងមិនមើលទៅឡូយទាល់តែសោះ សម្រាប់មិត្តៗយុវវ័យសម័យបច្ចុប្បន្ននេះ។ វាក៏ហាក់ដូចជាពិបាកគួរសមដែរក្នុងការស្វែងរកអ្វីដែលសាកសមសម្រាប់ខ្លួនយើង និងជាពិសេសគឺមិនជាស្ទាយ៍ដែលចម្លងពីគេ។ ដូច្នេះថ្ងៃនេះយើងនាំមកជូននូវវិធីសាស្រ្តសម្រាប់អ្នកដែលចង់បង្កើតស្ទាយ៌ផ្ទាល់ខ្លួនយកមកអនុវត្តន៍៖


1. ស្វែងរកការជម្រុញទឹកចិត្តលើម៉ូត
ក្នុងន័យនេះលោកអ្នកគួរធ្វើការស្រាវជ្រាវប្រភេទស្ទាយ៌នៃការតុបតែងខ្លួនយ៉ាងសម្បូរបែបក្នុង app មួយដែលកំពុងតែពេញនិយម Pinterest ឬតាមរយះ Google, Instagram ជាដើមបានជាគំនិតក្នុងថាតើស្ទាយ៌មួយណាដែលអ្នកស្រលាញ់ និង សាកសមសម្រាប់អ្នក។ ក្នុងការស្វែងរកលោកអ្នកអាចសាកល្បងវាយនូវពាក្យ Personal Style Inspiration ជាដើម។

2. ជម្រុះចោល និង ចម្រាញ់ចេញខោរអាវថ្មីនិងចាស់
សម្លៀកបំពាក់ដែលអ្នកមិនសូវពាក់ឬទុកចោលតាំងពីយូរហើយនោះ លោកអ្នកអាចជ្រើសរើសបោកសម្អាតនិងពាក់វាម្តងទៀត ឬ ជាពិសេសច្នៃវាឲ្យទៅជាម៉ូតផ្សេងប្លែកមួយទៀតបាន។ ពេលខ្លះលោកអ្នកក៏មិនចាំបាច់ទុកសម្លៀកបំពាក់ចាស់ៗទាំងនោះច្រើនពេកដែរ ការជម្រុះចេញជាមធ្យោបាយដ៏ល្អមួយដែលជួយយើងស្វែងរកនូវម៉ូតថ្មីៗប្លែកៗលើទីផ្សារ។

3. ការដើរផ្សារដ៏ឆ្លាតវៃ
មនុស្សឆ្លាតគឺគេចេះកែខៃនិងដឹងពីចំនុចខ្វះខាតលើការតុបតែងខ្លួនរបស់ពួកគេ។ សម្រាប់អ្នកចង់ចេះលេងស្ទាយ៌ផ្ទាល់ខ្លួន ចាំបាច់បំផុតគឺត្រូវចេះទិញរបស់របរដែលខ្លួនគិតថាអាចពាក់ផ្សំគ្នាជាមួយនឹងខោអាវដែលមាននៅក្នុងទូរបស់ពួកគេ។ មុននឹងដើរផ្សារ លោកអ្នកគួរតែមើលឡើងវិញនូវម៉ូតដែលលោកអ្នកពេញចិត្តក្នុង internetដូចបានណែនាំខាងលើស្រាប់ ដើម្បីសម្រួលដល់ការសម្រេចចិត្តជ្រើសរើសខោអាវដែលមានដាក់លក់លើទីផ្សារ។

4. រើសយកស្ទាយ៌ណាដែលសមរម្យ
ក្នុងន័យនេះចង់បញ្ជាក់ឲ្យបានច្បាស់ថា ការលេងស្ទាយ៌មិនមែនគ្រាន់តែបង្ហាញពីភាពច្នៃប្រឌិត និង ចក្ខុវិស័យរបស់បុគ្គលម្នាក់ៗនោះទេ ប៉ុន្តែវាក៏សម្រាប់បង្ហាញដល់អ្នកដទៃនូវជីវភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗផងដែរ។ ប្រសិនអ្នកជាអ្នកធ្វើការ លោកអ្នកត្រូវចេះរកស្ទាយ៌លើការតែងខ្លួនទៅធ្វើការជាប្រចំាថ្ងៃរបស់យើង ហើយក៏គួរតែមានសម្លៀកបំពាក់ឲ្យសមរម្យសាកសមនឹងកន្លែងធ្វើការផងដែរ។

5. ពាក់គ្រឿងអលង្ការ
ការលេងម៉ូតសម្លៀកបំពាក់តែមួយមុខមិនទាន់គ្រប់គ្រាន់ទេ ការចេះជ្រើសយកគ្រឿងអលង្ការដែលសាកសមនឹងសម្លៀកបំពាក់គឺជាកត្តាដ៏សំខាន់ផងដែរ។ បើអ្នកជាមនុស្សដែលនិយមពាក់គ្រឿងលំអរច្រើនគឺសូមពាក់វាតាមការគួរ បើអ្នកជាមនុស្សមិននិយមពាក់ទេ ក៏គួរមានត្រឹមនាឡិការម៉ូតស្អាតៗមួយចំនួនដែលនេះរាប់ទុកថាជាគ្រឿងលំអរមួយសម្រាប់អ្នក។

6. ជឿរជាក់លើជម្រើសរបស់ខ្លួន
សូមចងចាំថាយើងគឺជាយើង ការតែងខ្លួនរបស់យើងគឺជាជម្រើសដោយឡែកសម្រាប់ខ្លួងឯង។ លោកអ្នកមិនចាំបាច់ទាល់តែទិញនូវខោអាវម៉ាកល្បីៗឲ្យមើលទៅអស្ចារ្យនោះទេ ឬ ក៏ត្រូវគិតពីទំហំតូច ឬ ធំរបស់ខ្លួនអ្នកដែរ។ សម្លៀកបំពាក់គឺជាមធ្យោបាយដែលយើងត្រូវបង្ហាញពីចំនូលចិត្ត និងរស់និយមផ្ទាល់ខ្លួនរបស់យើង។ ត្រូវទុកចិត្តលើរូបរាងនិងជម្រើសរបស់យើង។

រៀបរៀងដោយ៖ ជិន ស្រីលាភ
ប្រភព theeverygirl.com

ខណៈ​ពេល​ដែល​ពិធី​បុណ្យ​សែន​ចូល​ឆ្នាំ​ចិន​ខិត​ចូល​មក​ដល់​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ ប្រជាជន​ខ្មែរ​ដែល​ជាប់​ខ្សែ​ស្រឡាយ​ចិន​តែង​តែ​ទិញ​កាដូរ ឬ​របស់​របរ​ផ្សេងៗ​សម្រាប់​សាច់ញាតិ​របស់​ខ្លួន​។ ប៉ុន្តែ​រាល់​ការ​ទិញ​កាដូ​ជូន​សាច់​ញាតិ​នេះ​ មិន​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​ថា​របស់​មួយ​ចំនួន​មិន​ត្រូវ​ទិញ​ជូន​ជា​កាដូ​ជា​ដាច់​ខាត​។ របស់​របរ​ទាំង​នោះ​មាន​ដូច​ជា​៖​

១.​ នាឡិកាព្យួរជញ្ជាំង
ម៉ោងព្យួរជញ្ជាំងគ្រប់ប្រភេទមិនត្រូវទិញជាកាដូជាដាច់ខាតដោយសារតែពាក្យថាម៉ោងព្យួរជញ្ជាំងក្នុងភាសាចិនមានសូរស័ព្ទស្រដៀងទៅនឹងពាក្យពិធីបុណ្យសព្វ។ ម៉្យាងវិញទៀតប្រជាជនចិនគិតថា ម៉ោងគឺជានិមិត្តសញ្ញាដែលបង្ហាញពីការបញ្ចប់នៃទំនាក់ទំនង ឬក៏ជីវិតនៅពេលដែលវាត្រូវបានទិញជូនជាកាដូ។

២. កន្សែងដៃ
មូលហេតុដែលមិនត្រូវទិញកន្សែងដៃជាកាដូនោះគឺដោយសារតែពាក្យថា កន្សែងដៃក្នុងភាសាចិនមានសំនៀងនឹងពាក្យថាការជប់លៀងលាគ្នា។​

៣. កន្សែង
ការទិញកន្សែងជាកាដូនេះត្រូវតែជៀសវាងជាដាច់ខាតព្រោះថា ជាធម្មតាកន្សែងជារបស់ដែលគេឲ្យក្នុងពីធីបុណ្យសព។

៤. ឆ័ត្រ

ឆ័ត្រក៏ជារបស់ដែលត្រូវជៀសវាងមិនត្រូវទិញជាកាដូរផងដែរ ព្រោះវាមានន័យថាអ្នកចង់ផ្ដាច់ទំនាក់ទំនងជាមួយអ្នកណាម្នាក់។

៥. របស់មុតៗដូចជាកាំបិតនិងកន្ត្រៃ
ការទិញរបស់ដែលមុតៗប្រើប្រាស់សម្រាប់កាត់អ្វីមួយបែបនេះមានន័យថា អ្នកមានបំណងចង់ធ្វើឲ្យទំនាក់ទំនងមានបញ្ហារកាំរកូស។

៦. ផ្កាប្រភេទពណ៌ស
មូលហេតុចំបងព្រោះថា ផ្កាពណ៌សត្រូវបានប្រើប្រាស់តែងលម្អក្នុងពិធីបុណ្យសព។ ការជូនកាដូជាផ្កាពណ៌សនេះមានន័យស្មើនឹងសេចក្ដីស្លាប់។

៧. របស់ដែលស្មើនឹងចំនួន៤
កាដូដែលមានចំនួន៤មិនត្រូវទិញជាកាដូនោះទេ ព្រោះតែពាក្យថាលេខ ៤មានសូរសៀងស្រដៀងនឹងពាក្យ​ថាស្លាប់។

៨. ស្បែកជើង
ការទិញស្បែកជើងជាកាដូរមិនត្រឹមត្រូវនោះទេ ព្រោះថាពាក្យនេះអានស្រដៀងនឹងពាក្យបែកបាក់។ ការទិញស្បែកជើងជាកាដូរមានន័យថាអ្នកចង់ឲ្យម្នាក់នោះដើរផ្លូវរៀងៗខ្លួនពីអ្នកហាក់ដូចជាចង់ផ្ដាច់ទំនាក់ទំនងទាំងស្រង់។

៩. មួកពណ៌បៃតង

បម្រាមដែលមិនត្រូវទិញមួកព័ណបៃតងជាកាដូរនេះដោយ​សារ​តែ ឃ្លាមួយនេះស្រដៀងនឹងឃ្លាមួយដែលមានន័យថាប្រ​ពន្ធ​របស់អ្នកណាមួយមានការផិតក្បត់ មិនស្មោះត្រង់។

១០. របស់របរដែលមានពណ៌សនិងខ្មៅ
ការទិញកាដូររឺរបស់របរដែលមានពណ៌ខ្មៅនិងពណ៌សនេះមិនត្រឹមត្រូវនោះទេ ព្រោះតែពណ៌ទាំង២នេះត្រូវគេប្រើប្រាស់ក្នុងពិធីបុណ្យសព។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Chineseculture

សាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងរៀបចំវគ្គបណ្តុះបណ្តាល ការ៉ាតេ-ដូ (KARATE-D0)ដោយឥតគិតថ្លៃ ដែលគ្រប់គ្រងបច្ចេកទេសដោយលោកគ្រូមកពីក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានការបណ្តុះបណ្តាល និងខ្សែក្រវាត់ពីប្រទេសជប៉ុន។



និស្សិតអាចមកចុះឈ្មោះនៅការិយាល័យប្រឺក្សានិស្សិត បន្ទប់លេខ ១០២ ( អាគារC)

ថ្ងៃផុតកំណត់ទទួលចុះឈ្មោះ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច។
និស្សិតអាចចូលរៀននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច នៅអាគារដំបូលទូក។

*សម្គាល់៖ ខ្លឹមសារអត្ថបទខាងលើគឺមិនមែនជារបស់Blogយើងឡើយ ហើយការបកប្រែនិងចែករំលែកនេះក្នុងគោលបំណងចែករំលែកព័ត៌មានតែប៉ុណ្ណោះ។

*Disclaimer: We don’t own the content. Our purpose is purely to help spread the information.




ភាពជាអ្នកដឹកនាំមិនមែនជាអ្វីដែលគ្រប់គ្នាតែងតែមាននោះទេ ពីព្រោះថាវាទាមទារលក្ខខណ្ឌច្រើនគួរសម ក្នុងការក្លាយខ្លួនជាអ្នកដឹកនាំ ដែលប្រកបទៅដោយសមត្ថភាពនិងគុណធម៌។ តាមដែលយើងធ្លាប់សិក្សាស្វែងយល់តាមរយៈប្រវត្តិសាស្រ្ត ក៏ដូចជាបរិយាកាសជុំវិញខ្លួនយើងកន្លងមក អ្នកដឹកនាំ ភាគច្រើនជាម្នាក់ដែលមានទេពកោសល្យពិសេសមួយដែលអាចត្រួតត្រា ក្រុម ឬស្ថាប័នណាមួយប្រកបទៅដោយភាពជោគជ័យ។
ចំនុចមួយចំនួនខាងក្រោមនេះ អាចតម្រង់អ្នកក្នុងការក្លាយខ្លូនជាអ្នកដឹកនាំល្អមួយ​: 

១. ត្រួវតែមានការបន្ទាបខ្លួន
ការបន្ទាបខ្លួននេះមិនមែនងាយស្រួល​នោះទេ ពីព្រោះថានេះជាបុគ្គលិកលក្ខណៈម្យ៉ាងដែលទាមទារភាពអត់ធ្មត់ខ្ពស់ និងសេចក្តីស្រលាញ់ជ្រាលជ្រៅ។ ជាក់ស្តែង​ នេះគឺជាលក្ខណៈសម្បត្តិដែលអ្នកដឹកនាំគួរតែប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីអោយអ្នកអាចយកចិត្តបេះដូង ក៏ដូចជាការគោរពពីអ្នកនៅជុំវិញខ្លូនដោយងាយស្រួល និងឆាប់រហ័សជាទីបំផុត។ ជារួមការបន្ទាបខ្លូននេះ គឺមានន័យថា ស្តាប់អោយបានច្រើនជាងនិយាយ។ 

ការធ្វើរបៀបនេះ អាចធ្វើអោយអ្នកនៅជុំវិញខ្លួនអ្នកមានឲកាសបានចែករំលែកទស្សនៈ និងគោលគំនិតផ្សេងដែលគេមានដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើរជារួម។ 


២. ត្រូវមានភាពច្បាស់លាស់ និង​រឹងមាំ
ជាអ្នកដឹកនាំ អ្នកត្រូវតែប្រាកដថាអ្នកគឹជាម្នាក់ដែលមានភាពម៉ត់ចត់ និងច្បាស់លាស់នៅក្នុងការងារ។ មែនទែនទៅ សម្រាប់ការងារក្រុម​ ភាគច្រើនក្រៅពីមានការចូលរួមពីសមាជិក​ ការតម្រង់ផ្លូវ និងដាក់ផែនការអោយបានច្បាស់លាស់នឹងត្រឹមត្រូវរបស់មេក្រុម ឬអ្នកដឹកនាំក្រុមគឺជាគន្លឹះសំខាន់មួយឈានទៅរកភាពជោគជ័យ។ 

ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវតែត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកនាំ ក្រុមឬអង្គភាពណាមួយទៅបានដោយល្អ បើទោះជាមានឧបសគ្គ ឬបញ្ហាណាមួយក្នុងអំឡុងពេលបំពេញបេសសកម្មក៏ដោយ។ ការដែលអ្នកដឹកនាំអាចដើរទៅមុខបាននេះ គឺត្រូវតែចាំបាច់ទាមទារនូវភាពច្បាស់លាស់ រឹងមាំ ព្រមទាំងទំនួលខុសត្រូវពេញលេញផងដែរ។


៣. ត្រូវចេះផ្តល់បរិយាកាសកំសាន្ត និងការលេងសើចផ្សេងៗ
តាមដែលយើងធ្លាប់ដឹង ធ្លាប់លឺ និងធ្លាប់ឃើញកន្លងមក ភាគច្រើនអ្នកដឹកនាំគឺជាបុគ្គលដែលមានភាពម៉ត់ចត់ខ្លាំងនៅក្នុងការងារ។​ ម៉ត់ចត់ ដោយសារតែពួកគេមានភារកិច្ចសំខាន់នៅក្នុងការគ្រប់គ្រង និងតម្រង់ទិសមនុស្សមួយក្រុមឈានទៅរកគោលដៅណាមួយ។ 

ប៉ុន្តែត្រូវចងចាំថា មិនមាននរណាម្នាក់មិនត្រូវការភាពសប្បាយរីករាយរហូតនោះទេ ជាពិសេសនៅក្នុងកាលទេសៈដែលសមាជិក ឬកូនក្រុមបាក់ទឹកចិត្ត អស់កម្លាំង និងមានឧបសគ្គក្នុងពេលដំណើរការការងារ។ ជាក់ស្តែង ស្ថានភាពបែបនេះ ជានិច្ចជាកាលគឺតែងតែកើតមានឡើង ហើយអ្នកដឹកនាំនេះហើយ ដែលមានតូនាទីក្នុងការផ្តល់ជាបរិយាកាសកំសាន្ត និងការលែងសើចផ្សេងៗដើម្បីកាត់បន្ថយសម្ពាធការងារ ក៏ដូចជាផ្តល់ភាពសប្បាយរីករាយក្នុងបរិយាកាសអាប់អួរផងដែរ ក្នុងទិសដៅឈានទៅរកដំណោះស្រាយ និងភាពជោគជ័យនាពេលខាងមុខ៕

អត្ថបទដោយ៖ ព្រឿន បញ្ញារី

មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​ឬស្គាល់​ពី​ឧបករណ៍​តន្ត្រី​​ខ្មែរ​បុរាណ​នោះ​ទេ​។ ជា​ពិសេស​ក្មេងៗ​ យុវវ័យ​ដែល​និយម​ចូល​ចិត្ត​បែប​ផែន​តន្ត្រី​សម័យ​ថ្មី​ រឺ​ក៏​តន្រ្តីបរទេស​។ មនុស្ស​មួយ​ចំនួន​ស្គាល់​ត្រឹម​តែ ​ឧបករណ៍​​ខ្លះៗ​ដូចជា​ ខ្លុយ​ ខឹម ​រនាត​ ស្គរ​ ចាប៉ី​តែ​ប៉ុណ្ណោះ ​ខណៈ​ដែល​ឧបករណ៍​តន្រ្តី​ខ្មែរ​មាន​ជាច្រើន​ទៀត​ដែល​មិន​ធ្លាប់​បាន​ដឹង​។​ ដោយ​សារ​តែ​ពុំ​មាន​ការ​យក​ចិត្តទុក​ដាក់​​ និង​ឲ្យ​តម្លៃ​ទៅ​លើ​កេរ​វប្បធម៌៌​ដែល​មាន​តម្លៃ​និង​ជាអត្តសញ្ញាណ​ជាតិ​បែប​នេះ ​នឹង​ធ្វើ​ឲ្យ​វា​បាត់​បង់​ជា​មិន​ខាន​នាពេល​ខាង​មុខ​។​ ឧបករណ៍​តន្រ្តី​ខ្មែរ​ត្រូវ​បាន​ចែក​ចេញ​ជា ៤​ផ្នែក​ធំៗ ​នេះ​បើយោង​តាម​អង្គការ​ពិភព​លោក​ UNESCO កាលពី​ឆ្នាំ ​​​២០០៣។



១.​ ឧបករណ៍ប្រើខ្សែ
ក្នុងចំណុចទី ១ដែលនិយាយពីឧបករណ៍ប្រើខ្សែនេះមានរាប់បញ្ចូលឧបករណ៍តូរតន្រ្តីជាច្រើនប្រភេទដែលមានដូចជា ៖ ទ្រសោធំ ទ្រសោតូច ទ្រអ៊ូ ទ្រអ៊ូចំហៀង ទ្រឆេ ទ្រខ្មែរ ខ្សែដៀវ ចាប៉ីដងវែង ក្រពើ រឺហៅបានម៉្យាងទៀតថា តាខេ ឃឹមតូច ឃឹមធំ និងគងរីង។

២. ឧបករណ៍ប្រើខ្យល់
ឧបករណ៍ប្រើខ្យល់សំដៅទៅឧបករណ៍តន្រ្តីដែលប្រើប្រាស់មាត់ផ្លុំដើម្បីបញ្ចេញជាសូរស័ព្ទសម្លេង ក្នុងនោះមានឧបករណ៍ដូចជា៖ ខ្លុយ ប៉ីអរ ស្នែង ស្លឹ ព្លយ គែន​ និងអង្គួច។

៣. ឧបករណ៍គោះដំ
ឧបករណ៍ជាច្រើនត្រូវបានរាប់បញ្ចូលក្នុងក្រុម ឧបករណ៍គោះដំ ដោយក្នុងនោះមានដូចជា៖ រនាតឯក រនាតធុង រនាតដែក គងវង់តូច គងវង់ធំ គងម៉ង់ គងឈ្មោល គងញី ឈិង ប៉ាន់ ក្រពះ កញ្ចែ កញ្ច្រាំ ឃ្មោះ ឡោ កណ្ដឹង ត្រដោក ក្រាប ឆាប ស្គរធំ សំភោរ ស្គរយាម ស្គរដៃ ស្គរថូនរមនា ស្គរសាំងណា ស្គរយីកេ និងស្គរឆៃយ៉ាំ។

៤. ឧបករណ៍ផ្សេង

ក្នុងក្រុមចំណាត់ថ្នាក់ប្រភេទចុងក្រោយនេះមានត្រឹមតែឧបករណ៍មួយប្រភេទប៉ុណ្ណោះ ដែលឧបករណ៍នេះត្រូវបានគេស្គាល់មានឈ្មោះថា ឯកខ្លែង។​


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ UNESCO

មិនថាបុរសឬនារីថ្ងៃសម្ភាសន៍ការងារគឺជាថ្ងៃដ៏សំខាន់បំផុតមួយក្នុងរបត់ជិវិត។ ចង់ទទួលបានការងារដែលខ្លួនស្រម៉ៃ លោកអ្នកគួរយកចិត្តទុកដាក់មិនត្រឹមតែត្រៀមឆ្លើយនូវសំនួរឲ្យបានល្អប៉ុណ្ណោះទេ ប៉ុន្តែការតុបតែងខ្លួនក៏ជាកត្តាដែលមិនគួរថាមិនយកចិត្តទុកដាក់ដែរ។ ចង់ដឹងអត់ថា អ្វីទៅដែលយើងគួរតែពាក់និងមិនគួរពាក់ក្នុងថ្ងៃសម្ភាសន៍ការងារ។ ម៉ោះមកយល់ដឹងទាំងអស់គ្នា៖



1. គ្រឿងអលង្ការ
ស្ត្រីគួរតែចៀសវាងពាក់ក្រវិលរណេងរណោងហួសហេតុពេក និង កងដៃច្រើនពេក។ សម្រាប់បុរសវិញគួរចៀសវាងពាក់គ្រឿងអលង្ការ ប៉ុន្តែលោកអ្នកអាចពាក់នាឡិការដៃ ឬចិញ្ចៀនរៀបការ។ ត្រូវចងចាំថាការដែលមិនពាក់គ្រឿងអលង្ការវាប្រសើរជាងពាក់គ្រឿងអលង្ការដែលមានតម្លៃថោក ហើយមានចំនួនច្រើន។

2. មួកថ្ងៃសម្ភាសន៍ការងារមិនគួរពាក់មួកឡើយ។ លោកអ្នកអាចពាក់បានទៅតាមកន្លែងដែលលោកអ្នកសម្ភាសន៍។ បន្ថែមពីលើនេះ មិនគួរពាក់អាវរងារអីពីក្រៅផងដែរ។

3. ស្បែកជើង
កុំឲ្យសោះពាក់នូវស្បែកជើងផ្ទាត់ និង ស្បែកជើងឃ្លុបរបៀបកីឡា។ អ្នកនឹងមិនទទួលបាននូវអារម្មណ៍ល្អពីអ្នកសម្ភាសន៍ឡើយ។ សម្រាប់ស្ត្រីក៏មិនគួរពាក់ស្បែកជើងកែងចោតខ្ពស់ពេកដែរ។ ពាក់ស្បែកជើងកែងដែលខាងមុខជិតមិនចេញម្រាមជើង និងមានពណ៍មិនឆើតគឺសាកសមបំផុតក្នុងការជ្រើសរើស។

4. ពាក់ខ្សែក្រវ៉ាត់
សម្រាប់បុរសការពាក់ខ្សែក្រវ៉ាត់គឺនឹងជួយឲ្យឈុតផ្លូវការរបស់អ្នកមើលទៅកាន់តែមានការចាប់អារម្មណ៍ច្រើន។

5. សក់ និង ការផាត់មុខ
លោកអ្នកគួរផាត់មុខស្រាលៗបានហើយ។ ចំពោះសក់វិញក៏គួររក្សានូវភាពសាមញ្ញផងដែរ។ ចៀសវាងប្រើដង្កៀបសក់ធំៗ និងលាបក្រចកពណ៌ដិត។

6. ការបាញ់ទឹកអប់
កុំប្រើទឹកអប់វាប្រសើរជាង ពីព្រោះភាពចៃដន្យអាចកើតមានឡើងដូចជាក្លិនដែលអ្នកប្រើអាចជាក្លិនដូចដែលមិត្តស្រី ឬ មិត្តប្រុសរបស់អ្នកសម្ភាសន៍ធ្លាប់ប្រើកាលពីមុន ដូច្នេះវានឹងផ្តល់មិនសូវល្អដល់អ្នកដែលសម្ភាន៍យើង។ លើសពីនេះទៅទៀតក្លិនដែលអ្នកចូលចិត្តអាចនឹងមិនមែនជាចំនូលចិត្តរបស់អ្នកដែលសម្ភាសន៍យើង។


រៀបរៀងដោយ ជិន ស្រីលាភ
ប្រភព Thebalance.com








ត្រកួនត្រូវបានគេស្គាល់ថាជារុក្ខជាតិម្យ៉ាងដែលសម្បូរទៅដោយសារជាតិដែកដែលមនុស្សទូទៅត្រូវការជាចំាបាច់សម្រាប់​ការរស់នៅប្រចាំថ្ងៃ។ យោងតាម Health Benefit Time បានឲ្យដឹងថា ត្រកួនសម្បូរទៅដោយវីតាមីន A B និង Cផងដែរ​។

វីតាមីន A នៅក្នុងត្រកួនជួយដល់ភ្នែករបស់អ្នក សុខភាពស្បែក និងសាច់ដុំរបស់អ្នក។

ចំណែកវីតាមីនB និង Cនៅក្នុងត្រកូនវិញ ជួយទៅដល់សរសៃវិញ្ញាណដែលជាជំនួយក្នុង​ការគិត ការសិក្សា និងការចង់ចាំ ព្រមទាំងជួយដល់រាងកាយក្នុងការប្រឆាំងទប់ទល់នឹងជម្ងឺជាដើម។

មិនត្រឹមតែប៉ុណ្ណោះត្រកួលជួយសម្រួល​ដល់ប្រព័ន្ធរំលាយអាហារនិងការទល់លាមក។​ ម្យ៉ាងវិញទៀតត្រកួនជារុក្ខជាតិជំនួយដល់ថ្លើមថែមទៀតផង៕

ប្រែសម្រួលដោយ៖ ធានី
ប្រភព Healthdigezt

ត្រឡាច​អាចច្នៃធ្វើជាម្ហូបផងនិងជា​បង្អែមផង។ មនុស្សមួយចំនួនមិនបានដឹងថា វា​ផ្ដល់ផលវិជ្ជមានអ្វីខ្លះដល់សុខភាពនោះទេ។



រុក្ខជាតិ​នេះ​ សម្បូរទៅដោយវីតាមីន C ដែលជួយឲ្យរាងកាយប្រឆាំងនឹងជម្ងឺ។

អត្ថប្រយោជន៍មួយចំនួនទៀតរបស់ផ្លែត្រឡាច​គឺជួយរំលាយអាហារ​និងការពារជម្ងឺទឹកនោមផ្អែម។
ម្យ៉ាងទៀតវា​ជាបន្លែដែលសំបូរទៅដោយកាកសរសៃ ជួយទៅដល់ការរំលាយអាហារ។​ ត្រឡាច​មានជាតិស្ករតិចនិងសម្បូរទៅដោយជាតិទឹក។ 

អត្ថប្រយោជន៍ចុងក្រោយរបស់វា​គឺ កាត់បន្ថយស្ដ្រេស និងគេងបានលក់ស្រួល។

សាក់រូបគឺជាសិល្បៈម្យ៉ាងដែលបុរសនិងស្រ្តីបច្ចុប្បន្នកំពុងតែមានការចាប់អារម្មណ៍។ បុគ្គលម្នាក់ៗមានការចងចាំនិងចំណូលចិត្តឬក៏ជម្រើសខុសៗពីគ្នា។ មនុស្សមួយចំនួនពិតជាចង់ណាស់ ចង់មានអក្សរពាក្យពេចន៍ល្អៗនិងមានន័យដៅជាប់នឹងខ្លួនប្រាណរបស់គេ។ ដូច្នេះថ្ងៃនេះអត្ថបទយើងនឹងផ្តោតសំខាន់លើអ្វីដែលយើងត្រូវដឹងមុននឹងសាក់រូបលើខ្លួនរបស់សម្រាប់ទាំងយុវជន និង យុវតីណា



១.ចាប់ផ្តើមពីតូច
ចាប់ផ្តើមពីការមានសាក់រូបតូចៗគឺជួយយើងឲ្យយល់ដឹងពីដំណើរការនៃការសាក់ ថាតើស្បែករបស់យើងមានការឈឺចាប់ ឬ ថាតើរយៈពេលយូរប៉ុណ្ណាដែលស្នាមសាក់ជាសះស្បើយ។

២.ដឹងពីកំរិតនៃភាពឈឺលើខ្លួនរបស់យើង
ក្នុងន័យនេះយើងចង់ប្រាប់អ្នកទាំងអស់គ្នាថា ភាពតស៊ូនូវការឈឺចាប់របស់មនុស្សម្នាក់ៗគឺខុសៗពីគ្នា។ សាក់រូបដំបូងគួរតែចៀសវាងកន្លែងដែលអាចនឹងឈឺខ្លាំងជាងកន្លែងទូទៅដូចជា ជង្គង់ ឆ្អឹងជំនី ខ្នង កែងដៃ និង ម្តុំក្រលៀន។

៣.កុំទៅសាក់នៅកន្លែងដែលថោក
លោកអ្នកអាចធ្វើបានប្រសិនបើអ្នកមានមិត្តភក្តិដែលអាចទុកចិត្តបាន។ ដោយសារតែសាក់ជារូបឬជាអក្សរវានឹងនៅជាប់ខ្លួនយើងអស់មួយជិវិតដូ​ច្នេះយើងត្រូវគិតដល់គុណភាព និង ជាពិសេសផលប៉ះពាល់ដល់សុខភាពទៅថ្ងៃមុខជាចំបង។

៤.ជ្រើសរើសសាក់ដែលមានន័យទូលាយ
ការសាក់រូបដោយដាក់ឈ្មោះនរណាម្នាក់អាចមិនមែនជាជម្រើសមួយដែលល្អនោះទេ។ បើអ្នកពិតជាចង់មានឈ្មោះនរណាម្នាក់លើរាងកាយរបស់យើងមែននោះ ត្រូវប្រាកដចិត្តថា គេជាមនុស្សដែលអ្នកមិនថាពេលនេះឬពេលណាមួយក្នុងជិវិតគឺអ្នកនៅតែទទួលស្គាល់វត្តមានដ៏មានតម្លៃរបស់គេអស់មួយជិវិត។

៥.ទិញថ្នាំម្យ៉ាងឈ្មោះ Bepanthen + ឬ បេប៉ង់តែន
ថ្នាំនេះលោកអ្នកគួរតែទិញជាការមួយសាគួរសម្រាប់លាបពីលើសាក់របស់អ្នក។ ជាទូទៅអ្នកសាក់រូបតែងតែផ្តល់នូវថ្នាំព្យាបាលនិងលាបរបួលដល់អ្នកទៅសាក់ ប៉ុន្តែលោកអ្នកក៏គួរតែមានប្រភេទថ្នាំដែលលោកអ្នកអាចប្រើបានករណីគេមិនផ្តល់ថ្នាំ។

៦.យកមិត្តទៅជាមួយ
ដោយឡែកសម្រាប់អ្នកសាក់រូបដំបូងតែងតែមានការភិតភ័យនៅពេលទៅកន្លែងសាក់ដំបូង។ ដូច្នេះដើម្បីចៀសវាងការដែលមានអារម្មណ៍មិនស្រណុកក្នុងចិត្ត យើងគួរតែនាំមិត្តភក្តិដែលធ្លាប់សាក់រូបដែលពីមុននោះទៅជាមួយដើម្បីជជែកគ្នាកំឡុងពេលដែលសាក់។

៧.កោររោមកន្លែងដែលយើងប្រុងនឹងសាក់

បើលោកអ្នកចង់សាក់នូវទីតាំងណាមួយដែលមានសក់ ឬ​ រោមច្រើន លោកអ្នកគួរតែធ្វើការជម្រុះរោមទាំងនោះចេញសិន។ បន្ទាប់ពីធ្វើការសាក់រូបរួចលោកអ្នកមិនត្រូវប្រញាប់កោររោមទាំងនោះម្តងទៀតភ្លាមៗទេ។ លោកអ្នកត្រូវរងចាំដល់ស្នាមសះទាំងនោះជាសះ១០០ភាគរយសិន។ ហាមដាច់ខាតចំពោះការប្រើគ្រីមជម្រុះកំឡុងពេលនោះ។


អត្ថបទដោយ ជិន ស្រីលាភ
ប្រភព៖ Buzzfeed.com
















ការថតរូបគឺជាការចាប់យកអនុស្សាវរីយ៍ទុកនៅលើផ្ទាំងក្រដាស់ជំនួសឲ្យការចងចាំនៅក្នុងខួរក្បាលដែល​អាចនឹងភ្លេចនៅពេលណាមួយពេលខ្លះរូបថតបានធ្វើឲ្យមនុស្សមួយចំនួនយល់ច្រឡំពេលដែលអ្នកថត​ថតចំពេលមួយដែលជួនគ្នា។

ខាងក្រោមនេះគឺជារូបទាំង២០ដែលមនុស្សនៅលើអ៊ីនធឺណេតយល់ច្រឡំ
ឆ្កែក្បាល២


Chickman

វិរៈនារីកញ្ចក់

ផឹកដែរមកសម្លាញ់

ចេះហោះទៀតឥឡូវ

ឆ្មារចេះហោះ ខ្ញុំក៏ចេះដែរ

ហេតុអី?

មើល!ថយក្រោយបន្តិចមើល

ពីរ!!!

អត់ទេ អត់ទេ!!!


ក្មេងចម្លែក


កាប់ទាំងអស់ឲ្យតែឌឺ

ជាន់ក្បាលមួយមើល

ឆ្កែបើកបរ

សេះដុះស្លាប

ត្រីញញឹម

តិចច្រឡំជនពិការទៅ

ពូខ្យូតទេ

មនុស្សក្បាលពីរ




១. បង្កើតទម្លាប់ក្នុងការទទួលទានអាហារដែលមានជីជាតិ និងស្រស់ល្អ ជាជាងការបរិភោគអាហារកំប៉ុង ឫចៀនបំពង់ ហើយបង្កើតទម្លាប់ចាប់ផ្ដើមហាត់ប្រាណអោយបានជាប្រចាំ។ រាងកាយរបស់អ្នកនឹងពោរពេញដោយថាមពល និងសុខភាពល្អចាប់តាំងពីពេលនោះ រហូតដល់ពេលអ្នកចាស់ទៅ។

. ត្រូវគិតគូរអោយបានម៉ត់ចត់ក្នុងការចំណាយពេលវេលាប្រចាំថ្ងៃជាមួយអ្នកដទៃ។ អ្នកត្រូវចងចាំថា មនុស្សដែលអ្នកជួប និងស្គាល់ក្នុងអំឡុងវ័យ ២០ឆ្នាំនេះ គឺភាគច្រើននឹងចាកចេញពីអ្នកម្តងម្នាក់ៗ នៅក្នុងកាល:ទេស:ណាមួយ ដូច្នេះ អ្នកគួរជ្រើសរើសមនុស្សអោយបានត្រឹមត្រូវ ហើយចំនាយពេលវេលាអោយល្អទៅលើមនុស្សទាំងនោះ។

៣. កុំព្យាយាមដាក់សម្ពាធអោយខ្លួនឯងច្រើនពេក ត្រូវចែករំលែករឿងមិនសប្បាយចិត្តដល់មនុស្សជិតស្និទ្ធរបស់អ្នក។ ត្រូវចងចាំថា គ្មានអ្នកណាកើតមកល្អគ្រប់ដប់នោះទេ។

. បង្កើតជំនាញទំនាក់ទំនងអោយបានល្អជាងមុន ព្រោះវានឹងមានប្រយោជន៍សម្រាប់អ្នកនាពេលអនាគតផងដែរ។

. ធ្វើដំណើរអោយបានច្រើនតាមដែលអាចធ្វើទៅបាន។ ការដើរលេង ការផ្សងព្រេង ពីកន្លែងមួយទៅកន្លែងមួយពិតជាអាចធ្វើអោយជីវិតអ្នកពោរពេញទៅដោយភាពរីករាយ និងចំនុចវិជ្ជមានជាច្រើនផ្សេងទៀត។ បើអ្នកមិនធ្វើដំណើរ ដើរលេងនៅវ័យក្មេងនោះទេ អ្នកនឹងប្រហែលជាអស់អារម្មណ៍ចង់សប្បាយហើយនៅពេលដែលអ្នកមានគ្រួសារ។

. កុំស្ទាក់ស្ទើរក្នុងការបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួន។ និយាយអោយត្រង់ចំៗ នៅពេលដែលអ្នកមិនសប្បាយចិត្ត ឫនៅពេលដែលអ្នកមានអារម្មណ៍មិនប្រក្រតីណាមួយ។

៧. ធ្វើការងារអោយបានម៉ត់ចត់។ ឈប់ពន្យារពេលធ្វើការងារ ឈប់ខ្ជិលច្រអូស ធ្វើការអោយតែហើយៗ ឈប់ពឹងអ្នកដទៃអោយជួយតាមតែពីក្រោយរហូតនោះ វាមិនមែនជាការល្អនោះទេ បើសិនជាអ្នកនៅតែប្រកាន់អាកប្បកិរិយាបែបនេះ។

អត្ថបទដោយ: ចន ច័ន្ទបូតា

ប្រភពពី: Lifehack.org

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.