១. ឈឺនេះឈឺនោះមិនឈប់ ហើយពិបាកនឹងជាសះស្បើយ
អ្នកតែងតែកើតជម្ងឺនេះ ជម្ងឺនោះមិនឈប់។ ពេលមើលជាមួយ មួយទៀតក៏ចូលមកដល់។ វាហាក់ដូចជាពិបាកនឹងធ្វើយ៉ាងណាឲ្យជាដាច់ មានសុខភាពល្អដូចអ្នកដទៃវិញ។ បើត្រឹមតែមួយអាទិត្យឬពីរអាទិត្យ មិនមែនជាបញ្ហាទេ ប៉ុន្តែបើចូលដល់លក្ខណៈរាប់ខែហើយ ត្រូវភ្ញាក់ខ្លួនឡើង ហើយរកវិធីព្យាបាលឲ្យកាន់តែឆាប់កាន់តែល្អ កុំទុកដល់ហួសពេលឲ្យសោះ។
២. ពិបាកផ្តោតអារម្មណ៍
បើសិនជាអ្នកគ្រាន់តែមើលសៀវភៅត្រឹមតែ១០ទំព័រ ហើយមានអារម្មណ៍ថាពិបាកនឹងផ្តោតអារម្មណ៍នោះ វាមិនមែនជាបញ្ហាត្រង់ថាអ្នកមិនចូលចិត្តអានទេ តែអាចនឹងចូលដល់បញ្ហាជម្ងឺស្រេ្តសធ្ងន់ធ្ងរហើយ ព្រោះខួរក្បាលរបស់អ្នកមិនអាចគិតរឿងតែមួយក្នុងពេលតែមួយបាន។
៣. សក់ចាប់ផ្តើមជ្រុះច្រើនដោយគ្មានមូលហេតុ
ពេលខ្លះសក់ជ្រុះអាចនឹងព្រោះតែប្រើសាប៊ូខុស អ៊ុតសក់ ឬលាបថ្នាំសក់ ប៉ុន្តែប្រសិនបើអ្នកមិនបានធ្វើរឿងទាំងអស់នោះសោះ តែសក់របស់អ្នកបែរជាចាប់ផ្តើមជ្រុះច្រើនទៅៗ នេះស្តែងឲ្យឃើញច្បាស់ណាស់ថា វាបណ្តាលមកពីជម្ងឺស្រ្តេសរបស់អ្នក។
៤. តែងតែចុករោយខ្នងនិងកញ្ជឹងកជាប្រចាំ
ទាំងដែលខ្លួនឯងនៅក្មេងសោះ បែរជាចុករោយខ្នង និង កញ្ជឹងក ជាងមនុស្សចាស់ដែលលើសឈាមទៅទៀត។ ការចុករោយនេះ វាមិនមែនកើតតែមួយថ្ងៃពីរបាត់ទៅវិញទេ តែវាអាចនឹងថាបានថា កើតជារៀងរាល់ថ្ងៃ ក្នុងរយៈពេលយូរ។
៥. គេងមិនស្កប់
រោគសញ្ញានេះគឺនៅពេលអ្នកដាក់ក្បាលដល់ខ្នើយ ហើយព្យាយាមបិទភ្នែក តែបែរជាមានអារម្មណ៍ថា រឿងជាច្រើនផុសមកក្នុងខួរក្បាលឲ្យគិតមិនឈប់។ អ្នកអាចនឹងមានអារម្មណ៍ងងុយគេងអស់កម្លាំង តែខួរក្បាលរបស់អ្នកមិនស្តាប់បញ្ជា ហើយទោះជាអ្នកគេងលក់ក៏ដោយ ក៏អ្នកមានអារម្មណ៍ថាកំពុងតែគេងមិនស្កប់ ដល់ព្រឹកឡើងក្រោកមកច្បាស់ជាមានអារម្មណ៍អស់កម្លាំងមិនខាន។
៦. ឈឺក្បាលជាប្រចាំ
សញ្ញាណនៃការឈឺក្បាលមិនលោះពេល ហើយពេលខ្លះអាចថាផឹកថ្នាំបំបាត់ការឈឺក្បាលលែងត្រូវទៀត ហើយនោះ ល្មមដល់ពេលគិតគូរហើយ ឈប់បណ្តោយខ្លួនឲ្យជម្ងឺស្រេ្តសនេះវាយលុយកាន់តែធ្ងន់ធ្ងរទៀតទៅ។ អ្នកគួរតែទៅរកពេទ្យចិត្តសាស្រ្ត ឬទៅមន្ទីរពេទ្យពិនិត្យរាងកាយទាំងមូលតែម្តង ក្រែងលអាចមានជម្ងឺក្នុងខ្លួនអ្វីផ្សេងក្រៅពីជម្ងឺស្រេ្តសនេះ។
អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ medical news today
Post a Comment