ជម្ងឺស្រ្ដេសឬពិបាកផ្ដោតអារម្មណ៍ក្នុងការធ្វើអ្វីមួយ អាចប៉ះពាល់ផ្លួវចិត្ដរបស់អ្នកក៏ដូចជាផ្ដល់ផលអាក្រក់ដល់សុខភាពអ្នកផងដែរ។ ដើម្បីបន្ថូរបន្ថយភាពតានតឹង ក៏ដូចជាស្រ្ដេស អ្នកអាចសាកល្បងការហាត់យូហ្គា (Yoga) ទាំង៦ ចំនុចនេះទៅ មិនត្រឹមតែអាចឲ្យអ្នកកាត់បន្ថយស្រ្ដេសប៉ុន្ដោះទេ ថែមទាំងផ្ដល់ឲ្យអ្នកសុខភាពល្អទៀតផង។
១. អង្គុយតាំងសម្មាធិ
ចាប់ផ្ដើមពីចំនុចងាយស្រួលសំរាប់អ្នកចង់អនុវត្ដវិធីនេះ ដោយអ្នកគ្រាន់អង្គុយពែនភ្នែន ដងខ្លួនត្រូវឲ្យត្រង់ និង ដាក់ដៃទាំងពីរនៅលើក្បាលជង្គង់ រួចហើយអ្នកចាប់ផ្ដើមដកដង្ហើមចេញចូលតាមសម្រួល និងព្យាយាមតាំងអារម្មណ៍ឲ្យបានស្ងប់។
២. ឥរិយាបថបែបកូនក្មេង
អង្គុយបញ្ឈរជង្គង់ បន្ទាប់មក អ្នកត្រូវក្រាបចុះក្រោម ដៃរបស់អ្នកអាចដាក់ទៅមុខឬដាក់ថយក្រោយតាមតម្រូវការដែលអ្នកថាដាក់ដៃរបៀបណាអាចឲ្យអ្នកស្រួលខ្លួនបាន បន្ទាប់អ្នកមិនត្រូវភ្លេចដកដង្ហើមចេញចូលឲ្យបានវែងៗ។
៣. ដេកសំដិល
វិធីនេះមានលក្ខណៈងាយស្រួល ដោយអ្នកគ្រាន់តែគេងសំដិលដាក់ជើងឲ្យត្រង់ ហើយដៃរបស់ត្រូវកន្ធែកចេញពីរាងកាយបន្ដិច បន្ទាប់អ្នកត្រូវដកដង្ហើមមួយៗមិនប្រញាប់ពេក។
៤. ផ្អែកជញ្ជាំង
កាយវិការនេះអ្នកអាចធ្វើបាន ដោយគ្រាន់តែគេងនៅក្បែរជញ្ចាំង ហើយព្យាយាមដាក់ជើងសណ្ដូកទៅជញ្ជាំងជាការស្រេច។
៥. ធ្វើខ្លួនឲ្យកោង
សំរាប់ឥរិយាបថមួយនេះមានលក្ខណៈពិបាកបន្ដិចសំរាប់អ្នកអនុវត្ដន៍ ដោយតម្រូវឲ្យអ្នកឈរឲ្យត្រង់ បន្ទាប់មកអោនចុះក្រោមតាមតែអ្នកអាចធ្វើបាន ប្រសិនបើអ្នកអាចអោនចុះក្រោម ហើយដៃរបស់អ្នកត្រូវប៉ះនឹងចុងជើងរបស់អ្នកកាន់តែល្អ។
៦. ឥរិយាបថដូចពស់បើកវែក
អ្នកគ្រាន់តែគេងផ្កាប់មុខ បន្ទាប់មកអ្នកត្រូវងើបតែផ្នែកខាងមុខរបស់អ្នក ឥរិយាបថបែបនេះអាចជួយឲ្យកាត់បន្ថយស្រ្ដេសនិងជួយឲ្យសម្រកសាច់ក្បាលពោះបានទៀតផង។
អត្ថបទដោយ៖ ធានី
ប្រភពអត្ថបទ៖ Healthdiest
ប្រភពអត្ថបទ៖ Healthdiest
Post a Comment