មិនថាបុរសឬនារីថ្ងៃសម្ភាសន៍ការងារគឺជាថ្ងៃដ៏សំខាន់បំផុតមួយក្នុងរបត់ជិវិត។ ចង់ទទួលបានការងារដែលខ្លួនស្រម៉ៃ លោកអ្នកគួរយកចិត្តទុកដាក់មិនត្រឹមតែត្រៀមឆ្លើយនូវសំនួរឲ្យបានល្អប៉ុណ្ណោះទេ ប៉ុន្តែការតុបតែងខ្លួនក៏ជាកត្តាដែលមិនគួរថាមិនយកចិត្តទុកដាក់ដែរ។ ចង់ដឹងអត់ថា អ្វីទៅដែលយើងគួរតែពាក់និងមិនគួរពាក់ក្នុងថ្ងៃសម្ភាសន៍ការងារ។ ម៉ោះមកយល់ដឹងទាំងអស់គ្នា៖
1. គ្រឿងអលង្ការ
ស្ត្រីគួរតែចៀសវាងពាក់ក្រវិលរណេងរណោងហួសហេតុពេក និង កងដៃច្រើនពេក។ សម្រាប់បុរសវិញគួរចៀសវាងពាក់គ្រឿងអលង្ការ ប៉ុន្តែលោកអ្នកអាចពាក់នាឡិការដៃ ឬចិញ្ចៀនរៀបការ។ ត្រូវចងចាំថាការដែលមិនពាក់គ្រឿងអលង្ការវាប្រសើរជាងពាក់គ្រឿងអលង្ការដែលមានតម្លៃថោក ហើយមានចំនួនច្រើន។
2. មួកថ្ងៃសម្ភាសន៍ការងារមិនគួរពាក់មួកឡើយ។ លោកអ្នកអាចពាក់បានទៅតាមកន្លែងដែលលោកអ្នកសម្ភាសន៍។ បន្ថែមពីលើនេះ មិនគួរពាក់អាវរងារអីពីក្រៅផងដែរ។
3. ស្បែកជើង
កុំឲ្យសោះពាក់នូវស្បែកជើងផ្ទាត់ និង ស្បែកជើងឃ្លុបរបៀបកីឡា។ អ្នកនឹងមិនទទួលបាននូវអារម្មណ៍ល្អពីអ្នកសម្ភាសន៍ឡើយ។ សម្រាប់ស្ត្រីក៏មិនគួរពាក់ស្បែកជើងកែងចោតខ្ពស់ពេកដែរ។ ពាក់ស្បែកជើងកែងដែលខាងមុខជិតមិនចេញម្រាមជើង និងមានពណ៍មិនឆើតគឺសាកសមបំផុតក្នុងការជ្រើសរើស។
4. ពាក់ខ្សែក្រវ៉ាត់
សម្រាប់បុរសការពាក់ខ្សែក្រវ៉ាត់គឺនឹងជួយឲ្យឈុតផ្លូវការរបស់អ្នកមើលទៅកាន់តែមានការចាប់អារម្មណ៍ច្រើន។
5. សក់ និង ការផាត់មុខ
លោកអ្នកគួរផាត់មុខស្រាលៗបានហើយ។ ចំពោះសក់វិញក៏គួររក្សានូវភាពសាមញ្ញផងដែរ។ ចៀសវាងប្រើដង្កៀបសក់ធំៗ និងលាបក្រចកពណ៌ដិត។
6. ការបាញ់ទឹកអប់
កុំប្រើទឹកអប់វាប្រសើរជាង ពីព្រោះភាពចៃដន្យអាចកើតមានឡើងដូចជាក្លិនដែលអ្នកប្រើអាចជាក្លិនដូចដែលមិត្តស្រី ឬ មិត្តប្រុសរបស់អ្នកសម្ភាសន៍ធ្លាប់ប្រើកាលពីមុន ដូច្នេះវានឹងផ្តល់មិនសូវល្អដល់អ្នកដែលសម្ភាន៍យើង។ លើសពីនេះទៅទៀតក្លិនដែលអ្នកចូលចិត្តអាចនឹងមិនមែនជាចំនូលចិត្តរបស់អ្នកដែលសម្ភាសន៍យើង។
រៀបរៀងដោយ ជិន ស្រីលាភ
ប្រភព Thebalance.com
Post a Comment