មនុស្សជាច្រើនមិនបានដឹងឬស្គាល់ពីឧបករណ៍តន្ត្រីខ្មែរបុរាណនោះទេ។ ជាពិសេសក្មេងៗ យុវវ័យដែលនិយមចូលចិត្តបែបផែនតន្ត្រីសម័យថ្មី រឺក៏តន្រ្តីបរទេស។ មនុស្សមួយចំនួនស្គាល់ត្រឹមតែ ឧបករណ៍ខ្លះៗដូចជា ខ្លុយ ខឹម រនាត ស្គរ ចាប៉ីតែប៉ុណ្ណោះ ខណៈដែលឧបករណ៍តន្រ្តីខ្មែរមានជាច្រើនទៀតដែលមិនធ្លាប់បានដឹង។ ដោយសារតែពុំមានការយកចិត្តទុកដាក់ និងឲ្យតម្លៃទៅលើកេរវប្បធម៌៌ដែលមានតម្លៃនិងជាអត្តសញ្ញាណជាតិបែបនេះ នឹងធ្វើឲ្យវាបាត់បង់ជាមិនខាននាពេលខាងមុខ។ ឧបករណ៍តន្រ្តីខ្មែរត្រូវបានចែកចេញជា ៤ផ្នែកធំៗ នេះបើយោងតាមអង្គការពិភពលោក UNESCO កាលពីឆ្នាំ ២០០៣។
១. ឧបករណ៍ប្រើខ្សែ
ក្នុងចំណុចទី ១ដែលនិយាយពីឧបករណ៍ប្រើខ្សែនេះមានរាប់បញ្ចូលឧបករណ៍តូរតន្រ្តីជាច្រើនប្រភេទដែលមានដូចជា ៖ ទ្រសោធំ ទ្រសោតូច ទ្រអ៊ូ ទ្រអ៊ូចំហៀង ទ្រឆេ ទ្រខ្មែរ ខ្សែដៀវ ចាប៉ីដងវែង ក្រពើ រឺហៅបានម៉្យាងទៀតថា តាខេ ឃឹមតូច ឃឹមធំ និងគងរីង។
២. ឧបករណ៍ប្រើខ្យល់
ឧបករណ៍ប្រើខ្យល់សំដៅទៅឧបករណ៍តន្រ្តីដែលប្រើប្រាស់មាត់ផ្លុំដើម្បីបញ្ចេញជាសូរស័ព្ទសម្លេង ក្នុងនោះមានឧបករណ៍ដូចជា៖ ខ្លុយ ប៉ីអរ ស្នែង ស្លឹ ព្លយ គែន និងអង្គួច។
៣. ឧបករណ៍គោះដំ
ឧបករណ៍ជាច្រើនត្រូវបានរាប់បញ្ចូលក្នុងក្រុម ឧបករណ៍គោះដំ ដោយក្នុងនោះមានដូចជា៖ រនាតឯក រនាតធុង រនាតដែក គងវង់តូច គងវង់ធំ គងម៉ង់ គងឈ្មោល គងញី ឈិង ប៉ាន់ ក្រពះ កញ្ចែ កញ្ច្រាំ ឃ្មោះ ឡោ កណ្ដឹង ត្រដោក ក្រាប ឆាប ស្គរធំ សំភោរ ស្គរយាម ស្គរដៃ ស្គរថូនរមនា ស្គរសាំងណា ស្គរយីកេ និងស្គរឆៃយ៉ាំ។
៤. ឧបករណ៍ផ្សេង
ក្នុងក្រុមចំណាត់ថ្នាក់ប្រភេទចុងក្រោយនេះមានត្រឹមតែឧបករណ៍មួយប្រភេទប៉ុណ្ណោះ ដែលឧបករណ៍នេះត្រូវបានគេស្គាល់មានឈ្មោះថា ឯកខ្លែង។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ UNESCO
Titanium vs Steel – Learn the Differences and the Best Busting
ReplyDeleteThe best 1xbet login buster of buster of buster gaggia titanium performance as titanium 170 welder the main competitor to the others. The second highest titanium chloride bidder snow peak titanium spork in the market will receive a 10-