សម្រាប់ស្ត្រីដែលមិនសូវនិយមពាក់ស្បែកជើងកែង ឬ ស្ត្រីដែលត្រូវការពាក់ជារៀងរាល់ថ្ងៃ ជាទូទៅតែងតែជួបប្រទះនឹងបញ្ហាចោទមួយដែលមិនសូវជាខុសគ្នាប៉ុន្មាននោះគឺ ពាក់ស្បែកជើងកែងធ្វើឲ្យឈឺជើង និង ពិបាកដើរ។ ពិតមែនទេ? សូមកុំបារម្ភថ្ងៃនេះ យើងនឹងនាំមកនូវគន្លឹះពិសេសសម្រាប់ដោះស្រាយបញ្ហារទាំងនោះ
ស្តាប់ទៅដូចជាសាមញ្ញណាស់មែនទេ? ប៉ុន្តែសុភាពស្ត្រីមួយចំនួនធ្វើការទិញនូវស្បែកជើងកែងដែលខ្លួនស្រលាញ់ដែលមិនបានគិតដល់ថាតើវាមានទំហំតូចជាងជើងបន្តិចឬយ៉ាងណានោះទេ។ មួយចំនួនគឺទិញនូវអ្វីដែលពួកគេជឿជាក់ថាពាក់យូរៗទៅអាចនឹងយារ និងងាយស្រួលពាក់ ប៉ុន្តែការគិតបែបនេះអាចជាប្រការខុសមួយ។
២. លស្បែកជើងមុននឹងទិញ
សាកល្បងលនូវស្បែកជើងដែលអ្នកត្រូវការមុននឹងទិញ។ ការលនេះមិនត្រឹមតែពាក់ហើយឈរមើលនោះទេ។ លោកអ្នកគួរដើរចុះដើរឡើងដើម្បីឲ្យប្រាកដថាស្បែកជើងទាំងនោះវាងាយស្រួលសម្រាប់អ្នកពេលដែលធ្វើដំណើរឬយ៉ាងណា។
៣. សាកល្បងរើសយកស្បែងជើងកែងទាប
ស្បែកជើងកែងចោតខ្លាំងដែលមានផ្ទៃខាងមុខស្តើងភាគច្រើនតែងតែផ្តល់គុណវិបត្តិខ្ពស់ក្នុងការធ្វើឲ្យឈឺនិងពិបាកដើរ។ ក្នុងន័យនេះលោកអ្នកគួរសាកល្បងពាក់នូវប្រភេទដែលមានកែងក្រាស់ និង ផ្ទៃខាងមុខក្រាស់ដូចគ្នា។ បែបនេះវានឹងសម្រួលដល់ភាពងាយស្រួលរបស់អ្នក។
៤. ពាក់ទ្រនាប់ការពារកែងជើង
ពាក់ស្បែកជើងកែងយូរនឹងធ្វើឲ្យអ្នកឈឺកែងជើង ដូច្នេះលោកអ្នកគួរទិញនូវទ្រនាប់កែងជើងដែលដាក់ក្នុងស្បែកជើងត្រង់កន្លែងកែងរបស់វា។
៥. យកបង់បិតដំបៅបិតលើចំនុចខាងក្រោយស្បែកជើង
លោកអ្នកមួយចំនួនដែលពាក់ស្បែកជើងកកិតនឹងភាពរឹងរបស់វានូវផ្នែកក្រោយ អាចប្រើវិធីនេះដើម្បីដោះស្រាយបញ្ហាដោយគ្រាន់តែយកបង់បិតដំបៅបិតលើស្បែកជើងផ្នែកដែលកកិតនោះ។
៦. ពាក់ស្រោមជើងដែលវាល
ស្រោមជើងដែលវាលមានន័យថាទម្រង់របស់វាមិនចេញលើសពីស្បែកជើងដែលយើងនឹងត្រូវពាក់នោះទេ។ ស្រោមជើងដែលមានទម្រង់ដូចស្បែកជើងសម្រាប់របាំបាលេជាឧទាហរណ៍ស្រាប់។
អត្ថបទដោយ៖ ជិន ស្រីលាភ
ប្រភព៖ wikihow.com
Post a Comment