មនុស្ស ម្នាក់ៗតែង មាន ចំណុច ខ្លាំង និង ខ្សោយ រៀងៗ ខ្លួន ហើយ ការ បញ្ចេញ អារម្មណ៍របស់ ពួក គេ ក៏ ខុស ប្លែក ពីគ្នា ដែរ ។ អ្នកខ្លះ ងាយ ទទួល រង ការ វាយ ប្រហារ ពី សង្គម ខាង ក្រៅ និង ងាយ បញ្ចេញ អារម្មណ៍របស់ ខ្លួនទៅ អោយ មនុស្ស ដឹង ប៉ុន្តែនៅពេល ជាមួយ គ្នា នោះ មាន មនុស្ស មិនតិច ទេ ដែល ស៊ូទ្រាំលាក់ អារម្មណ៍ ក្នុង ចិត្ត ខំប្រឹង ទប់មិន បញ្ចេញ មក ក្រៅ ដោយ ខ្លាច គេ ថា ទន់ ខ្សោយ ។
Photocredit : Brilio |
បញ្ចេញ នូវអ្វី ដែល គួរ បញ្ចេញ
អ្នក ដែល តែង តែ គិត ថា ខ្លួន ឯង ខ្លាំង ត្រូវ ដឹង ថាអ្នក អាច មាន ពេល មួយ ដែល អ្នក អាច យំបាន ។ វា មិន មែន ជា អ្វី ដែល អាក្រក់ នោះ ទេ បើ គ្រាន់ តែ បញ្ចេញ អារម្មណ៍និង គួរ មាន ពេល ណា មួយ ដែល អ្នក អាច បញ្ចេញ វា អោយ អស់ ពីខ្លួនបាន ។ ការ លាក់ ទុក នូវ អារម្មណ៍ទាំង នោះ អាច បណ្តាលអោយ មាន ជំងឺផ្លូវ ចិត្ត ផ្សេងដូចជា ជំងឺបាក់ទឹកចិត្ត កំហឹង …. ប៉ុន្តែ វា ជាការ ធ្វើ អោយ មាន អារម្មណ៍ និង ក្តី រីករាយ វិញ ទេ នៅ ពេល ដែល យើង អាច បញ្ចេញ វា នៅ កន្លែង សាធារណៈ ឬពេល ដែល នៅ ជុំវិញ អ្នក មានមនុស្សដែល យល់ ពី អ្នក។
ការ បញ្ចេញ អារម្មណ៍របស់ មនុស្ស ក៏ អាច បង្កើន គំនិត ច្នៃប្រឌិត នៅក្នុង ខ្លួន បាន ដែរ ត្រូវ ចាំ ថា នៅ ពេល ដែល អ្នក កំ ចាត់ ចោល ការតប់ប្រមល់ ក្នុង ចិត្ត អស់ នោះ គំនិតល្អ ៗនឹង រត់ មក រក អ្នក ដោយឯងៗ។
យំក៏ អាច អោយ អ្នក រឹង មាំជាង មុន ដែរ
មនុស្ស មួយ ចំនួន ធំតែង យល់ ច្រលំ ថា នៅ ពេល ដែល មនុស្ស ម្នាក់ សំរក់ទឹក ភ្នែកបាន ន័យ ថា ម្នាក់នោះ ទន់ ខ្សោយ ផ្ទុយ ទៅវិញយើង គួរ សរសើរ ម្នាក់ នោះ ទេ វិញ ទេ ដែល គេ រឹង មាំអាច បញ្ចេញ ភាព ទុក្ខសោករបស់ ខ្លួន ។
កុំភ្លេចថា គ្មាន មនុស្ស ណា មិន ធ្លាប់ យំ នោះ ទេគ្រាន់ តែ ពួក គេ មិន ទទួល ស្គាល់ ព្រោះ ខ្លាច គេ ថា ខ្លួន អន់ ។ អ្នក ធ្លាប់ យំ នៅពេល ដែល អ្នក ជា ទារក កើត មក ភ្លាម អ្នក ធ្លាប់ យំ នៅអ្នក បាត់ បង់ មនុស្ស ជាទី ស្រលាញ់ អ្នក យំ នៅក្នុង មង្គល ការ របស់ អ្នក អ្នក យំ ពេល អ្នក ទទួល ជោគជ័យ និង បរាជ័យ ការ យំទាំង នេះ គឺ ជា សញ្ញា ប្រាប់ អោយ អ្នក រឹងមាំឡើងហើយក៏ ជា អនុស្សាវរីយ៍ សំរាប់ ព្រឹត្តការណ៍ក្នុង ជីវិត អ្នកដែរ ។

អត្ថបទដោយ ៖ ហ៊ុន កែវលីដែត
Post a Comment