វាអាចមិនចម្លែកនោះទេ ដែលមនុស្សគ្រប់គ្នាចូលចិត្តនៅក្បែរមនុស្សដែលមានក្លិនក្រអូប។ ប៉ុន្តែសម្រាប់អ្នកដែលចង់ឲ្យអ្នកជុំវិញខ្លួនឈ្លក់វង្វេងដោយសារក្លិនក្រអូបពីរាងកាយរបស់យើង មិនប្រាកដថារវល់តែត្រូវបាញ់ទឹកអប់១ម៉ោងម្តងដើម្បីក្រអូបនោះទេ លោកអ្នកគួរអនុវត្តទង្វើទាំងអស់នេះវិញទើបប្រសើរ។
១. ងូតទឹកសម្អាតខ្លួនឲ្យសព្វរាងកាយ
ជាពិសេសខាងក្រោយត្រចៀក កខាងក្រោយ និងតំបន់ដែលងាយបែកញើស។ ប្រើសាប៊ូដុសខ្លួនក្លិនក្រអូបបែបដែលលោកអ្នកចូលចិត្ត។
២. កក់សក់ឲ្យបានជាប្រចាំ
វិធីនេះជួយឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯងថែមមួយកំរិតទៀត ត្រូវចងចាំថាក្រអូបតែខ្លួនមិនទាន់គ្រប់គ្រាន់ទេ។ ការមានសសៃសក់រលោង និង ក្រអូបដោយក្លិនសាប៊ូក៏ជាមន្តស្នេហ៍ម្យ៉ាងដែរ។
៣. ប្រើប្រាស់សាប៊ួបោកខោអាវដែលមានក្លិនក្រអូប
រើសយក សាប៊ួបោកខោអាវដែលមានក្លិនក្រអូបដែលអាចតោងជាប់សម្លៀកបំពាក់បានយូរ។
៤. ផ្លាស់ប្តូរខោអាវក្នុងឲ្យបានញឹកញាប់
ទាំងនេះបូករូមទាំងស្លៀកនូវឈុតក្នុងដែលមានអនាម័យ និង បោកសម្អាតបានត្រឹមត្រូវ។
៥. ចៀសវាងស្លៀកសម្លៀកបំពាក់ដដែលពីរទៅបីដង
ក្លិនញើស ឬក្លិនសារខ្លួនរបស់លោកអ្នកអាចនឹងមិនគួរឲ្យប្រាថ្នាឡើយសម្រាប់ខ្លួនអ្នកផ្ទាល់ និង អ្នកជុំវិញខ្លួន។
៦. ពាក់ស្បែកជើងដែលមិនមានក្លិនស្អុយ និង មិនងាយបង្ករឲ្យហប់បែកញើស
ក្លិនជើងរបស់មនុស្សខុសប្លែកគ្នា អ្នកខ្លាំងមានក្លិនខ្លាំង ដូច្នេះហើយគួរតែកុំពាក់ស្បែកជើងឃ្លុបដែលនាំឲ្យហប់ជើង កាន់តែស្អុយថែមទៀត។
៧. ដុសសម្អាតធ្មេញមួយថ្ងៃពីរដង
ជាទូទៅគឺត្រូវដុះពេលព្រឹកក្រោកពីគេង និង ពេលយប់មុនចូលគេង។ ធ្វើបែបនេះគឺជួយឲ្យខ្យល់ដង្ហើមលោកអ្នកស្រស់ស្រាយ និង ក្រអូប។ លោកអ្នកក៏មិនគួរភ្លេចយកច្រាស់ដុះធ្មេញដុះលើអណ្តាតរបស់អ្នកដើម្បីបង្កើននូវអនាម័យមាត់ធ្មេញ។
៨. ខ្ពុលមាត់លោកអ្នកបន្ទាប់ពីញុំាអាហាររួច
ការជ្រើសរើសប្រភេទទឹកខ្ពុលមាត់ លោកអ្នកគួរជ្រើសរើសប្រភេទដែលមិនមានជាតិអាល់កុល ព្រោះអាល់កុលជួយមិនឲ្យមានក្លិនមាត់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់មកនឹងធ្វើឲ្យក្លិនមាត់កាន់តែអាក្រក់ជាងមុន។
៩. ប្រើប្រាស់ផលិតផលកម្ចាត់ និង ការពារក្លិនខ្លួន និង ក្លៀក
ត្រូវប្រើប្រាស់ជាប្រចាំមុនចេញទៅខាងក្រៅ ឬ ក្រោយពេលងូតទឹករួច ទង្វើនេះនឹងជួយបង្កើនអនាម័យខ្លួនប្រាណ និង កម្ចាត់ក្លិនខ្លួនពីធម្មជាតិរបស់យើងបានមួយកម្រិត។
១០. បាញ់ស្ព្រាយ៍ក្លិនក្រអូបដែលលោកអ្នកចូលចិត្ត
ត្រង់នេះសូមលោកអ្នកចងចាំថាមិនគួរប្រើប្រាស់ក្លិនឆួលខ្លាំងពេកនោះទេ ព្រោះវាសមស្របនឹងមនុស្សចាស់ និង បុរសប៉ុណ្ណោះ។
អត្ថបទដោយ៖ ជិន ស្រីលាភ
ប្រភពអត្ថបទ៖ wikihow.com
Post a Comment