ធ្លាប់ឆ្ងល់ដែលទេជាទូទៅនៅពេលដែលធ្វើដំណើរនៅលើយន្តហោះហេតុអ្វីបានជាគេមិនផ្តល់ជាឆ័ត្រយោងដល់អ្នកដំណើរនៅលើយន្តហោះ ដើម្បីបង្ការនៅពេលមានឧបទ្ទេវហេតុផ្សេងៗ។កន្លងមកមានមនុស្សជាច្រើនធ្លាប់បានចោទជាសំនួរ ប៉ុន្តែហាក់ដូចជាមិនទាន់មានចម្លើយសមស្របនៅឡើយទេ។ ជាការឆ្លើយតបនិងសំនួរដែលគ្មានចម្លើយនេះសូមអ្នក ចំនាយពេលបន្តិចដើម្បីអាននូវចំនុចខ្លះៗជុំវិញមូលហេតុនេះដែលជាការបកស្រាយដោយអាកាសយានិកម្នាក់៖
១. ឆ័ត្រយោងមួយៗមានតម្លៃថ្លៃ ហើយមានលក្ខណះសំពីងសំពោង៖
ដោយសារតែទំហំ និងទម្ងន់របស់ឆ័ត្រយោងនីមួយៗមានលក្ខណះធំនិងធ្ងន់ ទាមទារកន្លែងធំដើម្បីស្តុក ព្រមទាំងបង្កជាផលលំបាកនៅក្នុងការផ្ទុកនៅក្រោមកៅអីនីមួយៗរបស់អ្នកដំណើរ។ ពិបាកដោយសារ តែវាត្រូវការទីកន្លែងធំដើម្បីផ្ទុកនូវបរិមាណរបស់ឆ័ត្រយោងទាំងអស់នោះ ហើយតម្រូវអោយមានការត្រួតពិនិត្យអោយបានញឹកញាប់ ព្រមទាំងចំនាយពេលវេលាច្រើននៅក្នុងរៀបចំវេចខ្ចប់ទុកដាក់វិញនៅពេលប្រើប្រាស់រួចម្តងៗផងដែរ។ ក្រៅពីនេះ ការផ្តល់ឆ័ត្រយោងមួយៗដល់មនុស្សរាប់រយអ្នកនៅលើយន្តហោះ បានបន្ថែមនូវការចំនាយច្រើន ព្រមទាំងធ្វើអោយតម្លៃសំបុត្រមានតម្លៃកាន់តែខ្ពស់ខ្លាំងថែមទៀតផង។
២. អ្នកដំណើរមិនបានឆ្លងកាត់វគ្គបណ្តុះបណ្តាលមុនពេលធ្វើការប្រើប្រាស់៖
សូម្បីតែនៅលើដីធម្មតា ការប្រើឆ័ត្រយោងមានផលលំបាកនៅក្នុងការប្រើប្រាស់រួចទៅហើយ ចុះទម្រាំតែនៅលើយន្តហោះដែលមានសភាពចង្អៀតនិងតឹងតែង តើការប្រឈមនឹងគ្រោះថ្នាក់មានដល់កម្រិតណាទៅ។ ជាក់ស្តែង ការប្រើប្រាស់ឆ័ត្រយោងមានលក្ខណះពិបាកខ្លាំង ដែលទាមទារអោយអ្នកដែលប្រើវា ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលអោយបានច្បាស់លាស់ នឹងត្រឹមត្រូវតាមបច្ចេកទេសជាមុនសិន ដើម្បីចៀសវាងនូវគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។
៣. ការលោតចេញពីលើយន្តហោះដោយឆ័ត្រយោង មិនមែនជារឿងដែលធម្មតានោះទេ
មិនមែនប្រាកដ ការដែលលោតចេញពីយន្តហោះដោយប្រើឆ័ត្រយោង ហើយអាចអោយអ្នករួចផុតពីគ្រោះថ្នាក់ដោយសុវត្ថិភាពនោះទេ។ ច្រកចេញរបស់ទ្វារយន្តហោះត្រូវមាន
ការរចនាឡើងដោយពិសេសដើម្បីត្រូវនឹងទំហំយន្តហោះពីព្រោះថាគ្រាន់តែពេល
បើកឆ័ត្រដើម្បីលោតចេញពីទ្វារយន្តហោះគឺធ្វើអោយប៉ះពាល់ដល់ស្លាបឬកន្ទុយយន្តហោះ ហើយបង្កគ្រោះថ្នាក់រួចទៅហើយ។
ការរចនាឡើងដោយពិសេសដើម្បីត្រូវនឹងទំហំយន្តហោះពីព្រោះថាគ្រាន់តែពេល
បើកឆ័ត្រដើម្បីលោតចេញពីទ្វារយន្តហោះគឺធ្វើអោយប៉ះពាល់ដល់ស្លាបឬកន្ទុយយន្តហោះ ហើយបង្កគ្រោះថ្នាក់រួចទៅហើយ។
៤. មានស្ថានភាពតិចតួចបំផុត ដែលអ្នកដំណើរត្រួវបានសង្គ្រោះ ដោយការប្រើឆ័ត្រយោង៖
តាមពិតទៅ មានឲកាសតិចណាស់ដែលអាចសង្គ្រោះអ្នកដំណើរបាន បើទោះបីបានមានឆ័ត្រយោងក៏ដោយ។ យោងតាមការគេហទំព័រWIKIPEDIA មានតែករណីប្រវត្តិសាស្រ្តម្តងប៉ុណ្ណោះ ដែលឆ័ត្រយោងអាចជួយសង្គ្រោះជីវិតមនុស្សបាន ហើយករណីនោះកើតមានចំពោះជើងយន្តហោះ ២៣២ របស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ករណីនៃការប្រើឆ័ត្រយោងនៅពេលនោះ ក៏បានប្រឈមនឹងភាពប្រថុយប្រថាន និងគ្រោះថ្នាក់ច្រើនផងដែរ។
ប្រភពអត្ថបទ៖ QUORA
អត្ថបទដោយ ៖ ព្រឿន បញ្ញារី
ប្រភពអត្ថបទ៖ QUORA
អត្ថបទដោយ ៖ ព្រឿន បញ្ញារី
Post a Comment