ប្រទាលកន្ទុយក្រពើជារុក្ខជាតិម្យ៉ាងដែលមានអត្ថប្រយោជន៍ជាច្រើនយ៉ាងសំរាប់សុខភាពស្បែកក៏
ដូចជាសុខភាពទូទៅដែរ ចំពោះអ្នកដែលចង់បានស្បែកសតាមបែបធម្មជាតិ។ខាងក្រោមនេះជា វិធីងាយៗដែលមិនចំណាយប្រាក់ច្រើននិងប្រកបដោយសុវត្ដិភាពចំពោះស្បែក៖
១. ស្ករ
ដើម្បីប្រើវិធីនេះអ្នកគ្រាន់តែយកស្ករត្នោតលាយជាមួយជែលប្រទាលកន្ទុយក្រពើ( ផ្នែកសៗដុំៗដូចចាហួយរបស់ប្រទាលកន្ទុយក្រពើ) ២ស្លាបព្រា កូរបញ្ចូលគ្នាឲ្យសព្វ បន្ទាប់មកយកលាបនូវកន្លែងដែលអ្នកចង់ឲ្យស។
២.ទឹកដោះគោ
រូបមន្ដនេះអាចធ្វើឲ្យស្បែករបស់អ្នកមានសភាពភ្លឺរលោងជាងមុន ដោយគ្រាន់លាយបញ្ចូលគ្នាឲ្យសព្វជាមួយនឹងប្រទាលកន្ទុយក្រពើនិងទឹកដោះគោ បន្ទាប់មកយកមកលាបនៅលើកន្លែងដែលអ្នកចង់ឲ្យស។
៣. ទឹកដោះគោនិងទឹកឃ្មុំ
លាយបញ្ចូលគ្នាទឹកដោះគោ ទឹកឃ្មុំ និង ប្រទាលកន្ទុយក្រពើក្នុងបរិមាណស្មើគ្នា បន្ទាប់មកយកមកលាបនូវកន្លែងដែលអ្នកចង់ឲ្យស ធ្វើបែបនេះឲ្យបានញឹកញាប់អ្នកនឹងឃើញនូវលទ្ធផល។
៤. ល្ហុង
លាយបញ្ចូលគ្នាជាមួយល្ហុងទុំកិនឲ្យម៉ត់ជាមួយនឹងប្រទាលកន្ទុយក្រពើ ហើយប្រើវាជាម៉ាស់នៅលើកន្លែងដែលអ្នកចង់ឲ្យស ទុករយៈពេល៣០នាទីរួចលាងទឹកចេញ អនុវត្ដន៍បែបនេះឲ្យបានញឹកញាប់នឹងឃើញលទ្ធផល៕
ប្រភពអត្ថបទ៖STETHNEWS
Post a Comment