មិនថាបុរសឬក៏នារីទេសុទ្ធតែធ្លាប់ជួបនូវបញ្ហាស្បែកក្បាលកើតអង្គែ។
អង្គែភាគច្រើនកើតឡើងដោយសារតែស្បែកក្បាលរបស់អ្នកស្ងួត រលាកស្បែក ក្បាលនិងស្ថានភាពស្បែកក្បាលរបស់អ្នក។ ពេលនេះអ្នកឈប់បារម្ភ ពីស្បែក ក្បាលកើតអង្គែទៀតទៅខាងក្រោមនេះជាវិធីងាយៗ ដែលអ្នកអាចធ្វើបានដោយ ខ្លួនឯងនិងមិនចំណាយប្រាក់ច្រើនក្នុងការកម្ចាត់អង្គែ៖
ប្រសិនបើអ្នកកើតអង្គែ ដោយសារតែមេរោគផ្សិត ទឹកខ្មេះនឹងមានមុខងារជាអ្នកសម្លាប់មេរោគផ្សិតបាន។មិនត្រឹមតែប៉ុណ្ណោះទឹកខ្មេះក៏អាចជួយកម្ចាស់នូវកោសិការចាស់ៗនៅលើស្បែកក្បាលបានយ៉ាងឆាប់រហ័សនិងបណ្ដុះកោសិការថ្មីថែមទៀតផង។
របៀបធ្វើ៖
លាយបញ្ចូលគ្នារវាងទឹកធម្មតាជាមួយនឹងទឹកខ្មេះប៉ោមឬក៏ទឹកខ្មេះផ្សេងទៀតក្នុងបរិមាណស្មើគ្នាមិនច្រើនពេក។ បន្ទាប់មកចាក់ទឹកខ្មេះលើស្បែកក្បាលរបស់អ្នកហើយឈ្លីវាទៅមកទុកប្រមាណ២នាទីរួចលាងជាមួយទឹកស្អាតចេញ។ ត្រូវចងចាំថាមិនត្រូវប្រើប្រាស់សាប៊ូកក់សក់ឬថ្នាំផ្សេងៗនៅក្នុងពេលព្យាបាល យ៉ាងហោចណាស់ត្រូវរង់ចាំពី ៨ ទៅ១២ ម៉ោងក្រោយពេលព្យាបាលដោយទឹកខ្មេះនេះ។
២. ថ្នាំអាស្ពឺរីន
នៅក្នុងសាប៊ូកក់សក់មួយចំនួនត្រូវបានគេរកឃើញថាមានជាតិថ្នាំអាស្ពឺរីននៅក្នុងនោះ ដូច្នេះហើយនេះជាវីធីងាយៗក្នុងការប្រើប្រាស់ថ្នាំអាស្ពឺរីនសំរាប់ព្យាបាលអង្គែដោយគ្រាន់តែយកថ្នាំអាស្ពឺរីន២គ្រាប់មកកិនអោយក្លាយជាម្សៅហើយយកវាកក់ជាមួយនឹងសក់សើមរបស់អ្នកម៉ាស្សាចំនួន២នាទីរួចលាងចេញដោយទឹកស្អាតបន្ទាប់មកកក់សក់ជាសាប៊ូជាធម្មតា។
៣. ទឹកដោះគោជូនិងម្រេច
យកម្រេចម៉ត់២ស្លាបព្រាលាយជាមួយនឹងទឹកដោះគោជូមួយពែងកូរបញ្ចូលគ្នាឲ្យសព្វ បន្ទាប់មកយកល្បាយនោះលាបនៅលើសក់ហើយម៉ាស្សានិងផ្អាប់ទុក ១ ម៉ោងបន្ទាប់មកលាងទឹកចេញ អ្នកអាចប្រើប្រាស់សាប៊ូកក់សក់បានតែក្នុងបរិមាណបន្ដិចបន្តួច។
៤. ក្រូចឆ្មានិងប្រេងដូង
លាយបញ្ចូលគ្នារវាងក្រូចឆ្មានិងប្រេងដូងតាមតម្រូវរបស់អ្នកបន្ទាប់មកយកមកម៉ាស្សាលើស្បែកក្បាលរបស់អ្នកដោយផ្អាប់ទុករយៈពេល១ម៉ោង រួចហើយលាងទឹកចេញ បន្ទាប់យកកន្សែងពោះគោដែលក្ដៅឧណ្ឌៗមករុំពីលើប្រមាណមួយនាទីទៅ១ម៉ោង។ អនុវត្ដន៍បែបនេះអោយបានញឹកញាប់តាមតម្រូវការរបស់អ្នក។
៥. សូដា
គ្រាន់តែយកទឹកសូដាមួយស្លាបព្រាលាយជាមួយទឹកធម្មតា ប្រើល្បាយនោះជំនួសសាប៊ូកក់សក់ ឈ្លីនៅលើស្បែកក្បាលទៅមករួចលាងចេញដោយទឹកស្អាត។ អ្នកអាចបន្ថែមទឹកសូដាបានតាមតម្រូវការបស់អ្នកប៉ុន្ដែត្រូវស្មើនឹងបរិមាណទឹក៕
អត្ថបទដោយ៖ ធានី
ប្រភពអត្ថបទ៖Idea Diegzt
Post a Comment