ការដែលជីវិតមនុស្សមានទីបញ្ចប់ នោះគឺជាអ្វីដែលធ្វើអោយពួកគេពិបាកក្នុងបង្កើតគំរោងនៃការរស់នៅរបស់ខ្លួនអោយមានន័យ និងមានតំលៃដែលចង់អោយអ្នកនៅជុំវិញខ្លួនចងចាំ ទោះបីខ្លូនគ្មានវត្តមានលើទឹកដីនេះទៀតក្តី។ យ៉ាងណាក្តីអ្នកមួយចំនួនរវល់តែគិតពីជីវិតខ្លូនឯង ហើយបង្កើតគម្លាតជាមួយអ្នកដទៃដែលអាចធ្វើអោយមានការស្តាយក្រោយ។ ចំណុចទាំង៥នេះអាចជួយអោយខ្លួនត្រូវបានគេនឹករលឹកជាងមុន ៖
Photo Credit: Golden Agers Rock |
១. ក្នុងសង្គម៖ បង្កើតវត្តមាននៅក្នុងជីវិតរបស់អ្នកដទៃ
ទាំងសិស្ស និងអ្នកធ្វើការភាគច្រើនតែងមានផ្លាកឈ្មោះរបស់ខ្លួន រួមទាំងពេលទៅសិក្សានៅក្រៅប្រទេសផងដែរ គេតែងតម្រូវអោយយើងពាក់វា។ផ្លាកឈ្មោះមិនពាក់លើអាវដើម្បីសំរាប់តែតែងលំអនោះទេ វាជាស្លាកសំគាល់ ស្លាកតំណាង ក៏ដូចជាសញ្ញាស្វាគមន៍ការរាប់អានអញ្ចឹង។នៅពេលដែលអ្នកចូលទិញឥវ៉ាន់នៅ ក្នុងហាងតើធ្លាប់ហៅអ្នកបំរើការក្នុងនោះតាមឈ្មោះ ដែលគេពាក់នៅលើអាវទេ? បើអ្នកធ្លាប់សាក អ្នកប្រហែលជាឃើញភាគភ្ញាក់ផ្អើលនៅលើទឹកមុខរបស់គេ។ ពួកគេអាចនឹងពេញចិត្តជាងនេះបើមានអ្នកហៅខ្លួនលើសពីអ្វីដែលការងាររបស់ពួកគេតំរូវ។ វាអាចធ្វើអោយអ្នកដទៃញញឹម និងមានថ្ងៃល្អមួយហើយមុខរបស់អ្នកក៏អាចត្រូវបានចង់ចាំនៅពេលនោះដែរ។
២. ផ្ទាល់ខ្លួន៖ ត្រូវចេះមើលថែខ្លួនឯង
មនុស្សមានចំណូលចិត្តផ្សេងគ្នា ប៉ុន្តែត្រូវបានបាត់បង់ចំណុចពិសេសរបស់ខ្លូនដោយសារ ត្រូវសម្របទៅតាមបរិបទសង្គម ក្រុមមិត្ត ការងារសិក្សា និងការងារជាដើម។ នេះជាកត្តាដែលធ្វើអោយខ្លួនភ្លេចពីចំណុចពិសេសរបស់ខ្លួន ពីលទ្ធភាពដែលខ្លួនអាចធ្វើបាន។ប៉ុន្តែបើគិតមកវិញ ចុះបើយើងចង់ឲ្យការចូលចិត្តរបស់យើងមកបង្កើតជាអ្វី មួយដែលអាចទទួលបានការកោតសរសើរ និងចែករំលែកទៅអ្នកខាងក្រៅនោះ ? អ្នកខ្លះគេសរសេរលើគេហទំព័រផ្សេងៗ សៀវភៅ កែច្នៃម៉ូត ដែលបន្សល់ជាស្នាដៃរបស់ខ្លួនសំរាប់ថ្ងៃក្រោយ។ វាដូចជាវីធីសំរាប់ក្នុងការចាកចេញពីពិភពដ៏ធុញមួយអញ្ចឹង។
៣. រាងកាយ ៖ ជាទ្រព្យសម្បត្តិដែលមិនងាយរកបាន
រាងកាយជារបស់តែម្យ៉ាងដែលយើងមានតាំងពីក្នុងពោះរបស់អ្នកម្តាយ ដូច្នេះត្រូវប្រើវាអោយអស់សមត្ថភាព ដែលមនុស្សចំនួនត្រូវប្រកាន់ពណ៌សំបុររបស់ខ្លូន មិនពេញចិត្តដែលខ្លូនមិនស្អាតដូចគេ មិនខ្ពស់ដូចគេ រាងមិនស្អាតប៉ុន្តែអ្នកដែលបន្ទោសខ្លួនបែបនេះ គឺច្រើនជាមនុស្សអន់។ ទោះជានរណាបង្អាប់យ៉ាងណាក្តី ខ្លួនយើងផ្ទាល់ត្រូវសរសើរខ្លួនឯង ព្រោះបើសូម្បីតែខ្លួនមិនចូលចិត្តខ្លូនឯងផង តើអ្នកណានឹងមកចូលចិត្ត?
ត្រូវចាំថា កាលណាមានទំនុកចិត្តលើខ្លួនឯងហើយ យើងនឹងអាចធ្វើចេញជាអ្វីល្អ និងមានអ្នកកត់សំគាល់ជាមិនខាន ។ កុំធ្វើជាអណ្តើកក្នុងស្នូកអោយសោះ ពុំនោះទេ អ្នកនឹងមិនឃើញពន្លឺច្បាស់ល្អទេ ហើយគេក៏មិនអាចរកអ្នកឃើញដែរ។
៤. វិញ្ញាណ ៖ ថែទាំចិត្តដែលកប់ក្នុងខ្លួនអ្នក
ទោះអ្នកមានចិត្តស ឬ្ ខ្មៅ ល្អឬអាក្រក់ ស្លូតឬកាចក៏គេមិនអាចដឹងភ្លាមៗនោះទេព្រោះអ្វីដែលគេឃើញគឺរូបរាងសំបក និង គ្របដណ្តប់ដោយឆ្អឹងសាច់ និងស្បែក។ នៅក្នុងការរស់នៅយើងមិនពឹងផ្អែកលើខួរក្បាលគិតរហូតនោះទេ គឺត្រូវការប្រើវិញ្ញាណដើម្បីដឹងពីអារម្មណ៍ផ្សេងៗ នៅជុំវិញខ្លួនព្រោះថាវិញ្ញាណខាងក្នុងនិងខាងក្រៅមានទំនាក់គ្នា។ ហេតុនេះ បើយើងធ្វើអ្វីដែលអាចធ្វើអោយវិញ្ញាណយើងពេញចិត្តនោះភាពស្មោះត្រង់ ថាមពល សេចក្តីពេញចិត្តនឹងកើតមានឡើងដោយឯង នេះហើយជាអ្វីដែលអ្នកនៅជុំវិញយើងកត់សំគាល់។
៥. ផ្លូវចិត្ត៖ ចិត្តរបស់អ្នកជាកន្លែងបញ្ជា
វាជាអ្វីដែលប្រាប់យើងថាគួរធ្វើនេះ ធ្វើនោះ បែបនេះបែបនោះក្នុងការរស់នៅប្រចាំថ្ងៃ ។ វាអាចខុសឬត្រូវស្ថិតលើការពិចារណា ដូច្នេះគួរតែប្រុងប្រយ័ត្នជាមួយវា។ អ្នកខ្លះធ្វើអោយវាមានគ្រប់គ្រងទាំងអារម្មណ៍របស់ខ្លួនទៀតដូចជាការឆេវឆាវ ខឹងមួយពេលធ្វើអោយអ្វីៗដែលខំសាងមកបាត់បង់ក្នុងរយៈពេលខ្លី។
ដូច្នេះ ត្រូវគ្រប់គ្រងការគិតរបស់ខ្លួន ធ្វើជាមនុស្សមានហេតុផលគិតសិនមុននឹងធ្វើ ជាពិសេសក្នុងករណីដែលប៉ះពាល់ដល់អ្នកដទៃ។ខណៈដែលអ្នកធ្វើជាមនុស្សបែបនេះហើយ កុំខ្លាចរឿងគេមើលមិនឃើញយើង។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភពអត្ថបទ៖ lifehack
Post a Comment