មនុស្សវ័យជំទង់ភាគច្រើនចូលចិត្តជួបជុំគ្នា ដើម្បីចែករំលែកគ្នាពីរឿងប្លែកៗដែលពួកគេចង់និយាយ។ អ្នកខ្លះចូលចិត្តនិយាយពីរឿងជីវិត ខ្លះទៀតចូលចិត្តនិយាយដើមគេ។ ការជជែកគ្នាសឹងតែជាទម្លាប់មួយដែលមនុស្សមួយចំនួនធំមិនអាចអត់បានទៅហើយ ព្រោះវាអាចជួយឲ្យពួកគេមានអារម្មណ៍ធូរស្បើយរឺសប្បាយចិត្ត។
១. និយាយគ្នាពីរឿងCrush
Crush គឺជាពាក្យជាភាសាអង់គ្លេសដែលមានន័យថាមនុស្សដែលយើងលួចស្រឡាញ់។ យុវវ័យឥលូវចូលចិត្តនិយាយពីចំនុចល្អនៃ Crush របស់ខ្លួន ជាក់ស្តែងគេតែងតែអួតគ្នាពីCrush របស់ខ្លួនទៅប្រាប់មិត្តរបស់ពួកគេ។ គេចែករំលែកគ្នាពីវិធីសាស្ត្រនៃការចែចង់Crushរបស់ពួកគេទៅវិញទៅមក។
២. និយាយពីរឿងជីវិត
ជុំគ្នាពេលខ្លះ អ្នកខ្លះតែងតែលើកយកពីគម្រោងជីវិតរបស់ខ្លួនទៅប្រាប់គ្នាទៅវិញទៅមក។ ជួនកាលពួកគេអាចជួយរកដំណោះស្រាយសម្រាប់ជីវិតគេដោយការជជែកគ្នាផងដែរ។
៣.និយាយដើមគេឬស៊ីត្រាវ
ការនិយាយដើមគេបានក្លាយជាទង្វើមួយដែលមនុស្សម្នាក់ៗសឹងតែមិនអាចឈប់បាន។ អ្នកខ្លះនិយាយពីរឿងល្អរបស់អ្នកដទៃ រីឯអ្នកខ្លះទៀតនិយាយពីរឿងមិនល្អរបស់អ្នកដទៃ។ ជួនកាល ការនិយាយដើមនេះអាចជួយឲ្យមនុស្សម្នាក់ដែលត្រូវបានគេនិយាយដើមនោះផ្លាស់ប្តូរទៅជាមនុស្សល្អបាន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួននិយាយដើមគេព្រោះតែការច្រណែនឈ្នានីសអ្នកដទៃផងដែរ។
៤.ពេលញ៉ាំអីជុំគ្នា ចូលចិត្តនិយាយរឿងអាចម៏
ការនិយាយគ្នាពីរឿងគ្មានអនាម័យនៅក្នុងពេលញ៉ាំអីជុំគ្នា សឹងតែក្លាយជាទម្លាប់មួយសម្រាប់មិត្តជិតស្និទ្ធមួយចំនួនធំទៅហើយ។ ប្រធានបទរបស់ពួកគេមានដូចជា ជន្លេន ពេលដែលគេកំពុងញាំមី គុយទាវ រឺបាញ់ស្រ៊ុង , រឿង លាមក ពេលដែលគេកំពុងញាំអីដែលទន់ៗហើយមើលទៅដូចជាលាមក។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់ជាសកម្មភាពដែលពួកគេធ្វើដើម្បីតែសប្បាយពេលជួបជុំគ្នាប៉ុណ្ណោះ។
Post a Comment