មនុស្សមួយចំនួនតែងប្រាថ្នាចង់អោយគេចូលចិត្តដោយគេឃើញចំណុចល្អច្រើនលើខ្លួន។ ប៉ុន្តែអ្នកខ្លះមិនដូច្នេះទេ ដែលពួកគេប្រកាន់យកបរិស្ថានជុំវិញខ្លូនដែលផ្លាស់ប្តូរអត្តចរិត និងទំលាប់មិនល្អរបស់គេ ដែលអ្វីទាំងនេះហើយជាកត្តាដែលធ្វើអោយមនុស្សជុំវិញខ្លួនដើរចេញម្តងម្នាក់ដោយមិនដឹងខ្លូន។ ត្រូវចាំថាភាពទាក់ទាញ របស់មនុស្សមិនស្ថិតលើតែសំបកខាងក្រៅនោះទេ តែវាស្ថិតលើការអនុវត្តសកម្មភាពប្រចាំថ្ងៃរបស់អ្នកផងដែរ។ដូច្នេះ គួរប្រុងប្រយ័ត្តចំពោះចំណុចដែលលើកឡើងទាំងប៉ុន្មាននេះ ។
Photo credit : Quora |
១.ការបង្ហាញនូវភាពងុបងល់នឹងខ្លូនឯងពេក
អ្នកមួយចំនួនតែងបញ្ចេញវាមកដោយមិនដឹងខ្លួន ជាពិសេសនៅពេលដែលកំពុងនៅ ជាមួយមិត្ត ឬការជួបជុំជាមួយអ្នកដទៃ។ ពួកគេតែងនិយាយពីខ្លួនឯងពីនេះ ពីនោះ បញ្ហានេះ បញ្ហានោះ សឹងតែភ្លេចថាមានអ្នកដទៃកំពុងអង្គុយជាមួយចាំស្តាប់។ ពេលនិយាយគ្នាគឹដៃគូទាំងសងខាងផ្លាស់ប្តូរគំនិតទៅវិញ ទៅមក មិនមែនខ្លួនឯងនិយាយពីខ្លួនសុទ្ធទេ វាធ្វើអោយគេនឹងអាចខ្លាចក្នុងការនិយាយជាមួយអ្នកពេលក្រោយទៀតផង។
២. នៅពេលអ្នកគិតតែពីសំបកក្រៅ ភ្លេចគិតពីចិត្តខាងក្នុងរបស់គេ
ពិបាកថាណាស់ ប៉ុន្តែសម្រស់ពិតរបស់មនុស្សគឺចេញមកពីចិត្ត មិនមែនលើមុខមាត់ឬរាងកាយនោះទេ។ តែមនុស្សមួយចំនួនយល់ខុស ហើយខំប្រឹងបង្កើនសម្រស់អោយមានភាពទាក់ទាញ អោយគេចូលចិត្ត ដោយធ្វើចរិតខាងក្នុងអោយគេស្អប់ ។ សម្រស់មិននៅ ជាមួយអ្នករហូតទេ ហើយបើគេចូលមកជិតអ្នកដោយសារតែសម្រស់នោះ ក៏ វាមិនថិតថេរបានយូរដែរ ។
៣.តែងយកការប្រកួតជាធំ
សួរខ្លួនឯងសិនថា តើខ្លួនតែងតែចង់ធ្វើល្អជាងគេទេ? ចង់បានមុខមាត់ទេ? ព្រោះថាអ្នកដែលចង់បានកេរ្តិ៍ឈ្មោះ ភាគច្រើន គឺបាត់បង់ការគោរពខ្លួនឯង ហើយភ្លេចពីអ្នកដទៃ ដឹងតែចង់យកឈ្នះ។ ការទទួលជ័យជំនះជារឿងគួរអបអររ ប៉ុន្តែក៏វាមានកាលៈទេសៈរបស់វាដែរ។ មិនគួរជ្រុលខ្លួនពេកទេ។
៤.ទុកមិត្តជាសត្រូវ
មនុស្សមួយចំនួនតែងរករឿងប្រកែកជាមួយមិត្តខ្លួន រឿងធំរឿងតូចមិនចេះចប់ ហើយតាំងខ្លួនអង់អាច និងតែងតែត្រូវរហូត។ មិត្តជាមនុស្សសំរាប់ជួយគ្នា និងយល់ចិត្តគ្នា មិនមែនសំរាប់ចាក់ពីក្រោយខ្នងនោះទេ។ មិត្តជាក្រុមបងប្អូនក្រៅគ្រួសារ ដែលនៅ ជាមួយអ្នកបន្ទាប់ពីគ្រួសារ ហើយមិនមែនជាសត្រូវនោះទេ ដរាបណាអ្នកនៅ ហៅគេជាមិត្ត។
៥. សួរគេពីមូលហេតុដែលខ្លួនមិនសំខាន់
ចំណាំមើលទៅ អ្នកដែលមានភាពទាក់ទាញ គេចូលចិត្តច្រើនមិនដែលដើរសូរគេពី សារៈសំខាន់របស់ខ្លួនទេ។ មានតែគេបង្ហាញពីវាទៅ កាន់អ្នកដទៃពីតំលៃខ្លូន ហើយមិនស្រេកឃ្លានពីចំណូលចិត្តមកលើខ្លួនពេកទេ ព្រោះថាមនុស្សមានចំនុចល្អនិងអាក្រក់មកជាមួយគ្នា។
៦. តាំងខ្លួនជាមេធំ
ត្រូវមានភាពជឿជាក់លើខ្លួននិងអ្នកដទៃ ជាពិសេសនៅ ក្នុងក្រុមការងារ មិត្ត ឬ ការពិភាក្សាផ្សេងៗ ដែលតាំងខ្លួនធំ ជាងគេហើយបញ្ជាអោយគេធ្វើនេះនោះដោយគ្មានការអនុញ្ញាតពីសាមីខ្លួនទេ ព្រោះក្នុងកាលៈទេសៈនេះ អ្នកពុំមានសិទ្ធិបញ្ជានរណាតាមចិត្តទេ។
៧.ខ្វះភាពស្មោះត្រង់
នៅពេលដែលចងមិត្តភាព ឬធ្វើជាមនុស្សដែលចង់អោយគេរាប់រក អ្នកគួរជាមានភាពស្មោះត្រង់ និងជឿជាក់ទៅវិញទៅមក។ កុំដោយសារមើលឃើញផលប្រយោជន៍តូចមួយ ហើយបំផ្លាញអ្នកដទៃដែលខំទុកចិត្តលើអ្នក។ ការប្រកាន់ភាពសោ្មះត្រង់រវាងគ្នា និងជួយគ្នាជាគន្លឹះសំខាន់។
៨.ប្រកាន់ចរិតឈ្លើយ
បើដឹងថាខ្លួនធ្លាប់ធ្វើមិនល្អ ឈ្លើយលើអ្នកដទៃ ធ្វើអោយគេអាម៉ាស់ដោយសារខ្លួន ល្មមឈប់ហើយ! ។ ត្រូវចាំថា បើគេធ្លាប់មានបទពិសោធន៍មិនល្អចំពោះយើងហើយ គ្មាននរណាចង់មកជិតទៀតទេ សូម្បីតែការនិយាយលេង។ វាជារឿងធម្មតាទេ ដែលមនុស្សឆ្លងកាត់រឿងមិនល្អ តែងពុំចាំបាច់ធ្វើកោងកាចនោះទេ ព្រោះអ្នកផ្សេងមើលមកអ្នកមិនដូចអ្នកឃើញខ្លួនឯងទេ។
៩. មិនគួរអោយទុកចិត្ត ហើយពឹងលើអ្នកដទៃ
ដែលធ្លាប់សួរខ្លួនឯងទេ ថាបានជួយអ្នកដទៃ នៅពេលដែលគេពឹងម្តងៗ? ការជួយអ្នកដទៃមិនមែនធ្វើអោយខ្លួនជាមនុស្សដែលគេអាចបោកប្រើទេ ប៉ុន្តែជាមនុស្សដែលគេអាចទុកចិត្តបាន។ នេះហើយជាតំលៃនៃមិត្តភាពនោះ គេរកយើង យើងក៏អាចរកគេវិញ ដែរ។
១០.តែងគិតពីអ្វីដែលអាក្រក់
កុំគិតតែពីទុទ្ទិដ្ឋិនិយមពេក គិតពីអ្វីល្អៗ ពីព្រោះពេលខ្លះអ្វីដែលល្អនឹងកើតមានឡើងបើអ្នកធ្វើវាដោយអារម្មណ៍ល្អ និងមានភាពជឿជាក់ខ្ពស់។ កុំទាន់អាល់បោះបង់ និង ថាវាមិនល្អបើមិនទាន់យល់ពីវាច្បាស់ ទោះបីពេលខ្លះវាពិបាកមែន តែកុំធ្វើអោយអ្នកដទៃមានអារម្មណ៍មិនល្អដោយសារអ្នក។
Post a Comment