អ្នកណាដែលមិនតូចចិត្តនឹងខ្លួនឯង ហើយតែងបន្ទោសខ្លួនឯងថាមិនជោគជ័យដូចគេ និងតែងបង្ខំខ្លួនឯងអោយធ្វើនេះធ្វើនោះដើម្បីដូចគេ។ យ៉ាងណាក្តីការមានអារម្មណ៍បែបនេះជារឿងធម្មតាទេ ព្រោាះមនុស្សយើងតែងគិតថាខ្លួនមិនទទួលជោគជ័យដោយសារខ្លួនគ្មានអ្វីដែលគេមាន។ តែបើអ្នកគិតថាខ្លូនមានចំណុចទាំង២០ ដែលបានរៀបរាប់នេះបានន័យថាអ្នកមានជ័យជំនះដែរ៖
Photo credit: Addicted2success |
១ ទំនាកទំនងរវាងដៃគូមិនរញ៉េរញ៉ៃដូចគេដទៃ
មានដៃគូស្នេហាជាច្រើនដែលដើរដល់ផ្លូវបំបែកដោយសារការមិនចុះសម្រុង ដែលនេះជាអ្វីដែលអ្នករាល់គ្នាឆ្លងកាត់ប៉ុន្តែមិនមានច្រើនទេ ដែលអ្នកឆ្លងផុត។ បើអ្នកគិតថាខ្លូនបានឆ្លងកាត់វា ហើយមានទំនាក់ទំនងល្អជាងមុន នេះហើយជាភាពជោគជ័យមួយ។
២ ការពំុមានភាពភ័យខ្លាចនឹងទទួលយកជំនួយពីអ្នកដទៃ
មនុស្សជាច្រើនគិតថាខ្លូនអន់ដែលទៅសំុអោយគេជួយ ហើយមិនអាចធ្វើអ្វីចេញជាសាច់ការ តែត្រូវគិតថាគ្មានអ្វីដែលធ្វើដោយរលូនដោយគ្នាការជួួយពីអ្នកដទៃនោះទេ ។ បើអ្នកអាចធ្វើវាបាននោះ អ្នកនឹងអាចបង្កើតអ្វីល្អៗផ្សេងទៀត។
៣ អ្នកបានបង្កើតស្តង់ដាសំរាប់ខ្លូន
នៅពេលអ្នកឈប់អែបអបអ្នកដទៃ អោយតំលៃសំរាប់ខ្លួន មិនទទួលយកមនុស្សដែលមិនគួរ ហើយស្គាល់ថាអ្វីល្អសំរាប់ខ្លួួន នោះគឺអាចយកឈ្នះខ្លួនបានហើយ។
៤ ឈប់ខ្វល់នូវអ្វី ដែលធ្វើអោយអារម្មណ៍មិនល្អ
ចាប់ផ្តើមស្រលាញ់ខ្លួនឯង ដែលពេលខ្លះមើលទៅវាអាត្មានិយមបន្តិចមែន ប៉ុន្តែត្រូវគិតថានេះជាជីវិតរបស់ខ្លួន បើមិនចូលចិត្តប្រាប់ថាមិនចូលចិត្ត កំុអោយនាំទុក្ខ ព្រោះថាគ្មាននរណាមកលំបាកជាមួយយើងទេ ។
៥ នៅពេលដែលអ្នកសរសើរអ្នកដែលខ្លួនឃើញក្នុងកញ្ចក់ឆ្លុះ
ឈប់អោយតំលៃអ្នកដទៃហួសហេតុដល់ថ្នាក់ភ្លេចពីខ្លូនហើយមើលឃើញតែចំណុចល្អរបស់គេ។ ឈរមុខកញ្ចក់ហើយសរសើរខ្លួនឯង ស្រលាញ់ខ្លូនឯងកាន់តែច្រើន នោះអ្នកនឹងអាចផ្តល់ក្តី ស្រលាញ់ពិតប្រាកដទៅអ្នកដទៃ។
៦ ហ៊ានទទួលយកការបរាជ័យ
នៅពេលដែលអ្នកអាចចាត់ទុកថាការបរាជ័យគ្រាន់តែជាមេរៀនសំរាប់ថ្ងៃអនាគត និងបន្តការខំប្រឹងរបស់ខ្លួន ។
៧ មានការគាំទ្រពីអ្នកមួួយចំនួនដែលចង់ជួយអ្នក
ជាការពិតមានមនុស្សចំនួនចាំគាំទ្រអ្នកដោយស្មោះ និងមួយចំនួនមិនសោ្មះប៉ុន្តែកំុខ្វល់អោយតែគេជួយ ព្រោះនៅពេលដែលអ្នកឆ្លងកាត់អ្នកនឹងដឹងថាអ្នកណាស្មោះ អ្នកណាអត់គ្រាន់តែចំណាំខ្លួនឯងទុកទៅ។
៨ កាន់បន្ថយចរិតរអ៊ូរច្រើន
នៅពេលដែលឆ្លងកាត់បទពិសោធន៍ច្រើនអ្នកនឹងយល់ច្រើនពីបញ្ហាមួួយចំនួនដែលមិនអាចជៀសវាងបាន ប៉ុន្តែនៅពេលអ្នកឈប់រអ៊ូ និងទទួលយកវា ហើយបំភ្លេចវានោះវានឹងក្លាយជាទំលាប់ហើយវាអាចបញ្ជាក់ថា អ្នកធ្លាប់ឆ្លងកាត់វាច្រើនមកហើយ។
៩ នៅពេលដែលអ្នកសប្បាយអបអរនឹងជ័យជំនះរបស់អ្នកដទៃ
គ្រាន់តែគេទទួលជោគជ័យមិនបានន័យថាអ្នកបរាជ័យនោះទេ ។ ម្តងគេម្តងយើង ហើយកំលាំងចិត្តដែលអាចផ្តល់ចំពោះគេ ក៏អាចបង្កើនសំរាប់ខ្លួនបានដែរ។
១០ មានក្តីស្រមៃដែលខ្លូនតាមចាប់
ច្បាស់ថាខ្លួួនស្រលាញ់អី ចូលចិត្តអី និងកំពុងតែតាមយកវា ទោះក្នុងកាលៈទេសៈណាក៏ហ៊ានបោះបង់ចោលដោយងាយ ព្រោះស្គាល់ពីវាច្បាស់ និងដឹងថាខ្លួនចង់បានអ្វី ពិតប្រាកដ។
១១ អ្នកមានអ្វីដែលកំពុងរំពឹងទុក
មនុស្សដែលទទួលជោគជ័យ តែងមានអ្វីម្យ៉ាងដែលខ្លូនរំពឹងទុកនាពេលអនាគត ហើយព្យាយាមដើម្បី អោយបានវាក្នុងក្តីសោមនស្ស។
១២ មានគោលដៅដែលធ្លាប់ទទួលជោគជ័យ
មានការបរាជ័យមែនពិត តែបើជំនះនឹងប្រកាន់គោលដៅរបស់ខ្លួននោះជ័យជំនះនឹងមកទន្ទឹមគ្នា ព្រោះការដែលអាចឆ្លងកាត់ការបរាជ័យនេះហើយជាជោគជ័យមួយ។
១៣ ចេះដឺងទុក្ខធុរៈអ្នកដទៃ
អ្នកគ្មានវាក្នុងខ្លួនមិនមែនជាមនុស្សល្អសមរម្យនោះទេ ។ ការដឹងទុក្ខអ្នកដទៃគឺដូចជាការចែករំលែកក្តី ស្រលាញ់ និងកំលាំងចិត្តទៅកាន់អ្នកដទៃ ដែលទាល់តែអ្នកទទួលជោគជ័យទើបយល់ពីវា។
១៤ អ្នកមានក្តីស្រលាញ់ជ្រៅជ្រះ និងបើកចំហអោយគេចូលចិត្តខ្លួន
អ្នកមានក្តីស្រលាញ់ទៅកាន់គេ ប៉ុន្តែមិនបានរៀបចរិកខ្លួនដើម្បីអោយគេចូលចិត្តវិញទេ ហើយអន់ចិត្តនៅពេលគេបដិសេធពេលខ្លះមនុស្សភ្លេចបើកចិត្តអោយទូលាយដើម្បីអោយគេចូលមកកាន់ជីវិតយើង ដូច្នេះបើអ្នកអាចធ្វើវាបាន អ្នកទទួលជោគជ័យ។
១៥ បដិសេដក្នុងការធ្វើជាជនរងគ្រោះ
អ្នកជោគជ័យតែងងើបឈរហើយប្រឈមនឹងបញ្ហាដោយមិនធ្លាក់ចូលក្នុងជ្រោះ ដោយងាយងាយនោះទេ ។
១៦ មិនខ្វល់ពីអ្វីដែលអ្នកដទៃគិត
មិនមែនការគិតរបស់ពួកគេសុទ្ធតែអាក្រក់នោះទេ ប៉ុន្តែយើងខ្លួនឯងត្រូវគិតពិចារណាថាវាត្រូវឬខុស ហើយបើរវល់តែខ្វល់ខ្លាចគេគិតនេះគិតនោះ អ្នកនឹងបាត់បង់ឱកាស ហើយអ្នកខ្លួនឯងដែលត្រូវរងទុក្ខ មិនមែនអ្នកនិយាយនោះ ទេ។
១៧ គិតពីខាងល្អ
របស់អ្វីក៏មានចំណុចល្អនិងអាក្រក់ដែរ តែគួរគិតថាមួយថាមានប្រយោជន៍ជាង។ ហើយបើយើងគិតពីផលល្អច្រើនជាងនោះ ផលល្អនឹងមានឡើង។
១៨ ទទួលយកអ្វីដែលអ្នកមិនអាចផ្លាស់ប្តូរ
ប្រឈមជាមួួយនឺងវា មានអ្វីច្រើនណាស់ដែលអាចផ្លាស់ប្តូរបានក្នុងជីវិតរបស់យើង តែមានខ្លះទឿតយើងមិនអាចផ្លាស់ឬកែប្រែបានទេ កំុអង្គុយគិតតែពីផលលំបាក។
១៩ ផ្លាស់ប្តូរអ្វីដែលអាចធ្វើបាន
កំុគិតអោយតែបានគិត គិតហើយផ្លាស់ប្តូរវាគ្មាននរណាអាចទាយត្រូវថាវានឹងទៅ ជាយ៉ាងណាទេ សំខាន់អោយតែខំឆ្ពោះទៅមុខអោយអស់ពីសមត្ថភាព បានតិចក្តីច្រើនក្តីគ្មានបញ្ហានោះទេ ។
២០ រីករាយក្នុងជីវិត
វាពិបាកណាស់សំរាប់មនុស្សម្នាក់ធ្វើចិត្តអោយរីករាយនោះជាពិសេសនៅពេលកំពុងមានឧបសគ្គក្នុងជីវិត ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវចេះប្រឈមវាជាមួួយក្តីរីករាយ ព្រោះកាលណាអ្នកមានកំលាំងចិត្តក្នុងខ្លួននោះ គ្មានអ្វីដែលយើងធ្វើមិនបានទេ ។
អត្ថបទដោយ ៈ ហ៊ុន កែវលីដែត
Post a Comment