នៅពេលដែលមនុស្សទើបតែឃើញគ្នា អ្វីដែលមិនភ្លេចគឺការសង្កេតមើលសកម្មភាព ខាងក្រៅ នេះហើយ ព្រោះយើងតែងចង់ដឹងថាម្នាក់នេះជាមនុស្សបែបណា តើគួរនិយាយបែបណាទៅកាន់គេ តើគួរប្រកាន់អត្តចរិតបែបណាទៅកាន់គេ និងថាតើអាចចុះ សំរុងជាមួួយគេបានដែរឬទេ ។
ចំណុចរៀបរាប់ខាងក្រោមនេះ ជាសកម្មភាពដែលគេសង្កេតលើ៖
១. អក្សរដៃរបស់អ្នក
បើតាមការសិក្សាបានអោយដឹងថា របៀបនៃការសរសេរអក្សរ និងទំហំនៃអក្សរអាចប្រាប់ពីចំណុចមួយចំនួនរបស់មនុស្សម្នាក់។ គេបានដឹងថាមនុស្សដែលមានទំ ហំ អក្សរតូចគឺជាមនុស្សដែលចូលចិត្តអៀនច្រើន ល្អិតល្អន់ និងចូលចិត្តរៀន ។ចំណែកឯអ្នកដែលរួសរាយ ចូលចិត្តលេងច្រើន និងចង់បានការយកចិត្តទូកដាក់ពី អ្នកដទៃនោះ គឺអ្នកចូលចិត្តសរសេរអក្សរធំៗ ។ ហើយសំរាប់អ្នកដែលចូលចិត្តសង្កត់ក្បាលប៊ិចពេលសរសេរវិញ ជាមនុស្សដែលយកចិត្តទុកដាក់ខ្លាំង តែសំរាប់អ្នកដែលមិនសង្កត់វិញគឺ ជាមនុស្សយល់អារម្មណ៍ និងប្រកាន់ច្រើន។ ២. ពណ៌អ្នកដែលស្រលាញ់ពណ៌ខ្មៅ ជាមនុស្សដែលប្រកាន់ច្រើន មានគំនិតច្នៃប្រឌិតច្រើន និងយកចិត្តទុកដាក់លើចំណុចលំអិតផ្សេង ៗ ឯអ្នកចូលចិត្តពណ៌ក្រហមវិញ ជាមនុស្សដែលសកម្មខ្លាំងជាមួយអ្វីដែលគេធ្វើ ហើយរស់នៅយ៉ាងពេញលេញ ក្នុងជីវិត។ អ្នកដែលចូលចិត្តពណ៌បៃតងគឺស្មោះ ត្រង់ និងមានក្តី ស្រលាញ៉ ។ ឯពណ៌សវិញ ជាមនុស្សដែលមានរបៀប ។ ពណ៌ខៀវ ជាមនុស្សនឹងនរ ប្រកាន់ច្រើន និងយល់អារម្មណ័អ្នកដទៃ។ ៣. ការខាំក្រចកសកម្មភាពទាំងរួមមាន ការខាំក្រចកដៃ ទាញសក់ អាចជាសញ្ញាប្រាប់ពី ការមិនចេះអត់ធ្មត់ ការអផ្សុក និងការមិនពេញ ចិត្តផ្សេងៗ ។ ការខាំក្រចក អាចអោយដឹងថាមនុស្សនេះជាមនុស្សល្អឥតខ្ចោះ ប៉ុន្តែក៏ឆាប់ទទួលភាព តានតឹងដែរ។ ៤. ស្បែកជើងពេលគ្រាន់តែសង្កេតមើលលើម៉ូតស្បែកជើង ពណ៌ ម៉ាក់ ក៏អាចទាយពី ចំណូលរបស់ម្ចាស់បានដែរ ។ វាក៏អាចប្រាប់ពី ចំណង់ចំណូលចិត្ត អាយុ មិនងពេលខ្លះអត្តចារិតតផងដែរ។ ៥. ភ្នែកពេលខ្លះ ចង់ដឹងថាមនុស្សនោះស្មោះឬអត់គ្រាន់តែមើលកែវភ្នែករបស់គេទៅ អាចដឹងបានហើយ ។ ដូចពាក្យចាស់ថាភ្នែករបស់អ្នកគីជាកញ្ចក់ឆ្លុះញាណរបស់អ្នក ដូច្នេះភ្នែករបស់អ្នកអាចប្រាប់ថាពេញចិត្តឬអត់ ទន់ភ្លន់ឬកាច ។ ហេតុនេះបានជានៅពេលសន្ទនាគ្នា គឺត្រូវមើលខ្សែភ្នែកគ្នាទៅ វិញទៅមក។ ៦. ការគោរពពេលវេលារបស់អ្នកចំណាប់អារម្មណ៍ពេលជួបគ្នាដំបូងគឺគេមើលលើការគោរពពេលនឹងហើយ ។ វាអាចអោយដឹងពីអត្តចរិតរបស់មនុស្សម្នាក់ថាតើគេយកចិត្តទុកដាក់ប៉ុនណាទៅ លើការណាត់ជួប ។ វាអាចធ្វើអោយអ្នកដែលត្រូវជួបអាចទទួលអារម្មណ៍នៃការយកចិត្តទុកដាក់របស់អ្នក។ ៧. ការចាប់ដៃបុុគ្គលដែលមានភាព មឺុងម៉ាត់ក្នុងការចាប់ដៃជាមួយអ្នកដទៃ អាចបង្ហាញថាគេមានទំនុកចិត្តលើខ្លូនឯង ពួកគេមិនចូលចិត្តនិយាយច្រើននោះទេ តែពួកគេមានចំនុចពិសេសច្រើន។ បុគ្គលដែលមានភាពទុនខ្សោយវិញជាមនុស្សដែលខ្វះទំនុកចិត្ត មិនអាចប្រឈមនឹងអ្វី ពិបាក ហើយវាក៏អាចជាសញ្ញាប្រាប់អោយដៃគូដែលចាប់ដៃជាមួយនោះបន្ធូរដៃអោយខ្លួនផងដែរ។ ប្រភព: dailymail, psychologytoday,linkinghub.elsevier, medicaldaily, អត្ថបទដោយ៖ ហ៊ុន កែវលីដែត |
Post a Comment