មិត្តយុវវ័យភាគច្រើនគឺនិយមការលេងម៉ូតសម្លៀកបំពាក់។ ក្នុងនោះអាវដែលមានក្រឡាឆ្នូតប្រាកដជាមាននៅក្នុងទូខោអាវរបស់អ្នកជាក់ជាមិនខាន។ ដូច្នេះធ្វើយ៉ាងណាឲ្យមិត្តយុវវ័យអាចលេងស្ទាយ៍ដែលមិនជាន់គ្នានោះ និងមើលទៅកាលីប យើងមានវិធីដើម្បីឲ្យលោកអ្នកអាចសាកល្បងបាន៖
ពណ៌ដែលសមស្របសម្រាប់ពាក់ពីក្នុងអាវឆ្នូតមានដូចជា ពណ៌ស ខ្មៅ កាគី ទឹកប៊ិច ត្នោត និង ពណ៌ប្រផះ
២. ជ្រើសរើសខោ ឬសំពត់ដែលមានពណ៌ដូចគ្នាទៅនឹងពណ៌មួយក្នុងអាវឆ្នូតៗរបស់អ្នក
ឧទាហរណ៏ថា អ្នកមានអាវឆ្នូតសរនិងខៀវ ដូច្នេះលោកអ្នកគួរស្លៀកសំពត់ឬខោរដែលមានពណ៌ខៀវ ឬ សដើម្បីមើលទៅសាកសមនិងស៊ីគ្នា។
៣. ជ្រើសរើសពណ៌អាវឆ្នូតណាដែលសមស្របទៅនឹងកាលៈទេសៈ
ជាទូទៅក្រឡាឆ្នូតពណ៌ឆើត គួរតែប្រើប្រាស់សម្រាប់ការលេងស្ទាយប្រចាំថ្ងៃ និង នៅក្នុងរដូវក្តៅ រីឯពណ៌ដែលក្រម៉ៅវិញ គេនិយមប្រើសម្រាប់កម្មវិធីផ្លូវការ ដូចជាការទៅសម្ភាសន៏ការងារ និង ប្រើប្រាស់ក្នុងរដូវរងារដើម្បីរក្សារកម្តៅបានល្អ។
៤. ចងអាវឆ្នូតនៅនឹងចង្កេះ ឬ ពីខាងក្រោយករបស់អ្នក
ការលេងស្តាយ៍បែបនេះនឹងមើលទៅកាលីប ហើយជាទីចាប់អារម្មណ៍។
៥. អាវឆ្នូតប្រវែងវែងសាកសមក្នុងការលេងស្ទាយជាមួយខោរឹប ឬខោស្វិតខាងក្នុង
ប្រវែងសាកសមនេះ គឺមិនខ្លីពេក និងមិនវែងពេក ព្រោះការស្លៀកជាមួយខោរឹប ឬខោស្វិត មិនអាចស្លៀកជាមួយអាវប្រវែងខ្លីបានទេ ហើយបើប្រវែងវែងពេក អាចនឹងមើលទៅរាងសម។
៦. ពាក់គ្រឿងលំអរដើម្បីបង្កើនការទាក់ទាញ
គ្រឿងលម្អមិនអាចខ្វះបានទេ ព្រោះវានឹងជួយលើកសម្រស់យើងឲ្យឡើង តែមិនចាំបាច់ពាក់ច្រើនហួសហេតុពេកទេ ត្រឹមតែសមល្មមដែលមើលទៅសាកសមបានហើយ។
៧. ពាក់អាវឆ្នូតដែលមានទំហំធំបន្តិចពីក្រៅខោអាវរបស់អ្នក
វាមិនខុសអីអ្នកពាក់អាវរងា ឬអាវក្រៅនោះឡើយ ព្រោះពេលខ្លះវានឹងជួយបិទបាំងភាពធាត់បានដែរ មិនតែប៉ុណ្ណោះវានឹងមើលទៅកាលីបថែមទាំងផង។
អត្ថបទដោយ: ជិន ស្រីលាភ
ប្រភពអត្ថបទ: WIKIHOW
Post a Comment