អ្នកតែងតែឆ្ងល់ណាស់មែនទេថា តើធ្វើយ៉ាងម៉េចទើបឲ្យបបូរមាត់អ្នកSexyបាន។ ខាងក្រោមនេះគឺវិធីខ្លះៗដើម្បីឲ្យបបូរមាត់អ្នកកាន់តែស្រស់ស្អាតជាងមុន។
១. រក្សាទម្រង់បបូរមាត់
អ្នកអាចប្រើកូល័រសំរាប់គូសលើបបូរមាត់របស់អ្នក ឲ្យចេញជាទម្រង់ណាមួយដែលអ្នកចូលចិត្ដ។ អ្នកអាចប្រើប្រាស់កូល័រគូសពណ៌ធម្មជាតិដែលមើលទៅសាកសមនឹងពណ៌ក្រែមរបស់អ្នក។
២. ជម្រុះកោសិការចាស់ៗ
ដើម្បីជម្រុះកោសិការចាស់ៗនៅលើបបូរមាត់ អ្នកអាចសាកល្បងយកច្រាស់ដុះធ្មេញរបស់អ្នក មកដុះថ្នមៗនៅលើបបូរមាត់បន្ទាប់ពីអ្នកដុះធ្មេញរួច។
៣. ផ្ដល់សំណើម
អ្នកគួរតែផ្ដល់សំណើមដល់បបូរមាត់របស់អ្នក ដោយលាបក្រែមរលោង ឬក្រែមដែលផ្ដល់សំណើមដល់បបូរមាត់។
៤. ការពារពន្លឺព្រះអាទិត្យ
មិនមែនមានតែស្បែករបស់អ្នកទេ ដែលត្រូវការពារពីពន្លឺព្រះអាទិត្យ អ្នកក៏គួរតែកុំឲ្យបបូរមាត់អ្នកត្រូវពន្លឺពន្លឺព្រះអាទិត្យដែរ។
អត្ថបទដោយ៖ ណយ ធានី
Post a Comment