វាក្លាយជាបញ្ហាសំរាប់មនុស្ស ជាពិសេសនារីៗដែលទុកវាជាធំ ហើយស៊ូធ្វើបាបខ្លួនដូចជាការបង្អត់អាហារ ប្រើថ្នាំសម្រករាង ហាត់យករាង យ៉ាងណាអោយតែបានរាងដែលខ្លួនចង់បាន ដែលមិនទាំងដឹងខ្លួនថារាងដែលខ្លួនគិតថាស្អាតនោះ ត្រូវនឹងមុខមាត់ខ្លូនឬអត់។ ពួកគេនិយាយថា វាជាជំរើសតែម្យ៉ាងហើយខ្លួនត្រូវតែដូចគេ ប៉ុន្តែពួកគេភ្លេចថាវាមិនអាចនៅស្ថិតថេរជានិរន្តទេ ។ ចំណុចខាងក្រោមនេះជាជំនួយក្នុងការផ្លាស់ប្តូរផ្នត់គំនិតមួយបែប ហើយវិលទៅរកទំនុកចិត្តរបស់ខ្លូនវិញ ៖
Photo Credit: TES |
១. កំុធ្វើអោយការស្អប់នៃរួបរាងរបស់ គ្រប់គ្រងជីវិតអ្នក
មនុស្សមួយចំនួនធំគិតថាវា ស្ថិតនៅលើខ្លួនយើងដែលត្រូវគ្រប់គ្រងនិងកំណត់វាហើយលើកគំនិតអ្នកដទៃជាធំ។ ប៉ុន្តែបើអ្នកឈរមុខកញ្ចក់ ហើយសួរខ្លួនឯងថា ហេតុអ្វីបានស្អប់រូបរាងខ្លួនឯង ?តើវាបានធ្វើអ្វី អាក្រក់មកលើខ្លួន? វាជាអ្វីដែលធម្មជាតិផ្តល់អោយ ហើយក៏មិនមែនវាមិនមែនជាកំហុសរបស់យើងទេ ដែលគេមិនចូលចិត្តយើងត្រង់នេះ។ កំុខ្វល់! បើយើងញាំុធ្វើអោយរាងមិនស្អាត ហើយមានជំងឺវាជាកំហុសរបស់យើង តែបើធម្មជាតិយើងកើតមកអោយរូបរាងបែបនេះហើយគេរើសអើងមិនចូលចិត្តនោះវាជាកំហុសរបស់គេ។
២. ស្រលាញ់ខ្លូនអ្នក
គ្រឿងក្នុងមនុស្សអាចវះកាត់ផ្លាស់ប្តូរបាន ប៉ុន្តែសំរាប់ដងខ្លួនវិញកើតមកបានប៉ុណ្ណាគឺមានតែប៉ុណ្ណឹងហើយ មិនបានវះកាត់យករបស់អ្នកផ្សេងមកដាក់បានទេ ដូច្នេះគួរចេះ ស្រលាញ់វា ដោយចាប់ផ្តើមពី ការសរសើរ។
អោយតំលៃខ្លួនហើយរៀបរាប់ពីគុណសម្បត្តិដែលវាបានផ្តល់អោយយ៉ាងអនែកទល់សព្វថ្ងៃ វាបានបំពេញនូវការងារជាច្រើនសំរាប់អ្នក អាចអោយអ្នកផ្លាស់ទីពីកន្លែងមួយទៅមួយ ។ ម្នាក់នេះគិតថាវាមិនស្អាតក៏មិនមែនតែមិនប្រាកដថាម្នាក់ទៀតគិតដូច្នេះដែរទេ។
៣ ទទួលយកការពិត
មនុស្សម្នាក់កើតមកមិនដូចគ្នាទាំងអស់ទេ ហើយត្រូវចាំថាគ្មាននរណាកើតមកគ្រប់១០ទេ ។ គ្មាននរណាដែលកើតមកមានរូបរាងដូចយើង១០០%ទេ ដូច្នេះយើងទៅចាំបាច់កែដូចគេធ្វើអី? អាចនិយាយបានថា យើងមាននេះ គេមាននោះ កំុធ្វើអោយខ្លួនឯងស្មុគអត់ប្រយោជន៍។
៤ ធ្វើចិត្តអោយស្អាត សម្រស់នឹងមកតាមក្រោយ
ពេលខ្លះសម្រស់របស់អ្នកត្រូវបានគេមើលលើការគិតនិងការបញ្ចេញគំនិតរបស់អ្នក ។ ការគិតរបស់អ្នកមានឥទ្ធិពលត្រង់ថា បើគិតពីអ្វី ល្អសំរាប់ខ្លួន សំរាប់អ្នកដទៃ ដែលអ្វីទាំងនោះបែរមកជាសុភមង្គល នឹងស្នាមញញឹមនោះ អ្នកដទៃនឹងមើលឃើញអ្នកក្នុងគំនិតផ្សេង ។ ពីព្រោះសម្រស់មិនស្ថិតនៅតែលើរូបរាងខាងក្រៅតែមួយទេ វាតែងកប់ក្នុងចិត្តអ្នក គ្រាន់តែវាស្ថិតនៅលើអ្នកដែលបញ្ចេញវាមកក្រៅ។
៥. ចេះរៀនគិតសំរាប់ខ្លួនឯង
សួរខ្លូនឯងថា នៅពេលដែលស្អប់ ‘មិនចង់ទទួលយករូបរាងបែបនេះ បានផលអី មកវិញ ខ្លះ?’ អ្នកនឹងមិនអាចរកចម្លើយដែលវិជ្ជមានមួយបានទេ ។ តែផ្ទុយទៅ វិញសួរថា តើមកដល់សព្វថ្ងៃនេះ អ្នកមានបាន មានមិត្តភក្តិល្អ រៀនពូកែ នេះដោយសារតែរូបរាងមែនទេ ។ ចំពោះការស្រលាញ់វិញ គេមកស្រលាញ់យើងត្រង់រាងស្អាតនោះ ឈប់ទៅព្រោះវាមិនគង់បានយូរទេ រកអ្នកដែលទទួលយកអ្នកដែលជាអ្នក។ ត្រូវចេះចាស់គំនិត គិតពីចំណុចល្អ ហើយអនុញ្ញាតអោយការដែលស្អប់រាងខ្លួនឯងនោះរលាយទៅបាត់។
៦. ទទួលយកការពិតដែលថាមិនមែនអ្នកស្គមទាំងអស់សុទ្ធតែរីករាយទេ
ការស្គមមិនមែនជាអ្វី ដែលអាចកំនត់ ការសប្បាយ សុភមង្គល ទ្រព្យ របស់មនុស្សម្នាក់ទេ។ ដូច្នេះឈប់គិតថានៅពេលដែលស្គមស្អាតដូចគេ នឹងមានភាពរីករាយនោះ ។ ធាត់ ឬ ស្គម នឹងជួបឧបសគ្គជីវិតដូចតែគ្នាទេ ហើយបើដាក់ទំងន់រឿងរូបរាងខ្លួនឯងនោះ វាកាន់តែធ្ងន់ខ្លួន ហើយនាំទុកដាក់ខ្លួនទេ។
៧. គ្រប់គ្រងការគិត
គេនិយាយថា ញ៉ាំតិច ហាត់ញឹកញាប់ ហើយថែរាងអោយស្អាត បើមិនដូច្នេះនឹងធាត់អាក្រក់ជាមិនខាន។ វាជាការលំបាកសំរាប់បំបាត់គំនិតមួយ តែយ៉ាងណាក៏នៅអាចគ្រប់គ្រងវាបាន ។ រកវិធីម្យ៉ាងដែលអាចបំបែកការស្រមើស្រមៃរបស់ខ្លួន ដាស់តឿនកំុអោយវង្វេងនឹងគំនិតផ្សេងៗ ជាពិសេសគឺគំនិតដែលមើលឃើញខ្លួនឯងអាក្រក់នឹងតែម្តង។
៨. ឆ្លើយទៅនឹងសំនួរ ៖ តើគិតថាខ្លួនឯងជានរណា?
រូបរាងខាងក្រៅរបស់អ្នកគ្រាន់តែជាផ្នែកមួយនៃអ្នកតែប៉ុណ្ណោះ តែភាគច្រើនចិត្តរបស់អ្នកទេ ដែលជាអ្នកអោយនិយមន័យខ្លួនអ្នក។ ឈប់យកចិត្តទុកដាក់លើចំនុចអវិជ្ជមានខ្លាំងពេក ហើយសន្សំចំនុចល្អដែលខ្លួនបានធ្វើសំរាប់ខ្លួនឯង និងអ្នកដទៃដែលអាចជាភស្តុតាងសំរាប់លួមលោមចិត្តនៅថ្ងៃក្រោយ ។ ហើយត្រូវចាំថា នៅពេលដែលយើងទទួលបានជោគជ័យក្នុងជីវិត គេនឹងចាប់អារម្មណ៍លើសសមិទ្ធិផលយើងជាងរូបរាងទៅទៀត។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
Post a Comment