១. កំចាត់សត្វល្អិតក្នុងពោះវៀន
ត្រយូងចេកមានសមត្ថភាពកំចាត់សត្វល្អិតនៅក្នុងពោះបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅពេលដែលអ្នកមានជម្ងឺរាគរូស ត្រយូងចេកអាចជួយបានថែមទៀតផង។
២. ជួយមិនឲ្យធាត់លើសទម្ងន់
ការបរិភោគត្រយូងចេកក្នុងបរិមាណបន្ដិចបន្ដួចជារៀងរាល់ថ្ងៃអាចឲ្យអ្នករក្សាទម្ងន់របស់អ្នកនៅថេរ។ ត្រយូងចេកមានសារធាតុកាកសរសៃនិងមានកូឡេសស្ដេរ៉ូលទាប ដែលធ្វើឲ្យបរិភោគទៅមិនឡើងទម្ងន់និងរក្សាទម្ងន់បានល្អ។
៣. ជួយការពារគ្រាប់ឈាមក្រហម
ត្រយូងចេកអាចជួយការពារគ្រាប់ឈាមក្រហមបាន ព្រោះនៅក្នុងត្រយូងចេកសំបូរទៅដោយ សារជាតិដែក។
៤. ជួយឲ្យបេះដូងមានសុខភាពល្អ
ដោយសារតែត្រយូងចេកមានជាតិកាកសរសៃច្រើន និងមានកូឡេសស្តេរ៉ូលទាប ទាំងនេះសុទ្ធតែមានផលវិជ្ជមានដល់សុខភាពបេះដូង៕
អត្ថបទដោយ៖ ធានី
ប្រភពអត្ថបទ៖HealthDigezt
Post a Comment