October 2016

20s abroad accept Adapt Adulyadej advantage advice advices affection airplan alcohol Alibaba alone answer apologize Apple Argument asian atmosphere attractive avoid bachelor Background Bag banana flower beautiful beautiful mind beauty Bechelor belief bestfriend Bio Biography bitting nail Blue Boat body Body image Book book review Boring Borrow bossy Boyfriend break up broken heart Buddism Business busy buy cambodia camp care career path careless caring Ceremony challenge chicken Childhood chill china Chinese Chinese new year Christmas class Clean cloth Clothes cloths cloud colleague Collect color Comdy competition conference confident contest conversation Converse Convert convince cooking Correct Countdown Counting couple courageous creativity crush Culture Cure cute Dating Debt Decline depression desire discuss dishonest Disorder DMC Documentary Dog Donald Trump dream dress Dressing drug drunk earthquake easy Easygoing eat Education election Empire encouragement English Book Enjoy Entertainment environment erasmus exam exchange exchange program excuse exercise experiences Explode explore eye contact punctuality eyes eyesight Facebook Fact failure fake nice people Family fashion fashionable fatness fear feeling feelings Female festival Film First time five flower Follower food for you Free free course Fresh air Friend Friendly friends friendship Fun Game General Knowledge get over get rid of gift girlfriend girls glass goal Gold gratitude Group Guardian guilty guinness world record Habit hair Halloween handshake happiness Happy hard-headed hate Health Healthy heartbreaking heaviest weight help high Hillary Clinton History hobbies home honest hongkong horror House how to HowTo human humble hurt Idle ignorance important impression Improper independent innovation insect Interest interested International international news Interview introvert Invention involve iPhone7 japan Job journalism journey Karate Keeper KFC Khmer KhmerRudge Kid Language late laugh leader Leadership Leaf learning leave liar life Life Style Lifestyle light Lipstick lonely lost love lovely Make up Male man Mango ំmap Married master degree mate media mediation meditate mental mindful Mistake Mobile modern Money mood Moon Festival Mouth Movie Music Music instrument Musical instrument myanmar Natural natural disaster nature new love New year New Year Eve New York Post News NewZaland No Note7 novel obsessing Occasion Ocean odor open-minded opportunity optimistic. Original Outfit Owe parachute parasite Pass Pc peace Pee People perfectionism perfume personality Philippine photo Physic pity plaid-shirt Planet plant Pokemon police possitivity Prepare presentation President Pressure price problem procrastination professional profile program project 3 public Public place puppy puzzle Question questions rational real life reasons reduce regret relationship Relative Relax reliable Relieve remeber research rich rivals Rodrigo Duterte romantic routine RPG rude RUPP russia sad sadness Samsung saving scholarship school Scotland Sea Seat see self-confidence self-destructed self-discovery self-esteem self-loved self-questioning self-value seminar Serious Severe sexy shape shirt Shoe shoes showing Sign singapore Single sit skin sky sleep Sleeping sleepy slim smart smell smile Sneakers social media socialize society solution sorry soul Sports step Steve Job stomach story Strange strange thing strategy stress student student life students study Style stylish succeed success sudoku summer Superstition surrounding Symptom talking Tattoo technique Technology Teenager Thai thailand Thriller tip Tips tired Toilet tolerated trace Traditional traffic Training travel Treatment triangle love Trip trust truth twin Ultraviolet Unboxing undergraduate unhappy United State update US president Vacation value Vegetable Video vietnam volunteer Water Festival wealth wear Wearing Wedding weird weird news why wild animal win woman Women Work workload workshop Wrong person yoga youth yseali

វាជាការងាយស្រួលណាស់ក្នុងការដែលយើង Crush (លួចស្រលាញ់) អ្នកណាម្នាក់ ហើយបើសិនជាយើងនៅតែស្ងៀមៗ មិនបញ្ចេញសកម្មភាពអ្វីសោះ គ្មានផ្លូវទេដែល Crush របស់អ្នកដឹងថាអ្នកលួចស្រលាញ់នាងឬគេ។


ចំណុចខាងក្រោមនេះ នឹងជួយឲ្យមនុស្សដែលអ្នកលួចស្រលាញ់ចាប់អារម្មណ៍អ្នកដោយងាយ៖


១. ធ្វើឲ្យខ្លួនឯងលេចធ្លោ

ដើម្បីឲ្យខ្លួនឯងលេចធ្លោបាន លុះត្រាតែអ្នកជាមនុស្សដែលមើលទៅមានចំណុចពិសេស ឬជាមនុស្សដែលមនុស្សជាច្រើនចូលចិត្តនៅក្បែរ និង​ពឹងពាក់បាន។



២. ប្រកាន់គំនិតសុទិដ្ឋិនិយម
គ្មាននរណាចូលចិត្តមនុស្សដែលចូលចិត្តតែគិតផ្លូវអាក្រក់នោះទេ។​ចូរមើលពិភពលោកក្នុងផ្លូវល្អ ដើម្បីបង្ហាញឲ្យ Crush របស់អ្នកដឹងថា អ្នកជាមនុស្សដែលមានភាពស្រស់ស្អាតខាងក្នុងកម្រិតណា។



៣. ធ្វើឲ្យខ្លួនឯងមានអនាម័យ
គ្មាននរណាចង់នៅក្បែរមនុស្សដែលគគ្រិចនោះទេ អញ្ចឹងគ្រាន់តែសម្អាតខ្លួនឲ្យស្អាត បាញ់ទឹកអប់ឲ្យក្រអូបៗ ទៅ មនុស្សដែលអ្នកស្រលាញ់ច្បាស់ជាមានអារម្មណ៍ល្អជាមួយអ្នកជាក់ជាមិនខាន។



៤. ធ្វើជាខ្លួនឯង
អ្នកត្រូវតែសម្តែងនូវអ្វីដែលជាខ្លួនអ្នក ព្រោះអ្នកចង់ឲ្យគេឬនាងចាប់អារម្មណ៍ និង ស្រលាញ់អ្នក។ អញ្ចឹងមិនចាំបាច់ខំប្រឹងកែប្រែខ្លួន ឬប្រឹងសម្តែងលាក់បាំងធាតុពិតរបស់ខ្លួនទេ។



៥. ត្រូវមានជំនឿទុកចិត្តលើខ្លួនឯង
ប្រាកដណាស់ថា ភាពជឿទុកចិត្តលើខ្លួនឯងនេះ គឺជាមន្តស្នេហ៍ដ៏ទាក់ទាញបំផុត ព្រោះវានឹងបង្ហាញអំពីគុណតម្លៃ និង ភាពរឹងមាំរបស់អ្នក។



៦. ស្លៀកពាក់សម្លៀកបំពាក់ស្អាតបាត
ន័យនេះ មិនមែនចង់បានន័យថាឲ្យអ្នកត្រូវចាយលុយរាប់រយដុល្លារទិញខោអាវម៉ាកប្រេនៗអ្វីនោះទេ គឺគ្រាន់តែតុបតែងខ្លួនដោយសម្លៀកបំពាក់ដែលមើលទៅសមនឹងអ្នក ព្រមទាំងទាន់សម័យ ដែលងាយធ្វើឲ្យ Crush របស់អ្នកងាកភ្នែកសម្លឹងមកអ្នកទៅបានហើយ។



៧. ធ្វើដូចអ្នកមិនខ្វល់
ត្រូវបង្ហាញថា អ្នកមិនមែនចាំតែខ្វល់ពីគេឬនាងគ្រប់ពេលនោះទេ ព្រោះវានឹងធ្វើឲ្យ Crush របស់អ្នកបានចិត្ត។



៨. ធ្វើខ្លួនឲ្យរួសរាយរាក់ទាក់ និង អាចពឹងពាក់បាន
ពេលខ្លះ Crushរបស់អ្នកក៏ចាប់អារម្មណ៍អ្នកដែរ គ្រាន់តែគេឬនាងមិនហ៊ានចូលមកសួរនាំ ឬនិយាយជាមួយអ្នកមុនប៉ុណ្ណោះ ដូច្នេះអ្នកត្រូវធ្វើខ្លួនឲ្យរួសរាយរាក់ទាក់ និង ជាមនុស្សដែលគេឬនាងអាចមានអារម្មណ៍ថាអាចពឹងពាក់អ្នកបាន។



៩. ធ្វើឲ្យ Crush របស់អ្នកឃើញអ្នកនិយាយជាមួយនឹងមនុស្សស្រី ឬមនុស្សប្រុសផ្សេង
នេះជាវិធីល្អមួយក្នុងការពិសោធន៍មើលថា តើ Crush របស់អ្នកចាប់អារម្មណ៍អ្នកដែរអត់។ គ្រាន់តែគេឬនាងបង្ហាញកាយវិការប្រច័ណ្ឌ ឬមិនសប្បាយចិត្តចេញមក អ្នកច្បាស់ជាអាចរកចម្លើយឃើញដោយខ្លួនឯងហើយ។



១០. ចូលទៅនិយាយជាមួយនាងឬគេមុន
បើសិនជាអ្នកចេះតែអៀនប្រៀន ពេលខ្លះ Crush របស់អ្នក មិនទាំងដឹងផងថា អ្នកកើតលើលោកនេះដែរ។ ក្លាហានឡើង គ្រាន់តែចូលទៅនិយាយជាមួយ Crush មុន មិនមែនគេចាប់ទៅបាញ់ចោលឯណា ថាមិនត្រូវទទួលលទ្ធផលល្អតបវិញស្មានមិនត្រូវក៏ថាបាន។



អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ និង រូបភាព៖ Wikihow

តើអ្នកចូលចិត្តរឿងមនោសញ្ចេតនាបែបស្នេហាត្រីកោណឬទេ? 
រឿង Summerទាំងបីវគ្គមាន The Summer I Turned Pretty, It’s Not Summer Without You និង​ We’ll Always Have Summer គឺជារឿងមនោសញ្ចេតនាស្នេហារវាងយុវវ័យបីនាក់ ដែលធ្លាប់ស្គាល់គ្នាតាំងពីក្មេងមកម្ល៉េះ។ 


បងប្អូនប្រុសពីរនាក់ Conrad និង​Jeremiah បានធ្លាក់ក្នុងអន្លង់ស្នេហ៍នារីម្នាក់ដែលគេធ្លាប់ស្គាល់តាំងពីនៅក្មេង គឺ Belly។ ដោយឡែក Bellyធ្លាប់លួចស្រលាញ់ Conrad តាំងពីពួកគេនៅតូច ប៉ុន្តែមិនដែលហ៊ាននិយាយប្រាប់ ដោយគិតថា Conrad មិនពេញចិត្តនឹងគេ។ នៅរដូវក្ដៅមួយ ពេលដែលពួកគេពេញវ័យ គ្រួសារទាំងពីរបានជួបជុំគ្នា។ នៅពេលនោះហើយដែល Jeremiah និង​ Belly បានដុះចិត្តស្រលាញ់គ្នា។
ក្រោយមកទើបបាន​ដឹងថា Conrad ក៏លួចស្រលាញ់ Belly វិញដែរ។ ទោះបី Jeremiah និង​ Belly ស្រលាញ់គ្នាក៏ដោយ ក៏Belly នៅមានចិត្តលើConrad ដដែល។ តើចុងបញ្ចប់ Belly បានទៅលើអ្នកណា រវាងបងប្អូនបង្កើតទាំងពីរនាក់នេះ?

អត្ថបទដោយ៖ គុណវុឌ្ឍ មុនីកញ្ចនា


សុខ​ភាព​ភ្នែក​មាន​សារៈ​សំ​ខាន់​ខ្លាំង​បំផុត​​​សម្រាប់​មនុស្ស​គ្រប់​គ្នា ​ព្រោះ​ថា​កែវ​ភ្នែក​ប្រៀប​ដូច​ជាបង្អួច​ដើម្បី​ឆ្លុះ​បញ្ចាំង​ទៅ​កាន់​ពិភព​លោក​។ បែប​នេះ​ហើយ​ មនុស្ស​គ្រប់​រូប​ទាំង​ចាស់​ទាំង​ក្មេង​ត្រូវ​តែថែ​ទាំ​វា​ឲ្យ​មាន​សុខ​ភាព​ល្អ​ជា​និច្ច​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​វិធី​ងាយៗ​៣​យ៉ាង​ដែល​អាច​ជួយ​ឲ្យ​ភ្នែក​របស់​អ្នក​នៅ​តែ​មាន​សុខ​ភាព​ល្អ​៖

 

១. អនុវត្តទម្លាប់ល្អដែលជួយដល់សុខភាពភ្នែក
ទម្លាប់ល្អៗដែលអ្នកគ្រប់គ្នាត្រូវតែអនុវត្តនោះមានដូចជា ការទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្នែកឲ្យបានទៀងទាត់ដើម្បីធានាបាននូវសុខភាពល្អ។ ចំពោះអ្នកដែលប្រើប្រាស់ Contact Lenses វិញមិនត្រូវពាក់វាឲ្យលើសរយៈពេល១៩ម៉ោងក្នុងមួយថ្ងៃនោះទេ ហើយក៏មិនត្រូវពាក់វាពេលគេងផងដែរ។ ចំណែកឯស្រ្តីមួយចំនួនដែលចូលចិត្តប្រើប្រាស់គ្រឿងតុបតែងនៅបរិវេណភ្នែកនោះត្រូវលាងសម្អាតវាជាដាច់ខាតមុនរាល់ពេលចូលសម្រាក ដើម្បីជៀសវាងការជ្រាបចូលដែលអាចប៉ះពាល់ដល់កែវភ្នែក។ ក្រៅពីនេះក៏ទាមទារឲ្យមនុស្សគ្រប់រូប ប្រើប្រាស់ថ្នាំបន្តក់ភ្នែកផងដែរនៅពេលដែលមានបញ្ហាដូចជាការរមាស់ជាដើម។ ប៉ុន្តែអ្នកមិនត្រូវប្រើប្រាស់ថ្នាំប្រភេទនេះជារៀងរាល់ថ្ងៃនោះទេ ព្រោះវានឹងបង្កជាបញ្ហាទៅវិញ។ ទម្លាប់ដែលចាំបាច់ដែលនោះគឺថា ត្រូវតែពាក់វ៉ែនតាឲ្យបានជាប់លាប់ដើម្បីការពារទៅនឹងកាំរស្មី UV ឬក៏សារធាតុគីមីផ្សេងៗជាដើម។ លើសពីនេះទៅទៀតនោះគឺតម្រូវឲ្យមានការហាត់ប្រាណឲ្យបានទៀងទាត់ គេងបានគ្រប់គ្រាន់ និងប្រើប្រាស់ចំនិតត្រសក់ត្រជាក់ៗមកបិទលើត្របកភ្នែករាល់ពេលមុនចូលគេងប្រមាណជា១០ទៅ១៥នាទី ដើម្បីការពារនិងព្យាបាលការហើមត្របកភ្នែក។


២. ការពារភ្នែករបស់អ្នករាល់ពេលប្រើប្រាស់កំព្យូរទ័រ
ចំណុចនេះទាមទារឲ្យមានការកំណត់ពេលច្បាស់លាស់ក្នុងការសម្លឹងមើលកញ្ចក់ ទូរស័ព្ទ ឬកំព្យូទ័រជាដើម ព្រោះថាការសម្លឹងមើលរបស់ទាំងនេះក្នុងរយៈពេលយូរនឹងធ្វើឲ្យភ្នែករបស់អ្នកមានសភាពស្ងួតនិងបញ្ហាផ្សេងៗទៀត។ ប៉ុន្តែវាពិបាកណាស់សម្រាប់មនុស្សចំនួនដែលត្រូវតែប្រើប្រាស់កំព្យូទ័រជាប្រចាំក្នុងរយៈពេលយូរនោះ។ បែបនេះហើយមានវិធីផ្សេងទៀតៗដែលអាចជួយដល់មនុស្សប្រើប្រាស់កុំព្យូទ័រជាប្រចាំបាន ដោយតម្រូវឲ្យដាក់កំព្យូទ័រនៅកន្លែងណាមួយដែលអាចជួយឲ្យអ្នកសម្លឹងមើលបានងាយស្រួលចំពីមុខ ដោយមិនចាំបាច់ប្រឹងសម្លឹងមើលលើក្រោមៗនោះទេ។ ផ្សេងពីនេះទាមទារឲ្យអ្នកប្រើប្រាស់កុំព្យូទ័រព្រិចភ្នែកឲ្យបានញឹកញាប់រាល់រយៈពេល៣០វិនាទីម្ដង ព្រោះថាបើមិនធ្វើបែបនេះទេភ្នែករបស់អ្នកនឹងមានសភាពស្ងួតជាក់ជាមិនខាន។ លើសពីនេះវារឹតតែចាំបាច់ដែលត្រូវសម្រាករាល់ពេលប្រើប្រាស់កំព្យូទ័របានរយៈពេល២០នាទីម្ដង ដោយត្រូវក្រឡេកមើលអ្វីផ្សេងឲ្យបានរយៈពេលយ៉ាងហោចណាស់២០វិនាទី។ ចំណុចមួយទៀតនោះគឺមិនត្រូវអានសៀវភៅនៅកន្លែងងងឹតនោះទេ។ រាល់ការអានសៀវភៅ រឺក៏ធ្វើការអ្វីផ្សេងៗនោះត្រូវតែធ្វើឡើងនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់។

៣. ការបរិភោគអាហារដែលជួយដល់សុខភាពភ្នែក
ចំណុចចុងក្រោយនេះទាមទារឲ្យមនុស្សគ្រប់គ្នា បរិភោគរាល់របបអាហារណាដែលជួយដល់សុខភាពភ្នែក ព្រោះថាប្រភេទអាហារមួយចំនួនមិនមានសារៈសំខាន់ដល់ភ្នែកនោះទេ។ រាប់បញ្ចូលទាំងសាច់ បន្លែ ផ្លែឈើមួយចំនួនសុទ្ធតែជាជំនួយដល់កែវភ្នែកបាន។ ភ្នែកទាមទារជាចាំបាច់នូវសារធាតុសំខាន់ៗមួយចំនួនដូចជា វីតាមីន C វីតាមីន E ជាតិសង្ខ័សី ជាតិ Lutein ជាតិ Zeaxanthin និងអាស៊ីតខ្លាញ់ Omega 3 ជាដើម។ សារជាតិទាំងនេះមានផ្ទុកក្នុងសាច់ជ្រូក សាច់គោ សណ្ដែកដី ផ្លែក្រូច ផ្លែស្រ្តប៊ែរី ខាត់ណាខៀវ ការ៉ុត ប្រភេទត្រីសាម៉ុងនិងនៅក្នុងប្រភេទបន្លែ ផ្លែឈើជាច្រើនមុខផ្សេងទៀត។

ប្រភព៖ WikiHow
អត្ថបទដោយ៖ ប៉ោ គឹមហុក

គេសង្កេតឃើញតាមផ្ទះសម្បែង ឬហាងទំនិញជាច្រើន ចាប់ផ្តើមដាក់តាំងរូបគោមធ្វើពីផ្លែល្ពៅ និងទីងមោងជាដើម ដើម្បីត្រៀមប្រារព្ធបុណ្យមួយដែលមានដើមកំណើតពីប្រទេសលោកខាងលិច ដែលហៅថាពិធីបុណ្យហាឡូវីន (Halloween)។ បើតាមជំនឿ រៀលរាល់ឆ្នាំថ្ងៃទី៣១ ខែតុលា គឺជាថ្ងៃដែលជនជាតិ ខេល (Celt) ដែលជាជនជាតិភាគតិចមួយនៅកោះ Ireland ចាត់ទុកថាជាថ្ងៃចុងបញ្ចប់នៃរដូវក្តៅ ហើយថ្ងៃបន្ទាប់មក គឺជាថ្ងៃទី១ វិច្ឆិកា គឺជាថ្ងៃចូលឆ្នាំថ្មី។


ចុងខែតុលា ជនជាតិខេល មានជំនឿថា ជាថ្ងៃដែលពិភពរបស់មនុស្សស្លាប់ និងមនុស្សរស់តភ្ជាប់គ្នា ហើយវិញ្ញាណរបស់អ្នក ដែលបាត់បង់ជីវិតក្នុងឆ្នាំកន្លងមក នឹងដើររករាងកាយរបស់មនុស្សរស់ ដើម្បីចូលសណ្ឋិតក្នុងគោលបំណងមានជីវិតរស់ម្តងទៀត។

ការនាំភាពក្តៅក្រហាយមកដល់មនុស្សរស់ ធ្វើឲ្យពួកគេរិះរកគ្រប់មធ្យោបាយ កុំឲ្យខ្មោចចូលមកសណ្ឋិតនៅក្នុងខ្លួន។ ជនជាតិខេល ក៏នាំគ្នាបិទភ្លើងគ្រប់ប្រភេទនៅក្នុងផ្ទះ ដើម្បីឲ្យអាកាសធាតុប្រែជារងាត្រជាក់ ដែលមិនមែនជាទីប៉ងប្រាថ្នានៃពពួកខ្មោចឡើយ។ ក្រៅពីនេះពួកគេនៅនាំគ្នាតែងខ្លួនចម្លែកៗ ដើម្បីបន្លំខ្លួនធ្វើជាខ្មោច និងបន្លឺសំឡេងលាន់អឹងកង ដើម្បីឲ្យខ្មោចពិតប្រាកដភ័យខ្លាច ហើយរត់គេចខ្លួនទៅវិញ។

អីចឹងហើយបានជារៀងរាល់ឆ្នាំ នៅមុនថ្ងៃទី៣១ តុលាដែលជាថ្ងៃប្រារព្ធពិធីនេះមកដល់ មានការរៀបចំព្រឹត្តិការណ៍ប្លែកៗជាច្រើន ដូចជានៅតាមកន្លែងកម្សាន្ត មានការតុបតែងជារូបព្រាយបិសាចឬមេធ្មប់ផ្សេងៗ ការដាក់តាំងរូបគោមធ្វើពីផ្លែល្ពៅ នៅមុខផ្ទះនិងការលែងល្បែង Trick or Treat ពីសំណាក់ក្មេងៗជាដើម។

ទន្ទឹមនឹងនេះមនុស្សមួយចំនួន បាននាំគ្នាពាក់របាំងមុខ ជារូបបិសាចឬតុបតែងខ្លួនជាខ្មោចឆៅទៀតផង ដើម្បីបញ្ចៀសឧបទ្រពចង្រៃ៕

បញ្ហា​នៅ​ក្នុង​គ្រួសារ​ គឺ​ជា​រឿង​មួយ​ដែល​ពិបាក​ដោះ​ស្រាយ​សម្រាប់​មនុស្សគ្រប់​រូប​។ បញ្ហា​គ្រួ​សារ​នេះ​ មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​ ព្រោះ​ថា​វា​ជះ​ឥទ្ធិពល​ចំ​ពោះ​ស​មា​ជិក​គ្រួសារ​ទាំង​អស់​ដែល​រស់​នៅ​ជាមួយ​គ្នាមិន​ថា​តិច​ឬ​ច្រើន​នោះ​ទេ​។  បែប​នេះ​ត្រូ​វ​តែ​ប្រយ័ត្ន កុំ​បង្ករ​ឲ្យបញ្ហា​ណា​មួយ​កើត​ឡើង​ក្នុង​គ្រួសារ​ឡើយ​ ហើយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ស្វែង​រក​ធ្យោ​បាយ​សមស្រប​ណា​មួយ​ដើម្បីបង្វិល​ស្ថាន​ការណ៍​ឲ្យ​ប្រែទៅ​ភាព​សុខ​សាន្តវិញ​ ដោយ​កុំ​បណ្តាល​ឲ្យមាន​ការ​ប្រេះស្រាំ​ទំនាក់​ទំនង​រវាង​សមាជិក​គ្រួសារ​ឲ្យសោះ។​


ហេតុ​ដូច្នេះ​ហើយ​ មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ដឹង​ឲ្យច្បាស់​ពី​វិធី​ដោះ​ស្រាយ​វា​ឲ្យបាន​ច្បាស់​ តាម​វិធី​ដូច​ខាង​ក្រោម​៖


១. រៀបចំពេលវេលាមួយដើម្បីដោះស្រាយរួមគ្នា
ក្នុងចំណុចមួយនេះទាមទារឲ្យមានការដោះស្រាយរួមគ្នានៅក្នុងគ្រូសារ ដោយធ្វើយ៉ាងណាស្វែងរកមធ្យោបាយណាមួយសមស្របសម្រាប់មនុស្សគ្រប់គ្នា។ បញ្ហានៅក្នុងគ្រួសារទាមទារបំផុតក្នុងចូលរួមជួយពិភាក្សាគ្នាដោះស្រាយព្រោះវាមានឥទ្ធិពលលើគ្រប់សមាជិកគ្រួសារបែបនេះហើយវាមិនអាចដោះស្រាយដោយមនុស្សតែម្នាក់បាននោះទេ។ ក្នុងការជួបពិភាក្សារួមគ្នានេះ ត្រូវតែប្រាប់ឲ្យច្បាស់ពីគោលបំណង ហើយមនុស្សម្នាក់ត្រូវតែមានការស្នើរសុំ និងមធ្យាបាយរៀងៗខ្លួនជុំវិញបញ្ហាមួយនោះ។

២. ផ្តោតលើតែបញ្ហាតែមួយ
នៅពេលដែលមានបញ្ហាអ្វីមួយច្បាស់ណាស់ភាគីណាមួយនឹងរំលឹកឡើងនូវបញ្ហាជាច្រើនមកបូករួមបញ្ចូល។ ដើម្បីដោះស្រាយបញ្ហាក្នុងគ្រួសារឲ្យបានជោគជ័យនោះ គួរគប្បីចៀសវាងបំផុតក្នុងការគាស់កកាយបញ្ហាទាំងឡាយមកពាក់ព័ន្ធ ព្រោះថាវានឹងធ្វើឲ្យបញ្ហាដែលចង់ដោះស្រាយនោះរឹតតែមានភាពស្មុគស្មាញថែមទៀត។ ពេលដោះស្រាយត្រូវតែផ្តោតអារម្មណ៍លើបញ្ហាតែមួយគត់ទើបជាការល្អ។

៣. ផ្តល់ឱកាសឲ្យគ្រប់ភាគីពាក់ព័ន្ធលើកឡើងនូវគំនិតរៀងៗខ្លួន
វាគ្មានប្រយោជន៍នោះទេ បើសិនជាមិនទុកឱកាសឲ្យគ្រប់ភាគីពាក់ពន្ធ័ លើកឡើងនូវគំនិតរបស់គេនោះទេ។ ក្នុងការពិភាក្សាស្វែងរកមធ្យាបាយដោះស្រាយបញ្ហានេះ ចាំបាច់បំផុតដែលគ្រប់គ្នាត្រូវតែលើកឡើងនូវការ ចង់បាន តម្រូវការផ្សេងៗ មធ្យោបាយ គំនិត និងការព្រួយបារម្ភរបស់ពួកគេ ព្រមទាំងស្វែងរកការឯកភាពមួយដែលសមស្របសម្រាប់មនុស្សគ្រប់គ្នា។
៤. មិនត្រូវនិយាយកាត់
ដើម្បីទទួលបានការឯកភាពណាមួយ ចាំបាច់ណាស់ត្រូវតែស្ដាប់ម្នាក់ៗលើកឡើងយោបល់តម្រូវការ និងការព្រួយបារម្ភរបស់ខ្លួនដោយមិនត្រូវកាត់សេចក្ដីរបស់អ្នកណាម្នាក់ឡើយ។ ស្ដាប់ដោយយកចិត្តទុកដាក់ជាទីបំផុតទើបជាការល្អ។ ការនិយាយកាត់ណាមួយនោះនឹងធ្វើឲ្យបញ្ហាកាន់តែសាំញ៉ាំ រឺក៏ធ្វើឲ្យភាគីមួយនោះកាន់តែខឹងថែមទៀតផង។

៥. ឲ្យតម្លៃលើគំនិតរបស់ភាគីនីមួយៗ
ត្រង់ចំណុចមួយនេះ ទាមទារជាដាច់ខាតនូវការឲ្យតម្លៃលើរាល់គំនិតយោបល់ដែលបានលើកឡើង ទោះបីជាគំនិតមួយនោះខុសផ្ទុយស្រឡះពីគំនិតរបស់អ្នកក៏ដោយ។ ការធ្វើបែបនេះធ្វើឲ្យភាគីដែលពាក់ពន្ធ័មានអារម្មណ៍ថាគេមានតម្លៃនៅក្នុងគ្រួសារមួយនោះ។ ការចេះឲ្យតម្លៃគ្នាទៅវិញទៅមកនេះគឺជាការប្រសើរណាស់សម្រាប់សុភមង្គលក្នុងគ្រួសារ។

៦. សម្រេចមធ្យោបាយរួមគ្នា
បន្ទាប់ពីគ្រប់គ្នាបានលើកឡើងនូវគំនិត សេចក្ដីត្រូវការ ការព្រួយបារម្ភរៀងៗខ្លួនរួចហើយនោះ ឈានចូលដល់ដំណាក់កាលសម្រេចចិត្តលើមធ្យាបាយដោះស្រាយបញ្ហារួមគ្នាមួយដោយត្រូវធ្វើការសម្របសម្រួល ពិចារណាលើយោបល់ទាំងអស់និងព្យាយាមស្វែងរកចំណុចកណ្ដាលមួយដែលគ្រប់គ្នាឯកភាពនិងពេញចិត្តនឹងមធ្យោបាយមួយនោះ។

៧. ស្វែងរកជំនួយពីខាងក្រៅ
បើសិនជាដំណាក់កាលទី៦មិនដំណើរការនោះទេ អ្វីដែលត្រូវនោះគឺត្រូវតែស្វែងរកជំនួយពីខាងក្រៅ ដោយមិនត្រូវបណ្តែតបណ្តោយទុកបញ្ហាចោលនោះទេ។ អ្នកអាចស្វែងរកអ្នកជំនាញមកជួយពិភាក្សា ឬផ្ដល់ដំបូន្មានល្អៗសម្រាប់ដោះស្រាយវិបត្តិក្នុងគ្រួសាររបស់អ្នកដោយមិនត្រូវខ្មាស់អៀននោះទេ ដើម្បីសុភមង្គលក្នុងគ្រួសារ៕

ប្រភព៖ WikiHow
អត្ថបទដោយ៖ ប៉ោ គឹមហុក

Heidelberg-Rupp Erasmus+

Posted: 2016-08-08 16:28:43
By: Information Technology Center

Important Note

  • Old Deadline: 31st october, 2016
  • New Deadline: 5th November, 2016


The Erasmus+ programme aims to boost skills and employability, as well as modernising Education, Training, and Youth work.
Heidelberg University and Royal University of Phnom Penh has successfully granted funding by Erasmus+ program of EU in Key Action 1 - Mobility for learners and staff. With this program, students got a chance to exchange experiences and learn multiple cultures from our university partner: Heidelberg University, Germany for one full semester. In case of staff is for 28 days + 2 travel days.
This exchange program is for RUPP students, lecturers, and staffs only.
The applicant must submit the below documents into one zip file to [[DropBox Drive]] before the 31st of October, 2016. 5th November 2016:
  • Curriculum Vitae
  • Latest Transcript
  • Motivation Letter
  • Study plan
Please click here to submit your documents Caution:The applicant who has sumitted the invalid documents as mentioned about will be dropped automatically. We accept only 1 file in ZIP format. Note: If you would like to know more about this scholarship, please click the following link to register for Heidelberg-Rupp Erasmus+ scholarship on Monday, 29-August-2016, at 9:00AM, CKCC(RUPP).
Please click here to register for the workshop
*The number of registration is over the limitation now. First come first serve. The place can accommodate for ONLY 100 people.

Students Mobility

Target Students*: Only 2nd year students up

FROM: RUPP
TO: D HEIDELB01
Subject Area ISCED: 05, 06, 07
Subject Area Name:  Natural sciences, mathematics, statistics, ICTs, and Engineering,
Study Cycle [1st 2nd 3rd]:2nd
Total Number of students x Total number of months: 6 x 6 months














Staff Mobility

Application Form Staff Exchange to Heidelberg University: Download

FROM:RUPP
TO:  D HEIDELB0
Subject Area ISCED: 05, 06, 07
Subject Area Name: Natural sciences, mathematics, statistics, ICTs, and Engineering
Training/Teaching: Teaching
Total Number of students x Total number of days: 4 x 28 days + 2 travel days












Scholarships:

Monthly allowance is listed as the following:
  • Undergraduate: 800 euro
  • Staff: 2500 euro

It is also included:
  • Travel
  • Insurance

Organized by:

Sponsored by:

Local Contact

  • Srun Sovila (Dr.)
  • srun.sovila(at)rupp.edu.kh
  • Rim Beanbonyka (Ms.)
  • rim.beanbonyka(at)rupp.edu.kh
  • Contact Office: #219, Faculty of Engineering, Royal University of Phnom Penh
ប្រភពអត្ថបទ៖ rupp.edu.kh
រៀបរៀងដោយ៖ ចន ច័ន្ទបូតា

Great opportunity for RUPP students in building your leadership and life skills as well as exchanging your knowledge and experience with Singaporean volunteers! Apply now!! Eligible applicants will have chance to join this training program for Free!
Go to this link to get application form: https://drive.google.com/open?id=0B22Wxl24HbbyZ0FudHhuZk9jbmM

For more details, contact 023-999-494



ប្រភពរូបភាព៖​ ទំព័រហ្វេសបុករបស់មជ្ឈបណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ



ប្រភពអត្ថបទ៖ ទំព័រហ្វេសបុករបស់មជ្ឈបណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ
រៀបរៀងដោយ៖ ចន​ ច័ន្ទបូតា

សិក្ខាសាលាធំស្តីពីការប្រើប្រាស់បណ្តាញសង្គមនេះគឺជាលើកដំបូងហើយក្នុងប្រទេសកម្ពុជា!!!
ប្រញាប់ចុះឈ្មោះពីថ្ងៃនេះតទៅ ព្រោះកន្លែងមានកំណត់!!!
Photo credit: Department of Media and Communication
មានការចូលរួមពីវាគ្មិនកិត្តិយសដែលសុទ្ធសឹងជាអ្នកអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ និង មានការចូលរួមពិសេសពីសំណាក់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

ទីកន្លែងប្រារព្ធឡើងនៅ CKCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
កាលបរិច្ឆេទ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ២រសៀល ដល់ម៉ោង ៥រសៀល

ចូលរួមដោយសេរីឥតគិតថ្លៃ
ព័ត៌មានបន្ថែម៖ 011 977 544

ការយល់ដឹងនៃការប្រើប្រាស់បណ្តាញសង្គម៖ ផ្តល់សិទ្ធិអំណាចដល់អ្នកប្រើសម្រាប់ភាពសុខដុមរមនាក្នុងសង្គមនិងការអភិវឌ្ឍ

អត្ថបទដោយ៖ សន ឆវីវតី
ប្រភព៖ Department of Media and Communication

ស្នេហាកើតចេញពីការស្រលាញ់រវាងមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ ដែលកើតចេញពីអារម្មណ៍រំភើបនិងភាពកក់ក្តៅនៃបេះដូង។ ស្រលាញ់កាន់តែខ្លាំង ឈឺចាប់កាន់តែខ្លាំង ព្រោះវាដូចគ្នាទៅនឹងពាក្យដែលគេនិយាយថា សង្ឃឹមកាន់តែខ្លាំង អស់សង្ឃឹមក៏កាន់តែខ្លាំង។ អញ្ចឹងសួរថា បើដឹងតែស្រលាញ់ខ្លាំង នឹងទទួលការឈឺចាប់កាន់តែខ្លាំងបែបនេះទៅហើយ ហេតុអីក៏មនុស្សនៅតែមិនព្រមអាចដកចិត្តឈប់ស្រលាញ់បានទៀត???
Photo credit: Mibba


បេះដូងមនុស្សមានសាច់ វាប្រាកដជាចេះឈឺចាប់ រាល់ពេលមានការប៉ះទង្គិចម្តងៗ។ វាឈឺរាល់ពេលដែលនឹកគិតទៅដល់រឿងរ៉ាវនិងការចងចាំដ៏សែនល្អៗជាច្រើន ដែលអ្នកខ្លះចំណាយពេលមួយជីវិតក៏លុបមិនអស់ដែរ។ ព្រោះតែការស្រលាញ់ដែលមានវាលើសលប់ពេកនេះហើយ បានជាមនុស្សខ្លះ ហ៊ានគិតខ្លី សម្លាប់ខ្លួនឯងដោយមិនមានអារម្មណ៍ខ្លាចរអា។ 

អ្នកដែលមិនធ្លាប់ស្គាល់អារម្មណ៍ឈឺចាប់ និង អស់សង្ឃឹមខ្លាំងក្នុងរឿងស្នេហា គឺមិនដឹងទេថា ទំហំនៃការឈឺចាប់ ព្រោះតែការស្រលាញ់ដ៏សែនធំធេងនោះ វាធំកម្រិតណា។

ដូច្នេះហើយ ការស្រលាញ់តែងតែកើតមានជានិច្ច រាល់ពេលដែលស្នេហាចាប់ផ្តើមកើតឡើង ប៉ុន្តែពេលដែលស្នេហាអស់ទៅ ការស្រលាញ់ពេលខ្លះអស់ទៅចំពោះភាគីម្ខាង តែចំពោះភាគីម្ខាងទៀត អាចនឹងនៅមាន។ ពេលដែលមនុស្សម្ខាងនោះ ស្រលាញ់មនុស្សម្ខាងទៀតដែលអស់ក្តីស្រលាញ់កាន់តែខ្លាំងទៅៗ ភាពឈឺចាប់នឹងកើតមានកាន់តែខ្លាំងផងដែរ។


វាមិនខុសទេដែលយើងស្រលាញ់មនុស្សណាម្នាក់ខ្លាំងនោះ ព្រោះយើងជាមនុស្ស យើងកើតមកមានជីវិត ហើយការស្រលាញ់គឺជាសារជាតិរបស់មនុស្ស។ ប៉ុន្តែចូរចំាថា កុំស្រលាញ់អ្នកណាខ្លាំងជាងស្រលាញ់ខ្លួនឯង ព្រោះលើលោកនេះ គ្មានមនុស្សណាដែលមិនអាត្មានិយមទេ គ្មានអ្នកណាស្រលាញ់អ្នកជាងអ្នកស្រលាញ់ខ្លួនឯងឡើយ។ សង្សារ គូស្នេហ៍ ឬប្តីប្រពន្ធ គឺជាអ្នកដទៃប៉ុណ្ណោះ អ្នកដទៃដែលអាចចូលមកក្នុងជីវិតយើងបាន ហើយក៏អាចចេញទៅបានដែរ៕

អត្ថបទដោយ៖ សន ឆវីវតី

បញ្ហា​ក្លិន​ខ្លួន​ពិត​ជា​ក្ដីកង្វល់​ដែល​គួរ​ឲ្យបារម្ភមួយ​សម្រាប់​មនុស្សគ្រប់​គ្នាមិនថាមនុស្ស​ប្រុស​ រឺ​ស្រីនោះទេ។​ បញ្ហាមួយ​នេះ​តែង​តែ​ធ្វើឲ្យមនុស្សមាន​​ការ​ខ្មាស់​អៀន​ជា​ខ្លាំង​ ហើយ​វា​ក៏​ជះ​ឥទ្ធិពល​ដល់​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នាជា​រៀង​រាល់​ថ្ងៃ​ផងដែរ​។ ស្រប​ពេល​ដែល​មាន​ផលិតផល​ខ្លះអាច​ដោះ​ស្រាយ​បញ្ហានេះ​ តែ​វា​នឹង​ផ្តល់​ផល​អវិជ្ជមាន​ត្រឡប់​មក​វិញ​ជា​មិន​ខាន​នៅ​ពេល​ដែល​ប្រើ​ប្រាស់​វា​ក្នុង​រយៈពេល​យូរ​។ បែប​នេះ​ហើយ​គួរ​តែ​បង្វិល​ការ​ចាប់​អារ្មណ៍​មក​លើ​វិធី​បំបាត់​ក្លិន​ខ្លួន​តាម​បែប​ធម្មជាតិ​វិញ​ទើប​ជាការ​ល្អ។ ក្នុង​អត្ថបទ​នេះ​នឹង​លើក​ឡើង​ ៣​វិធីងាយៗ​ដែលមាន​ប្រសិទ្ធភាព​សម្រាប់​កំចាត់​ក្លិនអាក្រក់​ទាំង​នេះ​។ 


១ ព្យាយាមរក្សាអានាម័យខ្លួនឯងឲ្យបានខ្ពស់

ចំណុចនេះទាមទារឲ្យមនុស្សដែលមានបញ្ហាក្លិនខ្លួន ងូតទឹកសម្អាតឲ្យបានញឹកញាប់ជាប្រចាំ។ ក្រៅពីងូតទឹកជាប្រចាំ ចាំបាច់ណាស់ត្រូវជូតសម្អាតខ្លួនឲ្យបានស្ងួតល្អ ជាពិសេសរាល់ចំណុចដែលមានក្លិនមិនល្អដូចជាបរិវេណក្លៀកជាដើម។ ផ្សេងពីនេះយើងក៏អាចកាត់បន្ងយក្លិនមិនល្អនៅកន្លែងមួយចំនួនបានផងដែរ ដោយអាចធ្វើបានតាមរយៈការកោររោមក្លៀក នឹងការសម្អាតផ្នែកខាងក្នុងនៃស្បែកជើងរបស់អ្នក។ ចំណុចបន្ទាប់ដែលត្រូវធ្វើនោះគឺថា ត្រូវប្តូរមកស្លៀកពាក់ខោអាវប្រភេទសាច់កប្បាសវិញដើម្បីឲ្យមានខ្យលគ្រប់គ្រានចេញចូលដើម្បីកាតើបន្ថយការញើស និងត្រូវតែជៀសវាងការពាក់ស្បែកជើងជិតៗជាមួយស្រោមជើងមួយរយៈសិនទើបជាការល្អ។

២ បង្កើនបែបបទនៃការរស់នៅរបស់អ្នក

ទំលាប់បែបបទរស់នៅដែលមិមល្អការពីមុនដូចជា ការជក់បារីត្រូវតែកាត់ផ្តាច់ឲ្យបានទាំងស្រង់ព្រោះវាក៏ជាមូលហេតុដែលធ្វើឲ្យមានក្លិនខ្លួនផងដែរ។ ហើយត្រូវពិសារទឹកឲ្យបានច្រើនជាប្រចាំព្រោះថាវាអាចជួយថែរក្សាសុខភាពស្បែកបានទៀតផង។ ក្រៅពីនេះត្រូវតែបជ្ឈប់ការបរិភោគប្រភេទអាហារសំបូរជាតិខ្លាញ់ និងខ្ទឹមឲ្យបានរឹតតែជាការល្អហើយត្រូវបង្វែរមកពិសារបន្លែធម្មជាតិពណ័បែតងដែលសំបូរទៅដោយជាតិ ក្លរ៉ូហ្វីលវិញទើបជាជំរើសដែលល្អ។ លើសពីនេះគួរតែស្វែងរកផលិតផលទប់ស្កាត់កុំឲ្យញើសចេញច្រើនណាដែលផលិតពីធម្មជាតិពិតៗដើម្បីទប់ស្កាត់ក្លិនខ្លួន។

៣ យល់ដឹងឲ្យច្បាស់ពីបញ្ហាក្លិនខ្លួន

ចំណុចចុងក្រោយដែលត្រូវធ្វើនោះគឺថាអ្នកដែលមានបញ្ហាក្លិនខ្លួនត្រូវតែយល់ដឹងឲ្យច្បាស់នូវមូលហេតុពិតប្រាកដដែលធ្វើឲ្យមានក្លិនខ្លួនមិនល្អកើតឡើងបែបនេះ។ ក្រៅពីនេះត្រូវតែដឹងឲ្យច្បាស់ថា កន្លែងណាខ្លះនៃខ្លួនប្រាណដែលតែងតែបង្កើតក្លិនខ្លួនបែបនេះ។ កន្លែងទាំងនោះភាគច្រើនជាកន្លែងដែលបញ្ចេញញើសច្រើនដូចជា ជើង ក្រលៀន ក្លៀក ប្រដាប់ភេទ និងកន្លែងផ្សេងទៀតដែលសំបូរទៅដោយរោម។ ក្រៅពីនេះត្រូវតែដឹងពីកត្តាផ្សេងៗទៀតដែលធ្វើឲ្យមានក្លិនខ្លួនផងដែរ។ ចំណុចចុងក្រោយត្រូវតែដឹងឲ្យច្បាស់ថាបញ្ហាក្លិនខ្លួននេះអាចព្យាបាលបានដោយខ្លួនឯងដែររឺទេ បើសិនជាមិនអាចទេនោះត្រូវតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីដោះស្រាយ។

ប្រភព៖ WikiHow
អត្ថបទដោយ៖ ប៉ោ គឹមហុក

បើសិន​ជាខ្លួនអ្នក​ផ្ទាល់​មិន​ធ្លាប់​មាន​ជំងឺនេះ​ អ្នក​នឹង​មិន​ដឹង​ថា​វា​លំបាក​យ៉ាង​ណាទេ​ទោះ​បីជា​អ្នក​រស់​នៅ​ជាមួយ​អ្នក​ដែល​មាន​ជំងឺនេះ​ក្តី​​ ក៏​មិន​អាច​យល់​ពីអាការៈ​ផ្ទាល់​ដែរ។​

មើល​នឹង​ភ្នែក​ផ្ទាល់​ពួក​គេ​មិន​មាន​អ្វី​ប្លែក​ពីអ្នក​ដទៃនោះ​ទេ​ ប៉ុន្តែអ្វី​ដែល​គួរ​អោយកត់​សំគាល់​គឺ ភាព​ក្រៀម​ក្រំ​ដែល​មាន​នៅ​លើ​ទឹកមុខរបស់​ពួក​គេ​ក្នុង​រយៈពេល​យូរ ឬធ្វើ​អ្វី​ខុស​ប្លែក​ដែល​គួរ​អោយ​កត់​សំគាល់​។​​ ការ​ពិត​ទៅជំងឺបាក់ទឹក​ចិត្ត​គឺ​មិន​មែន​សំដៅ​លើ​ចំណុច​ជាក់​លាក់​មួយ​ទេ វា​មាន​បញ្ហា​ច្រើ​នណាស់​ និង​កា​រដែល​មិន​យល់​ពី​វា​នោះ​ឯង ។ គ្មាន​នរណា​អាច​បញ្ជាក់​អោយ​បាន​ច្បាស់​ពី ឬសគល់​របស់​វា ការធ្វើ​ទុក្ខរបស់​វា និង​ពី​មូល​ហេតុ​ដែល​វា​ខុស​គ្នា​សំរាប់​មនុស្ស​ម្នាក់​ៗ ។ ដូច្នេះ​អ្វី​ដែល​អាច​និយាយ​បាន​គឺ បញ្ហា​មួយ​ចំនួួន​ដែល​ទាល់​តែ​អ្នក​ឆ្លង​កាត់​រាយ​រាប់​ប្រាប់​៖
Photo credit : Upworthy

ជំងឺបាក់​ទឹក​ចិត្ត​មិន​មែន​ជាក្តី​ទុក្ខព្រួយនោះ​ទេ​
វាខុស​គ្នា​ត្រង់​ បើ​មិន​សប្បាយ​ចិត្ត​ ឬ ពិបាក​ចិត្ត​ផ្សេង​ៗវា​ប៉ះ​ពាល់​ខ្លាំង​លើ​សតិ​អារម្មណ៍ និង​ចិត្ត​មនុស្ស​យើង ប៉ុន្តែបើ​បាក់​ទឹក​ចិត្ត​វិញប៉ះ​ពាល់​ដល់​រាងកាយ​ទាំង​មូល​តែម្ត​ង​ ។ ពេល​ខ្លះ​វា​ធ្វើទុក្ខដល់​ថ្នាក់​មិន​ចង់​ញាំុ​អី  មិន​ចង់​ក្រោក​ មិន​ចង់​ដើរ និយាយ​រួម​គឺ​មិន​ចង់​ធ្វើ​អ្វីទាំង​អស់​ទោះ​ជា​សកម្មភាព​ទាំង​នោះ​ជា​តម្រូវ​ការ​ប្រចាំ​ថ្ងៃរបស់គេ​ក្តី​ ។ វា​ពិបាក​ប៉ុណ្ណា​នៅពេល​ដែល​ត្រូវ​ធ្វើ​អ្វី មួួយហើយ​ខ្លួន​ប្រាណជំទាស់​មិន​ធ្វើ​នោះ វា​ប្រៀ​ប​ដូច​ការ​អូស​ឬស្សី បញ្ច្រាស់​ចុង​អញ្ចឹង ។​

ជំងឺបាក់​ទឹក​ចិត្ត​ ប្រៀប​បាន​ដូច​ការ​ប្រកួត​ប្រជែង​ប្រចាំថ្ងៃ​
ជំងឺបាក់​ទឹក​ចិត្ត​ ជា​អ្វីដែល​យើង​បើ​ក​ភ្នែក​ពីដំនេក​ជាមួយ​ ។ វា​មិន​មែន​មាន​ន័យ​ថា​ ជំងឺនេះកើ​ត​មាន​រាល់​ថ្ងៃនេះ អាច​និយាយ​បាន​ថា​ថ្ងៃនេះ ល្អជាង​ម្សិល​មិញ មាន​អារម្មណ៍ធម្មតា រីករាយ​រួស​រាយ​ ដែល​អ្នក​ដទៃ​អាច​សន្មត់​ថា​យើង​មាន​អាការៈ​ល្អ​ឡើង​វិញ​ ប៉ុន្តែ​វា​មិន​ពិត​នោះទេ ជំ​ងឺបាក់​ទឹក​ចិត្ត​គ្មាន​ថ្ងៃ​កំ​ណត់​នោះ​ទេ អាច​ថា​ថ្ងៃនេះ​ល្អ​តែថ្ងៃ​ស្អែក​អាច​នឹង​ដូច​ដើ​ម​វិញ​ ដែល​អ្នក​ឆ្លង​កាត់​មិន​អាច​កំ​នត់​បាន​ ។​

ជំងឺបាក់​ទឹក​ចិត្ត​មាន​ភាព​ខុស​គ្នាពីម្នាក់​ទៅម្នាក់​
សូម្បីអ្នក​វិទ្យាសាស្រ្ត​ក៏មិនដឹង​ថា​អ្វី ដែល​ធ្វើ​អោយ​ជំងឺនេះមាន​ភាព​ខុស​គ្នា​ពីម្នាក់​ទៅម្នាក់​ដែរ។​ យ៉ាងណាមិញ គេ​ប៉ាន់​ស្មាន​ថា​វា​អាច​បណ្តាល​មក​ពី  ការ​ខុស​គ្នា​នូវ​បរិស្ថាន​ជំុ​វិញខ្លូន​ ស្ថាន​ភាព​គ្រួសារ​ ខួរក្បាល​របស់​ពួកគេ​ និង​បញ្ហា​ដែល​តែង​ជួប​ប្រទះរៀង​ខ្លួន​។
ការ​បាក់​ទឺក​ចិត្ត​ គឺ​មិន​មែនត្រឹម​តែមាន​ទុក្ខព្រួយ​ និង​មាន​ថ្ងៃ​មិន​ល្អជាប់​ៗគ្នានោះទេ វា​ពិបាកលើស​នឹង​ទៀត ។ វាប្រៀ​ប​បាន​ដូច​មាន​ឡាន​មក​បុក​ចំខ្លួន​ប្រាណ មិន​អាច​ធ្វើ​អ្វីកើត​អញ្ចឹង ដែល​ពេល​ខ្លះ​មិន​អាច​ទាំង​បរិយាយ​វា​បាន​ទៀត​ ។

បើ​សិន​ជា​វា​ជា​ជំរើស​ដែល​គេ​អាច​រើស​បាន​ នឹង​គ្មាន​នរណា​ព្រម​រើស​វា​នោះ ទេ ដូច្នេះអ្នក​រាល់​គ្នា​គួរ​យល់​ពី អារម្មណ៍អ្នក​ដែល​មាន​វិបត្តិ​នេះផង​ ព្រោះអ្នក​មិន​ដឹង​ថា​ពួកគេ​លំបាក​ប៉ុណ្ណា​ក្នុង​ការ​គ្រប់​គ្រង​វា​នោះទេ ។ លើស​ពីនេះ​ការ​យោគយល់​របស់​អ្នក​ ប្រហែល​ជា​អាច​ជួយ​សំរួល​អារម្មណ៍របស់​ពួកគេបន្តិចដែរ ។

អត្ថបទដោយ៖ ហ៊ុន កែវលីដែត

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.