ការស្រលាញ់មិនមែនត្រឹមតែនិយាយចេញទៅហើយក៏ចប់នោះទេ ព្រោះស្នេហាមួយអាចទៅមុខបាន វាមានច្រើនជាងពាក្យថាស្រលាញ់។ ពេលខ្លះ ព្រោះតែអ្នកស្រលាញ់មនុស្សម្នាក់ អ្នកមិនបានមើលឃើញអំពីចំណុចអ្វីផ្សេងក្រៅពីស្នេហាពោរពេញដោយពិភពពណ៌ផ្កាឈូករបស់អ្នកទាំងពីរនោះទេ ប៉ុន្តែដល់ដំណាក់កាលមួយ ដែលពិភពពណ៌ផ្កាឈូកនោះបាត់ទៅ អ្នកប្រាកដជាបានដឹងហើយថា អ្នកកំពុងតែបន្តទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សត្រូវឬខុស???
Photo Credit: Dollar Photo Club |
សាកអានចំណុចទាំង៥ខាងក្រោមនេះ ហើយយកទៅពិចារណាទៅមើល៍ថា តើអ្នកកំពុងខាតពេលបន្តទាក់ទងមនុស្សខុសឬក៏អត់៖
1. អ្នកជាមនុស្សដែលតស៊ូម្នាក់ឯងគត់
គ្រប់ពេលដែលនៅជាមួយគ្នា អ្នកព្យាយាមធ្វើឲ្យទំនាក់ទំនងស្នេហាមួយនេះល្អឡើងវិញ ប៉ុន្តែមិនថាខំប្រឹងយ៉ាងណាទេ អ្នកមានតែម្នាក់ឯងប៉ុណ្ណោះ ព្រោះគេមិនបានតាំងចិត្តនឹងតស៊ូស្រោចស្រង់ឡើងវិញជាមួយអ្នកឡើយ នេះបញ្ជាកយ៉ាងច្បាស់ហើយថា មនុស្សដែលអ្នកកំពុងបន្តទាក់ទងជាមួយ គឺជាមនុស្សមិនសក្តិសមនឹងភាពល្អរបស់អ្នកឡើយ។
2. អ្នកទាំងពីរយល់ឃើញខុសគ្នាអំពីតម្លៃនៃស្នេហា
មានពេលខ្លះ អ្នកគិតតែម្នាក់ឯងមករហូតថា តម្លៃនៃស្នេហាគឺជាការទុកចិត្ត និង ស្មោះត្រង់រវាងគ្នានិងគ្នា ប៉ុន្តែសម្រាប់គេ គេមិនបានផ្តល់តម្លៃឲ្យស្នេហាដូចដែលអ្នកគិតនោះទេ។ ខណៈពេលដែលអ្នកផ្តល់តម្លៃខ្ពស់ដល់ទំនាក់ទំនងស្នេហាមួយនេះ តែគេគិតថាវាមិនមែនជារឿងសំខាន់ នេះហើយជាបញ្ហាដែលមើលឃើញយ៉ាងច្បាស់ថា អ្នកបានជ្រើសរើសមនុស្សខុសហើយ។
3. បាត់បង់ការផ្តល់តម្លៃដល់ខ្លួនឯង
មុនពេលដែលអ្នកទាក់ទងជាមួយនឹងមនុស្សម្នាក់នោះ អ្នកតែងមានអារម្មណ៍ថា ជីវិតរបស់អ្នកពោរពេញទៅដោយថាមពល និង តម្លៃ ប៉ុន្តែប្រសិនបើពេលកំពុងទាក់ទងគ្នានេះ ធ្វើឲ្យអ្នកយល់ ថាបាត់បង់នូវអារម្មណ៍នោះ អ្នកគួរតែបញ្ឈប់វាហើយបន្តជីវិតបែបពីមុនវិញប្រសើរជាង។
4. អ្នកតែងតែមានអារម្មណ៍ខ្វាយខ្វល់
ប្រសិនបើទាក់ទងមនុស្សម្នាក់ ធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្វាយខ្វល់ និង ភ័យព្រួយគ្រប់ពេល ច្បាស់ណាស់ថាអ្នកជ្រើសរើសមនុស្សខុស ព្រោះទំនាក់ទំនងស្នេហាមួយដែលត្រឹមត្រូវ គួរតែផ្តល់នូវអារម្មណ៍សុវត្ថិភាព។
5. គ្រួសារនិងមិត្តភក្តិរបស់អ្នកមិនគាំទ្រស្នេហារបស់អ្នក
ជាការពិតដែលទំនាក់ទំនងស្នេហា គឺកើតចេញពីមនុស្ស២នាក់ ប៉ុន្តែប្រសិនបើគ្រួសារនិងមិត្តភក្តិរបស់អ្នកមិនគាំទ្រឲ្យអ្នកទាក់ទងជាមួយមនុស្សម្នាក់នោះ មានពេលខ្លះអ្នកគួរតែចំណាយពេលយកទៅស្វែងយល់ដែរ ព្រោះការគិតរបស់អ្នកដែលកំពុងតែត្រូវស្នេហាគ្របដណ្តប់ អាចនឹងមើលមិនឃើញចំណុចអាក្រក់របស់គេក៏ថាបាន។
អត្ថបទដោយ៖ សន ឆវីវតី
ប្រភព៖ Cheat Sheet
Post a Comment