នៅពេលដែលអត់លុយត្រីខកំប៉ុងជាជម្រើសមួយដ៏ល្អមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេហើយ
តម្លៃថោកសមរម្យទៀត។ បើចង់បរិភោគអាហារនាំឲ្យយើងមានសុខភាពល្អគឺត្រូវចំណាយ ប្រាក់បន្ដិច ប៉ុន្ដែមិនមានន័យថាទាល់ តែមានលុយញុំាអាហារទាំងនោះ ទើបបាន ញាុំអាហារ ដែលល្អចំពោះសុខភាពទេទោះអត់លុយក៏អាចញុំាបានដែរ។ ខាងក្រោមនេះជាជំហានខ្លះៗដែលអត់លុយក៏អាចញុំាអាហារដែលសុខភាពបានដែរ។
ជាដំបូងត្រូវដឹងពីប្រាក់ដែលយើងនៅសេសសល់ជាមុនសិន ហើតត្រូវគិតគូរថាបរិភោគអ្វីក្នុងរយៈពេល ២ ៣ ថ្ងៃនេះ។ ត្រូវកត់សំគាល់ក្នុងបញ្ចីថាអ្នកគួរទិញអ្វីក្នុងរយះពេលនេះ។
២ កុំបរិភោគអាហាខាងក្រៅ
អាហារនៅខាងក្រៅផ្ទះមានតម្លៃថ្លៃ ជាពិសេសនៅក្នុងភោជនីយដ្ឋាន ហើយអាហារទាំងនោះសំបូរទៅជាតិស្ករ ប្រេង និងអំបិល។ អាហារទាំងនោះមិនល្អសំរាប់សុខភាពទេ។
៣ ទិញអាហារតាមរដូវកាល
ឧទាហរណ៍ថា ខែនេះសំបូរ ត្រី ឬ ផ្លែស្វាយ ហើយការទិញអាហារតាមរដូវកាលអាចឲ្យអាហារទាំងនោះមានតម្លៃថោក ។ គ្រាន់តែទិញវាអោយបានច្រើនឬសមល្មមតាមតម្រូវការរួចក្លាស់សេទុកក្នុងទូរទឹកកក ចាំយកមកប្រើប្រាស់នៅពេលក្រោយ។
៤ ឈប់ទិញអាហារចម្អិនស្រាប់
អាហារដែលចម្អិនហើយស្រាប់ ពិតជាមិនល្អសម្រាប់សុខភាពហើយមានតម្លៃថ្លៃទៀត។ កាត់បន្ថយអាហារចម្អិនស្រាប់ អាចឲ្យអ្នកសល់ប្រាក់។
ប្រភពអត្ថបទ៖ Seteth news
អត្ថបទដោយ៖ ណយ ធានី
Post a Comment