Billy Leon McCrary និង Benny Loyd McCrary ត្រូវបានចុះក្នុងសៀវភៅកំណត់ត្រាឯកត្តកម្មពិភពលោកកាលពីខែវិច្ឆិកាឆ្នាំ ១៩៧៨ថាជាបងប្អូនភ្លោះដែលមានទំងន់ធ្ងន់ជាងគេបំផុតក្នុងពិភពលោក ដោយ Billy មានទំងន់រហូតដល់៣៣៧គីឡូក្រាមចំណែកឯ Benny មានទំងន់ ៣២៧គីឡូក្រាម។ លើសពីនេះពួគគេទាំងពីរមានទំហំចង្កេះរហូតដល់ ៨៤អ៊ីង។
បងប្អូនមហាទំងន់ទាំងពីរនេះ បានកើតនៅពីថ្ងៃទី ៧ខែធ្នូឆ្នាំ១៩៤៦ ដោយពេលនោះពួគគេមានទំងន់ត្រឹមតែ ២.២គីឡូក្រាមប៉ុណ្ណោះហើយ អ្វីៗចាប់ផ្ដើមប្រែប្រួលខ្លាំងចាប់តាំងពីពួគគេទាំងពីរឈានចូលដល់អាយុ ៤ឆ្នាំ។ រហូតដល់អាយុ ១០ឆ្នាំពួគគេទាំងពីរមានទំងន់ជាង ៩០គីឡូ ហើយទំងន់បានកើនឡើងដល់ ២៧២គីឡូនៅពេលដែលពួគគេរៀននៅថ្នាក់វិទ្យាល័យ។
ពីរនាក់បងប្អូនភ្លោះគឺជាកីឡាករបោកចំបាប់អាជីព។ ប៉ុន្តែជារឿងដែលគួរឲ្យសោកស្ដាយនៅឆ្នាំ ១៩៧៩ Billy បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយពេលនោះរូបគាត់មានអាយុត្រឹមតែ ៣២ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីការស្លាប់របស់ BillyមកBennyនៅតែបន្តអាជីបជាកីឡាករដដែល។ រហូតដល់ឆ្នាំ ២០០១ Bennyបានស្លាប់ដោយបញ្ហាជំងឺបេះដូងដោយពេលនោះគាត់មានអាយុត្រឹមតែ ៥៤ឆ្នាំ។
ប្រភព៖ Guinness World Record
អត្ថបទ៖ ប៉ោ គឹមហុក
Post a Comment