មិត្តភក្តិគឺជា មនុស្ស ដែលយើងជិតស្និទ្ធជាមួយ បន្ទាប់ពីសមាជិកគ្រួសាររបស់យើង ។ ពួកគេជា អ្នកដែលយើងអាចពឹងពាក់លើយល់អារម្មណ៍យើងចែករំលែកការសប្បាយ និង ទុក្ខសោកផ្សេងៗ។ ម្យ៉ាងទៀតមិត្តភក្តិនេះហើយជាទីប្រឹក្សា ដែលអាចជួយយកអាសារគ្នាបានទោះក្នុង កាលៈទេសៈណាក៏ពួកគេអាចធ្វើអោយ យើងសើចរហូតចុកពោះបានដែរ។ មានមិត្តច្រើនតែល្អ ហើយម្នាក់ៗមាន ប្រភេទផ្សេងគ្នាទៀតរឹតតែល្អសំរាប់ចំណងមិត្តភាពវ័យក្មេងក្នុងសម័យនេះ ។
Photo credit: hercampus
១ មិត្តដែលខុសគេ
ម្នាក់ដែលតែងអូសទាញយើងកុំអោយនៅសុខស្រួលពេក ហើយធ្វើអីប្លែកៗ។ ម្នាក់នេះហើយជាអ្នកដែលជួយជំនះភាពកំសាករបស់អ្នក ហើយស្គាល់ពិភពខាងក្រៅ ច្រើនជាងពេលដែលយើងស្គាល់ម្នាក់នោះទៀត។ បើមិត្តភាពនេះរក្សាបានកាន់តែយូរ អ្នកទាំងពីរនឹងមានផលកាន់តែល្អដោយហេតុថាអ្នកទាំងពីរតែងជួយបំពេញគ្នាទៅវិញទៅមក។
២មិត្តស្មោះត្រង់
នរណាក៏ដូចនរណាដែរ ពេលខ្លះចង់ដឹងរាល់រឿងពិតទាំងអស់ ទោះវាអាក្រក់ក៏ដោយ ។ បើមានមិត្តប្រភេទនេះ មិនចាំបាច់ភ័យនោះទេ ព្រោះចរិតមិត្តប្រភេទនេះគឺឃើញអីនិយាយហ្នឹង មិនចូលចិត្តលាក់ទុកនោះទេ ។ ទោះបីជាការពិតនោះមិនល្អស្តាប់ក្តី ល្អស្តាប់ក្តី មិត្តនេះមិនលាក់ទុកទេ ហើយគេតែងនៅទីនោះដើម្បីជួយអ្នកដើរអោយផុតទុក្ខសោកទាំងនោះ។
៣ មិត្តយូរឆ្នាំ
ទោះមានមិត្តច្រើនយ៉ាងណា ក៏យូរៗទៅមិនអាចនៅទាំងអស់គ្នាបានដែរ យ៉ាងច្រើនមានតែ១ ឬ ២នាក់ប៉ុណ្ណោះដែរអាចដើរជាមួយនាក់បានយូរ ។ មិត្តបែបនេះដឹងអ្វីល្អ អ្វីអាក្រក់សំរាប់នាក់ហើយតែងលើកទឹកចិត្តគ្រប់ពេលដែលអ្នកត្រូវការ។ ចំនងមិត្តភាពបែបនេះមិនងាយរក ហើយក៏មិនងាយបែកបាក់ដែរ។
៤ មិត្តដែលសំបូររឿងនិយាយ
បន្ទាប់ពីការនើយហត់អស់រយៈពេលមួយថ្ងៃ ជាពេលដែលអ្នកត្រូវការមិត្តដែលចូលចិត្តនិយាយនៅចិត្តខ្លួនព្រោះម្នាក់នេះមិនដែលខ្វះដើមគេនឹងនិយាយនោះទេ ។ ទោះបីខ្លួនឯងគ្មានអ្វីនិយាយក៏មានអារម្មណ៍រីករាយជាងមុនដែរ ម្យ៉ាងវិញទៀតបើមានបញ្ហាក្នុងចិត្តអី មិត្តប្រភេទនេះហើយ ដែលមិនខ្វះដំណោះស្រាយសំរាប់អ្នក។
៥ មិត្តនៅកន្លែងធ្វើការ
នៅពេលចេញទៅធ្វើការមិនដូចពេលនៅរៀន មានមិត្តភ័ក្រ្តគ្រប់កន្លែងនោះទេ ដែលធ្វើអោយងាយទទួលរងអារម្មណ៍ឯកា ដូចនេះអ្នកគួររាប់អាននរណាម្នាក់ដែលអ្នកគិតថានិយាយត្រូវគ្នា ហើយចុះសំរុងគ្នាល្អ។ ពេលខ្លះមានម្នាក់នៅកន្លែងធ្វើការគ្រាន់នឹងនិយាយគ្នាលេងក៏ជួយសំរួលសម្ពាធការងារដែរ។
៦មិត្តដែលអ្នកគូរសរសើរមិនឈប់
ក្នុងចំណោមមិត្តមួយក្រុមគួរណាតែមានមិត្តម្នាក់ដែលអាចជួយជំរុញទឹកចិត្តអ្នកក្នុងការធ្វើអ្វីមួយ ជាមួយនឹងការទទួលជោគជ័យរបស់ពួកគេ។ ការមើលគំរូតាមពួកគេអាចធ្វើអោយ អ្នកមានទឹកចិត្តកើនឡើងក្នុងការធ្វើអ្វីមួយ ដែលអ្នកមួយចំនួនធំចាត់ទុកពួកគេជាជំនួយអរូបី។ យ៉ាងណាមិញ អ្នកនោះអាចជាប្រភពនៃការខំប្រឹងក្នុងការសិក្សា ឬ ការងារផ្សេងៗ ក៏ថាបាន។
អត្ថបទដោយ ៖ ហ៊ុន កែវលីដែត
Post a Comment