ការបណ្ដេញជាតិពុលចេញពីរាងកាយអាចជួយសំរួលដល់ចរន្ដឈាមរត់ កំចាត់សារធាតុកខ្វក់និងសំណល់ថែមទាំងបំពេញនូវថាមពលដល់រាងកាយ។ យើងសូមណែនាំវិធីធម្មជាតិងាយៗដែលអ្នកអាចធ្វើដោយខ្លួនផ្ទាល់ហើយទទួលបានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នា ថែមទាំងមិនប៉ះពាល់ដល់សុខភាព។
១. ទឹកស្វាយ គ្រឿងផ្សំសំរាប់ក្រឡុកផ្សំចូលគ្នាមាន ស្វាយ ១ផ្លែ ប្លូបឺរី ១ កែវ ស្រ្ដបឺរី ៣ ៤ ផ្លែ។
២. ទឹកសារី អ្នកត្រូវការ សារី ១ ផ្លែ ស្ពៃ Celery ២ ដើម និងផ្លែឆឺរី កន្លះកែវ ក្រឡុកចូលគ្នា។ ភេសជ្ជនេះសំបូរទៅដោយវីតាមីន A B C និងវីតាមីន E រួមផ្សំជាមួយសារធាតុលូទីន ។
៣ ទឹកបន្លែបៃតងចម្រុះ ភេសជ្ជ នេះជួយបង្កើតជាតិអាល់កាឡាំង ជួយបណ្ដេញជាតិពុលនិង សម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗដូចជា ដែក និងកាលស្យូម។ វិធីធ្វើមានដូចជា ស្ពៃCelery ១គុម្ភ ស្លឹកស្ពៃ kale ៤ ៥ ដើម ប៉ោមបៃតង ១ ផ្លែ ឃិនឆាយ ១ក្ដាប់ ក្រូចឆ្មាលឿង ១ ផ្លែ ក្រូចឆ្មា ១ ផ្លែ ខ្ញីស្រស់ ១ ថ្នាំងដៃ និង ប្រេងដូង ១ ស្លាបព្រាបាយ។
៤ ទឹកផ្លែឈើសម្រាប់ពេលព្រឹក ជួយបង្កើនថាមពលដល់រាងកាយ ដោយបន្ថែមជាតិទឹក និងបណ្ដេញជាតិពុល ។ គ្រឿងផ្សំរួមមាន ប៉ែស (Peaach) ១ ផ្លែ ទឹកស៊ីរ៉ូប៍រសជាតិគូលែន (តាមចូលចិត្ដ) ខ្ទិះដូងកន្លះកែវ និង ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ(មិនដាក់ក៏បាន)។
៥ ទឹកផ្លែស្រាលស្រទន់ ភេសជ្ជនេះមានជាតិប៉ូតាស្យូមបរិមាណច្រើន និងមានរសជាតិស្រាលគួរឲ្យចង់ផឹក។ គ្រឿងផ្សំមានដូចជាដូងខ្លី ១ ផ្លែតូច ស្ពៃ kale ១ ក្ដាប់ ស្ពៃ Spinach ១ ក្ដាប់ និងចេកកន្លះផ្លែ( ដូងខ្ចីត្រូវយកទាំងទឹក និង សាច់ក្រឡុកចូលគ្នា)៕
ប្រែសម្រួល Healthdige
អត្ថបទដោយ៖ ណយ ធានី
អត្ថបទដោយ៖ ណយ ធានី
Post a Comment