ធ្លាប់តែលឺថាប៉ូលីសឃាត់ខ្លួនជនល្មើសមិនដែលលឺថាប៉ូលីសចាប់ខ្លួនសត្វមាន់នោះទេ។ រឿងមហាចម្លែកមួយនេះបានកើតឡើងក្នុងប្រទេស Scotland កាលពីថ្ងៃសុក្រកន្លងទៅដោយអាជ្ញាធរបានឃាត់ខ្លួនសត្វមាន់មួយក្បាលភ្លាមៗបន្ទាប់ពីមានការរាយការណ៍ថា វាកំពុងតែព្យាយាមដើរឆ្លងថ្នល់ដែលបង្ករជាការភិតភ័យដល់អ្នកធ្វើដំណើរ។
បន្ទាប់ពីការឃាត់ភ្លាមៗ ប៉ូលីសបានបញ្ជូនសត្វមាន់មួយក្បាលនោះទៅស្នាក់ការរបស់ខ្លួនមុននឹងប្រគល់បន្តទៅឲ្យក្រុមការពារសត្វនៅក្នុងតំបន់។
គួរបញ្ជាក់ប្រាប់ថា ប៉ូលីសក៏កំពុងតែព្យាយាមស្វែងរកម្ចាស់សត្វមាន់មួយក្បាលនោះ និងហេតុផលដែលវាព្យាយាមដើរឆ្លងថ្នល់ផងដែរ។
ប្រភព៖ UPI
អត្ថបទ៖ ប៉ោ គឹមហុក
Post a Comment