យើងធ្លាប់តែអានរឿងដែលពាក់ព័ន្ធនឹងសម័យខ្មែរក្រហមនិពន្ធដោយអ្នកនិពន្ធខ្មែរ។ ដោយឡែក អ្នកកាសែត និងជាអ្នកនិពន្ធជនជាតិអាមេរិកម្នាក់បានសរសេរសៀវភៅប្រលោមលោកមួយក្បាលដែលឆ្លុះបញ្ចាំងអំពីជីវប្រវត្តិពិតរបស់ជនជាតិខ្មែរម្នាក់ដែលបានឆ្លងកាត់របបដ៏សែនព្រៃផ្សៃមួយនេះ។
លោក Arn Chorn-Pond គឺជាជនជាតិខ្មែរម្នាក់ដែលបានឆ្លងកាត់របបកម្ពុជាប្រជាធិតេយ្យ នៅពេលដែលគាត់មានអាយុទើបតែ១១ឆ្នាំ។ ក្រោយពេលរបបនេះចប់ មានបុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Peter Pond មានការអាណិតស្រលាញ់គាត់ ហើយក៏បានយកគាត់ទៅរស់នៅឯប្រទេសអាមេរិក ជាមួយប្រពន្ធនិងកូនៗរបស់Pond។
សៀវភៅនេះនិយាយអំពីជីវិតពិតរបស់Arnក្នុងសម័យប៉ុលពត ដែលគាត់បានបែកពីគ្រួសាររបស់គាត់ និងចូលរួមជាអ្នកចំរៀងនិងតន្ត្រីករអោយពួកទាហានខ្មែរក្រហម។ ដោយភាពឈ្លាសវៃរបស់គាត់ Arnបានគេចផុតអំពីសេចក្ដីស្លាប់ ព្រមទាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្មាភិបាលខ្មែរក្រហមខ្លះទៀតផង។
Arn បានជួបជាមួយនឹងអ្នកកាសែតអាមេរិកម្នាក់ឈ្មោះPatricia McCormick នៅពេលArnឡើងធ្វើបទបង្ហាញនៃជីវិតរបស់គាត់នាសម័យខ្មែរក្រហម។ ដោយហេតុនេះបានPatricia មានបំណងសរសេរសៀវភៅ Never Fall Down នេះឡើង។
អានទីនេះ : Never Fall Down
ប្រភព : The Fourth Musketeer
អត្ថបទដោយ ៈ គុណវុឌ្ឍ មុនីកញ្ចនា
អានទីនេះ : Never Fall Down
ប្រភព : The Fourth Musketeer
អត្ថបទដោយ ៈ គុណវុឌ្ឍ មុនីកញ្ចនា
Post a Comment