មនុស្សប្រុសមួយចំនួនមិនហ៊ានពោលពាក្យថាស្រលាញ់ទៅកាន់មនុស្សស្រីដែលគេលួចចាប់អារម្មណ៍នោះទេ។ ទោះបីជាគេមិនបានសារភាពក៏ដោយ មនុស្សស្រីនៅតែអាចដឹងថាមនុស្សប្រុសម្នាក់នោះកំពុងមានចិត្តលើខ្លួនបានដែរ ដោយគ្រាន់តែសង្កេតមើលសកម្មភាពទាំង៩ចំនុចរបស់បុរសម្នាក់នោះតែប៉ុណ្ណោះ។
ចំណុចទាំងនេះមានដូចជា៖
១. ព្យាយាមនៅក្បែរអ្នក
គ្រប់ពេលមនុស្សប្រុសម្នាក់នោះតែងតែព្យាយាមធ្វើយ៉ាងណាឲ្យតែបាននៅក្បែរអ្នក ទោះបីជាគេមានការរវល់យ៉ាងណាក៏ដោយ។ មនុស្សប្រុសម្នាក់នោះតែងតែមានពេលទំនេរសម្រាប់អ្នកជានិច្ច។
២. ចាំរាល់ថ្ងៃសំខាន់របស់អ្នក
មនុស្សប្រុសម្នាក់នោះចងចាំបានយ៉ាងច្បាស់រាល់ថ្ងៃសំខាន់ៗរបស់អ្នកជាពិសេសថ្ងៃខួបកំណើត។ លើសពីនេះទៅទៀតគេនឹងធ្វីអ្វីៗដើម្បីធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើល និងរំភើបចិត្ត។
៣. ចងចាំរាល់ទង្វើ និងសម្ដីរបស់អ្នក
បុរសម្នាក់នឹងចាំទាំងអស់នូវអ្វីដែលអ្នកធ្វើ និងអ្វីដែលអ្នកនិយាយទោះបីវាជារឿងតូចតាចក៏ដោយ។ សូម្បីតែអ្វីដែលអ្នកចូលចិត្តញ៉ាំក៏គេចាំបានដែរ។
៤. ព្យាយាមធ្វើឲ្យអ្នកសប្បាយចិត្ត
គ្រប់ពេលដែលអ្នកមិនសប្បាយចិត្ត បុរសម្នាក់នោះនឹងចូលខ្លួនមកកំដរអ្នក នឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យអ្នកសប្បាយចិត្ត ទោះបីជាធ្វើឡប់ ធ្វើឆ្កួតយ៉ាងណាក៏គេសុខចិត្តដែរ។
៥. ផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នក
គ្រប់ទង្វើរបស់គេនឹងបង្ហាញឡើងនូវការយកចិត្តទុកដាក់ និងការការពារចំពោះអ្នក។ ទោះបីជាវាលំបាកប៉ុនណាក៏គេស៊ូទ្រាំដែរឲ្យតែអ្នកមានសុវត្ថិភាព។
៦. កែវភ្នែកដែលគេសម្លឹងអ្នក
កែវភ្នែកសម្លឹងដ៏ស្រទន់របស់គេនឹងបង្ហាញយ៉ាងច្បាស់នូវសេចក្ដីស្រលាញ់ដ៏ជ្រាលជ្រៅទោះបីជាគេមិនបានបញ្ចេញវាចាថាស្រលាញ់ក៏ដោយ។
៧. ចង់ដឹងអ្វីគ្រប់យ៉ាងពីអ្នក
ម្នាក់នោះតែងតែព្យាយាមចង់ដឹងចង់លឺពីអ្នកគ្រប់យ៉ាងមិនថាវាជារឿងអ្វីនោះទេ។ សញ្ញាណមួយនេះនឹងអាចបញ្ជាក់បានយ៉ាងច្បាស់ថាគេយកចិត្តទុកដាក់ពីអ្នក។
៨. និយាយពីរឿងអនាគត
មនុស្សប្រុសកម្រនិយាយគម្រោងអនាគតជាមួយមនុស្សណាម្នាក់ណាស់។ បើសិនជាមនុស្សប្រុសនោះពិភាក្សាពីគម្រោងអនាគតជាមួយអ្នកនោះ ច្បាស់ណាស់វាមានន័យថាគេពេញចិត្តអ្នក។
៩. អារម្មណ៍ប្រច័ណ្ឌ
ទោះបីជាគេមិនធ្លាប់សារភាពថាស្រលាញ់ ក៏គេនឹងសម្ដែងនូវអារម្មណ៍ប្រចណ្ឌ័និងអន់ចិត្តចំពោះអ្នកផងដែរ ជាពិសេសនូវពេលដែលអ្នកនិយាយមនុស្សប្រុសដទៃ។
ប្រភព៖ Pairedlife
អត្ថបទដោយ៖ ប៉ោ គឹមហុក
Post a Comment