បញ្ហាក្លិនខ្លួនពិតជាក្ដីកង្វល់ដែលគួរឲ្យបារម្ភមួយសម្រាប់មនុស្សគ្រប់គ្នាមិនថាមនុស្សប្រុស រឺស្រីនោះទេ។ បញ្ហាមួយនេះតែងតែធ្វើឲ្យមនុស្សមានការខ្មាស់អៀនជាខ្លាំង ហើយវាក៏ជះឥទ្ធិពលដល់ការប្រាស្រ័យទាក់ទងគ្នាជារៀងរាល់ថ្ងៃផងដែរ។ ស្របពេលដែលមានផលិតផលខ្លះអាចដោះស្រាយបញ្ហានេះ តែវានឹងផ្តល់ផលអវិជ្ជមានត្រឡប់មកវិញជាមិនខាននៅពេលដែលប្រើប្រាស់វាក្នុងរយៈពេលយូរ។ បែបនេះហើយគួរតែបង្វិលការចាប់អារ្មណ៍មកលើវិធីបំបាត់ក្លិនខ្លួនតាមបែបធម្មជាតិវិញទើបជាការល្អ។ ក្នុងអត្ថបទនេះនឹងលើកឡើង ៣វិធីងាយៗដែលមានប្រសិទ្ធភាពសម្រាប់កំចាត់ក្លិនអាក្រក់ទាំងនេះ។
១ ព្យាយាមរក្សាអានាម័យខ្លួនឯងឲ្យបានខ្ពស់
ចំណុចនេះទាមទារឲ្យមនុស្សដែលមានបញ្ហាក្លិនខ្លួន ងូតទឹកសម្អាតឲ្យបានញឹកញាប់ជាប្រចាំ។ ក្រៅពីងូតទឹកជាប្រចាំ ចាំបាច់ណាស់ត្រូវជូតសម្អាតខ្លួនឲ្យបានស្ងួតល្អ ជាពិសេសរាល់ចំណុចដែលមានក្លិនមិនល្អដូចជាបរិវេណក្លៀកជាដើម។ ផ្សេងពីនេះយើងក៏អាចកាត់បន្ងយក្លិនមិនល្អនៅកន្លែងមួយចំនួនបានផងដែរ ដោយអាចធ្វើបានតាមរយៈការកោររោមក្លៀក នឹងការសម្អាតផ្នែកខាងក្នុងនៃស្បែកជើងរបស់អ្នក។ ចំណុចបន្ទាប់ដែលត្រូវធ្វើនោះគឺថា ត្រូវប្តូរមកស្លៀកពាក់ខោអាវប្រភេទសាច់កប្បាសវិញដើម្បីឲ្យមានខ្យលគ្រប់គ្រានចេញចូលដើម្បីកាតើបន្ថយការញើស និងត្រូវតែជៀសវាងការពាក់ស្បែកជើងជិតៗជាមួយស្រោមជើងមួយរយៈសិនទើបជាការល្អ។
២ បង្កើនបែបបទនៃការរស់នៅរបស់អ្នក
ទំលាប់បែបបទរស់នៅដែលមិមល្អការពីមុនដូចជា ការជក់បារីត្រូវតែកាត់ផ្តាច់ឲ្យបានទាំងស្រង់ព្រោះវាក៏ជាមូលហេតុដែលធ្វើឲ្យមានក្លិនខ្លួនផងដែរ។ ហើយត្រូវពិសារទឹកឲ្យបានច្រើនជាប្រចាំព្រោះថាវាអាចជួយថែរក្សាសុខភាពស្បែកបានទៀតផង។ ក្រៅពីនេះត្រូវតែបជ្ឈប់ការបរិភោគប្រភេទអាហារសំបូរជាតិខ្លាញ់ និងខ្ទឹមឲ្យបានរឹតតែជាការល្អហើយត្រូវបង្វែរមកពិសារបន្លែធម្មជាតិពណ័បែតងដែលសំបូរទៅដោយជាតិ ក្លរ៉ូហ្វីលវិញទើបជាជំរើសដែលល្អ។ លើសពីនេះគួរតែស្វែងរកផលិតផលទប់ស្កាត់កុំឲ្យញើសចេញច្រើនណាដែលផលិតពីធម្មជាតិពិតៗដើម្បីទប់ស្កាត់ក្លិនខ្លួន។
៣ យល់ដឹងឲ្យច្បាស់ពីបញ្ហាក្លិនខ្លួន
ចំណុចចុងក្រោយដែលត្រូវធ្វើនោះគឺថាអ្នកដែលមានបញ្ហាក្លិនខ្លួនត្រូវតែយល់ដឹងឲ្យច្បាស់នូវមូលហេតុពិតប្រាកដដែលធ្វើឲ្យមានក្លិនខ្លួនមិនល្អកើតឡើងបែបនេះ។ ក្រៅពីនេះត្រូវតែដឹងឲ្យច្បាស់ថា កន្លែងណាខ្លះនៃខ្លួនប្រាណដែលតែងតែបង្កើតក្លិនខ្លួនបែបនេះ។ កន្លែងទាំងនោះភាគច្រើនជាកន្លែងដែលបញ្ចេញញើសច្រើនដូចជា ជើង ក្រលៀន ក្លៀក ប្រដាប់ភេទ និងកន្លែងផ្សេងទៀតដែលសំបូរទៅដោយរោម។ ក្រៅពីនេះត្រូវតែដឹងពីកត្តាផ្សេងៗទៀតដែលធ្វើឲ្យមានក្លិនខ្លួនផងដែរ។ ចំណុចចុងក្រោយត្រូវតែដឹងឲ្យច្បាស់ថាបញ្ហាក្លិនខ្លួននេះអាចព្យាបាលបានដោយខ្លួនឯងដែររឺទេ បើសិនជាមិនអាចទេនោះត្រូវតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីដោះស្រាយ។
ប្រភព៖ WikiHow
អត្ថបទដោយ៖ ប៉ោ គឹមហុក
Post a Comment