យ៉ាងហោចណាស់ទូរស័ព្ទ Galaxy Note7 ចំនួនប្រាំមួយគ្រឿងដែលទេីបតែផ្លាស់ប្តូរថ្មីបានផ្ទុះរាប់បញ្ចូលទាំងការផ្ទុះចុងក្រោយនៅក្នុងហាង Burger King នៅប្រទេសកូរ៉េខាងត្បូង។ តាមការរំពឹងទុកទូរស័ព្្ទGalaxy Note7 ដែលទេីបតែផ្លាស់ប្តូរគួរតែមានសុវត្ថិភាពជាងមុនប៉ុន្តែជាក់ស្តែងវានៅតែមានគ្រោះថ្នាក់ដដែល។
ក្រុមហ៊ុន Samsung បានប្រកាសប្រាប់ដល់អតិថិជនរបស់ Galaxy Note7 ទាំងអស់រាប់បញ្ចូលទាំងទូរស័ព្ទទេីបតែផ្លាស់ប្តូរថ្មីៗនេះអោយបញ្ឈប់ការប្រេីប្រាស់ទូរស័ព្ទរបស់ខ្លួនជាបន្ទាន់។ ក្នុងនោះផងដែរក្រុមហ៊ុនក៏បានប្រកាសប្រាប់ដល់ដៃគូរសហការទូទាំងពីភពលោកអោយបញ្ឈប់ការផ្លាស់ប្តូរនឹងលក់ Galaxy Note 7 ផងដែរ។
សូមទស្សនាវីដេអូនៃការផ្ទុះក្នុងវីដេអូខាងក្រោម៖
ប្រភព ៖ phonearena
Post a Comment