ច្បាស់ណាស់ថា ការដែលធ្វើឲ្យមិត្តស្រីរបស់អ្នកទុកចិត្តជាថ្មីម្ដងទៀតនោះមិនមែនជារឿង ងាយស្រួលនោះទេ។ ទោះបីជាវាពិបាកក៏ដោយ វាមិនមែនមានន័យថាមិនអាចទៅរួចនោះទេ ឲ្យតែអ្នកតាំងចិត្តធ្វើវាចេញពីបេះដូងពិតៗ ដោយទុកពេលវេលា និងមិនកុហកនាងជាថ្មីម្ដងទៀតនោះអ្នកនឹងអាចយកឈ្នះចិត្តនាងសារជាថ្មីបន្តិចម្ដងៗ។
បែបនេះហើយបើចង់បានទំនុកចិត្តពីមិត្តស្រីជាថ្មីម្ដងទៀតនោះមនុស្សប្រុសត្រូវតែធ្វើតាមវិធីមួយចំនួនខាងក្រោមនេះ៖
Photo from Wikihow |
ការនិយាយសុំទោសនេះ គឺជារឿងដំបូងដែលអ្នកត្រូវធ្វើ ដោយទទួលខុសត្រូវនិងទទួលស្គាល់នូវកំហុសរបស់ខ្លួនដោយបង្ហាញនូវភាពស្តោយបំផុតដែលបានកុហកនាង។ ប៉ុន្តែអ្នកត្រូវនិយាយសុំទោសដោយចេញពីបេះដូងពិតៗ ទើបទទួលបានលទ្ធផលល្អប្រសើរ។ លើសពីនេះពេលនិយាយសុំទោសទៅកាន់រូបនាង អ្នកត្រូវតែសម្លឹងត្រង់ទៅកាន់ភ្នែកនាង និងនិយាយយឺតៗប៉ុន្តែអ្នកមិនចាំបាច់និយាយពាក្យសុំទោសច្រំដែលមួយរយដងនោះទេ។ បន្ទាប់មកអ្នកត្រូវធ្វើយ៉ាងណាឲ្យនាងដឹងថា អ្នកដឹងពីភាពឈឺចាប់របស់នាងដែលអ្នកបង្កើតឡើងនិងត្រូវបង្ហាញថាអ្នកក៏មានការឈឺចាប់ផងដែរ។
២ ប្រាប់ពីមូលហេតុពិតដែលអ្នកកុហក
អ្នកមិនត្រូវនិយាយលម្អិតពីមូលហេតុពេកនោះទេ បើសិនជាអ្នកដឹងថាវានឹងធ្វើឲ្យនាងកាន់តែមានភាពឈឺចាប់នោះ។ ប៉ុន្តែយ៉ាងហោចណាស់អ្នកត្រូវតែប្រាប់ពីមូលហេតុខ្លះដែលជំរុញឲ្យអ្នកកុហកនាង ដោយវាអាចដោយសារតែអ្នកចង់ការពារនាង ដោយសារតែការពិតអាចធ្វើឲ្យនាងឈឺចាប់ ឬក៏ដោយសារតែអ្នកមានការខ្មាស់អៀនក្នុងការប្រាប់ការពិតបែបនេះហើយទើបអ្នកលាក់បាំងនិងកុហកនាង។ ការប្រាប់ពីមូលហេតុពិតបែបនេះនឹងធ្វើឲ្យនាងមានទំនុកចិត្តថា អ្នកកាន់តែមានភាពស្មោះត្រង់ទៅពេលអនាគត។
៣. គោរពសន្យាថាអ្នកមិនធ្វើខុសម្ដងទៀតនោះទេ
ដំបូងអ្នកត្រូវតែប្រាកដជាមួយខ្លួនអ្នកជាមុនសិនថាអ្នកនឹងមិនសាងកំហុសជាថ្មីម្ដងទៀត។ ប៉ុន្តែបើសិនជាអ្នកមិនទាន់ប្រាកដខ្លួនឯងថាអាចធ្វើខុសម្ដងទៀតរឺក៏អត់នោះ អ្នកត្រូវតែទុកពេលវេលាខ្លះដើម្បីកែប្រែខ្លួនអ្នកឲ្យប្រាកដជាមុនសិនទើបជាការល្អ។ ហេតុផលដោយសារតែបើអ្នកមិនជឿជាក់លើខ្លួនឯងទៅផងនោះ តើអ្នកអាចឲ្យអ្នកផ្សេងមកជឿជាក់លើរូបអ្នកបានយ៉ាងម៉េច។ បន្ទាប់ពីសន្យាហើយអ្នកត្រូវតែធ្វើវាឲ្យបាន ដោយមិនត្រូវបានត្រឹមតែសន្យាខ្យល់នោះទេ។ រាល់ទង្វើរបស់អ្នកនឹងបង្ហញយ៉ាងច្បាស់ពីការសន្យាទាំងអស់។
៤. សន្យាថាអ្នកនឹងផ្លាស់ប្ដូរ
ក្នុងចំណុចចុងក្រោយនេះ អ្នកត្រូវតែប្រាប់នាងថាអ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្លាស់ប្ដូរខ្លួនអ្នកឲ្យប្រសើរជាងមុន ក្លាយជាមនុស្សពេញលេញម្នាក់នឹងមិនកុហកសារជាថ្មី។ អ្នកត្រូវតែបង្ហាញថា វាមិនអាចចំណាយពេលត្រឹមតែមួយយប់ដើម្បីផ្លាស់ប្ដូរបានឡើយ ប៉ុន្តែអ្នកត្រូវតែបង្ហាញថាអ្នកមានឆន្ទៈក្នុងការកែប្រែដើម្បីរូបនាង។
ប្រភព៖ WikiHow
អត្ថបទដោយ៖ ប៉ោ គឹមហុក
Post a Comment