អ្នកប្រហែលជាគិតថាស្បែករបស់មាន់សំបូរទៅដោយជាតិខ្លាញ់ប្រសិនបើបរិភោគច្រើន អាចឲ្យអ្នកធាត់បាន។ តាមរយៈការសិក្សាថ្មីៗនេះបានបញ្ចាក់ថាអ្វីដែលអ្នកគិតនោះគឺខុស ទាំងស្រុង។ អ្នកមិនបាច់បកស្បែកមាន់មុនពេលចម្អិនឬបរិភោគនោះទេ។
អ្នកជំនាញខាងសុខភាពមកពីកសកវិទ្យាល័យ Harvard បញ្ចាក់ថាការបរិភោគស្បែកមាន់ គឺមិនមានអ្វីដែលនាំឲ្យប៉ះពាល់សុខភាពនោះទេ។ ស្បែកមាន់មានអត្ថប្រយោជន៍ដល់ សុខភាពជាច្រើនដូចជា៖
១.ល្អចំពោះបេះដូង
អ្នកប្រាកដជាភ្ញាក់ផ្អើលណាស់មែនទេពេលដែលស្បែករបស់មាន់ល្អចំពោះបេះដូងរបស់អ្នក។ ស្បែកមាន់មានផ្សំទៅដោយសារធាតុខ្លាញ់ដែលមិនធ្វើឲ្យយើងធាត់បាន សារធាតុខ្លាញ់នេះមានផលល្អចំពោះបេះដូងរបស់អ្នក។
២.មានរសជាតិឆ្ងាញ់
មិនត្រឹមតែល្អសំរាប់សុខភាពនោះទេ ស្បែកមាន់ថែមទាំងមានរសជាតិ អ្នកមិនបាច់ដាក់ អំបិលបន្ថែមដើម្បីឲ្យមានរសជាតិអ្វីទេ។
៣.ជាតិប្រេងមិនស្រូបចូលក្នុងសាច់មាន់
នៅពេលដែលយើងចម្អិនសាច់មាន់គឺត្រូវប្រើភ្លើងខ្លាំង ប៉ុន្ដែអ្នកមិនបាច់បារម្ភថានៅពេលចម្អិន អាចនឹងមានខ្លាញ់ជ្រាបចូលទៅក្នុងសាច់មាន់ដែលនាំឲ្យអ្នកធាត់បានព្រោះស្បែកមាន់មានជាតិ
ខ្លាញ់ស្រាប់ទៅហើយ។ ចាប់ពីពេលនេះទៅអ្នកឈប់បារម្ភថាបរិភោគស្បែកមាន់អាច
ឲ្យអ្នកធាត់ទៀតទេ ស្បែកមាន់គឺល្អសំរាប់សុខភាព៕
ប្រែសម្រួលពី STETH
Post a Comment