អាហារូបករណ៍នេះមានគោលបំណងចង់លើកស្ទួយឱកាសសិក្សាដល់យុវនិស្សិតអាស៊ានជាច្រើនរូបដោយផ្តល់នូវគុណភាពនៃការអប់រំខ្ពស់ និងភាពជាអ្នកដឹកនាំប្រកបដោយគុណតម្លៃ។
រយៈពេលអាហារូបករណ៍៖ មួយឆ្នាំ
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ៣១ តុលា ២០១៦
ចំនួនអាហារូបករណ៍ផ្តល់អោយ៖ ៥ កន្លែង
លក្ខខណ្ឌជ្រើសរើស៖ បេក្ខជនត្រូវ
- ជាពលរដ្ឋរបស់អាស៊ានដែលរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ភីលីពីន សឹង្ហបុរី ថៃ និងវៀតណាម
- មានកំណត់ហេតុពិន្ទុសិក្សាល្អប្រសើរនៅថ្នាក់វិទ្យាល័យឬកម្មវិធីសិក្សាថ្នាក់មូលដ្ឋាននៃសាកលវិទ្យាល័យ
- បំពេញគ្រប់តម្រូវការសម្រាប់ចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Victoria University of Wellington ឆ្នាំ២០១៧
- បំពេញគ្រប់លក្ខខណ្ឌដាក់ពាក្យសម្រាប់ថ្នាក់សិក្សាបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Victoria University of Wellington ឆ្នាំ២០១៧ ចំពោះនិស្សិតអន្តរជាតិ
- ចុះឈ្មោះរៀនសម្រាប់ការសិក្សាឆ្នាំទីមួយថ្នាក់សិក្សាបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Victoria University of Wellington ឆ្នាំ២០១៧
- មានអាយុក្រោម ២៣ឆ្នាំ (គិតដល់ថ្ងៃទី៣១ ធ្នូ ២០១៦)
- មានលទ្ធភាពក្មុងការរក្សាវីស្សារបស់និស្សិត
- មានភស្តុតាងកំណត់ហេតុសិក្សាច្បាស់លាស់ដើម្បីបំពេញតម្រូវការចុះឈ្មោះ
- បំពេញតម្រូវការភាសាអង់គ្លេសរបស់សាកលវិទ្យាល័យសម្រាប់ថ្នាក់សិក្សាបរិញ្ញាបត្រ
- មិនធ្លាប់មានប្រវត្តិស្នាក់នៅ ធ្វើចំណាកស្រុក ឬជាពលរដ្ឋនៃប្រទេសញូវហ្សេលែន
តើនិស្សិតអាចដាក់ពាក្យបានតាមរយៈណា?
- ការដាក់ពាក្យនឹងចាប់បើកទទួលក្នុងអំឡុងខែកញ្ញានិងតុលា។ការដាក់ពាក្យមិនតម្រូវអោយបង់ប្រាក់ទេ។
- បេក្ខជនគួរតែដាក់មកជាមួយនូវសំណុំឯកសារពាក់ព័ន្ធ ដែលមិនមែនជាឯកសារទាំងឡាយណាដែលបានរួមបញ្ចូលក្នុងសំណុំដាក់ពាក្យចូលរៀន
- ពាក្យចូលរៀនអាចរកបាននៅ Application Form
បកប្រែ និងសរសេរដោយ៖ ចន ច័ន្ទបូតា
ប្រភពពត៌មាន៖ khmer-online.com
Post a Comment