ការស្លៀកពាក់ឲ្យត្រូវកាលៈទេសៈជាកត្តាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសគឺយុវវ័យសម័យថ្មី។សម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្ន ក្នុងឪកាសបុណ្យគ្រីស្តម៉ាសដែលជាពិធីអបអរសាទរសម្រាប់អ្នកកាន់សាសនាគ្រិស្ត យុវវ័យកម្ពុជាក៏និយមលេងខ្លួនមិនអន់ដែរដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សពិសេសរបស់ពួកគេ។ ដូច្នេះអត្ថបទថ្ងៃនេះយើងសូមណែនាំប្រភេទសម្លៀកបំពាក់ពិសេសៗបំផុតសម្រាប់លោកអ្នកយកមកគ្រងក្នុងថ្ងៃដ៏គួរឲ្យចងចាំនេះជាមួយការណាត់ជួបជាមួយមនុស្សជាទីស្រលាញ់របស់អ្នក
សម្លៀកបំពាក់កាម្ញី
គ្រិស្តម៉ាសឆ្នាំនេះលោកអ្នកគួរកុំភ្លេចឡើយក្នុងការជ្រើសរើសប្រភេទសាច់ក្រណាត់កាម្ងីដែលមានពណ៍ស្អាតៗជាច្រើនដូចជាបៃតង ទឹកប៊ិច និងពណ៍ស្វាយ។ សាច់ក្រណាត់ប្រភេទនេះសមស្របនិងមើលទៅស្រស់ស្អាតបំផុតស្ទើរគ្រប់ពេលវេលាមិនថាព្រឹក ថ្ងៃ ឬពេលយប់ឡើយ។
ចាប់ជរ
រ៉ូបដែលមានការរចនាដោយមើលទៅដូចជាក្រណាត់ប៉ាក់ ចាក់ជរៗ គឺពិសេសបំផុតសម្រាប់យុវតីcuteដែលប្រថ្នាក្នុងការបង្កើនភាពទាក់ទាញនិងគួរឲ្យខ្នក់ខ្នាញ់ពីក្រសែរភ្នែកគ្រប់គ្នា។ ឈុតចាប់ជររបៀបនេះសាកសមបំផុតចំពោះរ៉ូបខ្លីដែលមានពណ៍សុទ្ធ ឬពណ៍តែមួយ ដូចជាក្រហម ឬ ខ្មៅជាដើម។
រ៉ូបខ្មៅខ្លីរឹបរាង
វាកាន់តែមើលទៅស្រស់ស្អាត មានអាថ៌កំបាំង និង អស្ចារ្យសម្រាប់សុភាពស្ត្រីដែលមានការណាត់ជួបពិសេសជាមួយមនុស្សជាទីស្រលាញ់ ឬ ជប់លៀងជាមួយមិត្តភក្តិ។ វាហាក់មើលទៅរាងស៊ិចស៊ីបន្តិចហើយសម្រាប់អ្នកដែលមិននិយមបញ្ចេញសាច់ និង បញ្ចេញទម្រង់រាងច្បាស់ៗពេក។
ពណ៍មាសផ្លេកៗ និងពណ៌ដែក
ប្រាកដណាស់ថា ក្នុងថ្ងៃគ្រិស្តម៉ាស្សនេះ មនុស្សស្រីគ្រប់គ្នាតែងចង់ទាក់ទាញចំណាប់អារម្មណ៍ក្នុងចំណោមមនុស្សម្នាជាច្រើន។ ដូច្នេះសម្លៀកបំពាក់ពណ៍មាស គឺមិនអាចមើលរំលងបានឡើយ។ សាកស្រម៉ៃមើល បើយើងស្លៀកពាក់ពណ៍ដែលមានពន្លឺចែងចាំង បូករួមទាំងស្បែកជើងពណ៏ដូចជាពណ៍ដែកភ្លឺ នោះច្បាស់ជាមានការលេចធ្លោរជាក់ជាមិនខាន។
ពណ៍ប្រាក់ ឆ្លាស់ពណ៍ខ្មៅ
លេងពណ៍ឆ្លាស់គ្នាក៏ជាស្ទីលម្យ៉ាងដែរ ដើម្បីឲ្យលោកអ្នកមើលទៅឡូយ និង ស្អាត។ពណ៍ប្រាក់ ឆ្លាស់ពណ៍ខ្មៅជាឈុតមួយដែលអាចឲ្យលោកអ្នកទាក់ទាញពិន្ទុនៃភាពចែងចាំង និង លេចធ្លោរដែលមិនអាចប្រកែកបាន។
ក្រហម
ចុងក្រោយជាពណ៍ដែលមិត្តៗយុវវ័យមិនអាចមើលរំលងបាន គឺឈុតពណ៍ក្រហម។ គ្រិស្តម៉ាសពោរពេញដោយពណ៍ក្រហម ដូច្នេះដើម្បីឲ្យលោកអ្នកមើលទៅគួរឲ្យស្រលាញ់ក្នុងថ្ងៃដ៏ពិសេសនេះ សាកល្បងស្លៀកឈុតក្រហមមើល។ លោកអ្នកប្រាកដជាពេញចិត្ត។
ប្រភពអត្ថបទ៖ Mirror.co.uk
Post a Comment