អ្នកមិនធ្លាប់ជិះយន្តហោះសោះ ពេលត្រូវជិះលើកទីមួយប្រាកដជាបារម្ភខ្លះៗហើយពីដំណើរការនៃការជិះ។ អ្នកប្រហែលជាមិនដឹងថាគេត្រូវចាប់ផ្តើមពីណាទៅណាមុនពេលឡើងយន្តហោះក៏ដូចជាបន្ទាប់ពីពេលចុះពីលើយន្តហោះ។ តែពេលនេះសូមកុំបារម្ភទៀតអីព្រោះប៉ុន្មានចំណុចខាងក្រោមនេះនឹងជួយអ្នកឲ្យបានឡើងជិះនិងចុះពីយន្តហោះក្នុងព្រលានយន្តហោះប្រទេសនានាបានយ៉ាងងាយនិងដោយគ្មានការភិតភ័យ។
អ្នកត្រូវព្យាយាមចងចាំលេខហោះហើររបស់អ្នក ឬមើលវាក្នុងសំបុត្រយន្តហោះដែលអ្នកបានកក់រួច ព្រោះវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើដំណើរតាមអាកាស។ អ្នកនឹងត្រូវប្រើលេខហោះហើរនោះដើម្បីមើលរឿងសំខាន់ៗដូចជា កាលវិភាគហោះហើរ លេខCounter ដែលអ្នកត្រូវCheck-in ម៉ោងដែលអ្នកអាច Check in បាន ក៏ដូចជាកន្លែងដែលអ្នកអាចយកវ៉ាលីរបស់អ្នកពេលចុះពីលើយន្តហោះ។
២. Check In
សូមទៅដល់ព្រលានយន្តហោះឲ្យបានយ៉ាងហោចណាស់មួយម៉ោងមុនពេលហោះហើរ ដើម្បីឲ្យមានពេលគ្រប់គ្រាន់សម្រាប់Check in និងធ្វើកិច្ចការចាំបាច់ផ្សេងៗទៀត។ ពេលទៅដល់ព្រលានយន្តហោះ មើលក្តារពត៌មាន (Information Board) ដើម្បីដឹងថាអ្នកអាចCheck In នៅ Counter លេខប៉ុន្មាននិងនៅម៉ោងប៉ុន្មាន។ ពេល Check In អ្នកអាចដាក់ផ្ញើវ៉ាលីរបស់អ្នកបាន ហើយអ្នកនឹងទទួលបានប័ណ្ឌឡើងយន្តហោះ(Boarding Pass)។
៣. ឆ្លងកាត់អន្តោប្រវេសន៍ (Immigration Point)បន្ទាប់ពី Check In ហើយ
អ្នកអាចបន្តទៅចំណុចអន្តោប្រវេសន៍ដើម្បីបំពេញពាក្យសុំចេញពីប្រទេស។
អ្នកអាចបន្តទៅចំណុចអន្តោប្រវេសន៍ដើម្បីបំពេញពាក្យសុំចេញពីប្រទេស។
៤. ពិនិត្យខ្លួននិងឥវ៉ាន់នៅជាប់ខ្លួន
ក្រោយពីបំពេញលិខិតស្នាមរួច អ្នកនឹងបន្តទៅឲ្យគេឆែកខ្លួនក៏ដូចជាកាបូបឬរបស់របរផ្សេងដែលអ្នកបំរុងនឹងយកតាមខ្លួនទៅលើយន្តហោះដើម្បីរក្សានូវសន្តិសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ។
៥. រង់ចាំនៅច្រកទា្វរ
បន្ទាប់ពីឆ្លងកាត់នូវកន្លែងប៉ុន្មានខាងលើ អ្វីដែលអ្នកត្រូវធ្វើនៅពេលនេះគឺរង់ចាំឡើងយន្តហោះនៅឯច្រកទ្វារដែលត្រឹមត្រូវ។ អ្នកអាចពិនិត្យមើលលេខច្រកទ្វាររបស់អ្នកនៅក្នុង Boarding Pass ឫនៅលើក្តារពត៌មាន។
បន្ទាប់ពីចុះពីលើយន្តហោះ៖
១. ឆ្លងកាត់អន្តោប្រវេសន៍
លើកនេះអ្នកនឹងត្រូវឆ្លងកាត់ចំណុចអន្តោប្រវេសន៍ម្តងទៀតបន្ទាប់ពីចុះពីលើយន្តហោះដើម្បីបំពេញប័ណ្ឌចូលទៅក្នុងស្រុកឫប្រទេសដែលអ្នកទើបទៅដល់។
២. រង់ចាំយកវ៉ាលី
អ្នកអាចចាំយកវ៉ាលីដែលអ្នកបានដាក់ផ្ញើតាំងពីពេល Check In បាននៅព្រលានយន្តហោះដែលអ្នកទើបទៅដល់ដោយគ្រាន់តែរង់ចាំនៅ Belt ដែលមានលេខហោះហើររបស់អ្នកប៉ុណ្ណោះ។
អត្ថបទដោយ : ជី បូណ៌មី
Post a Comment