បុរសមួយភាគធំនៅលើពិភពលោកសុទ្ធតែបត់ជើងតូចក្នុងឥរិយាបថឈរ ប៉ុន្ដែមានហេតុផលមួយចំនួនដែលបុរសត្រូវបានលើកទឹកចិត្ដឲ្យបត់ជើងតូចអង្គុយដូចជាស្រ្ដី។ ហេតុផលខាងក្រោមនេះធ្វើឲ្យអ្នកភ្ញាក់ផ្អើលបានព្រោះទទួលបានអត្ថប្រយោជន៏ជាច្រើននៅពេលដែលអ្នកប្រព្រឹត្ដឥរិយាបថបែបនេះ។
១.នៅពេលដែលអ្នកអង្គុយបត់ជើងតូចអាចធ្វើឆ្អឹងខ្នងរបស់អ្នកមិនកោងនិងជួយ សម្រួលដល់ឆ្អឹងខ្នង។
២. អ្នកអាចឆែកមើលពត៌មាន អ៊ីមែល ប្រព័ន្ធសង្គមនៅលើទូរស័ព្ទទំនើបរបស់អ្នកខណៈកំពុងអង្គុយបត់ជើងតូចបាន។
៣. ការអង្គុយអាចជួយការពារអ្នកពីការទាក់នឹងខ្សែររូតខោរ។
៤. អ្នកអាចសន្សំបានច្រើនណាស់នៅពេលដែលអ្នកបន្ទោរបង់អង្គុយ ដោយដៃរបស់អ្នកមិនមានជាប់មេរោគអ្វី ហើយបន្ទាប់ពីបន្ទោរបង់រួច អ្នកមិនបាច់លាងសម្អាតដៃក៏បានព្រោះអ្នកមិនបានចាប់កាន់អ្វីដែលកខ្វក់។
៥. បន្ទោរបង់អង្គុយមិនភ័យខ្លាចថាខុសរន្ធបង្គន់នោះទេ។
៦. នៅពេលដែលអ្នកចង់បន្ទោរបង់នៅពេលយប់ វាក៏ជាអត្ថប្រយោជន៍ម៉្យាងដែរ ដែលអ្នកមិនបាច់បើកភ្លើងដែលនាំឲ្យខាតថ្លៃភ្លើង។
៧. មិនភ័យខ្លាចថាបង្គន់របស់អ្នកនឹងមានមេរោគទៀតទេ ព្រោះថានៅពេលដែល អ្នកអង្គុយបន្ទោរបង់ ទឹកនោមរបស់អ្នកមិនខ្ទាតពេញបង្គន់។
សុភាពបុរសពិតប្រាកដគួរតែបន្ទោរបង់អង្គុយដើម្បីសុវត្ថិភាពសុខភាពអ្នកដទៃក៏ដូចជាខ្លួនអ្នកផ្ទាល់៕
អត្ថបទដោយ៖ ធានី
ប្រភពអត្ថបទ៖ SETHNEWS
Post a Comment